ក្រុមហ៊ុន Intel រួមជាមួយក្រុមហ៊ុន Micron បានប្រកាសនូវដុំបន្ទះប្រភេទថ្មី ដែលអាចធ្វើការរក្សាទុកទិន្នន័យបានក្នុងវិធីសាស្ត្រថ្មីមួយ។
ដុំបន្ទះថ្មីនេះមានឈ្មោះថា 3D Xpoint។ វាមិនត្រឹមតែអាចធ្វើការរក្សាទុកទិន្នន័យបាននោះទេ តែវាថែមទាំងអាចដើរតួជា Memory បានទៀតផង។ នេះមានន័យថា 3D Xpoint អាចប្រើជំនួស RAM របស់កុំព្យូទ័រផង និង ជំនួសឲ្យ Solid State Drives (SSD) របស់កុំព្យូទ័រផង។ អ្វីដែលពិសេសនោះគឺវាមានល្បឿន Read និង Write លឿនជាង Flash Memory Card និង Solid State Drives (SSD) ដល់ទៅ ១០០០ដង ហើយថែមទាំងមានភាពរឹងមាំជាងទៀតផង។
ជាមួយនឹងល្បឿនដ៏លឿនបែបនេះ 3D Xpoint នឹងធ្វើឲ្យប្រតិបត្តិការរបស់កុំព្យូទ័រកាន់តែប្រសើរឡើង ជាពិសេសការកាត់តរូបភាព និងវីដេអូ ដោយសារតែទិន្នន័យធំៗអាចបញ្ជូនទៅកាន់ Memory បានយ៉ាងលឿន។
3D Xpoint កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផលិត ហើយអាចនឹងចេញជាផលិតផលគំរូទៅឲ្យអតិថិជនមួយចំនួនដើម្បីប្រើប្រាស់សាកល្បងនៅក្នុងឆ្នាំនេះ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.