
សកម្មភាពត្រួតពិនិត្យ និងដកហូតសំណៅឯកសារ ទូរស័ព្ទ
និងឧបករណ៍ហាមឃាត់នៅមុខមណ្ឌលប្រឡង កាលពីឆ្នាំ២០១៤
(រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៤ ខែមិថុនា ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ដែលមានថ្នាក់វិទ្យាសាស្ដ្រ និងថ្នាក់វិទ្យាសាស្ដ្រសង្គម មានបេក្ខជនប្រឡងសរុប ៨៨ ៤៨៨នាក់ និងមានមណ្ឌលប្រឡង១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅរាជធានីខេត្ដទាំង២៥ ។
សេចក្ដីប្រកាសបន្តថា ដើម្បីឲ្យដំណើរការប្រឡនេះប្រព្រឹត្ដទៅតាមច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំអំពាវនាវដល់បេក្ខជនទាំអស់ត្រូវគោរពបទបញ្ញត្តិនៃ ការប្រឡង ជាពិសេសមិនត្រូវលាក់ទុកយកឧបករណ៍អេឡិចត្រូនិចចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡងឡើយ ។ សេចក្ដីប្រកាសបន្ថែមថា ក្នុងករណីដែលក្រសួងរកឃើញ បេក្ខជនដែលលាក់ទុកឧបករណ៍អេឡិចត្រូនិចត្រូវបានកំណត់ឲ្យធ្លាក់ដោយ ស្វ័យប្រវត្តិ ។
សេចក្ដីប្រកាសឲ្យដឹងដែរថា លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី ១៥ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់មណ្ឌលប្រឡងនៅតាមខេត្តផ្សេងទៀត ។
គួរបញ្ជាក់ថា ក្រសួងអប់រំបានចាប់ផ្ដើមរឹតបន្តឹងការប្រឡងសញ្ញាបត្រទុតិយភូមិក្នុង ឆ្នាំ២០១៤ ខុសពីឆ្នាំកន្លងទៅ ។ ដោយមានការរឹតបន្តឹងនេះ បេក្ខជនដែលបានប្រឡងជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ទាំងពីរលើកដែលក្រសួងបានរៀបចំក្នុងឆ្នាំ២០១៤ មានចំនួន៤០,៦៧ភាគរយ ខណៈឆ្នាំ២០១៣ មានទៅដល់៨៦,៧៧ភាគរយ ៕
ប្រភព VOD
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.