Wednesday, July 29, 2015

ចង់អោយកម្មវិធី Facebook Messenger របស់​លោក​អ្នក​មាន Chat ដូច​កម្មវិធី Facebook ចាស់​ប្រើ​ប្រាស់ Tweak មួយ​នេះ!!

cover

មានប្រិយមិត្តជាច្រើន ប្រហែល​ជា​មិន​ពេញ​ចិត្ត ជាមួយ​នឹង​ កម្មវិធី Facebook Messenger ពី​ព្រោះ​វា​មាន​ភាព​ស្មុគ​ស្មាញ ធ្វើ​អោយ​មាន​អារម្មណ៍ថា នៅ​ពេលកំពុងលេង ហ្វេសប៊ុក ហើយមានគេ Chat មកគឺពិបាកក្នុងការ បើកកម្មវិធី Facebook Messenger ហើយត្រូវត្រឡប់មកកាន់ កម្មវិធី Facebook វិញទៀត។
លោកអ្នកប្រាកដជាបាន ជ្រាបរួចមកហើយ កម្មវិធី Facebook ជំនាន់ចាស់មិនត្រូវការ កម្មវិធី Facebook Messenge នោះទេ វាទើបតែដាក់អោយប្រើប្រាស់ នៅកម្មវិធី Facebook ជំនាន់​ក្រោយៗ​នេះ​ទេ។ ហើយខេមបូក៏ធ្លាប់បានធ្វើការ បង្ហាញពីវិធីក្នុងការ ទម្លាក់ជំនាន់ កម្មវិធី ហ្វេសបុក ដើម្បីបិទ កម្មវិធី Facebook Messenger រួចមកហើយដែរ ប៉ុន្តែវានៅតែមានភាពស្មុគស្មាញ ក្រោយពីទម្លាក់​ជំនាន់ កម្មវិធី Facebook រួចរាល់ វានៅតែមានការ Update មកជំនាន់ដើមវិញ។ សម្រាប់ថ្ងៃនេះវិញ ខេមបូនឹងធ្វើការ បង្ហាញ Tweak ថ្មីមួយមានឈ្មោះថា FBMChatsHeads ដែលវាអាចកែប្រែកម្មវិធី Facebook Messenger របស់លោកអ្នក អោយទៅជា មាន Chat ដូចជារូបភាពខាងលើ គឺដូចកម្មវិធី Facebook ចាស់ពីមុនចឹងដែរ ហើយយើងអាចធ្វើការ Chat បានយ៉ាងរហ័ស ដោយ​មិនចាំបាច់ បិទ កម្មវិធី Facebook Messenger ឡើយនៅពេលដែលត្រឡប់ប្រើប្រាស់កម្មវិធីណាមួយ។ សម្រាប់​ប្រិយ​មិត្ត ដែលមានបំណងចង់ធ្វើការ តម្លើង Tweak នេះសូមធ្វើតាមការណែនាំរបស់ ខេមបូខាងក្រោម៖
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច



វិធីតម្លើង និង របៀបប្រើប្រាស់
  • សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://repo.biteyourapple.net
  • ប្រសិនបើលោកអ្នកមាន Source នេះរួចរាល់សូមធ្វើការ Refresh ជាមុនសិន
  • ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក FBMChatsHeads ហើយ​ធ្វើការតម្លើង និង Resring Device របស់លោកអ្នក
  • ដើម្បីអោយ Device របស់លោកអ្នក ដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នកឡើងវិញ
  • បន្ទាប់មកសូមចូលទៅកាន់ Settings > FBMChatsHeads ហើយ Enable និងសាកល្បង​បើក កម្មវិធី Facebook Messenger ដើម្បីប្រើប្រាស់ វានឹងចេញជាទម្រង់ Chat ដូចរូបភាព​ខាង​លើ បិទបើក បានយ៉ាងងាយ។







បញ្ជាក់៖ សម្រាប់ប្រិយមិត្តដែលមាន បំណងចង់ធ្វើការតម្លើង Tweak នេះសូមធ្វើតាមការណែនាំរបស់ ខេមបូអោយបានត្រឹមត្រូវ និង តាមលំដាប់លំដោយ ខេមបូមិនទទួលខុសត្រូវ រាល់បញ្ហាកើតឡើង សម្រាប់ប្រិយមិត្តដែលមិនបាន ធ្វើតាមការណែនាំ របស់ខេមបូត្រឹមត្រូវនោះទេ។
ប្រភព Cambo Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!