Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Wednesday, June 24, 2015

​ក្រសួង​អប់រំ​រំឭក​បេក្ខជន​ប្រឡង​បាក់​ឌុប​កុំឲ្យ​យក​ឧបករណ៍​អេឡិចត្រូនិ​ចចូល​ក្នុង​មណ្ឌល​ប្រឡង​​


មើលរូបភាពបន្ថែម
សកម្មភាព​ត្រួតពិនិត្យ និងដកហូតសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍ហាមឃាត់នៅមុខមណ្ឌល​ប្រឡង កាល​ពី​ឆ្នាំ​២០១៤ (រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ)
​ក្រសួង​អប់រំ យុវជន និង​កីឡា រំឭក​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ក្នុង​ឆ្នាំ​២០១៥​នេះ មិន​ឲ្យ​លាក់​ទុក​ឧបករណ៍​អេ​ឡិ​ច​ត្រូវ​និច​គ្រប់​ប្រភេ​ទជាប់​នឹង​ខ្លួន​ ចូលក្នុង​មណ្ឌល​ប្រឡង ហើយ​ករណី​បើ​ក្រសួង​រកឃើញ បេក្ខជន​នឹងត្រូវ​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្ដិ ។​
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ ដែល​មាន​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប ៨៨ ៤៨៨​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៤៩​មណ្ឌល ចែកជា ៣ ៥៧៦​បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង​២៥ ។​
​សេចក្ដីប្រកាសបន្ត​ថា ដើម្បី​ឲ្យ​ដំណើរការប្រឡ​នេះ​ប្រព្រឹត្ដទៅ​តាម​ច្បាប់ យុត្ដិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ក្រសួង​អប់រំ​អំពាវនាវ​ដល់​បេក្ខជន​ទាំ​អស់​ត្រូវគោរព​បទបញ្ញត្តិ​នៃ​ ការប្រឡង ជាពិសេស​មិន​ត្រូវ​លាក់​ទុក​យក​ឧបករណ៍​អេឡិចត្រូនិ​ចចូល​ក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ឡើយ ។ សេចក្ដីប្រកាស​បន្ថែមថា ក្នុងករណី​ដែល​ក្រសួង​រកឃើញ បេក្ខជន​ដែល​លាក់​ទុក​ឧបករណ៍​អេឡិចត្រូនិច​ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ដោយ​ ស្វ័យប្រវត្តិ ។​
​សេចក្ដីប្រកាស​ឲ្យដឹង​ដែរថា លទ្ធផល​នៃ​ការប្រឡង​នឹង​ត្រូវ​ប្រកាស​នៅតាម​មណ្ឌល​នី​មួយៗ​នៅ​រសៀល​ថ្ងៃ​ទី​ ១៥ ខែ​កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥ សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​ផ្សេងទៀត ។​
​គួរបញ្ជាក់​ថា ក្រសួង​អប់រំ​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក្នុង ​ឆ្នាំ​២០១៤ ខុស​ពី​ឆ្នាំ​កន្លងទៅ ។ ដោយ​មាន​ការ​រឹតបន្តឹង​នេះ បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ទាំង​ពីរ​លើក​ដែល​ក្រសួង​បាន​រៀបចំ​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៤០,៦៧​ភាគរយ ខណៈ​ឆ្នាំ​២០១៣ មាន​ទៅ​ដល់​៨៦,៧៧​ភាគរយ ៕

 ប្រភព VOD

តិកនិក​សរសេរ Cover Letter ឲ្យ​​គេ​ចាប់​អារម្មណ៍​ឆាប់​ហៅ​ទៅ​សម្ភាស

បើ ​អ្នក​មាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ ប្រាកដ​ជា​មាន​ភាព​ថ្នឹក​ទៅ​នឹង​ការ​សរសេរ Cover Letter ប៉ុន្តែ​សម្រាប់​អ្នក​រក​ការងារ​ថ្មី​ៗ​វិញ អាច​មិន​ច្បាស់​ថា​គួរ​បង្ហាញ​ពី​អ្វី។ ពេល​ខ្លះ Cover Letter នេះ​ហើយ ដែល​អាច​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​អ្នក និង​ហៅ​ទៅ​សម្ភាស​មុន​បេក្ខភាព​ដទៃ​ទៀត។ ដូច​នេះ សូម​សាកល្បង​មក​មើល​តិកនិក​មួយ​ចំនួន ដើម្បី​ឲ្យ Cover Letter របស់​អ្នក​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង។

feature

១. សរសេរ​ខ្លី​តែ​ខ្លឹម

ជាទូទៅ Cover Letter សរសេរ​ត្រឹម ៣​កថាខណ្ឌ ឬ​កន្លះ​ទំព័រ និង​ច្រើន​បំផុត​មិន​លើស​ពី​មួយ​ទំព័រ ព្រោះ​និយោជក​មិន​មាន​ពេលវេលា​ច្រើន​សម្រាប់​អាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា​វា​​មាន​ន័យ​ខ្លឹមសារ​ល្អ ដែល​អាច​ឲ្យ​គេ​ចាប់​អារម្មណ៍ ចៀសវាង​សរសេរ​អូស​បន្លាយ​វែង​ឆ្ងាយ។

២. ត្រូវ​ចាំ​ថា “to whom it may concern” គឺ​ជា​ពាក្យ​ចាស់​គំរឹល ដែល​គេ​ប្រើ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ​ម្យ៉ាង​វិញ​ទៀត ពាក្យ​នេះ​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មិន​សូវ​ខ្វល់​ច្រើន​ក្នុង​ការ​ ស្រាវជ្រាវ។ ជំនួស​មក​វិញ គួរ​ព្យាយាម​ស្វែង​រក​ឈ្មោះ​អ្នក​ជួល​ និង​បង្ហាញ​ឲ្យ​ចំៗ​តែ​ម្ដង។ ប្រសិន​បើ​អ្នក​មើល​លម្អិត​ពី​សេចក្ដី​រៀបរាប់​នៃ​ការងារ នឹង​ឃើញ​ឈ្មោះ​អ្នក​បង្ហោះ ដែល​ភាគ​ច្រើន​ជា​ប្រធាន​​ផ្នែក​ធនធាន​មនុស្ស និង​ប្រធាន​ផ្នែក​ជួល​បុគ្គលិក។

៤. ចៀសវាង​ប្រើ​ពាក្យ​មួយ​ចំនួន​ដូច​ជា (My name is ___) និង (I am applying for the position as ____) ព្រោះ​គេ​សុទ្ធតែ​ដឹង​ពី​រឿង​នេះ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​អ្នក​មិន​មាន​បទពិសោធន៍។

៣. រក​មូល​ហេតុ​ជាក់​លាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ទទួល​បាន​មុខតំណែង​នោះ
ប្រសិន​បើ​ដាក់​ពាក្យ​ធ្វើការ ព្រោះ​សង្ឃឹម​ប្រាក់​ខែ​ច្រើន នោះ​អ្នក​នឹង​ធ្លាក់​តាំង​ពី​ដំបូង។ គួរ​រក​ចំណុច​ខ្លាំង​របស់​ក្រុមហ៊ុន និង​បញ្ជាក់​ហេតុផល​ដែល​អ្នក​ចង់​ទៅ​ធ្វើការ​នៅ​កន្លែង​នោះ។ ត្រូវ​ដឹង​ព័ត៌មាន​ពី​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ដាក់​ពាក្យ​ធ្វើការ​នោះ​ឲ្យ​ បាន​ច្រើន មុន​ពេល​សរសេរ Cover Letter។

៥. ដឹង​ច្បាស់​ពី​ជំនាញ បទ​ពិសោធន៍ និង​លក្ខណៈ​ពិសេស​ដែល​ខ្លួន​មាន ចៀសវាង​បង្ហាញ​អំនួត​ខ្លាំង​ពេក​លើស​ពី​ការ​ពិត។

របៀប​សរសេរ (ជាទូទៅ ចែក​ចេញ​ជា​បី​កថា​ខណ្ឌ)

កថាខណ្ឌ​ទី​មួយ

ប្រាប់​ពី​មូលហេតុ​ដែល​អ្នក​សរសេរ Cover Letter និង​រៀបរាប់​ពី​ព័ត៌មាន​ខ្លះ​ៗ ដែល​អាច​ឲ្យ​គេ​ស្គាល់​ថា​អ្នក​ជា​នរណា។ ការ​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ទទួល​បាន​​ដំណឹង​ការងារ និង​មូលហេតុ​ចាប់​អារម្មណ៍​មុខ​តំណែង ក៏​អាច​សរសេរ​បញ្ចូល​ក្នុង​កថាខណ្ឌ​ដំបូង​បាន​ដែរ។

កថាខណ្ឌ​ទី​ពីរ

​កថាខណ្ឌ​ទី​ពីរ​ជា​ចំណុច​សំខាន់​បំផុត ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ជ្រើសរើស​បុគ្គលិក​នានា ឲ្យ​ហៅ​អ្នក​ទៅ​សម្ភាស។ សំនួរ​មួយ ដែល​និយោជក​ចង់​ដឹង​ពី​អ្នក​រក​ការងារ​ធ្វើ​បំផុត​នោះ​គឺ ហេតុអ្វី​បាន​ជា​អ្នក​ចង់​ធ្វើ​ការងារ​នៅ​កន្លែង​គេ។

ចូរ​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ ពី​មូលហេតុ​ជាក់លាក់​មួយ​ដែល​នាំ​ចិត្ត​អ្នក​ឲ្យ​ដាក់​ពាក្យ​ធ្វើការ​នៅ​ កន្លែង​នោះ។ ស្រាវជ្រាវ​រក​ព័ត៌មាន​ក្រុមហ៊ុន មើល​សន្និសីទ​សារព័ត៌មាន​នានា​ទាក់ទង​នឹង​ក្រុមហ៊ុន រួច​ពន្យល់​ថា​ហេតុអ្វី​អ្នក​ស័ក្ដិសម​នឹង​ការងារ​នោះ។ បង្ហាញ​ពី​ជំនាញ បទពិសោធន៍ និង​លក្ខណៈ​ពិសេស​នានា ដើម្បី​ឲ្យ​ក្លាយ​ជា​បេក្ខជន​ដែល​គេ​ចាប់​អារម្មណ៍។

កថាខណ្ឌ​ទី​បី

សរសេរ​សង្ខេប​ខ្លី​ៗ​ចុង​ក្រោយ អរគុណ​និយោជក​ដែល​ខំ​ចំណាយ​ពេល​អាន Cover Letter របស់​អ្នក។ ត្រូវ​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​ការងារ​សាជាថ្មី និង​រៀបរាប់​ថា​អ្នក​នឹង​ប្រឹងប្រែង​យ៉ាង​ណា ប្រសិន​បើ​ទទួល​បាន​ការងារ​នោះ៕

មើល​គំរូ​ខាង​ក្រោម៖

1

ប្រភព Sabay News

Sunday, June 7, 2015

ឃើញ​ព័ត៌មាន​​​នេះ​​ហើយ​​ ​អ្នកត្រៀម​​ប្រលង​​បាក់ឌុប​​ឆ្នាំ​នេះ​បុក​ពោះ​​​អត់?

សម័យ ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ បាក់ឌុប​ឆ្នាំសិក្សា២០១៤-២០១៥ នឹងចូលមកដល់នៅថ្ងៃទី​​២៤ ខែ​សីហា  ​​ខាងមុខនេះ​​ហើយ។​ ​បើយោង​តាម​​សេចក្តីប្រកាស​​ព័ត៌​មាន​​របស់​ក្រសួង​អប់រំ ​យុវជន​និង​កីឡា​។

x1443.jpg.pagespeed.ic.8ILo5mW4go

រំលឹកត្រួសៗ សកម្មភាព​​បេក្ខជនបេក្ខនារី​ប្រលង​​យកសញ្ញាបត្រ័មធ្យមសិក្សា​ទុតិយភូមិឆ្នាំមុនៗ៖

 ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប (1) 
 ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប (2)

ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប (3)

ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប (4)

ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប6

ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប7

ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប8
ប្រកាស់លទ្ធិផល ប្រលងបាក់ឌុប9
ប្រភព Sabay News

សម្ភាស​យុវជន​ខ្មែរ​ដែល​បាន​ចូលរួម​កម្មវិធី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន​នៅ​អាមេរិក


សែត សួនវិសាល ៦២០
 
លោក សែត សួនវិសាល (សំពះ) ក្នុង​កម្មវិធី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​អាស៊ាន ដែល​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barrack Obama) នៅ​សហរដ្ឋ​អាមេរិក នៅ​ខែ​មិថុនា ឆ្នាំ​២០១៥។ 
 
ក្រោយ​ពី​បាន​ចូលរួម​សិក្សា​ក្នុង​កម្មវិធី​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ អាស៊ាន រយៈពេល ៦​សប្ដាហ៍​នៅ​សហរដ្ឋ​អាមេរិក យុវជន សែត សួនវិសាល សម្ដែង​មោទនភាព​ថា កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barrack Obama) នេះ បាន​នាំ​ឲ្យ​ក្រុម​របស់​គេ​យល់​ដឹង​ច្រើន​អំពី​វិស័យ​អភិបាលកិច្ច​ល្អ​ក្នុង ​ប្រទេស​ដ៏​ជឿនលឿន​មួយ​នេះ។ លោក សួនវិសាល រំពឹង​ថា លោក​នឹង​អាច​យក​បទពិសោធន៍​ដែល​លោក​ទទួល​បាន ដើម្បី​ជា​ទុន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​មុខ។
សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់ លោក តាំង សារ៉ាដា ជាមួយ លោក សួនវិសាល ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មិថុនា នៅ​ក្នុង​បន្ទប់​ផ្សាយ​សំឡេង​របស់​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក ដូច​ត​ទៅ៖


 ប្រភព ThmeyThmey

និស្សិត IU ផ្ទុះ​ការតវ៉ា​ទាមទារ​សញ្ញាបត្រ តែ​ប្រភព​ថា កំហុស​មកពី​ក្រសួងសុខាភិបាល



ភ្នំពេញ៖ និស្សិត​ប្រមាណ​ជា២០០នាក់​បាន​ផ្ទុះ​ការតវ៉ា​កាលពី​ព្រឹក​មិញ​នៅ​ពីមុខ​សាកល ​វិទ្យា​អន្តរជាតិ(IU)ដែលមាន​ទីតាំងនៅ​ខាងលិច​ឈាង​ខាងត្បូង​ទីក្រុង​ភ្នំពេញ ​ដោយ​ពួកគេ​ទាមទារ​អោយ​សាក​វិទ្យាល័យ​មួយ​នេះ​ចេញ​សញ្ញាបត្រ​អោយ​ពួកគេ​ អោយបាន​ជាបន្ទាន់ ពីព្រោះ ពួកគេ​ត្រូវការ​សញ្ញាបត្រ​ដើម្បី​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​នៅ​ខែ​ក្រោយនេះ។


បើ​យោងតាម​អ្នក​តវ៉ា ពួកគេ​បានបញ្ចប់​ការសិក្សាម្នាក់ៗពី១ឆ្នាំទៅ២ឆ្នាំ​ហើយ តែ​ពួកគេ​មិនទាន់​ទទួល​សញ្ញាបត្រ​នៅឡើយ​ទេ។ ប្រភព​ស្និទ្ធ​នឹង​សាលា​ម្នាក់​បានអោយដឹងថា ភាពយឺតយ៉ាវ​នេះ មិនមែន​បណ្តាលមកពី​សាកលវិទ្យាល័យ IU ទេ តាមពិត ការយឺតយ៉ាវ​នេះ គឺ​បណ្តាលមកពី​ក្រសួងសុខាភិបាល។ ប្រភព​ដដែល​បានអោយដឹងថា សញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ IU ត្រូវ​ចុះហត្ថលេខា​ដោយ​ក្រសួង​ពីរ គឺ​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល។ ក្រសួង​អប់រំ​បាន​ចុះហត្ថលេខា​រួចហើយ តែ​នៅសល់​ក្រសួងសុខាភិបាល៕


ប្រភព ThmeyThmey

លោកនាយកបឋម​សិក្សា​​វត្ត​ឈូក​ក្រពុំបាត់គោ​៣​ក្បាល ​៣​ថ្ងៃក្រោយ​​ប្រទះ​ឃើញ​​​សល់តែគ្រោងឆ្អឹង​

រាជ​ធានី​​ភ្នំពេញ​៖ មេគោ​២​ក្បាលដែល​ជា​របស់​លោកនាយក​សាលា​បឋម​សិក្សាវត្ត​ឈូក​ក្រពុំ ត្រូវ​បាន​ក្រុម​ចោរលួចយក​ទៅ​កាប់​​ពន្លះ​យក​សាច់​ និង​កូនឈ្មោល​០១​ក្បាល ត្រូវ​បាន​ក្រុម​ចោរ​វាយ​សម្លាប់​ចោលនៅ​ក្បែរ​គំនរ​គ្រោងឆ្អឹង​មេ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​មាន​សភាព​ហើម​ស្អុយរលួយដង្កូវ​ចោះ​ទៅ ​ហើយ​ ។
ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​​ល្ងាច ថ្ងៃ​ទី​០៥ ​មិថុនា​​២០១៥ នៅ​ក្នុង​ចម្ការ​ប្រងខ្យល់ ស្ថិត​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។ ម្ចាស់​គោ​ខាងលើ​នោះ​ត្រូវ​គេ​​ស្គាល់ឈ្មោះ ស៊ីវ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ជា​នាយក​សាលាប​ឋុម​សិក្សា​វត្ត​ឈូក​ក្រពុំ មាន​ទីលំនៅ​ក្នុងភូមិ​ស្នោរ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​ខាងលើ លោកនាយក​សាលា​បាន​ចង​គោ​នៅ​ក្នុង​ក្រោលក្បែរ​ផ្ទះ​ បន្ទាប់​មក​គាត់​ និងក្រុម​គ្រួ​សារបាន​ចូល​ដេក ហើយ​បាន​លង់លក់​រហូត ដោយ​មិន​បានដឹង​ថា ចោរចូ​​ល​លួច​ដឹកគោយក​ទៅ​​ឡើយ ។​
លុះ​ពេល​ភ្ញាក់​ពី​ដំណេក​វិញ ស្រាប់តែបាត់​មិនឃើញ​គោ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​បាន​ដើរ​រកគ្រប់​ទីកន្លែង ប៉ុន្តែមិន​បានឃើញ​​ឡើយ​។ លុះ​រយៈពេល​៣​ថ្ងៃ​ក្រោយមក មាន​ប្រជាពលរដ្ឋនៅក្នុងភូមិ​ស្រែ​រា​ជ្ជះ បាន​ទៅ​បត់ជើង​នៅត្រង់​ចំណុច​ក្នុង​ចម្ការប្រេងខ្យល់​ខាងលើ​ធំ​ ក្លិនស្អុយចម្លែក​បាន​ដើរទៅ​មើលក៏បាន​ប្រទះ​ឃើញគ្រោងឆ្អឹង​ និង​ក្បាលគោទើប​ប្រាប់​អ្នក​ភូមិ​ជាមួយ​គ្នាឲ្យ​ទៅ​មើល​ទើបមានការ​ ភ្ញាក់ផ្អើលតែ​ម្តង។
បន្ទាប់​មក លោកនាយក​សាលា​ខាងលើ បាន​ទៅ​មើល​ហើយបាន​ស្គាល់​ថា ​ជា​គោ​របស់​ខ្លួនដែល​ក្រុម​ចោរលួច​ដឹកយក​ចេញពី​ក្រោល កាលពី​៣​ថ្ងៃមុន​៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព


  • ប្រភព Koh Santepheap

Friday, June 5, 2015

សេចក្តីជូនដំណឹង ស្តីពី​ការពន្យា​ពេល​នៃ​ការទទួល​ពាក្យសុំ​អាហារូបករណ៍ តាម​កម្មវិធី​របស់​វិទ្យាស្ថាន​គ្រប់គ្រង​អាស៊ី​បូព៌ា PTE LTD (EASB) ប្រទេស​សឹង្ហ​បុរី សម្រាប់​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទៅ​សិក្សា​នៅ​ប្រទេស​សឹង្ហ​បុរី​

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!