Sunday, June 7, 2015

លោកនាយកបឋម​សិក្សា​​វត្ត​ឈូក​ក្រពុំបាត់គោ​៣​ក្បាល ​៣​ថ្ងៃក្រោយ​​ប្រទះ​ឃើញ​​​សល់តែគ្រោងឆ្អឹង​

រាជ​ធានី​​ភ្នំពេញ​៖ មេគោ​២​ក្បាលដែល​ជា​របស់​លោកនាយក​សាលា​បឋម​សិក្សាវត្ត​ឈូក​ក្រពុំ ត្រូវ​បាន​ក្រុម​ចោរលួចយក​ទៅ​កាប់​​ពន្លះ​យក​សាច់​ និង​កូនឈ្មោល​០១​ក្បាល ត្រូវ​បាន​ក្រុម​ចោរ​វាយ​សម្លាប់​ចោលនៅ​ក្បែរ​គំនរ​គ្រោងឆ្អឹង​មេ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​មាន​សភាព​ហើម​ស្អុយរលួយដង្កូវ​ចោះ​ទៅ ​ហើយ​ ។
ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​​ល្ងាច ថ្ងៃ​ទី​០៥ ​មិថុនា​​២០១៥ នៅ​ក្នុង​ចម្ការ​ប្រងខ្យល់ ស្ថិត​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។ ម្ចាស់​គោ​ខាងលើ​នោះ​ត្រូវ​គេ​​ស្គាល់ឈ្មោះ ស៊ីវ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ជា​នាយក​សាលាប​ឋុម​សិក្សា​វត្ត​ឈូក​ក្រពុំ មាន​ទីលំនៅ​ក្នុងភូមិ​ស្នោរ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​កើតហេតុ​ខាងលើ លោកនាយក​សាលា​បាន​ចង​គោ​នៅ​ក្នុង​ក្រោលក្បែរ​ផ្ទះ​ បន្ទាប់​មក​គាត់​ និងក្រុម​គ្រួ​សារបាន​ចូល​ដេក ហើយ​បាន​លង់លក់​រហូត ដោយ​មិន​បានដឹង​ថា ចោរចូ​​ល​លួច​ដឹកគោយក​ទៅ​​ឡើយ ។​
លុះ​ពេល​ភ្ញាក់​ពី​ដំណេក​វិញ ស្រាប់តែបាត់​មិនឃើញ​គោ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​បាន​ដើរ​រកគ្រប់​ទីកន្លែង ប៉ុន្តែមិន​បានឃើញ​​ឡើយ​។ លុះ​រយៈពេល​៣​ថ្ងៃ​ក្រោយមក មាន​ប្រជាពលរដ្ឋនៅក្នុងភូមិ​ស្រែ​រា​ជ្ជះ បាន​ទៅ​បត់ជើង​នៅត្រង់​ចំណុច​ក្នុង​ចម្ការប្រេងខ្យល់​ខាងលើ​ធំ​ ក្លិនស្អុយចម្លែក​បាន​ដើរទៅ​មើលក៏បាន​ប្រទះ​ឃើញគ្រោងឆ្អឹង​ និង​ក្បាលគោទើប​ប្រាប់​អ្នក​ភូមិ​ជាមួយ​គ្នាឲ្យ​ទៅ​មើល​ទើបមានការ​ ភ្ញាក់ផ្អើលតែ​ម្តង។
បន្ទាប់​មក លោកនាយក​សាលា​ខាងលើ បាន​ទៅ​មើល​ហើយបាន​ស្គាល់​ថា ​ជា​គោ​របស់​ខ្លួនដែល​ក្រុម​ចោរលួច​ដឹកយក​ចេញពី​ក្រោល កាលពី​៣​ថ្ងៃមុន​៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព


  • ប្រភព Koh Santepheap

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!