ភ្នំពេញ៖ និស្សិតប្រមាណជា២០០នាក់បានផ្ទុះការតវ៉ាកាលពីព្រឹកមិញនៅពីមុខសាកល វិទ្យាអន្តរជាតិ(IU)ដែលមានទីតាំងនៅខាងលិចឈាងខាងត្បូងទីក្រុងភ្នំពេញ ដោយពួកគេទាមទារអោយសាកវិទ្យាល័យមួយនេះចេញសញ្ញាបត្រអោយពួកគេ អោយបានជាបន្ទាន់ ពីព្រោះ ពួកគេត្រូវការសញ្ញាបត្រដើម្បីប្រឡងចូលក្របខណ្ឌរដ្ឋនៅខែក្រោយនេះ។
បើយោងតាមអ្នកតវ៉ា ពួកគេបានបញ្ចប់ការសិក្សាម្នាក់ៗពី១ឆ្នាំទៅ២ឆ្នាំហើយ តែពួកគេមិនទាន់ទទួលសញ្ញាបត្រនៅឡើយទេ។ ប្រភពស្និទ្ធនឹងសាលាម្នាក់បានអោយដឹងថា ភាពយឺតយ៉ាវនេះ មិនមែនបណ្តាលមកពីសាកលវិទ្យាល័យ IU ទេ តាមពិត ការយឺតយ៉ាវនេះ គឺបណ្តាលមកពីក្រសួងសុខាភិបាល។ ប្រភពដដែលបានអោយដឹងថា សញ្ញាបត្រនៃសាកលវិទ្យាល័យ IU ត្រូវចុះហត្ថលេខាដោយក្រសួងពីរ គឺក្រសួងអប់រំ និងក្រសួងសុខាភិបាល។ ក្រសួងអប់រំបានចុះហត្ថលេខារួចហើយ តែនៅសល់ក្រសួងសុខាភិបាល៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.