កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Nokia បានបង្ហាញកាមេរ៉ាថ្មីរបស់ខ្លួនគឺជាប្រភេទ Virtual-Reality Camera ដែលមានសមត្ថភាពខ្ពស់សម្រាប់ប្រើក្នុងវិស័យថតភាពយន្ត។
កាមេរ៉ាដែលក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់បានបង្ហាញនោះគឺមានឈ្មោះថា Ozo ដោយវាត្រូវបានរចនាឡើងដោយមានមានរាងស្វ៊ែរ និងបំពាក់ដោយ Lens កាមេរ៉ាចំនួនប្រាំបី និង មីក្រូហ្វូនចំនួនប្រាំបី។ សម្រាប់សមត្ថភាពរបស់វាវិញគឺអាចថតវីដេអូបានកម្រិត ៣៦០ ដឺក្រេ និងកម្រិតសំឡេងលក្ខណៈ “3D audio”។
ក្រុមហ៊ុនបាននិយាយថា គុណប្រយោជន៍បន្ថែមទៅលើប្រព័ន្ធដែលខ្លួនមានស្រាប់នោះគឺវាអាចបង្កើតវីដេអូយ៉ាងលឿនដែលអាចមើលពីខ្សែរឿងពិតតាមឧបករណ៍ VR Headset។
Ozo គឺត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការមួយនៅក្នុងទីក្រុង Los Angeles ហើយក្រុមហ៊ុនបង្កើតឧបករណ៍មួយនេះឡើងគឺមានទិសដៅសំខាន់ទៅលើក្រុមហ៊ុនធំៗដូចជា Hollywood និងក្រុមហ៊ុនជំនាញខាងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដោយក្រុមហ៊ុនមិនផ្ដោតលើអតិថិជនធម្មតានោះទេ។
Nokia បានបន្ថែមទៀតថា Ozo គឺកំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយ ហើយវានឹងចាប់ដាក់លក់នៅចុងឆ្នាំនេះ។ ចំណែកឯលក្ខណៈសម្បត្តិលម្អិត និង តម្លៃគឺពុំទាន់បានបញ្ជាក់នៅឡើយ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.