Casio ដែលជាម៉ាកនាឡិកាដៃដ៏ល្បីមួយរបស់ជប៉ុន និងមានប្រជាជនខ្មែរជាច្រើនធ្លាប់ពាក់កាលនៅវ័យកុមារ ត្រូវបានគេប្រកាសថា នឹងផលិតជានាឡិកាឆ្លាតវៃនៅឆ្នាំ២០១៦ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយ Apple Watch និង Smartwatch ដទៃទៀត។
នាឡិកា Casio
យោងទៅតាមសារព័ត៌មាន Wall Street Journal បានឲ្យដឹងថា Smartwatch ដែលក្រុមហ៊ុនជប៉ុនគ្រោងនឹងផលិតនេះនឹងមានមុខងារមួយចំនួនដូច គ្នាទៅនឹងមុខងារដែលមាននៅលើ Apple Watch ដែរ។
ចំពោះតម្លៃវិញក៏ប្រហាក់ប្រហែលនឹង Apple Watch ដែរ គឺប្រមាណជា ៣៤៩ដុល្លារសហរដ្ឋអាមេរិក ដែលអាចនឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុន និងអាមេរិកនាចុងខែមីនា ឆ្នាំ២០១៦។ លោក Kashio ប្រធានក្រុមហ៊ុន Casio រំពឹងថា នឹងអាចរកចំណូលបាន៨០លានដុល្លារ ចំពោះការលក់Smartwatch នេះ។
ចាំមើលមើល៍ ថានាឡិកា Casio ពេលផលិតជា Smartphone ឡូយប៉ុណ្ណា?
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.