Monday, July 6, 2015

ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 8.4 នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​នេះ ហើយ iOS 8.3 ក៏​មិន​អាច​ធ្វើ​ការ Restore បាន​ទៀត​ដែរ! តើ​ប្រិយមិត្ត​ត្រៀម​ខ្លួន​យ៉ាង​ម៉េចដែរ?

cover
នៅក្នុងពេលឆាប់ឆាប់ខាងមុខនេះ ត្រូវនឹងថ្ងៃ ពុធនេះប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 នឹងត្រូវបាន ក្រុមហ៊ុន Apple បញ្ចេញអោយ ប្រើប្រាស់ ជាផ្លូវការ ហើយតើ មានប្រិយមិត្ត ណាដែល កំពុងរង់ចាំ ប្រព័ន្ធប្រតិបត្តិការ iOS 8.4?? តាមពិតទៅ ដោយសារម៉ោង នៅស្រុកគេ ដើរយឺតជាង នៅប្រទេស របស់យើង ដូច្នេះគេត្រូវបញ្ចេញ ចំថ្ងៃអង្គារ ត្រូវនឹងព្រឹក ថ្ងៃពុធ នៃប្រទេស របស់យើង។ ប្រតិបត្តិការ iOS 8.4 បានបំពាក់នៅមុខងារថ្មីៗ ជាច្រើន ជាពិសេស គឺផ្តោតទៅ លើកម្មវិធី ចាក់តន្រ្តី តែម្តង សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ស្តាប់ តន្រ្តីអោយ កាន់តែ មានបទ ពិសោធន៍ខ្ពស់ ជាមួយនឹង កម្មវិធី Music របស់ Apple ច្រើនជាងមុន។
បើទោះបីជា ប្រតិបត្តិការ iOS 8.4 វាបានត្រូវ ក្រុមហ៊ុន Apple ព្យាយាមបិទ ចន្លោះប្រហោង ក្នុងការ Jailbreak ក៏ដោយ ប៉ុន្តែតាម ការពិតទៅ កាលពីថ្ងៃមុន ក្រោយពេលដែល TaiG ធ្វើការបញ្ចេញ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.3 រួចរាល់ មានគេ អាចធ្វើការ បញ្ចូល Code ដើម្បីធ្វើការ បំបែក ធ្វើការ Jailbreak 8.4 Beta បានផងដែរ នេះហើយជា ចំនុច ដែល ខេមបូគិតថា ប្រតិបត្តិការ iOS 8.4 បញ្ចេញជា ផ្លូវការ ប្រហែលជា អាចនឹង ធ្វើការ Jailbreak បានផងដែរ។
បើទោះបីជា Apple បានដឹងរួចរាល់ អំពីពត៌ ទាក់ទងនឹង កម្មវិធី Jailbreak របស់ TaiG អាចធ្វើការ បញ្ចូល code ដើម្បី Jailbreak ប្រតិបត្តិការ iOS 8.4 Beta បានក៏ដោយ ក៏ប៉ុន្តែ គំរោង របស់ ក្រុមហ៊ុន Apple ប្រហែលជា មិនអាច កែប្រែ ចន្លោះប្រហោងនេះ បានទាន់ពេល វេលាឡើយ ពីព្រោះ ក្រោយពី TaiG បានបញ្ចេញកម្មវិធី Jailbreak រួចរាល់ សល់ពេល តែមួយ សប្តាហ៍ប៉ុណ្ណោះ សម្រាប់បញ្ចេញ iOS 8.4 ជាផ្លូវការ។
តាមប្រភពពត៌មាន ចេញពីសម្តីរបស់ មនុស្សម្នាក់ ដែលមាន មុខងារជា ជាអ្នកអភិវឌ្ឍ នៅក្នុង ក្រុមហ៊ុន Apple បានប្រាប់ អោយដឹងថា ប្រសិនបើ មានក្រុម ហែកគុក សម្រាប់ ធ្វើការ Jailbreak បានជោគជ័យទៅលើ ប្រតិបត្តិការ iOS 8.3 បាន ពេលនោះ ប្រតិបត្តិការ iOS 8.4 ដែលចេញជា ផ្លូវការ ក៏នៅតែ អាចធ្វើការ Jailbreak បានគ្នា។
ជាចុងក្រោយ ខេមបូគិតថាប្រិយមិត្ត ដែលមាន បំណងចង់ ធ្វើការ Jailbreak ប្រតិបត្តិការ iOS 8.3 សូមធ្វើការ តម្លើងទៅកាន់ ប្រតិបត្តិការ iOS 8.3 អោយបាន មុនថ្ងៃ ពុធនេះ មុនពេល Apple ធ្វើការបញ្ចេញ ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4 ជាផ្លូវការ ដូច្នេះ នៅពេលដែល Apple ធ្វើការ បញ្ចេញ ប្រតិបត្តិការ iOS 8.4 ជាផ្លូវការ Apple នឹងធ្វើ ការបិទ មិនអាចអោយ លោកអ្នក ធ្វើការ Restore ទៅកាន់ ជំនាន់ iOS 8.3 បានទៀតទេ។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!