ថ្មីៗ នេះ ក្រុមអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ HOT សាកលវិទ្យាល័យ Hanover របស់អាល្លឺម៉ង់ បានផលិតប្រព័ន្ធ Sensor អុបទិក ដែលមានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់ធ្វើតេស្ដដើម្បី ពិនិត្យមើលថាតើមានផ្ទៃពោះឬអត់ និងត្រួតពិនិត្យមើលពីជម្ងឺទឹកនោមផ្អែមដោយការប្រើទូរសព្ទ Smartphone។
យោងតាមអង្គការ OSA បានឲ្យដឹងថាប្រព័ន្ធ Sensor នោះ នឹងដំណើរការនៅលើកម្មវិធីនៅលើទូរសព្ទ smartphone ហើយវានឹងបង្ហាញលទ្ធផលភ្លាមៗបន្ទាប់ពីធ្វើតេស្ដរួច។
អ្នកប្រើប្រាស់ Smartphone អាចធ្វើតេស្ដទៅលើសារធាតុរាវក្នុងរាងកាយ ដូចជាឈាម ទឹកមាត់ ទឹកនោម ញើស ឬ ខ្យល់ដង្ហើម។ មិនត្រឹមតែអាចធ្វើតេស្ដមើលពីជម្ងឺនិងផ្ទៃពោះនោះទេ វាអាចដំណើរការជាមួយប្រព័ន្ធ GPS លើ smartphone ដើម្បីណែនាំអ្នកប្រើប្រាស់ទៅកាន់កន្លែងលក់ ថ្នាំ មន្ទីរពេទ្យ ឬ រថយន្តសង្គ្រោះបន្ទាន់បានថែមទៀតផង។
ចំពោះព័ត៌មានលម្អិតបន្ថែម និងដំណើរការនៃការប្រើប្រាស់នឹងបញ្ជាក់បន្ថែមនៅពេលវាប្រកាសជា ផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.