Wednesday, July 29, 2015

ងាយ​ស្រួល​សាកថ្ម និង​មាន​ថាមពល​ខ្លាំង​ជាង​មុន ជាមួយ​នឹង​ដុំ​សាក​ថ្ម​ស្មាត​ហ្វូន នៅ​ក្នុង​ឡាន បញ្ចុះ​តម្លៃ​នៅ​ត្រឹម…

ក្រឡេកមកមើល បច្ចេក​វិទ្យា​ឆ្នាំង​សាកថ្ម សម្រាប់​ស្មាត​ហ្វូន នៅ​ក្នុង​ឡាន ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ឃើញ​ថា មាន​ការវិវឌ្ឍន៍ ទៅ​មុខ និង​រីកចម្រើន​ច្រើន ហើយនេះក៏ជា មូលហេតុមួយ សម្រាប់ធ្វើអោយ អ្នក​ប្រើ​ប្រាស់ ទាំងឡាយ មានភាពងាយស្រួល និងសន្សំសំចៃ ពេលវេលាបានច្រើន ផងដែរ។

នៅក្នុងថ្ងៃនេះដែរ យើងសូមពាំនាំនូវ ឆ្នាំងសាកមួយប្រភេទទៀត ដែលប្រើប្រាស់ សម្រាប់សាកថ្ម ស្មាត​ហ្វូន​ផ្សេងៗ នៅក្នុងឡាន ដែលប្រើប្រាស់ រន្ធដោត USB។
Cover
វាមានឈ្មោះថា Exocharge 3-Port USB Car Charger ដែលជាផលិតផល មួយរបស់ EXOGEAR មានរន្ធសាកថ្ម ចំនួន៣ ដែលរន្ធសាក និមួយៗ មានថាមពល អំពែខុសៗគ្នា។ ចំពោះថាមពលអំពែ​នេះ​ដែរ គឺវាមិនធ្វើអោយ មានបញ្ហាអ្វីឡើយ ទៅលើស្មាតហ្វូន របស់អ្នក គ្រាន់តែចង់បញ្ជាក់ថា រន្ធដែលមាន ថាមពលអំពែកាន់តែធំ ការបញ្ចូលថ្មក៏ កាន់តែលឿន។
1

2
Exocharger មួយនេះត្រូវបានដាក់លក់ក្នុងតម្លៃ 20$ ប៉ុន្តែឥឡូវនេះ វាត្រូវបានបញ្ចុះតម្លៃ សល់ត្រឹមតែ 14.99$ តែប៉ុណ្ណោះ។ យ៉ាងណាមិញ វាមិនទាន់មាន នៅក្នុងប្រទេសកម្ពុជា យើងនៅឡើយទេ ប៉ុន្តែ​បើសិនជា ប្រិយមិត្តមានចំណាប់អារម្មណ៍ អាចធ្វើការកុម៉្មង់ទិញ តាមរយៈអនឡាញបានផងដែរ ដោយចុចទីនេះ !!
ប្រភព Cambo Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!