Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

Friday, July 31, 2015

Chrome​ ធ្វើ​ឲ្យ​ MacBook​ អស់​ថ្ម​លឿន​ ចំណែក​​បណ្ដាញ​សង្គម​​​មាន​ Facebook​ ក៏​ស៊ី​ថ្ម​ដែរ​

Chrome គឺ​ជា​ Browser​ មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ដោយ​សារ​តែ​វា​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ​ការ​ប្រើ​ប្រាស់​ Browser Chrome​ ធ្វើ​ឲ្យ​ MacBook របស់​អ្នក​អស់​ថ្ម​លឿន​ជាង​ប្រើ​ Browser​ ដទៃ។

Averages-copy-1024x269

ក្រុមហ៊ុន​​ BatteryBox​ បាន​​ធ្វើ​ការ​សិក្សា​លើ​ Browser​ ចំនួន​បី​ គឺ Chrome, Firefox និង Safari​ ដើម្បី​ដឹង​ថា​តើ​ Browser​ មួយ​ណា​ដែល​អាច​ប្រើ​ប្រាស់​លើ​ MacBook បាន​យូរ​ជាង​គេ។ តាម​រយៈ​ការ​សិក្សា​ រក​ឃើញ​ថា​ ការ​លេង​អ៊ីនធឺណិត​​លើ​ MacBook ដោយ​ប្រើ​ប្រាស់​ Safari ជា​មធ្យម​អាច​បាន​រយៈពេល​​ ៦,៥​ម៉ោង​ ចំណែក​ឯ​ Firefox គឺ​បាន​ ៥,៥​ម៉ោង​ ​ខណៈ​ពេល​ដែល​ Chrome​ បាន​ត្រឹម​ ៥​ម៉ោង​ប៉ុណ្ណោះ។

ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​វិប​សាយ​ណា​ដែល​ប្រើ​ប្រាស់​ថាមពល​ថ្ម​អស់​ច្រើន​ជាង​គេ។ បើ​និយាយ​អំពី​ការ​ផ្ញើ​សារ​ គេ​រក​ឃើញ​ថា​ Yahoo Mail​ ប្រើ​ប្រាស់​ថាមពល​អស់​តិច​ជាង​គេ​ ចំណែក​ឯ​ Gmail​ ប្រើ​ប្រាស់​ថាមពល​អស់​ច្រើន​ជាង​គេ។


មួយ​វិញ​ទៀត​គឺ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វិញ​គឺ​ Facebook​ ប្រើ​ប្រាស់​ថាមពល​អស់​ច្រើន​ជាង​គេ​ ខណៈ​ពេល​ដែល​ Instagram​ ប្រើ​ប្រាស់​ថាមពល​អស់​តិច​ជាង​គេ៕


Composing-and-Sending-Email2-1024x511

SocialMedia-1024x748

YouTube-1024x497

ប្រភព Sabay News

Thursday, July 30, 2015

របៀប​ដោនឡូត mJams Pleng កម្មវិធី​ស្ដាប់​ចម្រៀង​ជាតិ​និង​អន្តរជាតិ


mJams Pleng គឺ​ជា​កម្មវិធី​ស្តាប់​ចម្រៀង​ជាតិ និង​អន្តរជាតិ​​។ វត្តមាន​កម្មវិធី​តន្ត្រី​ទំនើប​នេះ បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​ទៅ​នេះ លោក​អ្នក​អាច​ស្ដាប់​ចម្រៀង​រាប់​ពាន់​បទ ដែល​មាន​គុណភាព​ខ្ពស់​តាម​ចំណង់​ចំណូល​ចិត្ត។

dfdfdfd

កម្មវិធី mJams Pleng មាន​មុខងារ​ជាច្រើន​ដូចជា៖
-User List តាម​ដាន​បទ​ចម្រៀង​ពីរោះៗ​ដែល​លោក​អ្នក​ចូល​ចិត្ត
-Popular Track គឺ​ជា​បណ្ដុំ​បទ​ចម្រៀង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន
-Popular Album មាន​អាល់ប៊ុម​ជា​ច្រើន​ដែល​លោក​អ្នក​អាច​ជ្រើស​រើស​ស្ដាប់
-Top Chat មាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ចូលចិត្ត​ចម្រៀង​ពីរោះៗ​ទាន់​សម័យ
-Popular Artist លោក​អ្នក​អាច​តាម​ដាន​តារា​ចម្រៀង​ល្បីៗ ដែល​កំពុង​ពេញ​និយម និង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រៅ​ពី​ប៉ុន្មាន​ចំណុច​ខាង​លើ mJams Pleng ក៏​មាន​មុខងារ​ល្អៗ​ជា​ច្រើន​ទៀត​ផង​ដែរ។ ប្រិយមិត្ត​ដែល​ប្រើ Smartphone ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android អាច​ទាញ​យក​កម្មវិធី mJams Pleng​ ពី Play Store បាន ដោយ​​​ចុច​ត្រង់​នេះ។

ចង់​ដឹង​ពី​វិធី​ក្នុង​ការ​ទាញ​យក និង​ចុះ​ឈ្មោះ​បង្កើត​គណនី​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ឃ្លីប​ខាង​ក្រោម​នេះ៖



-ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក៖ https://www.facebook.com/mjamsmusic 

ប្រភព Sabay News

Yahoo ​បញ្ចេញ​កម្មវិធីសារ​ថ្មី​អា​ច​លេង​សារ ខល​វីដេអូ​​តែ​មិន​ឮសំឡេង


​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​សារ​ ហើយ​អាច​មើល​ជា​​ជា​វីដេអូ​​​ក្នុង​ពេល​តែ​មួយ​ដោយ​ពុំ​ចង់​សន្ទនា​ជា​សំឡេង​​​ ឥឡូវ​នេះ​ក្រុមហ៊ុន​ Yahoo ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​​​សារ​ថ្មី​​​​ដែល​អាច​ដំណើរ​ការ​មុខងារ​ទាំង​នេះ​បាន។

13732-8758-150729-Livetext-l

​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ក្រុមហ៊ុន​ Yahoo ​បាន​បង្ហាញ​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ថា ​” Livetext “ ដោយ​កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​លេង​សារ​ជា​អក្សរ​​ និង​អាច​សន្ទនា​​​ជា​កាយវិការ​​ជា​មួយ​មិត្ត​ភក្ដិ​​តាម​តាម​វិដេអូ​​ក្នុង​ពេល​ជា​មួយ​គ្នា​បាន​ ប៉ុន្តែ​មិន​មាន​សំឡេង​នោះ​ទេ។

បច្ចុប្បន្ន​​កម្មវិធី​ Livetext ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​មួយ​ចំនួន​គឺ ហុងកុង​ តៃវ៉ាន់ អៀ​រ​ឡង់​ ​កាណាដា​, បារាំង​, អាល្លឺម៉ង់​, អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក។ សម្រាប់​បណ្ដា​ប្រទេស​ដទៃ​ទៀត​ពុំ​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ។ Livetext កម្មវិធី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ដែល​មាន​ទំហំ​ 26MB ហើយ​​ដំណើរការ​ទាញ​​​យក​បាន​​​បាន​នៅ​លើ​ App Store៕



ប្រភព Sabay News

Wednesday, July 29, 2015

Samsung គ្រោង​នឹង​កាត់​បន្ថយ​តម្លៃ​របស់​ Galaxy S6 និង S6 Edge

ក្រុមហ៊ុន​ Samsung បាន​ប្រកាស​ថា ​ខ្លួន​មាន​គម្រោង​កាត់​បន្ថយ​នូវ​តម្លៃ​របស់​​ Galaxy S6 និង S6 Edge ដោយ​​សារ​ចំនួន​នៃ​ការ​លក់​ទាប​ជាង​ការ​រំពឹង​ទុក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ CNET។


GalaxyS6-620x330

តាម​ប្រសាសន៍​របស់​លោក​ Park Jinyoung​ នាយក​ផ្នែក​ទំនាក់​ទំនង​បាន​ថ្លែង​ថា​ ចំនួន​នៃ​ការ​លក់​របស់​  Galaxy S6 និង S6 Edge គឺ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន។ បញ្ហា​ពីរ​ដែល​ក្រុមហ៊ុន​ជួប​ប្រទះ​​ជា​មួយ​នឹង​ត្រកូល​ Galaxy S6 គឺ​ S6​ មិន​ទទួល​បាន​ការ​ពេញ​និយម​ដូច​ការ​រំពឹង​ទុក​ ចំណែក​ឯ​  S6 Edge វិញ​គឺ​​មិន​បាន​ផ្គត់​ផ្គង់​បាន​តាម​តម្រូវ​ការ​ដោយ​សារ​តែ​អេក្រង់​កោង​ទាំង​សង​ខាង​របស់​វា​ពិបាក​ក្នុង​ការ​ផលិត។ ហេតុ​នេះ​ហើយ​ទើប​ Samsung ​មាន​គម្រោង​នឹង​​កាត់​បន្ថយ​តម្លៃ​ស្មាត​ហ្វូន​ទាំង​ពីរ​នេះ ​ដើម្បី​បង្កើន​ចំនួន​លក់​ឡើង​វិញ។​ ចំណែក​តម្លៃ​ដែល​នឹង​ត្រូវ​កាត់​បន្ថយ​គឺ​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​នោះ​ទេ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​Samsung នឹង​ធ្វើ​ការ​ប្រកាស​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៣​ខែ​សីហា​ខាង​មុន​នេះ​ ដែល​អាច​ជា​ Galaxy Note 5 និង Galaxy S6 Edge Plus។ ដូច​នេះ​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​ថា​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ Samsung នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប៉ុន្មាន ​បើ​ស៊េរី​ Galaxy S6 និង S6 Edge​ ក្រុមហ៊ុន​គ្រោង​នឹង​ទន្ទាប​តម្លៃ​ទៅ​ហើយ​នោះ៕
ប្រភព Sabay News

កាមេរ៉ា​ថត​ព្រះចន្ទ​មាន​ព័ត៌មាន​​ច្បាស់​ពី​ការ​​នាំ​ចូល​​មក​លក់​ ឯ​តម្លៃ​វិញ….

Coolpix P900 កាមេរ៉ា​ស៊េរី​ថ្មី​ដែល​ល្បី​ថា​មាន​សមត្ថភាព​​ខ្លាំង​អាច​ថត​ដល់​ឋាន​ព្រះច័ន្ធ ឥឡូវ​ត្រូវ​បាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​អះអាង​នឹង​នាំ​មក​លក់​លើ​ទីផ្សារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។


Nikon-Coolpix-P900-camera-5

កញ្ញា តុញ សុជាតិ អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ​ក្រុមហ៊ុន HGB ឲ្យ Sabay ដឹង​ថា Coolpix P900 ដែល​មាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​សមត្ថភាព​ខ្ពស់​អាច​ថត​ដល់​ឋាន​ព្រះចន្ទ ពេល​នេះ​ក្រុមហ៊ុន​បាន​សម្រេច​នឹង​នាំ​កាមេរ៉ា​ដ៏​អស្ចារ្យ​នេះ​មក​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់។
“កន្លង​ទៅ​យើង​ស្ទាក់ស្ទើរ​រឿង​តម្លៃ ប៉ុន្តែ​ពេលនេះ​ដោយសារ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ទើប​យើង​សម្រេច​នាំ​កាមេរ៉ា​ដ៏​អស្ចារ្យ​នេះ​មក​​លក់ អាច​មួយ​ខែ​ពីរ​ខែ​ទៀត​នឹង​មាន​លក់​ហើយ”។
Coolpox P 900 ក្រុមហ៊ុន​គ្រោង​​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៧៦០ ដុល្លារ ក្នុង​ពេល​ដែល​ទីផ្សារ​អន្តរជាតិ​​តម្លៃ​ប្រហែល ៦០០ ដុល្លារ។
អ្នក​គ្រប់គ្រង​រូប​នេះ​មាន​ការ​រំពឹង​ទុក​សម្រាប់​ការ​គាំទ្រ​​ពី​​អ្នក​ទិញ​ប្រើប្រាស់ បើ​ទោះ​បី​តម្លៃ​អាច​ធ្វើ​ឲ្យ​អតិថិជន​មាន​ការ​ស្ទាក់ស្ទើរ​ចិត្ត ក្នុង​ការ​ទិញ​កាមេរ៉ា​ដែល​មាន​សមត្ថភាព​​ថត​ដ៏​កំពូល​នេះ​​ក៏​ដោយ។
ក្រុមហ៊ុន Nikon បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​ការ​បង្ហាញ​កាមេរ៉ា​ស៊េរី​ថ្មី​ដែល​អាច​ថត​ដល់​ឋាន​ព្រះចន្ទ។ ជា​មួយ​ការ​ប្រើប្រាស់​ឡេន ២៤mm Coolpix P900 អាច​ធ្វើ​ការ​ពង្រីក​បាន​ដល់​ទៅ​ ៨៣ ដង ហើយ​​អាច​ផ្ដិត​យក​រូប​ភាព​​របស់​​ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិត​នៅ​​ចម្ងាយ ៣៨៤ ៤០០​គ.ម ពី​ផែន​ដី​បាន​យ៉ាង​ច្បាស់​ល្អ​ សូម្បី​តែ​រណ្ដៅ​ដែល​មាន​នៅ​លើ​ឋាន​ព្រះ​ចន្ទ។
ប្រភព Sabay News

Nokia ​បង្ហាញ​​កាមេរ៉ា​​ថ្មី​​​សម្រាប់​​ប្រើ​ក្នុង​វិស័យ​ថត​ភាពយន្ត​ខ្នាត​ធំ

​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ ក្រុមហ៊ុន​ Nokia ​បាន​បង្ហាញ​​កាមេរ៉ា​​ថ្មី​របស់​ខ្លួន​គឺ​ជា​ប្រភេទ​ Virtual-Reality Camera ដែល​មាន​សមត្ថភាព​​​​ខ្ពស់​​​​​សម្រាប់​ប្រើ​ក្នុង​​​វិស័យ​ថត​ភាព​យន្ត។


nokia-ozo-vr-camera

​កាមេរ៉ា​ដែល​ក្រុមហ៊ុន​របស់​ប្រទេស​ហ្វាំងឡង់​បាន​បង្ហាញ​នោះ​គឺ​មាន​ឈ្មោះ​ថា Ozo ​ដោយ​វា​ត្រូវ​បាន​រចនា​ឡើង​​ដោយ​មាន​មាន​រាង​ស្វ៊ែរ និង​​បំពាក់​ដោយ​​ Lens កាមេរ៉ា​ចំនួន​ប្រាំបី និង​ មីក្រូហ្វូន​ចំនួន​ប្រាំបី។ សម្រាប់​សមត្ថភាព​របស់​វា​វិញ​​គឺ​អាច​​ថត​វីដេអូ​បាន​កម្រិត​ ៣៦០ ដឺក្រេ​ និង​កម្រិត​សំឡេង​លក្ខណៈ​ “3D audio”។

​ក្រុមហ៊ុន​បាន​និយាយ​ថា គុណ​​ប្រយោជន៍​​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ដែល​ខ្លួន​មាន​ស្រាប់​នោះ​គឺ​​វា​អាច​បង្កើត​វីដេអូ​​យ៉ាង​លឿន​​ដែល​អាច​​​មើល​​ពី​ខ្សែ​រឿង​ពិត​តាម​​​ឧបករណ៍ VR Headset។

Ozo ​គឺ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការ​​មួយ​នៅ​ក្នុង​ទីក្រុង​ Los Angeles ហើយ​ក្រុមហ៊ុន​បង្កើត​​ឧបករណ៍​មួយ​នេះ​​ឡើង​គឺ​មាន​ទិសដៅ​សំខាន់​ទៅ​លើ​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា​ ​Hollywood និង​ក្រុមហ៊ុន​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ ដោយ​ក្រុមហ៊ុន​មិន​ផ្ដោត​លើ​អតិថិជន​ធម្មតា​នោះ​ទេ។



Nokia ​បាន​បន្ថែម​ទៀត​ថា​ Ozo គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍ​នៅ​ឡើយ​ ហើយ​វា​​នឹង​ចាប់​​ដាក់​លក់​នៅ​ចុង​ឆ្នាំ​នេះ។ ចំណែក​ឯ​លក្ខណៈ​សម្បត្តិ​លម្អិត​ និង តម្លៃ​គឺ​ពុំ​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ៕

OZO-PRESS-PHOTO-05.0

nokia-ozo-5

ប្រភព Sabay News

បន្ទះ​ផ្ទុក​ទិន្នន័យ​ថ្មី​របស់​ Intel​ ល្បឿន​លឿន​ជាង​ Hard Disk​ ធម្មតា​១០០០​ដង

ក្រុមហ៊ុន​ Intel ​រួម​ជា​មួយ​ក្រុមហ៊ុន​ Micron​ បាន​ប្រកាស​នូវ​ដុំ​បន្ទះ​ប្រភេទ​ថ្មី​ ដែល​អាច​ធ្វើ​ការ​រក្សា​ទុក​ទិន្នន័យ​បាន​ក្នុង​វិធី​សាស្ត្រ​ថ្មី​មួយ។


featured

ដុំ​បន្ទះ​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ 3D Xpoint។ វា​មិន​ត្រឹម​តែ​អាច​ធ្វើ​ការ​រក្សា​ទុក​ទិន្នន័យ​បាន​នោះ​ទេ​ តែ​វា​ថែម​ទាំង​អាច​ដើរ​តួ​ជា​ Memory​ បាន​ទៀត​ផង។ នេះ​មាន​ន័យ​ថា​ 3D Xpoint​ អាច​ប្រើ​ជំនួស​ RAM របស់​កុំព្យូទ័រ​ផង​ និង​ ជំនួស​ឲ្យ​ Solid State Drives (SSD)​ របស់​កុំព្យូទ័រ​ផង។ អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​ល្បឿន​ Read និង Write​ លឿន​ជាង​ Flash Memory Card​ និង Solid State Drives (SSD)​ ដល់​ទៅ​ ១០០០​ដង​ ហើយ​ថែម​ទាំង​មាន​ភាព​រឹង​មាំ​ជាង​ទៀត​ផង។


ជា​មួយ​នឹង​ល្បឿន​ដ៏​លឿន​បែប​នេះ​ 3D Xpoint​ នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​កាន់​តែ​ប្រសើរ​ឡើង​ ជា​ពិសេស​ការ​កាត់​ត​រូប​ភាព​ និង​វីដេអូ​ ដោយ​សារ​តែ​​ទិន្នន័យ​ធំ​ៗ​អាច​បញ្ជូន​ទៅ​កាន់​ Memory បាន​យ៉ាង​លឿន។


1

3D Xpoint កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត​ ហើយ​អាច​នឹង​ចេញ​ជា​ផលិតផល​គំរូ​ទៅ​ឲ្យ​អតិថិជន​មួយ​ចំនួន​ដើម្បី​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ក្នុង​ឆ្នាំ​នេះ៕
ប្រភព Sabay News

សូម្បី​ស៊ីម​ទូរសព្ទ​ក៏​អាច​បង់​រំលស់​បាន​ដែរ

ធ្លាប់​តែ​ឮ​គេ​បង់​រំលស់​លើ​វត្ថុ​ប្រើប្រាស់​មាន​តម្លៃ​ដូចជា​ឡាន ម៉ូតូ ទូរសព្ទ​ជា​ដើម ឥឡូវ​នេះ​សូម្បី​​ស៊ីម​ទូរសព្ទ​ក៏​អាច​បង់​រំលស់​​បាន​ដែរ ​ជាពិសេស​​​ប្រភេទ​ស៊ីម​លេខ​ថ្លៃៗ​ដូច​ជា​លេខ​ការ៉េ​ជា​ដើម៕


kdd

ប្រភព Sabay News

Meizu M2 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ សមត្ថភាព​គ្រាន់​បើ ហើយ​មាន​តម្លៃ​ថោក​ជាង 100 ដុល្លារទៀត!

1-cover

Meizu M2 ពិតជាស្មាតហ្វូន ដែលកម្រមាន នៅលើទីផ្សារ ដោយសារសមត្ថភាព របស់វា អាចប្រើប្រាស់ បានដោយ ពេញចិត្ត ហើយតម្លៃធូរថ្លៃ ថោកជាង 100 ដុល្លារទៀត តែកាលពីជំនាន់ទី 1 វាមានលក់នៅក្នុង ប្រទេសចិន តែមួយគត់ ហើយក៏ សំណាងដែរ Meizu M2 ជំនាន់ទី 2 នេះអាចមានលក់ នៅលើទីផ្សារអឺរ៉ុប តែមិនមាន ដាក់លក់នៅក្នុង សហរដ្ឋអាមេរិកទេ។

សំរាប់ស្មាតហ្វូន Meizu M2 នេះមានអេក្រង់ 5 អ៊ីង, ប្រើប្រាស់ កញ្ចក់អេក្រង់ LCD Display, មានកម្រិត បង្ហាញរូបភាព 720 ភិចសែល, មានដង់ស៊ីតេ អេក្រង់ 294ppi, បំពាក់មក ជាមួយបន្ទះឈីប MediaTek MT6735 អមជាមួយ ស៊ីភីយូ 4 គ្រាប់មានទំហំ 1.3 GHz, មានបន្ទះឈីប ក្រាហ្វិក Mali T720, មានរ៉េម 2GB LPDDR3, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop អមជាមួយ Flyme 4.5 skin UI, មានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16GB នឹងអាចបន្ថែម មេម៉ូរីកាត បានដល់ 128GB, មានកាមេរ៉ាក្រោយ 13 មេហ្គាភិចសែល អមជាមួយ Aperture f/2.0 និងកាមេរ៉ាមុខ 5 មេហ្គាភិចសែល, មានថាមពលថ្ម 2450 mAh និងមានជម្រើស ពណ៌ស, ពណ៌ខៀវ, ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។
2
3
ស្មាតហ្វូននេះ មាននឹងអាចប្រើប្រាស់ បានស៊ីមកាតពីរ ទៀតផង ដោយមួយ ជាប្រភេទ Nano SIM និង Micro SIM ចំនែកឯ តម្លៃរបស់វា ត្រឹមតែ 599 យ័ន ស្មើនឹង 96 ដុល្លារ តែប៉ុណ្ណោះ ដែលនេះជា តម្លៃដាក់លក់ នៅក្នុងប្រទេសចិន។
4

5

ប្រភព Cambo Report

ងាយ​ស្រួល​សាកថ្ម និង​មាន​ថាមពល​ខ្លាំង​ជាង​មុន ជាមួយ​នឹង​ដុំ​សាក​ថ្ម​ស្មាត​ហ្វូន នៅ​ក្នុង​ឡាន បញ្ចុះ​តម្លៃ​នៅ​ត្រឹម…

ក្រឡេកមកមើល បច្ចេក​វិទ្យា​ឆ្នាំង​សាកថ្ម សម្រាប់​ស្មាត​ហ្វូន នៅ​ក្នុង​ឡាន ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ឃើញ​ថា មាន​ការវិវឌ្ឍន៍ ទៅ​មុខ និង​រីកចម្រើន​ច្រើន ហើយនេះក៏ជា មូលហេតុមួយ សម្រាប់ធ្វើអោយ អ្នក​ប្រើ​ប្រាស់ ទាំងឡាយ មានភាពងាយស្រួល និងសន្សំសំចៃ ពេលវេលាបានច្រើន ផងដែរ។

នៅក្នុងថ្ងៃនេះដែរ យើងសូមពាំនាំនូវ ឆ្នាំងសាកមួយប្រភេទទៀត ដែលប្រើប្រាស់ សម្រាប់សាកថ្ម ស្មាត​ហ្វូន​ផ្សេងៗ នៅក្នុងឡាន ដែលប្រើប្រាស់ រន្ធដោត USB។
Cover
វាមានឈ្មោះថា Exocharge 3-Port USB Car Charger ដែលជាផលិតផល មួយរបស់ EXOGEAR មានរន្ធសាកថ្ម ចំនួន៣ ដែលរន្ធសាក និមួយៗ មានថាមពល អំពែខុសៗគ្នា។ ចំពោះថាមពលអំពែ​នេះ​ដែរ គឺវាមិនធ្វើអោយ មានបញ្ហាអ្វីឡើយ ទៅលើស្មាតហ្វូន របស់អ្នក គ្រាន់តែចង់បញ្ជាក់ថា រន្ធដែលមាន ថាមពលអំពែកាន់តែធំ ការបញ្ចូលថ្មក៏ កាន់តែលឿន។
1

2
Exocharger មួយនេះត្រូវបានដាក់លក់ក្នុងតម្លៃ 20$ ប៉ុន្តែឥឡូវនេះ វាត្រូវបានបញ្ចុះតម្លៃ សល់ត្រឹមតែ 14.99$ តែប៉ុណ្ណោះ។ យ៉ាងណាមិញ វាមិនទាន់មាន នៅក្នុងប្រទេសកម្ពុជា យើងនៅឡើយទេ ប៉ុន្តែ​បើសិនជា ប្រិយមិត្តមានចំណាប់អារម្មណ៍ អាចធ្វើការកុម៉្មង់ទិញ តាមរយៈអនឡាញបានផងដែរ ដោយចុចទីនេះ !!
ប្រភព Cambo Report

ចង់អោយកម្មវិធី Facebook Messenger របស់​លោក​អ្នក​មាន Chat ដូច​កម្មវិធី Facebook ចាស់​ប្រើ​ប្រាស់ Tweak មួយ​នេះ!!

cover

មានប្រិយមិត្តជាច្រើន ប្រហែល​ជា​មិន​ពេញ​ចិត្ត ជាមួយ​នឹង​ កម្មវិធី Facebook Messenger ពី​ព្រោះ​វា​មាន​ភាព​ស្មុគ​ស្មាញ ធ្វើ​អោយ​មាន​អារម្មណ៍ថា នៅ​ពេលកំពុងលេង ហ្វេសប៊ុក ហើយមានគេ Chat មកគឺពិបាកក្នុងការ បើកកម្មវិធី Facebook Messenger ហើយត្រូវត្រឡប់មកកាន់ កម្មវិធី Facebook វិញទៀត។
លោកអ្នកប្រាកដជាបាន ជ្រាបរួចមកហើយ កម្មវិធី Facebook ជំនាន់ចាស់មិនត្រូវការ កម្មវិធី Facebook Messenge នោះទេ វាទើបតែដាក់អោយប្រើប្រាស់ នៅកម្មវិធី Facebook ជំនាន់​ក្រោយៗ​នេះ​ទេ។ ហើយខេមបូក៏ធ្លាប់បានធ្វើការ បង្ហាញពីវិធីក្នុងការ ទម្លាក់ជំនាន់ កម្មវិធី ហ្វេសបុក ដើម្បីបិទ កម្មវិធី Facebook Messenger រួចមកហើយដែរ ប៉ុន្តែវានៅតែមានភាពស្មុគស្មាញ ក្រោយពីទម្លាក់​ជំនាន់ កម្មវិធី Facebook រួចរាល់ វានៅតែមានការ Update មកជំនាន់ដើមវិញ។ សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងធ្វើការ បង្ហាញ Tweak ថ្មីមួយមានឈ្មោះថា FBMChatsHeads ដែលវាអាចកែប្រែកម្មវិធី Facebook Messenger របស់លោកអ្នក អោយទៅជា មាន Chat ដូចជារូបភាពខាងលើ គឺដូចកម្មវិធី Facebook ចាស់ពីមុនចឹងដែរ ហើយយើងអាចធ្វើការ Chat បានយ៉ាងរហ័ស ដោយ​មិនចាំបាច់ បិទ កម្មវិធី Facebook Messenger ឡើយនៅពេលដែលត្រឡប់ប្រើប្រាស់កម្មវិធីណាមួយ។ សម្រាប់​ប្រិយ​មិត្ត ដែលមានបំណងចង់ធ្វើការ តម្លើង Tweak នេះសូមធ្វើតាមការណែនាំរបស់ ខេមបូខាងក្រោម៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច



វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់សូមធ្វើការ Refresh ជាមុនសិន
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក FBMChatsHeads ហើយ​ធ្វើការតម្លើង និង Resring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកឡើងវិញ
  • បន្ទាប់មកសូមចូលទៅកាន់ Settings > FBMChatsHeads ហើយ Enable និងសាកល្បង​បើក កម្មវិធី Facebook Messenger ដើម្បីប្រើប្រាស់ វានឹងចេញជាទម្រង់ Chat ដូចរូបភាព​ខាង​លើ បិទបើក បានយ៉ាងងាយ។







បញ្ជាក់៖ សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ធ្វើការតម្លើង Tweak នេះសូមធ្វើតាមការណែនាំរបស់ ខេមបូអោយបានត្រឹមត្រូវ និង តាមលំដាប់លំដោយ ខេមបូមិនទទួលខុសត្រូវ រាល់បញ្ហាកើតឡើង សម្រាប់ប្រិយមិត្តដែលមិនបាន ធ្វើតាមការណែនាំ របស់ខេមបូត្រឹមត្រូវនោះទេ។
ប្រភព Cambo Report

Huawei មាន​​គំរោង​​ចេញ​​លក់ “Superphone” នៅ​​ឆ្នាំ 2020 ខាង​​មុខ​​នេះ!

ប្រធានបទសំខាន់ៗជា​ច្រើន ស្តី​​អំពី​វិស័យ​ឧស្សាហកម្ម​ត្រូវបានលើក​យក​មក​ពិភាក្សា នៅ​ឯ​កិច្ច​ប្រជុំកំពូល Global Device Summit នៅមុនថ្ងៃសមាជទូរស័ព្ទពិភពលោកមួយ​ថ្ងៃ​ នៅទីក្រុងសៀងហៃ។ មេដឹកនាំ និង​អ្នក​មាន​បទ​ពិសោធ​លើ   ​វិស័យ​ឧស្សហកម្ម​​ទូរស័ព្ទ​ចល័ត​ និង​ទូរគមនាគមន៍ជាតិ​-​អន្តរជាតិជាច្រើន​ ​បាន​ចែក​រំលែក​គំនិត​ និង​ទស្សនៈ​វិស័យរបស់ពួកគេ លើការអភិវឌ្ឍន៍ឧបករណ៍​ឆ្លាតវៃ​ នា​ពេល​អនាគត​។

1-cover
លោក រីឆាត យូ អគ្គ​នាយក​ក្រុម​ហ៊ុន​ Huawei បានថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​​​របស់​លោក​ថា៖ «ទូរស័ព្ទចល័តជំនាន់ក្រោយ ដែល​មាន​ឈ្មោះ​ថា “Superphone” នឹង​លេច​រូប​រាង​ឡើង​នៅក្នុងឆ្នាំ 2020 ព្រម​ជាមួយ​ការកែ​ប្រែ​ជីវិតថ្មី​របស់មនុស្ស​ជាតិ។» លោក​បាន​បន្ត​ថា៖ «ក្រុមហ៊ុន Huawei ជឿជាក់​យ៉ាង​មុត​មាំ​ថា ទូរស័ព្ទ​ជំនាន់ក្រោយ ឈ្មោះ​ “Superphone” នឹង​លេច​វត្តមាន​នៅក្នុងឆ្នាំ 2020 ព្រម​ទាំង​បើក​ទំព័រ​សករាជ​ថ្មី​ដែល​ភ្ជាប់​ទំនាក់​ទំនងរវាងពិភព​លោក ​ទៅនឹង​ពិភពដែល​ច្នៃ​ប្រឌិត​ថ្មី​​ តាមរយៈបច្ចេកវិទ្យា Virtual Reality។»
លោក រីឆាត យូ បានពន្យល់បន្ថែម​ថា តាម​រយៈ​ការអភិវឌ្ឍ​​ប្រព័ន្ធ​សេនស័រ បច្ចេកវិទ្យា​សម្គាល់​វត្ថុ​ និង​ឧបករណ៍ស្គែនប្រភេទ​ 3D ​ ទូរស័ព្ទ​ “Superphone” នឹងអាចចាប់​​យក​អារម្មណ៍របស់មនុស្សបាន និង ភ្ជាប់​​ញាណ​ពិសេស​របស់វា​ទៅ​នឹង​មនុស្ស វត្ថុប្រើ​ប្រាស់ និងបរិស្ថានជុំវិញ។ លោក​យូ បាន​បន្ថែម​ថា៖ «បច្ចេកវិទ្យានេះ​​នឹង​បង្កើតពិភព​ច្នៃ​ប្រឌិត​ថ្មី​មួយ​​ (virtual reality) ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅនឹង​ពិភព​ជាក់​ស្តែង​។ ការពិត ឧបករណ៍ wearable របស់ Huawei ក៏​មាន​​បញ្ចូលប្រព័ន្ធ​សេនស័រមួយ​ចំនួន​រួច​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​​អាច​ត្រួត​​ពិនិត្យស្ថានភាពរបស់អតិថិជនបាន​ ដូចជា តើពួកគេកំពុងគេង​លក់ រត់ ឬ​កំពុង​ឡើង​ភ្នំ ព្រម​ទាំង​អាច​កត់ត្រាទិន្នន័យ ​បាន​យ៉ាង​ត្រឹម​ត្រូវ​​ទៀត​ផង​។» ប្រព័ន្ធ​សេនស៊ឺ ដែលមានលក្ខណៈ​ពិសេស​ជាង​នេះ នឹងបង្កើតឡើងក្នុងពេលអនាគត ហើយ​ការធ្វើសមាហរណកម្ម ឬ​រួម​បញ្ចូលប្រព័ន្ធសេនស៊ឺរនេះ​ ​​ទៅ​លើ​ “Superphone” គឺ​ជា​ជំហានថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​​ឆ្ពោះទៅកាន់​ពិភព​ច្នៃ​ប្រឌិត​ថ្មី​​ ដែល​មាន​លក្ខណៈដូច​គ្នាបេះ​បិទ​ទៅ​នឹង​ពិភព​លោក​របស់​មនុស្ស​។
????????????????
បច្ចេកវិទ្យាទំនើប​ចុង​ក្រោយ​ ដែលនឹងបំពាក់​លើ​ទូរស័ព្ទ​ “Superphone” នឹងបង្កើតបាន​បច្ចេក​វិទ្យា “reality” មួយផ្សេងទៀត ហៅថា Internet of Things ។ មានន័យថា ឧបករណ៍ទាំង​អស់​​អាច​ភ្ជាប់ការ​ទាក់​ទង​គ្នាបាន​ ហើយ​​អាច​ទំនាក់​ទំនង​​គ្នាទៅវិញ​ទៅមក។ ភាព​ឆ្លាត​វៃ​របស់ “Superphone” នឹង​ភ្ជាប់​ខួរក្បាលរបស់មនុស្ស ទៅនឹង​អាម្មណ៍​​របស់​ពួក​គេ​​។ បន្តិចម្តងៗ ពិភពលោក​នេះ ​នឹង​ក្លាយ​ទៅ​ជា​បណ្តាញទំនាក់​ទំនង​ដ៏ធំមួយដែល​ ​តភ្ជាប់មនុស្ស​​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀត​ ពី​មនុស្ស​​ម្នាក់​ទៅ​វត្ថុ​​មួយ​ និង​ពី​វត្ថុ​មួយ​ទៅ​វត្ថុ​មួយ​ផ្សេង​​ទៀត​ ហើយ​​ទីបំផុត​ក៏​បង្កើត​អ៊ីនធើណេត ​ដែល​​អាច​ភ្ជាប់​ទំនាក់​ទំនង​វត្ថុ​ទាំង​អស់​នៅ​លើ​លោក​នេះ​បាន​។
ទូរស័ព្ទ​ ‘Superphone’ នឹងអភិវឌ្ឍន៍សមត្ថភាពភាសា និងស្វ័យសិក្សា កត់​ត្រា​ការប្រែ​ប្រួល​របស់​មនុស្ស និងបរិស្ថាន ដើម្បីយល់ពីតម្រូវការរបស់មនុស្សបាន​កាន់​តែ​ប្រសើរ។ វា​នឹង​វិវឌ្ឍជាបណ្តើរៗ ពីឧបករណ៍ដែលជួយអតិថិជនបំពេញការងារ ទៅ​ជា​ឧបករណ៍​ដែល​ជួយ​បំពេញ​​​ការងារជំនួស​អតិថិជន​ ដែល​សូម្បីតែការ​បង្ហាត់បង្រៀន​ និងការ​ណែនាំដល់អតិថិជន​ ក៏​ឧបករណ៍​​​នេះ​អាច​ធ្វើ​បាន​ដែរ​។
3
ប្រសិនបើព័ត៌មានទាំងអស់នេះ ស្តាប់​ទៅ​ប្រៀប​ដូចជា ខ្សែភាពយន្ដវិទ្យាសាស្រ្តប្រឌិតមួយ​លោក យូ​ បានពន្យល់​បន្ថែម​​អំ​ពីបច្ចេកវិទ្យា Augmented Reality (AR) និង​ Virtual Reality (VR) ថា បច្ចេកវិទ្យា Augmented Reality (AR) ​គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​បច្ចេកវិទ្យា virtual reality និងជីវិតពិត​ ដែល​អាចបង្កើតទិន្នន័យ​រូបភាព នៅ​ក្នុង​កម្មវិធី​ដែលចម្រុះ​​​ដោយ​ព័ត៌មាន​ដែល​បាន​មក​ពី​ពិភពជាក់​ស្តែង​។ តាមរយៈ​បច្ចេកវិទ្យា AR អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​អន្តរកម្ម​ជាមួយ​នឹង​ពិភព​សិប្ប​និម្មិត​​​ដែល​ប្រឌិតឡើង​​ថ្មី​នៅក្នុងពិភពពិត​ និង​អាច​បែង​ចែកពិភព​ទាំងពីរ ​បាន​យ៉ាង​ងាយ​ស្រួល​។ ផ្ទុយ​ទៅវិញ​ បច្ចេកវិទ្យា Virtual Reality គឺជា​ការបង្កើត​ពិភព​និម្មិត​ថ្មី​មួយ ​ដែល​អ្នកប្រើ​ប្រាស់​អាចទាក់ទងគ្នា​ដោយ​ផ្ទាល់​បាន​។ តាមគំនិត​ជា​រួម​​ ​ពិភពថ្មី​​នេះ ​គួរ​តែ​រចនា​ឡើង​ក្នុង​ទ្រង់​ទ្រាយ​មួយ​ ដែល​អ្នក​ប្រើ​ប្រាស់​​អាចមើល​ឃើញ​ពី​​​ការ​លំបាក​​​របស់​វា ​ក្នុង​ការ​​​បង្ហាញ​​ពី​ភាព​ខុស​គ្នា​នូវ​អ្វី​ដែល​​មាន​​ពិត និងអ្វីដែល​គ្រាន់​តែ​ជាការ​ច្នៃ​ប្រឌិត​។
4
ដោយ​​បច្ចេកវិទ្យា Augmented Reality និង Virtual Reality នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ខាង​មុខ​ ក្រុម​ហ៊ុន Huawei បាន​បញ្ចេញ​ធនធាន​​ “Superphone” ឡើង​ដើម្បី​ជំរុញ​​​ដល់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត ​អំ​ពី​ការភ្ជាប់​ទំនាក់​ទំនង​គ្នា​ដ៏​ឆ្លាតវៃ រវាងពិភពច្នៃ​ប្រឌិត​ និង​ពិភពពិត​​​។ ក្នុង​នាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ឈានមុខគេ Huawei បានប្តេជ្ញាចិត្តយ៉ាង​មុត​មាំ​លើ​ការច្នៃប្រឌិត ស្រាវ​ជ្រាវ និង​បង្កើត​ថ្មី​។ ​ពិសេស​ក្រុមហ៊ុនបានបញ្ចេញ​ធនធានរបស់​ខ្លួន​រួចទៅ​ហើយ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាចម្បងៗ សម្រាប់ទូរស័ព្ទ​ ‘Superphone’ ។ បច្ចេកវិទ្យា​ទាំង​នោះ​រួមមាន ប្រព័ន្ធ​សេនស័រ បច្ចេកវិទ្យាសម្គាល់វត្ថុ និងឧបករណ៍​ស្គែនប្រភេទ 3D រួម​ទាំង​​បច្ចេកវិទ្យាឆ្លាតវៃ​ជា​ច្រើន​ទៀត​ ​ដូច​ជា​ការវិភាគទិន្នន័យ​ដែល​ស្មុគ​ស្មាញ​ បច្ចេកទេសបង្កើត​វត្ថុ​ច្នៃ​ប្រឌិត​ដ៏​ឆ្លាត​វៃ​ និង​ប្រព័ន្ធ​តាម​ដាន​​ហេតុ​ការណ៍​ បច្ចេកវិទ្យាតភ្ជាប់​ទំនាក់​ទំនង​ដូចជាប្រព័ន្ធ​ Internet of Things ឧបករណ៍​ពហុ​មុខ​ងារ​ (ទំនាក់​ទំនង​ រវាងមនុស្ស រថយន្ត​ និងលំនៅ​ដ្ឋាន) បណ្តាញ       ​ស្តង់ដារ (UMTS / LTE / WIFI) និងអន្តរកម្មបច្ចេកវិទ្យា ដូចជា AR/VR 3600 ជាដើម។
5

6

7

8

9
នៅក្នុងសេចក្តី​សន្និដ្ឋានបញ្ចប់​​ លោក​យូ​ បានថ្លែង​ថា ការ​ណែ​នាំ​អំពី​​គំនិត​នៃ​ការ​បង្កើត       ទូរស័ព្ធ ‘Superphone’ របស់​​ក្រុមហ៊ុន Huawei គឺ​​បាន​កំណត់​និយម​ន័យ​​អំពី​លទ្ធភាព​​គ្មានដែន​កំណត់​ដែល​នាំយកមកនូវ​ ការសំយោគរវាង​មនុស្ស និងសម្ភារៈប្រើ​ប្រាស់​។ លោក​បាន​លើក​ឡើង​ទៀត​ថា៖ «ទូរស័ព្ទ​ Superphone បង្កើត​នូវ​ការ​ធ្វើ​សមាហរណក​ម្មរួម​គ្នា​ លើ​​ការ​​ច្នៃប្រឌិតថ្មី​​ ​ដែល​នឹង​ក្លាយ​ជាទី​​ពេញ​និយមបំផុត សម្រាប់​ឧបករណ៍​​វៃ​ឆ្លាតនា​ពេល​អនាគ​ត ដ្បិត​​គ្រប់​យ៉ាង​ត្រូវ​បាន​តភ្ជាប់​ និង​មាន​ទំនាក់​ទំនង​គ្នា​ រួមទាំង​​មនុស្ស​ និងសម្ភារៈ​ប្រើ​ប្រាស់ផង​ដែរ​​។ យើងជឿជាក់ថា “Superphone” របស់ Huawei នឹងដឹកនាំ​យុគសម័យឧបករណ៍​ឆ្លាត​វៃដ៏អស្ចារ្យឆ្ពោះ​ទៅ​មុខ​ជានិច្ច​»។
ប្រភព Cambo Report

ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade

Cover

ជឿជាក់ថា ប្រិយមិត្ត ប្រាកដជាបានជ្រាប និងបានដឹង ពីពត៌មាន អំពី Windows 10 រួចមកហើយ ដែលក្រុមហ៊ុន បានចេញ ជាផ្លូវការ កាលពី ម្សិលមិញនេះ។ នៅក្នុង Windows 10 នេះដែរ មានផ្ទាំង interface និងមុខងារថ្មីៗ ជាច្រើន ដែលនឹង ធ្វើអោយ លោកអ្នក ភ្ញាក់ផ្អើល និងពេញចិត្ត បន្ទាប់ពីបាន តម្លើងវា នៅលើ កុំព្យូទ័រ របស់ខ្លួនរួច។ យ៉ាងណាមិញ ក៏មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!
1
  • ជំហ៊ានទី ១៖ សូមចូលទៅកាន់ Driver C រួចចូល ទៅកាន់ Folder “$Windows.~BT” ហើយធ្វើ ការលុប រាល់ File និង Folder ដែលមាន នៅក្នុង Folder នោះតាម ដែលអាច ហើយយើង ជឿជាក់ថា ប្រាកដជាមាន File និង Folder ខ្លះមិន អាចលុប បាននោះទេ ប៉ុន្តែសូម កុំបារម្ភ នេះមិនមាន បញ្ហាអ្វីឡើយ។ (បញ្ជាក់៖ ត្រូវប្រាកដថា អ្នកបាន បើកនូវ Hidden Option ទើបអាច មើលឃើញ File និង Folder ដែលកុំព្យូទ័រ បានលាក់)។
2

3
  • ជំហ៊ានទី ២៖ បន្ទាប់មកចូលទៅកាន់ Drive C រួចចូល ទៅកាន់ Folder Windows > SoftwareDistribution > Download បន្ទាប់មកធ្វើ ការលុបនូវ File ទាំងអស់ ដែលមាន នៅក្នុង Folder នោះ។
  • ជំហ៊ានទី ៣៖ ធ្វើការទាញយកម្តងទៀត ដោយធ្វើការ upgrade តាមរយៈ Windows Update
4
  • ជំហ៊ានទី ៤៖ មកដល់ត្រឹមចំណុចនេះ គ្រាន់តែរង់ចាំវា ដំណើរការ ដោយខ្លួនវា ជាការស្រេច។
5
នេះគ្រាន់តែជា ដំណោះស្រាយមួយ ទៅលើបញ្ហា Error 80240020 ប៉ុណ្ណោះ ដែលវាមាន ប្រសិទ្ធភាពសម្រាប់កុំព្យូទ័រ មួយចំនួន ហើយប្រសិនបើ លោកអ្នក ព្យាយាម ធ្វើម្តងហើយ ម្តងទៀតហើយ នៅតែ មិនដំណើរការ នោះ សូមធ្វើតាម វិធីសាស្រ្ត ថ្មីមួយទៀត ដោយចុចទីនេះ !!
ជាចុងក្រោយ សូមបញ្ជាក់ដល់មិត្តអ្នកអាន អោយបាន ជ្រាបថា អ្នកត្រូវ ច្បាស់ផងថា ម៉ាស៊ីន កុំព្យូទ័ររបស់អ្នក អាចទ្រទ្រង់ ឬមានសមត្ថភាព គ្រប់គ្រាន់ សំរាប់ដំឡើង Windows ជំនាន់នីមួយៗ ដែលអ្នកចង់ ដំឡើងបាន ជាមុនសិន ទើបការដំឡើង កាន់តែមាន ភាពរលូន។
ប្រភព Cambo Report

របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!

មិត្តអ្នកអាន មួយចំនួនប្រហែល ជាគិតថា ការដំឡើង Windows ជំនាន់នីមួយៗ តែងមានការ ដំឡើងខុសៗគ្នា។ តែការពិតទៅ វាមានរបៀប ដំឡើងខុសគ្នា តិចបំផុត ហើយការដំឡើង របស់ Windows គ្រប់ជំនាន់ សឹងតែដូចគ្នា ទាំងស្រុង ដោយខុសគ្នា ត្រង់ចំនុចតិចតួច និងរចនាបថក្រាហ្វិក របស់វា តែប៉ុណ្ណោះ។ អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។

ក្នុងឱកាសនេះដែរ យើងនឹងណែនាំ មិត្តអ្នកអាន ពីរបៀបដំឡើង Windows 10 វិញម្តង ហើយមិត្ត អ្នកអាន អាចធ្វើការ អនុវត្តតាម របៀបនេះ នៅពេលដំឡើង Windows ជំនាន់ផ្សេងៗក៏ បានដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានការណែនាំខាងក្រោម៖
  • អ្នកត្រូវដោនឡូដ Windows 10 ដែលជាប្រភេទ file ISO នៅលើ អ៊ីនធើណេត រួចត្រូវមាន កម្មវិធីមួយឈ្មោះ ImgBurn សំរាប់ធ្វើការ Burn file ISO នេះទៅក្នុង Flash Drive ដើម្បីប្រើសំរាប់​ boot នៅលើកុំព្យូទ័រ នៅពេលដំឡើង
    • ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 64 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក)
    • ចុចទីនេះ សម្រាប់ដោនឡូដ Windows 10 32 bit (ប្រើប្រាស់ Utorrent ក្នុងការទាញយក)
  • បន្ទាប់ពីធ្វើការ burn ដាក់ Flash Drive រួច អ្នកអាចយក Flash នោះដោតចូល កុំព្យូទ័រដែល ចង់ដំឡើងនោះ រួចចុចលើ ប៊ូតុង F12 (កុំព្យូទ័រខ្លះអាច ចុចលើ ប៊ូតុងផ្សេង) ដើម្បីឲ្យកុំព្យូទ័រ ធ្វើការ boot បន្ទាប់មក ចាំមួយភ្លែត វានឹងចេញ រូបដូច ខាងក្រោមនេះ
  • ពេលដែលបានឃើញរូបបែបនេះ អ្នកត្រូវចុច Next
2
  • រួចចុច Install 
3
  • ពេលនោះវានឹងទាមទារឲ្យ អ្នកបំពេញ លេខសម្ងាត់ Product key នៅលើ Windows ខ្លះ ហើយអ្នក ក៏អាច Skip វាបានដែរ នឹងចាំធ្វើការ Activate តាមក្រោយ ក៏បាន ឬខ្លះទៀត មិនមាន Product key ក៏មានដែរ ដោយសារគេបាន crack រួចហើយ
  • អ្នកត្រូវចុចលើជម្រើស Custom: Install Windows Only (advanced)
4
  • បន្ទាប់ចុចលើ Drive C បន្ទាប់ចុច លើពាក្យ Format បន្ទាប់អ្នក អាចចុច Next បាន
5
  • រង់ចាំឲ្យវាដំនើរការបានដល់ 100 ភាគរយ វានឹង ចាប់ផ្តើម Restart ម៉ាស៊ីនដោយស្វ័យប្រវត្តិ
6
  • ចាំមួយភ្លែត បន្ទាប់វានឹងចេញផ្ទាំង សំរាប់ឲ្យអ្នក ធ្វើការ កែតម្រូវ និងបំពេញបែបបទ មុនពេលប្រើ តែអ្នកត្រូវ ចុចពាក្យ Use express settings
7
  • បន្ទាប់អ្នកត្រូវ skip កន្លែងវាយ Microsoft account និងកន្លែងភ្ជាប់ wifi រួចអ្នកបំពេញអ្វី ផ្សេងៗបាន
8
  • បន្ទាប់ពីរួចរាល់ត្រឹមត្រូវ វានឹងចេញ បែបនេះ ដូចនេះអ្នក ត្រូវរង់ចាំបន្តិច
10
  • បន្ទាប់ពីដំនើរការហើយ អ្នកអាចចុច ប្រើប្រាស់ បានធម្មតា
11
***បើសិនជា Windows 10 ដែលអ្នកបាន ដំឡើងហើយ មិនទាន់បាន Activate អ្នកអាច ធ្វើតាមវិធី ខាងក្រោម៖​
  • ចុចចូល Command Prompt និង Run as Administrator បន្ទាប់វាយ ឃ្លាណាមួយ សំរាប់ Windows 10 ដែលអ្នក បានដំឡើង
          + For Windows 10 build 10240 Home
             slmgr /ipk TX9XD-98N7V-6WMQ6-BX7FG-H8Q99
          + For Windows 10 build 10240 Professional
             slmgr /ipk W269N-WFGWX-YVC9B-4J6C9-T83GX
          + For Windows 10 build 10240 Enterprise
             slmgr /ipk NPPR9-FWDCX-D2C8J-H872K-2YT43
  • រួចចុច Enter បន្ទាប់ចាំទាល់តែវាចេញ ប្រអប់ប្រាប់ថា ជោគជ័យ បន្ទាប់បន្ត វាយឃ្លា slmgr /skms kms.xspace.in ចុច Enter ទៀត
  • ចាំទាល់ចេញប្រអប់មួយបង្ហាញ ថាជោគជ័យ បន្តវាយឃ្លា slmgr /ato បន្ទាប់ចុច Enter ពេលនោះវានឹង បញ្ចេញប្រអប់មួយ បង្ហាញថា ជោគជ័យ ទើបបាន សំរេច។
12
ដើម្បីជ្រាបកាន់តែច្បាស់ អ្នកអាចទស្សនាវីដេអូខាងក្រោម៖


ប្រភព Cambo Report

Wednesday, July 8, 2015

ម៉ាស៊ីន​ព្រីន​​​តូច​ប្រើ Wireless និង NFC អាច​ផ្តិត​រូបភាព​ពី​ទូរសព្ទ​តម្លៃ​ប្រហែល ១៥០ ដុល្លារ​

Pickit Mobile Printer ជា​ម៉ាស៊ីន​ព្រីន​រាង​តួច​ច្រឡឹង​ ​ងាយ​ស្រួល​យក​តាម​ខ្លួន​​ដែល​ទើប​តែ​នាំ​ចូល​ពី​សិង្ហបុរី​​មាន​តម្លៃ​ ប្រហែល ១៥០ ដុល្លារ។

1

Pickit Printer ​មាន​សមត្ថភាព​­អាច​ព្រីន​រូបភាព​ពី​ទូរសព្ទ​ដៃ​​តាម​ Wireless និង NFC ជាមួយ​ទំហំ​​រូបភាព​ស្មើ​ទំហំ​ Name Card។ អ្វី​ដែល​ពិសេស ម៉ាស៊ីន​នេះ​អាច​សាក​ថ្ម​ដូច​ទូរសព្ទ​ ងាយស្រួល​យក​តាម​ខ្លួន និងអាច​ប្តូរ​ទឹក​ថ្នាំ​ដោយ​ខ្លួន​ឯង​មិន​បាច់​អ្នក​ជំនាញ។




ប្រិយមិត្ត​ចាប់​អារម្មណ៍​ម៉ាស៊ីនេះ អា​ច​ទាក់ទង​ហាង​ TK Electronic ​តាម​លេខ​ទូរសព្ទ 097 9555 234 , 092 888 790 , 023 724248៕

 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!