Wednesday, July 29, 2015

Meizu M2 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ សមត្ថភាព​គ្រាន់​បើ ហើយ​មាន​តម្លៃ​ថោក​ជាង 100 ដុល្លារទៀត!

1-cover

Meizu M2 ពិតជាស្មាតហ្វូន ដែលកម្រមាន នៅលើទីផ្សារ ដោយសារសមត្ថភាព របស់វា អាចប្រើប្រាស់ បានដោយ ពេញចិត្ត ហើយតម្លៃធូរថ្លៃ ថោកជាង 100 ដុល្លារទៀត តែកាលពីជំនាន់ទី 1 វាមានលក់នៅក្នុង ប្រទេសចិន តែមួយគត់ ហើយក៏ សំណាងដែរ Meizu M2 ជំនាន់ទី 2 នេះអាចមានលក់ នៅលើទីផ្សារអឺរ៉ុប តែមិនមាន ដាក់លក់នៅក្នុង សហរដ្ឋអាមេរិកទេ។

សំរាប់ស្មាតហ្វូន Meizu M2 នេះមានអេក្រង់ 5 អ៊ីង, ប្រើប្រាស់ កញ្ចក់អេក្រង់ LCD Display, មានកម្រិត បង្ហាញរូបភាព 720 ភិចសែល, មានដង់ស៊ីតេ អេក្រង់ 294ppi, បំពាក់មក ជាមួយបន្ទះឈីប MediaTek MT6735 អមជាមួយ ស៊ីភីយូ 4 គ្រាប់មានទំហំ 1.3 GHz, មានបន្ទះឈីប ក្រាហ្វិក Mali T720, មានរ៉េម 2GB LPDDR3, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop អមជាមួយ Flyme 4.5 skin UI, មានអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16GB នឹងអាចបន្ថែម មេម៉ូរីកាត បានដល់ 128GB, មានកាមេរ៉ាក្រោយ 13 មេហ្គាភិចសែល អមជាមួយ Aperture f/2.0 និងកាមេរ៉ាមុខ 5 មេហ្គាភិចសែល, មានថាមពលថ្ម 2450 mAh និងមានជម្រើស ពណ៌ស, ពណ៌ខៀវ, ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។
2
3
ស្មាតហ្វូននេះ មាននឹងអាចប្រើប្រាស់ បានស៊ីមកាតពីរ ទៀតផង ដោយមួយ ជាប្រភេទ Nano SIM និង Micro SIM ចំនែកឯ តម្លៃរបស់វា ត្រឹមតែ 599 យ័ន ស្មើនឹង 96 ដុល្លារ តែប៉ុណ្ណោះ ដែលនេះជា តម្លៃដាក់លក់ នៅក្នុងប្រទេសចិន។
4

5

ប្រភព Cambo Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!