Showing posts with label Apple. Show all posts
Showing posts with label Apple. Show all posts

Wednesday, July 8, 2015

លក្ខណៈពិសេស​របស់ Tweak Light Bright iOS 7 & 8


cover

Tweak គឺជាតម្រូវការចាំបាច់ សម្រាប់​កែ​សម្រួល​មុខ​ងារ Shortcut ផ្សេងៗ​នៅ​លើ Device របស់​លោក​អ្នក​អោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ ប្រើប្រាស់ជាងមុន។
ជាក់ស្តែងសូមប្រិយមិត្ត ក្រឡែកមកមើល Tweak light bright iOS 7 & 8 វិញម្តងវាអាច​កែ​សម្រួល Shortcut តម្លើង និង បន្ថយពន្លឺនៅលើ Device របស់លោកអ្នក ដោយគ្រាន់តែចុច ប៊ូតុង Home អោយជាប់ ហើយប្រើប្រាស់ ប៊ូតុង តម្លើង និង បន្ថយសម្លេង ដើម្បីគ្រប់គ្រងវា ឬ ប្រិយមិត្តអាចធ្វើការ បិទ ពន្លឺទាំងអស់បានភ្លាមៗ ក៏បាន ដោយគ្រាន់តែចុច ប៊ូតុង Home អោយ​ជាប់ និង ប្រើប្រាស់ ប៊ូតុង Silent មកជាមួយផងដែរ។ Tweak នេះវាអាចដំណើរ​ការលើប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ដល់ iOS 8.4 ដែលធ្វើការ Jailbreak រួចរាល់បានយ៉ាងរលូន ដែលវាដាក់​ទាញ​យកដោយ ឥតគិតថ្លៃ នៅលើ Biteyourapple ត្រូវបាន Crack រួចរាល់។
សូមទស្សនាវីដេអូខាងក្រោម៖
ក្រោយពីបានទស្សនាវីដេអូខាងលើរបស់ Tweak នេះរួចរាល់ ខេមបូមានចំណាប់អារម្មណ៍ទៅ​លើ​ការ បិទពន្លឺម្តង ទាំងអស់ដោយគ្រាន់តែចុច ប៊ូតុង Home បូកជាមួយនឹង ប៊ូតុង Silent ប៉ុណ្ណោះ វាពិតជាមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ ប្រសិនបើប្រិយមិត្តចង់សាកល្បងតម្លើង Tweak នេះសូមធ្វើតាមការណែនាំរបស់ ខេមបូខាងក្រោមជាការស្រេច៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ដល់ iOS 8.4
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជា​ស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ កម្មវិធី Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នក មាន Source នេះរួចរាល់គ្រាន់តែធ្វើការ Refresh ជាការស្រេច
  • ក្រោយពីធ្វើការ Add Source ឬ Refresh Device របស់លោកអ្នក រួចរាល់ សូមធ្វើការ ស្វែងរក Light Bright iOS 7 & 8 ហើយធ្វើការតម្លើង និង Respring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកសារជាថ្មី
  • Tweak នេះមិនចាំបាច់ ធ្វើការ កែសម្រួលមុខងារអ្វីឡើយ
ដើម្បីប្រើប្រាស់ Tweak នេះប្រិយមិត្តគ្រាន់តែចុច ប៊ូតុង Home អោយជាប់ ហើយ ចុចប៊ូតុង​តម្លើង ឬ បន្ថយសម្លេង ដើម្បី តម្លើង និង បន្ថយពន្លឺ ឬ ប្រើប្រាស់ ប៊ូតុង Silent ដើម្បី អោយ​វា​បិទ ពន្លឺទាំងអស់ ឬ បើកពន្លឺអោយអស់តែម្តង។

 ប្រភព Cambo-Report

ទីផ្សារ​សម្រាប់​ទាញ​យក កម្មវិធី និង ហ្គេម​ដោយ​ឥត​គិតថ្លៃ មួយ​ទៀត​សម្រាប់ Device ដែល Jailbreak រួច​រាល់​និង មិន​ទាន់ Jailbreak


cover
ខេមបូធ្លាប់បានធ្វើការ​បង្ហាញ​អំពី កម្មវិធី​ទីផ្សារ​ផ្សេងៗ​ សម្រាប់​ទាញ​យក កម្មវិធី និង ហ្គេម​ដោយ​ឥតគិត​ថ្លៃ​ជា​ច្រើន​រួច​មក​ហើយ សម្រាប់​ថ្ងៃ​នេះ​វិញ ខេមបូនឹងធ្វើការបង្ហាញ កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា Tongbu ជាកម្មវិធីទីផ្សាររបស់ចិន ដែលមានយូរណាស់មកហើយ ហើយវាក៏មាន ប្រិយ​មិត្តជាច្រើនកំពុងតែប្រើប្រាស់វាផងដែរ។
ទីផ្សារមួយនេះវាអាចធ្វើការ តម្លើងបានទាំង Device ដែលមិនទាន់បានធ្វើការ Jailbreak និង Jailbreak រួចរាល់ ហើយទីផ្សារមួយនេះ​វាពោរពេញទៅដោយ​ហ្គេម​និង​កម្មវិធី​ល្បីៗ​ដែលដាក់​លក់​​​ នៅលើ App Store ជាច្រើនសម្រាប់ទាញយក​នៅលើ​កម្មវិធីមួយនេះ ដោយឥតគិតថ្លៃ ប្រិយ​មិត្ត​អាចធ្វើការ តម្លើង កម្មវិធីនេះរយៈ វេបសាយវាផ្ទាល់តែម្តង។ សម្រាប់ប្រិយមិត្តដែលមាន បំណង​ចង់​ធ្វើការ តម្លើង ទីផ្សារកម្មវិធីមួយនេះ សូមធ្វើតាមលំនាំខាងក្រោម៖​
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ដល់ iOS 8.4
  • Device របស់លោកអ្នកដែលមិនទាន់បាន Jailbreak និង Jailbreak រួចរាល់
របៀបតម្លើង និង របៀបប្រើប្រាស់
 1
សម្រាប់ប្រិយមិត្តដែលមិនទាន់ Jailbreak សូមជ្រើសយកខាងលើ សម្រាប់ប្រិយមិត្តដែល Jailbreak រួចរាល់សូមជ្រើសយកខាងក្រោម។ ហើយចុចពាក្យ Install ជាការស្រេច
  • សម្រាប់ប្រិយមិត្តដែល Jailbreak រួចរាល់និង បានតម្លើងវារួចរាល់នៅលើ Home Screen សូមបើកវា ហើយជ្រើសយក Trust បន្ទាប់មក វានឹងចូលទៅកាន់ Cydia ដោយស្វ័យ​ប្រវត្តិ​ទាញយកកម្មវិធីនេះ ថ្មីមួយទៀត
  • ក្រោយពីទាញយករួចរាល់ សូមចុចពាក្យ Reboot (បិទបើក) Device របស់លោកអ្នក
បន្ទាប់មកវានឹងមាន កម្មវិធីមួយនេះថ្មីមួយទៀតនៅលើ Home Screen របស់លោកអ្នក ហើយ​លោក​អ្នកអាចធ្វើការ​ ស្វែងរក កម្មវិធី និង ហ្គេមផ្សេងៗ បានដោយឥតគិតថ្លៃ។ 

 ប្រភព Cambo-Report

10 Sources ដែល​មាន Tweak ល្អៗ សម្រាប់​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS 8.4 ដែល Jailbreak រួច​រាល់ (មាន​វីដេអូ)


cover

ប្រហែលជាមានប្រិយ​មិត្ត​ជា​ច្រើន កំពុង​តែ​ស្វែង​រក Source ល្អៗ សម្រាប់ Device របស់​​ខ្លួន​ដើម្បី​​ងាយ​​ស្រួល​ក្នុង​ការ ស្វែង​រក Tweak ក៏​ដូច​ជា Theme ផ្សេងៗ ដែល​ដំណើរ​ការលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.4។
សម្រាប់ថ្ងៃនេះដែរ​ ខេមបូនឹងលើកយកនូវ Source ចំនួនដប់ ដែលពោរពេញ ទៅដោយ Tweak, Theme, Font ដែលអាចដំណើរការ លើប្រព័ន្ធប្រតិបត្តិការ របស់ iOS 8.4 បានទាំងអស់។ Source វាពិតជាសំខាន់ នៅក្នុង Source នីមួយៗសុទ្ធតែផ្ទុកទៅដោយ Tweak ក៏ដូចជា Theme ផ្សេងៗ សម្រាប់អោយអ្នក ប្រើប្រាស់ Source មួយនោះធ្វើការ ទាញយកនិង ប្រើប្រាស់​បាន ប៉ុន្តែប្រព័ន្ធប្រតិបត្តិការ វាមិនមែនដូចគ្នា ទាំងអស់នោះទេ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលប្រើ​ប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS 8.4 ពុំគួរព្យាយាម​បន្ថែម Source ចាស់ៗដើម្បីយកមក​ប្រើ​ប្រាស់​​ឡើយ វាអាចនឹងមានបញ្ហា​ផ្សេងៗ នៅពេលដែលព្យាយាមតម្លើង Tweak ណាមួយដែលមិន​អាច​ដំណើរ​ការលើ​ប្រព័ន្ធប្រតិបត្តិការ iOS 8.4 បាន។ ដូច្នេះ ប្រិយមិត្តអាចធ្វើការ Add Source ទាំង​ដប់ដែលមាន នៅខាងក្រោម នេះបាន៖
10 Cydia Source:
Source នៅខាងលើនេះ ភាគច្រើន សុទ្ធតែជា Source ផ្ទាល់ខ្លួនរបស់ស្ថាបនិ កអ្នកកែឆ្នៃ Tweak និង បង្កើត Tweak សម្រាប់ Bigboss ដូច្នេះរាល់ Tweak ដែលត្រៀមបញ្ចេញលើ Bigboss ប្រិយមិត្តអាចធ្វើការតេស្ត និង ប្រើប្រាស់ដោយ ឥតគិតថ្លៃមុនគេ នៅលើ Source ទាំងអស់នេះបាន។
សូមទស្សនាវីដេអូខាងក្រោម៖ 



ប្រភព Cambo-Report

Monday, July 6, 2015

ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.4 នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​នេះ ហើយ iOS 8.3 ក៏​មិន​អាច​ធ្វើ​ការ Restore បាន​ទៀត​ដែរ! តើ​ប្រិយមិត្ត​ត្រៀម​ខ្លួន​យ៉ាង​ម៉េចដែរ?

cover
នៅក្នុងពេលឆាប់ឆាប់ខាងមុខនេះ ត្រូវនឹងថ្ងៃ ពុធនេះប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 នឹងត្រូវបាន ក្រុមហ៊ុន Apple បញ្ចេញអោយ ប្រើប្រាស់ ជាផ្លូវការ ហើយតើ មានប្រិយមិត្ត ណាដែល កំពុងរង់ចាំ ប្រព័ន្ធប្រតិបត្តិការ iOS 8.4?? តាមពិតទៅ ដោយសារម៉ោង នៅស្រុកគេ ដើរយឺតជាង នៅប្រទេស របស់យើង ដូច្នេះគេត្រូវបញ្ចេញ ចំថ្ងៃអង្គារ ត្រូវនឹងព្រឹក ថ្ងៃពុធ នៃប្រទេស របស់យើង។ ប្រតិបត្តិការ iOS 8.4 បានបំពាក់នៅមុខងារថ្មីៗ ជាច្រើន ជាពិសេស គឺផ្តោតទៅ លើកម្មវិធី ចាក់តន្រ្តី តែម្តង សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ស្តាប់ តន្រ្តីអោយ កាន់តែ មានបទ ពិសោធន៍ខ្ពស់ ជាមួយនឹង កម្មវិធី Music របស់ Apple ច្រើនជាងមុន។
បើទោះបីជា ប្រតិបត្តិការ iOS 8.4 វាបានត្រូវ ក្រុមហ៊ុន Apple ព្យាយាមបិទ ចន្លោះប្រហោង ក្នុងការ Jailbreak ក៏ដោយ ប៉ុន្តែតាម ការពិតទៅ កាលពីថ្ងៃមុន ក្រោយពេលដែល TaiG ធ្វើការបញ្ចេញ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.3 រួចរាល់ មានគេ អាចធ្វើការ បញ្ចូល Code ដើម្បីធ្វើការ បំបែក ធ្វើការ Jailbreak 8.4 Beta បានផងដែរ នេះហើយជា ចំនុច ដែល ខេមបូគិតថា ប្រតិបត្តិការ iOS 8.4 បញ្ចេញជា ផ្លូវការ ប្រហែលជា អាចនឹង ធ្វើការ Jailbreak បានផងដែរ។
បើទោះបីជា Apple បានដឹងរួចរាល់ អំពីពត៌ ទាក់ទងនឹង កម្មវិធី Jailbreak របស់ TaiG អាចធ្វើការ បញ្ចូល code ដើម្បី Jailbreak ប្រតិបត្តិការ iOS 8.4 Beta បានក៏ដោយ ក៏ប៉ុន្តែ គំរោង របស់ ក្រុមហ៊ុន Apple ប្រហែលជា មិនអាច កែប្រែ ចន្លោះប្រហោងនេះ បានទាន់ពេល វេលាឡើយ ពីព្រោះ ក្រោយពី TaiG បានបញ្ចេញកម្មវិធី Jailbreak រួចរាល់ សល់ពេល តែមួយ សប្តាហ៍ប៉ុណ្ណោះ សម្រាប់បញ្ចេញ iOS 8.4 ជាផ្លូវការ។
តាមប្រភពពត៌មាន ចេញពីសម្តីរបស់ មនុស្សម្នាក់ ដែលមាន មុខងារជា ជាអ្នកអភិវឌ្ឍ នៅក្នុង ក្រុមហ៊ុន Apple បានប្រាប់ អោយដឹងថា ប្រសិនបើ មានក្រុម ហែកគុក សម្រាប់ ធ្វើការ Jailbreak បានជោគជ័យទៅលើ ប្រតិបត្តិការ iOS 8.3 បាន ពេលនោះ ប្រតិបត្តិការ iOS 8.4 ដែលចេញជា ផ្លូវការ ក៏នៅតែ អាចធ្វើការ Jailbreak បានគ្នា។
ជាចុងក្រោយ ខេមបូគិតថាប្រិយមិត្ត ដែលមាន បំណងចង់ ធ្វើការ Jailbreak ប្រតិបត្តិការ iOS 8.3 សូមធ្វើការ តម្លើងទៅកាន់ ប្រតិបត្តិការ iOS 8.3 អោយបាន មុនថ្ងៃ ពុធនេះ មុនពេល Apple ធ្វើការបញ្ចេញ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 ជាផ្លូវការ ដូច្នេះ នៅពេលដែល Apple ធ្វើការ បញ្ចេញ ប្រតិបត្តិការ iOS 8.4 ជាផ្លូវការ Apple នឹងធ្វើ ការបិទ មិនអាចអោយ លោកអ្នក ធ្វើការ Restore ទៅកាន់ ជំនាន់ iOS 8.3 បានទៀតទេ។

 ប្រភព Cambo-Report

នាឡិកា​ Casio​ ដែល​យុវជន​ខ្មែរ​ធ្លាប់​ពាក់​កាល​វ័យ​កុមារ​ នឹង​ផលិត​ជា​ Smart Watch​ ទៅ​ផ្ដួល​ Apple Watch

Casio ​ ដែល​ជា​ម៉ាក​នាឡិកា​ដៃ​ដ៏​​​ល្បី​មួយ​របស់​ជប៉ុន​ និង​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ធ្លាប់​ពាក់​កាល​នៅ​វ័យ​កុមារ​ ត្រូវ​បាន​គេ​ប្រកាស​ថា​ នឹង​ផលិត​ជា​នាឡិកា​ឆ្លាតវៃ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ ​ដើម្បី​​ប្រកួត​ប្រជែង​ជាមួយ​ Apple Watch ​និង​ Smartwatch​ ដទៃ​ទៀត។

casio_watch_news
 នាឡិកា Casio​ 

យោង​ទៅ​តាម​សារព័ត៌មាន​ Wall Street Journal​ បាន​ឲ្យ​ដឹង​ថា​ Smartwatch​ ដែល​ក្រុមហ៊ុន​ជប៉ុន​គ្រោង​នឹង​ផលិត​នេះ​នឹង​មាន​មុខ​ងារ​មួយ​ចំនួន​ដូច​ គ្នា​ទៅ​នឹង​មុខ​ងារ​ដែល​មាន​នៅ​លើ​ Apple Watch​ ដែរ។

ចំពោះ​តម្លៃ​វិញ​ក៏​ប្រហាក់​ប្រហែល​នឹង​ Apple Watch​ ដែរ​ គឺ​ប្រមាណ​ជា​ ៣៤៩​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អាច​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ និង​អាមេរិក​នា​​ចុង​ខែ​មីនា​​ ឆ្នាំ​២០១៦។ លោក​ Kashio ​​ប្រធាន​ក្រុមហ៊ុន​ Casio រំពឹង​ថា​ នឹង​អាច​រក​ចំណូល​បាន​៨០​លាន​ដុល្លារ​ ចំពោះ​ការ​លក់​​​Smartwatch​ នេះ។

ចាំ​មើល​មើល៍​ ថា​នាឡិកា​ Casio ពេល​ផលិត​ជា​ Smartphone ​ឡូយ​ប៉ុណ្ណា?​

 ប្រភព Sabay News

Saturday, June 27, 2015

របាយការណ៍​បញ្ជាក់​ថា​ Apple ចាប់​ផ្ដើម​ផលិត​ iPhone ៤,៧ និង ៥,៥ អុីញ

​ ក្រុមហ៊ុន​ Apple ​​ចាប់​ផ្ដើម​ការ​ផលិត​​ទូរសព្ទ​ iPhone ជំនាន់​បន្ទាប់​របស់​ខ្លួន​ ដែល​នឹង​មាន​អេក្រង់​ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ​ ព្រម​ទាំង​​ភ្ជាប់​មក​ជា​មួយ​​​នឹង​បច្ចេកវិទ្យា​​ Force Touch។ នេះ​បើ​តាម​របាយការណ៍​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

iphone-6-side-800x536

​​តាម​​សារព័ត៌មាន Bloomberg របស់​អាមេរិក​បាន​រាយការណ៍​មក​ថា​​  ក្រុមហ៊ុន​ផ្គត់ផ្គង់​​ការ​ផលិត​​របស់​​ក្រុមហ៊ុន​ Apple ​បាន​ចាប់ផ្ដើម​​​ការ​ផលិត​​ iPhone ​ម៉ូដែល​បន្ទាប់​​ដែល​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​ Force Touch ។

​ដំបូង​​ Apple ​បាន​ដាក់​បញ្ចូល​បច្ចេកវិទ្យា​មួយ​នេះ​ទៅ​ក្នុង​​នាឡិកា​ Apple Watch ។ ក្រោយ​មក​បច្ចេកវិទ្យា​មួយ​នេះ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​ Trackpad ​របស់​កុំព្យូទ័រ​ Laptop ម៉ូដែល​ MacBook ទំហំ​ ១២ អ៊ីញ​ថ្មី។ តែ​​តាម​ប្រភព​បាន​បង្ហាញ​ថា ចំពោះ​ iPhone ជំនាន់​បន្ទាប់​គឺ​ប្រហែល​ជា​​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​​នេះ​ដែរ។

13398-8091-12994-7349-150525-Touch-l-l

​ពាក្យ​ចចាមអារ៉ាម​មុន​ៗ​បាន​អះអាង​ថា​​ Apple ​នឹង​ដាក់​បញ្ចូល​​ Force Touch ​ទូរសព្ទ iPhone អេក្រង់​ធំ​គឺ​ “iPhone 6s Plus”។ ប៉ុន្តែ​ពេល​នេះ​​របាយការណ៍​បាន​បញ្ជាក់​ថា​​មិន​ថា​ម៉ូដែល​ណា​ទេ​​ រាល់​ ​iPhone ជំនាន់​​ក្រោយ​របស់​ Apple គឺ​មាន​បច្ចេកវិទ្យា​នេះ​ទាំង​អស់។

ប្រភព​បាន​បន្ថែម​ទៀត​ថា​​ ចំពោះ​ការ​ផលិត​ iPhone ជំនាន់​ក្រោយ​នេះ​នឹង​មាន​ដំណើរ​ការ​ល្អ​ ដោយ​សារ​តែ​ Apple ​បាន​រក្សា​ទុក​​ការ​រចនា​ដូច​ទៅ​នឹង​ម៉ូដែល​ iPhone 6 ​ដែរ។ ប៉ុន្តែ​ជា​មួយ​នឹង​​ការ​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​នេះ​ គឺ​ជា​​ការ​លំបាក​មួយ ​ដោយ​សារ​តែ​វា​មាន​ផល​ប៉ះពាល់​ដល់​ផ្ទៃ​អេក្រង់​ ​ដូច្នេះ​វា​នឹង​​​ធ្វើ​​ឲ្យ​ការ​ផលិត​មាន​ការ​យឺត​យ៉ាវ៕

 ប្រភព Sabay News

Friday, June 26, 2015

Link ដែលអ្នកអាចដោនឡូត TaiG Jailbreak


មានមនុស្សជាច្រើនបាន Jailbreak នៅលើទូស័ព្ទរបស់ពួកគេសំរាប់ Version របស់ iOS ជំនាន់ថ្មី។ តែមានប្រិយមិត្តមួយចំនួនចង់ Jailbreak ដែលតែពួកគេមិនដឹងថាត្រូវដោនឡូត Link តាមរយៈណា។ ខាងក្រោនេះជា Link នីមួយៗសំរាប់តំរូវតាមប្រភេទ Laptop របស់អ្នក៖
TaiG 2.0.0 (English) (Windows) TaiGJBreak_EN_2000.zip
TaiG 1.2.0 (English) (Windows) TaiGJBreak_EN_1201.zip
TaiG 1.1.0 (English) (Windows) TaiGJBreak_EN_1101.zip
TaiG 1.0.2 (English) (Windows) TaiGJBreak_EN_1021.zip
TaiG 1.0.2 (Windows) TaiGJBreak_1021.zip
TaiG 1.0.1 (Windows) TaiGJBreak_1010.zip
TaiG 1.0.0 (Windows) TaiG_1006.zip


ប្រភព Por Pok

Cydia ធ្វើការ Updated ទៅជំនាន់ v1.1.17 ដើម្បី Support ទៅ iOS 8.3


ប្រិយមិត្តដែលជាអតិថិជនរបស់ iOS ប្រាកដ៏ជាស្គាល់កម្មវិធីទាញយកកម្មវិធី Cydia មិនខាន។ ហើយពីពេលថ្មីៗនេះ Cydia បានដំឡើង Version របស់ខ្លួនទៅមួយជំនាន់ទៀតហើយគឺដើម្បីផ្គតផ្គង់ទៅប្រព័ន្ធប្រតិបតិ្តការ iOS 8.3 ។ Cydia ត្រូវបាន Fix បញ្ហាមួយចំនួនដែលពីមុនកម្មវិធីនៅក្នុង Cydia មួយចំនួនមិនអាចកំណត់លើឧបករណ៍របស់ប្រិយមិត្ត។


កត្តាដែលជួបបញ្ហាទាំងនេះខាង Apple បានរាយការណ៍ថាគឺ មកពីអតិថិជនជាច្រើននាំគ្នា Jailbreak ទៅលើឧបករណ៍របស់ខ្លួនដោយមិនដឹងពីផលវិបាករបស់វាដូចជា Jailbreak តាម TaiG ជាដើម។ “ Local ” ក្នុង URLs បច្ចុប្បន្នត្រូវបាន Fix ឳ្យគ្រប់គ្រងបានវិញ បន្ទាប់ពីមានការ Jailbreak ពីសំណាក់អតិថិជនឳ្យចេញពីការគ្របគ្រង់របស់ក្រុមហ៊ុនកន្លងមក។ 
ក្នុងករណីណាដែលប្រិយមិត្តធ្វើការ Jailbreak ក្នុងឧបករណ៍របស់ប្រិយមិត្តរួចរាល់នោះប្រសិនបើចង់ឳ្យដំណើរការដូចដើមវិញ សូមប្រិយមិត្តទាំងឡាយចូលទៅ Update Cydia ជំនាន់ថ្មី (v1.1.17) ។ បន្ថែមពីនេះទៀតក្រុមហ៊ុនបាន Fix ទៅលើ “ Proactive ” សម្រាប់ iOS 8.3 ដែលធ្វើការ Update យក Cydia v1.1.17 ថ្មីនេះផងដែរ។





ប្រភព Por Pok

លក្ខណៈពិសេសថ្មីៗរបស់ iOS 9


ថ្ងៃនេះពពកនឹងលើកយកចំណុចលក្ខណៈពិសេសមួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការថ្មី iOS 9 ជូនជាចំណងដៃជូនប្រិយមិត្តនាចុងខែមិថុនានេះ ។ តើលក្ខណៈពិសេសរបស់ iOS 9 មានអ្វីខ្លះ? 

1. ពហុនាទី (Multitasking) ក្នុង iPad


ពហុនាទីឬហៅថា Multitasking on the iPad ត្រូវបានរចនាឡើងក្នុងប្រព័ន្ធប្រតិបត្តិការថ្មីនេះ (iOS9) ដោយក្រុមហ៊ុន Apple ។ វាកាន់តែប្រសើរឡើងសម្រាប់ប្រិយមិត្តទាំងឡាយដែរនិយមប្រើប្រាស់កម្មវិធីនានាក្នុងពេលតែមួយក្នុង iPad ។ Multitasking មានសមត្ថភាពអាចដាក់កម្មវិធី២យ៉ាងក្នុងអេក្រង់តែមួយស្របពេលតែមួយ ដោយដាក់ម្ខាងៗ (ដូចក្នុងរូបខាងលើនេះ)។ ឧទាហរណ៍ : ប្រិយមិត្តកំពុងរុករកបណ្ដាញណាមួយក្នុង Safari Browser ហើយប្រិយមិត្តត្រូវការកត់ត្រាអ្វីមួយទុកនោះ ប្រិយមិត្តមិនចាំបាច់ចាកចេញពី Safari ដូចពីមុននោះទេ ឥឡូវនេះប្រិយមិត្តអាចបញ្ឈពីខាងស្ដាំនោះ iPad នឹងបង្ហាញ Slide Over ដែលអាចឳ្យប្រិយមិត្តរើសយកម្មវិធីកំណត់ត្រាបានយ៉ាងងាយ។ ចំណាំផងដែរថា រាល់ការរើសកម្មវិធីដាក់២នៅម្ខាងៗ នោះប្រិយមិត្តត្រូវចូលទៅ Split View ឬ Picture-in-Picture ។ 



2. ការរចនា App ជាច្រើនឳ្យល្អជាងមុន 


ពហុនាទីមិនត្រឹមតែភាពប្រសើឡើងក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 នោះទេ ប៉ុន្តែការផ្លាស់ប្ដូរនិងរចនាបន្ថែមកម្មវិធីជាច្រើនកាន់តែល្អប្រសើថែមទៀតផង។ ខាង Apple បានរចនានិងត្រួតពិនិត្យក៏ដូចជាច្នៃទិដ្ឋភាពថ្មីៗជាច្រើន ក្នុងកម្មវិធីនានានៅក្នុងកន្លែងប្ដូរយកកម្មវិធីផ្សេងទៀត (ដូចរូបខាងលើ) ឬអាចហៅថា Slide-by-Slide ។ ការធ្វើដូច្នេះគឺផ្ដល់ភាពងាយស្រួល ដល់ប្រិយមិត្តក្នុងការ Glance ទៅកម្មវិធីណាមួយដែរប្រិយមិត្តធ្លាប់បើកស្រាប់។ 

3. Proactive 


Proactive គឺជាចម្លើយឬព័តមាននានាពីក្រុមហ៊ុន Apple នៅលើ Google ។ វាជាជំនួយដ៏ឆ្លាតវៃដែលអាចការពារឬរក្សាព័ត៌មាននានា ដែលក្រុមហ៊ុន Apple បានផ្សាយឬផ្ដល់ដំណឹងនៅក្នុង Google នោះវានឹងបញ្ចូលទៅក្នុងស្មាតហ្វូនរបស់ប្រិយមិត្តមិនខាន។ Proactive គឺតម្រូវឳ្យប្រិយមិត្តត្រូវបង្កើតគណនី Apple ទើបវាអាចជួយផ្ដល់ដំណឹងទាំងនោះមកប្រិយមិត្តបាន។ 
ក្រៅពីនេះ Proactive អាចមានសមត្ថភាពនានាដូចជា : ផ្ដល់ Music App ពេលប្រិយមិត្តដោតកាសស្ដាប់ , ផ្ដល់កម្មវិធីមួយចំនួនដែរប្រិយមិត្តគួរប្រើ , ផ្ដល់ដំណឹងព្រឹត្តិការណ៍ធំៗក្នុងពិភពលោក .... ការផ្ដល់ទាំងនោះវាអាចលោតទៅក្នុង Email ឬ គណនី Apple របស់ប្រិយមិត្ត។

4. ការសួរ , Spotlight និង Siri 


បន្ថែមពីមុខងារនានាក្នុង iOS9 នោះកម្មវិធី Siri ឥឡូវនេះមាននាទីពិសេសម្យ៉ាងទៀតគឺ ប្រិយមិត្តអាចសួរសំណួរស្វែងរកលទ្ធផលកីឡាធំៗ , កាលវិភាគសង្គម , វីឌីអូឬអាល់ប៊ុមបទចម្រៀងល្បីៗ ... បានទៀតផង។ ឧទាហរណ៍ប្រិយមិត្តសួរថា “ show me photos taken in November 2011 ” បន្ទាប់មកនោះស្មាតហ្វូនរបស់ប្រិយមិត្តនឹងបង្ហាញរូបភាពទាំងនោះក្នុងបណ្ដុំរូបភាពទាំងនោះមិនខាន។ ហើយមិនត្រឹមតែប៉ុណ្ណោះ Siri អាចមានសមត្ថភាពក្នុងការអនុវត្តគណនាគណិតវិទ្យានិងមុខងារជាច្រើនទៀត ... ។

5. Wallet App


Wallet (កាបូប) ជាកម្មវិធីមួយដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 ដែលមុខងារវាគឺកំណត់នូវ Apple Pay Cards របស់ប្រិយមិត្ត។ វាគ្រប់គ្រង់គណនីឥនទាន , កាតរង្វាន់ដែលទទួលពី Apple , សំបុត្រហោះហើរ ... និងជាច្រើនទៀត។ ប្រិយមិត្តអាចកាត់ការបង់ប្រាក់នានាក្នុងកម្មវិធីនេះបានយ៉ាងស្រួលទៀតផង។ 

6. Newsstand App 


News (ព័ត៌មាន) វាមើលទៅដូចជាសៀវភៅមួយក្បាលសម្រាប់ប្រិយមិត្តដែលមាននៅក្នុងស្មាតហ្វូន។ Newsstand App គឺជាកម្មវិធីថ្មីមួយទៀតដែលខាង Apple បានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 ។ វាជាប្រភេទកម្មវិធីដែលប្រមូលរាល់ព័ត៌មាននានាដែរប្រិយមិត្តចូលចិត្តពីក្នុងពិភពលោកមកឳ្យប្រិយមិត្ត។ កម្មវិធីនេះនឹងយកពីកាសែតព័ត៌មានសំខាន់ៗក្នុងពិភពលោកដូចជា : The New York Times , ESPN , Conde Nast News ... ព្រមទាំងជាមួយ រូបភាព , គំនូរជីវចលនិងវីឌីអូទៀតផង។ វានឹងផ្គត់ផ្គង់ព័ត៌មានរាប់លាននៃប្រធានបទជូនប្រិយមិត្ត ជាមួយសេវាឥតគិតថ្លៃ។

7. ការកំណត់ Low Power Mode 


វាជាការកំណត់មួយដែលអាចមានសមត្ថភាពកាត់បន្ថយការប្រើប្រាស់ដែរដំណើរការថាមពលថ្មយ៉ាងល្អ។ វាត្រូវបានរចនាឡើងដែលមានលក្ខណៈស្រដៀងនឹងការកំណត់ថាមពលថ្មរបស់ Android ផងដែរ។ ការកំណត់នោះវាមានដូចជា : កាត់បន្ថយពន្លឺ ... ។

8. កម្មវិធីកំណត់ត្រាថ្មី 


ក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 និង OS X El Captian ត្រូវបានរចនាកម្មវិធីកំណត់ត្រារបៀបថ្មីដែលសមត្ថភាពប្រសើជាងមុន។ ប្រិយមិត្តអាចគូរនិងកំណត់ចំណាំទាំងឡាយដោយម្រាមដៃរបស់ប្រិយមិត្តយ៉ាងស្រួលជាងមុន ថែមទាំអាចបញ្ចូល បញ្ជីភារៈកិច្ច រូបភាព ផែនទី និង URLs ទៀតផង។

 ប្រភព Por Pok

Thursday, June 25, 2015

តើអ្នកគួរ Jailbreak លើស្មាតហ្វូន iPhone និង iPad ទេ?



តើមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះក្នុងការ Jailbreak ទៅក្នុងស្មាតហ្វូន iPhone និង iPad ? តើវាមានសុវត្ថិភាពទេបន្ទាប់ពី Jailbreak រួចរាល់? តើប្រិយមិត្តគួរ Jailbreak តាមរបៀបណាត្រឹមត្រូវ ? ទាំងអស់នេះជាសំនួររបស់ប្រិយមិត្តជាច្រើនដែរកំពុងប្រើប្រាស់ស្មាតហ្វូនដែរដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ជាពិសេស iPhone និង iPad ។ 
មនុស្សរាប់លាននាក់ក្នុងពិភពលោកបាននាំគ្នាសប្បាយចិត្តជាខ្លាំងនៅពេលដែរ ស្មាតហ្វូនម៉ូដែល iPhone ឬ iPad កាន់តែចេះអភិវឌ្ឍន៍ទៅមុខជានិច្ច។ ហើយបច្ចុប្បន្ននេះការ Jailbreak ក្នុងស្មាតហ្វូនេះត្រូវបានពេញនិយមយ៉ាងខ្លាំងជាកត្តាដែរ ធ្វើឳ្យអតិថិជនមួយចំនួនសប្បាយចិត្ត ប៉ុន្តែក៏មានអតិថិជនមួយចំនួនធំមិនសប្បាយចិត្តដោយសារកត្តានេះផងដែរ។ 

តើអ្វីទៅជា Jailbreak ? 

Jailbreak គឺជាការធ្វើឬផ្លាស់ប្តូរកម្មវិធីក្នុងស្មាតហ្វូន iPhone ឬ iPad ដើម្បីចេញពីការគ្រប់គ្រងឬដែនកំណត់ណាមួយ ( Limitations Placed )ដែរដាក់ដោយក្រុមហ៊ុន Apple ។ ការកំណត់នោះគឺកត្តាសំខាន់ដែរអាចរារាំងក្នុងការដែរប្រិយមិត្តចង់ដំឡើងកម្មវិធីណាមួយពីក្នុង App Store ។ បន្ទាប់ពី Jailbreak រួចរាល់ប្រិយមិត្តអាចដំឡើងកម្មវិធីគ្រប់យ៉ាងពីក្នុង App Store ។ សូមបញ្ជាក់ទៀតថាការ Jailbreak គឺមានលក្ខណៈខុសគ្នាពីការដោះសោស្មាតហ្វូន iPhone ( iPhone Unlocking ) ។ ជាទូទៅទូរស័ព្ទចល័តគ្រប់ម៉ូដែល តែងតែត្រូវចុះកិច្ចសន្យាដើម្បីចាក់ Limitations Placed គ្រប់មិនថាតែ iPhone ឬ iPad នោះទេ។ ឧទាហរណ៍ប្រិយមិត្តទិញស្មាតហ្វូនមួយនៅ O2 ( in England ) ដូច្នេះប្រិយមិត្តត្រូវប្រើកាត O2 ស៊ីមនៅក្នុងវាពីព្រោះ ស្មាតហ្វូននោះត្រូវបាន Locking Placed រួចបាត់ទៅហើយ។ ប៉ុន្តែសម្រាប់ប្រិយមិត្តដែរចេះ Jailbreak គឺអាចយកស្មាតហ្វូននោះទៅក្រៅតំបន់ O2 នោះបាននិងអាចទាញយកកម្មវិធីផ្សេងៗពីក្នុង Internet ដោយសេរ៊ីទៀតផង។ តែការធ្វើរបៀបនេះអាចចាត់ទុកថា ជាការរំលោភសិទ្ធកុងត្រារបស់ទូរស័ព្ទចល័តផងដែល។ 
ហេតុផល 4 ដើម្បី Jailbreak ក្នុង iPhone
1. តាមពិតទៅប្រិយមិត្តជាច្រើនគិតថារាល់ការទិញ iPhone វាគឺជាកម្មសិទ្ធិរបស់អ្នកទៅហើយ 
2. ពេល Jailbreak រួចរាល់ប្រិយមិត្តងាយស្រួលទាញយកកម្មវិធីនានាពីក្នុង App Store 
3. ប្រិយមិត្តអាចមានជម្រើសច្រើនក្នុងការប្រើប្រាស់កម្មវិធីនានាក្នុង iPhone របស់ប្រិយមិត្ត
4. វាមិនលំបាកពេលប្រិយមិត្តធ្វើដំណើរទៅក្រៅតំបន់ដែរតែងតែ ជាប់គាំងក្នុងការ Lock ពីវាមកស្រាប់

ហេតុផល 3 មិនគួរ Jailbreak ក្នុង iPhone :
1. ប្រិយមិត្តអាចប្រឈមនឹងបញ្ហាបាត់បង់សុពលភាពប័ណ្ណធានាពីក្រុមហ៊ុន Apple
2. Jailbreak អាចធ្វើ iPhone  របស់ប្រិយមិត្តស្ថិតនៅឆ្ងាយពីភាពសុវត្ថិភាពរបស់ក្រុមហ៊ុនដែរតម្រូវឳ្យមានស្រាប់ក្នុង iPhone 
3. ក្នុងករណីប្រិយមិត្តមិនចេះច្បាស់ក្នុងការ Jailbreak វាអាចបង្ករបញ្ហាទៅដល់ iPhone របស់ប្រិយមិត្តដូចជា : ជាប់គាំង , បាត់បង់ទិន្នន័យនានា ... ។
ចំពោះបញ្ហា Jailbreak នេះផងដែរខាងក្រុមហ៊ុន Apple ក៏បានប្រកាស់ដែរថា ខាងក្រុមហ៊ុនសូមប្រឆាំងដាច់ខាតក្នុងការ Jailbreak ក្នុងឧករណ៍នានារបស់ក្រុមហ៊ុនរបស់ខ្លួន។ ហើយខាងក្រុមហ៊ុននឹងព្យាយាមលប់បំបាត់ការ Jailbreak នេះ។ 
តើប្រិយមិត្តគិតយ៉ាងដូចម្តេចខ្លះ? តើប្រិយមិត្តចង់ Jailbreak ក្នុងស្មាតហ្វូនដែរឬទេ? តើប្រិយមិត្តគិតថា Jailbreak ល្អឬមិនល្អចំពោះស្មាតហ្វូនប្រិយមិត្ត?

ប្រភព Por Pok

របៀប Jailbreak ទៅ iPhone 6+ , 6 , 5c , 5s , 4s ដោយប្រើជាមួយកម្មវិធី TaiG ក្នុង Windows សម្រាប់ iOS8.3


ប្រិយមិត្តមួយចំនួនប្រាកដ៏ជាធ្លាប់មានបញ្ហាជាមួយការ Jailbreak ទៅ iPhone 6+ , 6 , 5c , 5s , 4s មិនខាន។ ថ្ងៃនេះផងដែរខាងការងារពពកនឹងបង្ហាញគន្លឹះក្នុងការធ្វើវា។ ប៉ុន្តែស្មាតហ្វូនរបស់ប្រិយមិត្តត្រូវមានប្រព័ន្ធប្រតិបតិ្តការ iOS8.3 ជាមុនសិន ( អាចទាញយកនិងតំឡើងបានក្នុង iTunes ) ។ ខាងក្រោមនេះពពកនឹងបង្ហាញគន្លឹះដែរតម្រូវឳ្យប្រិយមិត្តត្រូវធ្វើតាមជំហានៗដូចខាងក្រោម :
ជំហ៊ានទី១ : ប្រិយមិត្តត្រូវទាញយកនិង install កម្មវិធី TaiG ជាមុន
ជំហ៊ានទី២ : ប្រិយមិត្តត្រូវបិទ Passcode និង Touch ID ដែរមាននៅក្នុងស្មាតហ្វូនរបស់ប្រិយមិត្ត ( ដូចឧទាហរណ៍ក្នុងរូបភាពខាងក្រោមនេះ )



ជំហ៊ានទី៣ : តម្រូវឳ្យប្រិយមិត្តត្រូវបិទកម្មវិធីដែលមានក្នុង Setting របស់ស្មាតហ្វូនប្រិយមិត្តដែរមានពាក្យថា Find My Phone ពីក្នុង iCloud



ជំហ៊ានទី៤ : ប្រិយមិត្តត្រូវភ្ជាប់ស្មាតហ្វូនរបស់ប្រិយមិត្តទៅនិងកុំព្យូទ័រ ដើម្បីធ្វើការ Backup ជាមុន ( ការ Backup នេះគឺដើម្បីទប់ស្កាត់ឬការពារក្នុងការបាត់បង់ឯកសារណាមួយក្នុងស្មាតហ្វូនប្រិយមិត្ត )
ជំហ៊ានទី៥ : ប្រិយមិត្តត្រូវបើកកម្មវិធី TaiG ( មានរូបដូចខាងក្រោមនេះ )


ជំហ៊ានទី៦ : ពេលបើកកម្មវិធីនោះ ក្នុងកម្មវិធីនឹងបង្ហាញថាវាបានទទួលស្គាល់ស្មាតហ្វូនប្រិយមិត្ត ។ បន្ទាប់មកប្រិយមិត្តត្រូវចុចធីសក្នុងប្រអប់នៅត្រង់ពាក្យ 3K Assistant 2.3.0
ជំហ៊ានទី៧ : ចុច Start ដើម្បីឳ្យវាដំណើរការ Jailbreak ។ បន្ទាប់មកប្រិយមិត្តនឹងឃើញចំនួនភាគរយនឹងកើនឡើង
ជំហ៊ានទី៨ : ពេលដំណើរការចប់វានឹងបង្ហាញរូបភាព មុខញញឹមព័ណបៃតងជាមួយពាក្យ Jailbreak succeeded!


សូមរីករាយ!ជាមួយការធ្វើ Jailbreak ក្នុងស្មាតហ្វូនសេរ៊ី iPhone របស់ប្រិយមិត្តទាំងអស់គ្នា៕

ប្រភព Por Pok

Wednesday, June 24, 2015

ចង់​លេង​ស្តាយ អក្សរ​ខ្មែរ នៅ​លើ iPhone ដែល​ដំណើរ​ការ​ដោយ iOS 8.3 និង​បាន Jailbreak រួច​រាល់ មាន​អី​ទៅពិបាក!

cover
បន្ទាប់ពី TaiG បានបញ្ចេញ កម្មវិធី សម្រាប់ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3 ដល់ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 រួចមក កាលពី ម្សិលមិញ ហើយមាន ប្រិយមិត្ត ជាច្រើន បានធ្វើការ Jailbreak ទៅលើ Device របស់ខ្លួន ដោយប្រើប្រាស់ កម្មវិធី TaiG ដោយជោគជ័យ។
ប៉ន្តែដោយសារតែ Cydia Substrate មិនទាន់រួចរាល់ ដូច្នេះលោក អ្នកមិនទាន់ អាចប្រើប្រាស់ Tweak ដែលមាន មុខងារ កំណត់ Settings និង Tweak មួយចំនួន ធំទៀត ឡើយ វាអាច ត្រឹមតែ លេងស្តាយ Font និង តាមរយៈ Bytafont 2 និង អាចធ្វើការ ប្រើប្រាស់ Tweak មួយចំនួន តូចផងនោះ ហើយបន្ទាប់មកក៏មាន បងប្រុសម្នាក់ គាត់មាន ឈ្មោះថា Rotanak Piseth បានស្វែងរក ទីតាំង សម្រាប់ផ្លាស់ប្តូរ អក្សរ Font Khmer នៅលើ iOS 8.3 បានសម្រាប់ iPhone ហើយគាត់បាន ចែករំលែក ស្តាយ Font Khmer មួយនោះ នៅលើ Source របស់គាត់ តែម្តង ដូច្នេះ វាជាដំណឹងល្អ មួយសម្រាប់ ប្រិយមិត្ត ដែលមានបំណង ចង់លេង ស្តាយ Font Khmer នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS 8.3 ដែល Jailbreak រួចរាល់ ចំពោះ វិធីក្នុងការ លេងស្តាយ Font នេះមិនមាន អ្វីដែលពីបាក ឡើយដោយ គ្រាន់តែធ្វើការ តម្លើងជាការស្រេច ។ តោះសាកល្បង ធ្វើការ តម្លើង ជាមួយនឹង ខេមបូ ឥឡូវនេះ៖
តម្រូវការ
  • All iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8.3
  • iPhone របស់លោកអ្នក ដែល Jailbreak រួចរាល់ និង មាន Cydia រួចជាស្រេច
វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://rotanakpiseth.ucoz.com/lovesina
  • ក្រោយពី ធ្វើការ Add Source រួចរាល់សូមធ្វើការ font iOS8.3 Kh Baphnom Old Style ហើយធ្វើការ Respring Device របស់លោកអ្នក ជាការស្រេច
  • សូមធ្វើការផ្ទៀងផ្ទាត់ឈ្មោះអោយបានច្បាស់ មុននឹងធ្វើ ការតម្លើង
នេះគឺ Font ដែលមានឈ្មោះថា KH Baphnom ខេមបូសង្ឈឹមថា គាត់នឹងធ្វើការ បញ្ចូល Font ផ្សេងៗ ទៀតដើម្បី ធ្វើការ លេងស្តាយ នៅលើ Device ផ្សេងៗទៀត ស្តាយនេះ ដំណើការ លើតែ iOS 8.3 ប៉ុណ្ណោះ ដូច្នេះ សម្រាប់ប្រិយមិត្ត 8.1.3 សូមមេត្តារង់ចាំ ពីព្រោះគាត់ កំពុងតែ ស្វែងរក ទីតាំងដើម្បី បញ្ចូល Font។

 ប្រភព Cambo-Report

វិធីសាស្រ្តក្នុងការ Fix TaiG iOS 8.3 Jailbreak ដែលនៅជាប់គាំងត្រឹម​ 20% មិនទៅមុខ

វាជារឿងដ៏ភ្ញាក់ផ្អើលមួយសំរាប់ប្រិយមិត្តរបស់ Apple នៅលើពិភពលោកទាំងអស់ដែលអាចប្រើប្រាស់កម្មវិធី Jailbreak បានសំរាប់​ iOS8.3។ មានអ្នកប្រើប្រាស់មួយចំនួនបាន Jailbreak រួចរាល់ហើយក៏ប៉ុន្តែវានៅមានបញ្ហាមួយទៀតដែលធ្វើអោយអ្នកមានការព្រួយបារម្ហខ្លាចខូចទូស័ព្ទ
ដោយសារតែនៅពេលដែលគេកំពុង Jailbreak ស្រាប់តែនៅគាំងមិនដំណើរការទៅមុខត្រឹម 20%។​ អ្នកដែលជួបញ្ហានេះភាគច្រើនត្រូវបានកាត់ផ្ដាច់ឬក៏បញ្ឍប់ត្រឹមនឹង ហើយក៏អាចទទួលបានសារ error-1101។ តោះយើងសាកធ្វើតាមវិធីខាងក្រោមនេះ
ដើម្បីដោះស្រាយបញ្ហានេះអ្នកត្រូវតែ Install iTunes 12.0.1។ អ្នកត្រូវប្រាកដខ្លួនឯងថាអ្នកបានលុប ឬ Uninstall iTunes version ចាស់នៅក្នុងកុំព្យូទ័រអ្នករួចហើយ។ អ្នកអាចធ្វើតាមជំហាននេះ https://support.apple.com/en-gb/HT204275 
អ្នកត្រូវ Reboot ហើយដោនឡូត នឹង Install iTunes 12.0.1 តាមរយៈទីនេះ  http://filehippo.com/download_itunes_64/58981/
នៅពេលដែលអ្នកបាន Install iTunes 12.0.1 ហើយចាំថាមិនត្រូវអាប់ដេតវានៅពេលដែល prompted, បន្ទាប់មកអ្នក run TaiG តាមរយៈ Link នេះ http://www.iclarified.com/49991/how-to-jailbreak-your-iphone-6-plus-6-5s-5c-5-4s-using-taig-windows-ios-83 ។​

 ប្រភព PorPok

WALTR សម្រាប់ Windows ដើម្បីចម្លង Music , Videos ទៅ iOS ជំនួស iTunes និង Jailbreak

ប្រិយមិត្តដែលជាអតិថិជនរបស់ iPhone ឬ iPad ប្រាកដ៏ជាស្គាល់កម្មវិធី iTunes និង Jailbreak មិនខាន។ ពីព្រោះជាធម្មតាដើម្បីផ្ទេររាល់ ឯកសារ , MP3 ឬ វីឌីអូនានា ពីកុំព្យូទ័រទៅ iPhone ឬ iPad បានប្រិយមិត្តត្រូវដែលបម្លែងវាតាមរយៈកម្មវិធីទាំង២ខាងលើមិនខាន។ ដើម្បីភាពងាយស្រួលដល់ប្រិយមិត្តដែលជាអតិថិជន ឥឡូវនេះខាងក្រុមហ៊ុន Apple បានរចនានូវកម្មវិធីថ្មីមួយដែលអាចជួយសម្រួលក្នុងការផ្ទេរឬបម្លែងទៅក្នុង iOS ។ កម្មវិធីនោះគឺមានឈ្មោះថា WALTR ។
WALTR គឺជាកម្មវិធីប្រភេទ Third-Party Software ដែលអាចមានសមត្ថភាពក្នុងការផ្ទេរឯកសារ , MP3 ឬ វីឌីអូនានា ពីក្នុង Windows ទៅ iOS ទោះបីគ្មានកម្មវិធី iTunes ក៏ដោយ ហើយការផ្ទេរនេះក៏មិនត្រូវការ Jailbreak ដែរ។ កម្មវិធីនេះត្រូវបានដាក់ក្នុងប្រព័ន្ធប្រតិបត្តិការ OS X ហើយបច្ចុប្បន្ននេះត្រូវបានរចនាឡើងក្នុង Windows ទៀត។ 
ក្រុមការងារ Softorino ដែលជាក្រុមស្ថាបនិក WALTR បាននិយាយថាពួកគេកំពុង Brining Subtitle ដើម្បី Support ទៅ WALTR ឳ្យកាន់តែមានភាពប្រើប្រាស់បានល្អ។ កំណែនេះត្រូវបានដាក់ឳ្យប្រើក្នុង Mac រួចរាល់ហើយឯចំពោះ Windows ក៏មិនយូរនោះទេ។ 
ប្រិយមិត្តទាំងឡាយ អាចចូលទាញយក WALTR បានក្នុង Link softorino.com/waltr

ប្រភព PorPok

លក្ខណៈពិសេស ១០ យ៉ាងខុសគ្នារវាង iOS8 និង iOS9

ការវិវត្តន៍នៃប្រព័ន្ធប្រតិបត្តិការ iOS8 ទៅ iOS9 បានធ្វើឳ្យអតិថិជនមានការចាប់អារម្មណ៍ជាខ្លាំង។ ការធ្វើការ Update នេះគឺមានការកែប្រែចំណុចមួយចំនួននិងលម្អថ្មីផងដែរ។ ថ្ងៃនេះខាងពពកយើងខ្ញុំនឹងធ្វើការប្រៀបធៀបចំណុច១០យ៉ាងដែលមាន លក្ខណៈខុសគ្នារវាង iOS9 ថ្មីនិង iOS8 ។

1. ការផ្លាស់ប្តូរ App Switcher 


វាមានការផ្លាស់ប្ដូរក្នុង App-Switcher ដែលធ្វើឳ្យ App មួយចំនួនប្រសើរជាងមុន។ Apple iOS9 មានលក្ខណៈអាចត្រួតពិនិត្យកម្មវិធីដែលខុសពីមុន។ ដែលកម្មវិធីទាំងនោះស្ថិតក្នុងជ្រុងៗតាម App-Switcher ដែលនៅ Step-by-Step ។ Cards App នោះមានទំហំធំៗជាងមុនហើយវាក៏មាននាទី Recent និង Favorite Contacts ជាមួយ App-Switcher ។

2. ចំណុចថ្មីក្នុង Spotlight / Search 

iOS9 ថ្មីនេះត្រូវបានរចនាបន្ថែមថ្មីៗនៅតួនាទីជាច្រើនដូចជាការស្វែងរក ពិន្ទុកីឡាធំៗ , កាលវិភាគព័តមាននានា , ព្យាករណ៍អាកាសធាតុ , តម្លៃភាគហ៊ុន..... រួមជាមួយមុខងារក្នុងការស្វែងរកថ្មីជាច្រើនទៀត។ ហើយ iOS9 ក៏បានរចនានៅរបាស្វែងរកនោះដោយផ្ទៃខាងក្រោយ ប្រផេះទៅជាល្អក់វិញ(ដូចក្នុងរូបភាពខាងលើ)។ ហើយវាមាន Voice Dictation (ការនិយាយ) រហ័សជាងមុនផងដែរ ទាំងការស្វែងរកជាដើម។

3. ផ្ដល់ព័តមានលម្អិតស្ដីពីការប្រើប្រាស់ថ្ម 

ឥឡូវនេះក្នុង iOS9 ប្រិយមិត្តអាចពិនិត្យកម្រឹងប្រើប្រាស់ថ្មក្នុង iPhone ឬ iPad របស់ប្រិយមិត្តបានលម្អិតជាងមុនទៀតផង។ វាបង្ហាញចំនួនភាគរយនិងចំនួនពេលវេលាក្នុង Screen របស់ប្រិយមិត្តយ៉ាងលម្អិតនិងត្រឹមត្រូវ។ ការ Update ថ្មីនេះពិតជាអាចផ្ដល់ប្រយោជន៍ដល់អតិថិជនខ្លាំងណាស់ក្នុងការប្រើប្រាស់ថ្ម។ ប្រិយមិត្តអាចចូលទៅមើលបានក្នុង Setting បន្ទាប់ក្នុង Battery instead of Settings បន្ទាប់ទៀត General ហើយយក Usage បន្តរទៀតយកពាក្យ Battery Usage ដើម្បីពិនិត្យមើល។

4. Back Button ថ្មី

ការ Update ថ្មីនៃប៊ូតុងថយក្រោយ (Back Button) ដែលបានធ្វើការរចនាដោយខាងការងារ UI របស់ក្រុមហ៊ុន Apple ។ វាអាចមានសមត្ថភាពក្នុងការចុចត្រឡប់ថយក្រោយដោយស្រួលក្នុង Notifications ។ ឧទាហរណ៍ប្រិយមិត្តកំពុងស្ថិតក្នុង Safari ហើយប្រិយមិត្តនឹងទទួលដំណឹងជាសារ។ ហើយប្រិយមិត្តក៏អាចត្រឡប់ក្រោយផងដែរដោយគ្រាន់ចុច Back to Search ក្នុងរបាខាងលើនៃអេក្រង់ស្មាតហ្វូនរបស់ប្រិយមិត្តនៅជ្រុងខាងលើផ្នែកខាងឆ្វេង។

5. ការស្វែងរកក្នុង Settings 

ទីបំផុត Apple បានដាក់ឳ្យប្រិយមិត្តនូវមុខងារដ៏ស្រួលថ្មីមួយទៀតនៅក្នុង Setting ។ មុខងារនោះគឺប្រព័ន្ធប្រតិបត្តិការ iOS9 ថ្មីអាចមានតួនាទី Search (ស្វែងរក) ដោយរហ័សជាងការស្វែងរកធម្មតា ក្នុងការកំណត់ឬចង់ផ្លាស់ប្ដូរនានាក្នុង Setting ។

6. តួអក្សរធំជាងមុននៅលើ Keyboard 

ជាថ្មីនេះ iOS9 បានរចនាក្ដារវាយអក្សររបស់ខ្លួនឳ្យធំជាងមុនទោះបីប្រិយមិត្តមិនតំឡើងវាក៏ដោយ។ គ្រប់តួរអក្សរគឺធំជាងមុនដែលវាយនៅក្នុង iOS8 ។ វាមានលក្ខណៈធំស្រឡះមើលនៅពេលប្រិយមិត្ត វាយអក្សរក្នុង Notes ដើម្បីកំណត់សម្គាល់របស់ប្រិយមិត្ត។

7. Maps App 

នៅពេលប្រិយមិត្តចុចប៊ូតុងស្វែងរក (Search bar) នោះប្រិយមិត្តប្រាកដ៏ជាឃើញយ៉ាងរហ័សនៅមុខងារថ្មីនៅពីខាងក្រោមរបារនោះ។ វាមាននាទីស្វែងរកតំបន់ឳ្យប្រិយមិត្តដែលជាទីតាំងនៅជិតប្រិយមិត្តបំផុតដូចជា ផ្សារ , ភោជនីយដ្ឋាន , មន្ទីពេទ្យ , កន្លែងធ្វើដំណើរ , ហាងសំលៀកបំពាក់ ... ជាដើម។ ប្រិយមិត្តគ្រាន់តែចុចនៅលើ icon ទាំងនោះដើម្បីរកមើលយ៉ាងងាយ។

8. ការរចនាថ្មីនូវ Apple’s Map iOS9 

ផែនទីក្នុង Apple iOS9 នេះត្រូវបានរចនាថ្មីម្ដងទៀតដើម្បីបង្ករភាពងាយស្រួលដល់ប្រិយមិត្តក្នុងការចូលទៅមើល។ ដូច្នេះប្រិយមិត្តអាចរុករកតាមបណ្ដាលទីក្រុងនានាក្នុងពិភពលោក រួមទាំងសេវារថយន្តក្រុង , សាឡាង , Taxi , ផ្លូវរថភ្លើង ព្រមទាំងផ្លូវក្រោមដីទៀតផង។ Map iOS9 ថ្មីនេះអាចបង្ហាញជាដំណាក់កាលៗឳ្យប្រិយមិត្តយ៉ាងលម្អិតជាងមុន។

9. Printer ក្នុង iOS9 

ជម្រើសបោះពុម្ពក្នុងពេលនេះរបស់ iOS9 កាន់តែប្រសើរសម្រាប់ប្រិយមិត្ត។ វាអាចបង្ហាញដល់ប្រិយមិត្តក្នុងការបោះពុម្ពយ៉ាងល្អ ដោយប្រិយមិត្តអាចកំណត់សឬខ្មៅ កំណត់ចំនួនសន្លឹកទៅម៉ាស៊ីនបោះពុម្ពទៀតផង។

10. Picture-in-Picture 

ពេលនេះប្រិយមិត្តអាចទស្សនាភាគយន្តឬបទចម្រៀងដោយកំពុងជជែកកម្សាន្តឬរុករកកម្មវិធីថ្មីមួយទៀតបានយ៉ាងងាយស្រួល។ iOS9 បានដាក់បញ្ចូលនូវកម្មវិធីថ្មីគឺ Picture-in-Picture សម្រាប់បម្រើដល់អតិថិជន។ ប្រិយមិត្តក៏អាចប្ដូរទំហំនោះបានតាមចំណង់ចិត្ត។ ហើយចំពោះរូបភាពក្នុងវីឌីអូនោះគឺដំណើរការបានយ៉ាងលឿនដោយមិនរារាំងដោយឬអ័កនោះទេ។

ប្រភព PorPok

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!