ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួនមានគម្រោងកាត់បន្ថយនូវតម្លៃរបស់ Galaxy S6 និង S6 Edge ដោយសារចំនួននៃការលក់ទាបជាងការរំពឹងទុក។ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយ CNET។
តាមប្រសាសន៍របស់លោក Park Jinyoung នាយកផ្នែកទំនាក់ទំនងបានថ្លែងថា ចំនួននៃការលក់របស់ Galaxy S6 និង S6 Edge គឺទាបជាងការរំពឹងទុករបស់ក្រុមហ៊ុន។ បញ្ហាពីរដែលក្រុមហ៊ុនជួបប្រទះជាមួយនឹងត្រកូល Galaxy S6 គឺ S6 មិនទទួលបានការពេញនិយមដូចការរំពឹងទុក ចំណែកឯ S6 Edge វិញគឺមិនបានផ្គត់ផ្គង់បានតាមតម្រូវការដោយសារតែអេក្រង់កោងទាំងសងខាងរបស់វាពិបាកក្នុងការផលិត។ ហេតុនេះហើយទើប Samsung មានគម្រោងនឹងកាត់បន្ថយតម្លៃស្មាតហ្វូនទាំងពីរនេះ ដើម្បីបង្កើនចំនួនលក់ឡើងវិញ។ ចំណែកតម្លៃដែលនឹងត្រូវកាត់បន្ថយគឺខាងក្រុមហ៊ុនមិនបានបញ្ជាក់នោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនSamsung នឹងធ្វើការប្រកាសនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី១៣ខែសីហាខាងមុននេះ ដែលអាចជា Galaxy Note 5 និង Galaxy S6 Edge Plus។ ដូចនេះរង់ចាំទស្សនាទាំងអស់គ្នាថាស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នឹងដាក់លក់ក្នុងតម្លៃប៉ុន្មាន បើស៊េរី Galaxy S6 និង S6 Edge ក្រុមហ៊ុនគ្រោងនឹងទន្ទាបតម្លៃទៅហើយនោះ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.