ទាញយកឯកសារ ៖
This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
Showing posts with label Education. Show all posts
Showing posts with label Education. Show all posts
Wednesday, June 24, 2015
ក្រសួងអប់រំរំឭកបេក្ខជនប្រឡងបាក់ឌុបកុំឲ្យយកឧបករណ៍អេឡិចត្រូនិចចូលក្នុងមណ្ឌលប្រឡង
សកម្មភាពត្រួតពិនិត្យ និងដកហូតសំណៅឯកសារ ទូរស័ព្ទ
និងឧបករណ៍ហាមឃាត់នៅមុខមណ្ឌលប្រឡង កាលពីឆ្នាំ២០១៤
(រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៤ ខែមិថុនា ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ដែលមានថ្នាក់វិទ្យាសាស្ដ្រ និងថ្នាក់វិទ្យាសាស្ដ្រសង្គម មានបេក្ខជនប្រឡងសរុប ៨៨ ៤៨៨នាក់ និងមានមណ្ឌលប្រឡង១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅរាជធានីខេត្ដទាំង២៥ ។
សេចក្ដីប្រកាសបន្តថា ដើម្បីឲ្យដំណើរការប្រឡនេះប្រព្រឹត្ដទៅតាមច្បាប់ យុត្ដិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំអំពាវនាវដល់បេក្ខជនទាំអស់ត្រូវគោរពបទបញ្ញត្តិនៃ ការប្រឡង ជាពិសេសមិនត្រូវលាក់ទុកយកឧបករណ៍អេឡិចត្រូនិចចូលក្នុងមណ្ឌល ឬបន្ទប់ប្រឡងឡើយ ។ សេចក្ដីប្រកាសបន្ថែមថា ក្នុងករណីដែលក្រសួងរកឃើញ បេក្ខជនដែលលាក់ទុកឧបករណ៍អេឡិចត្រូនិចត្រូវបានកំណត់ឲ្យធ្លាក់ដោយ ស្វ័យប្រវត្តិ ។
សេចក្ដីប្រកាសឲ្យដឹងដែរថា លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលនីមួយៗនៅរសៀលថ្ងៃទី ១៥ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់មណ្ឌលប្រឡងនៅតាមខេត្តផ្សេងទៀត ។
គួរបញ្ជាក់ថា ក្រសួងអប់រំបានចាប់ផ្ដើមរឹតបន្តឹងការប្រឡងសញ្ញាបត្រទុតិយភូមិក្នុង ឆ្នាំ២០១៤ ខុសពីឆ្នាំកន្លងទៅ ។ ដោយមានការរឹតបន្តឹងនេះ បេក្ខជនដែលបានប្រឡងជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ទាំងពីរលើកដែលក្រសួងបានរៀបចំក្នុងឆ្នាំ២០១៤ មានចំនួន៤០,៦៧ភាគរយ ខណៈឆ្នាំ២០១៣ មានទៅដល់៨៦,៧៧ភាគរយ ៕
ប្រភព VOD
តិកនិកសរសេរ Cover Letter ឲ្យគេចាប់អារម្មណ៍ឆាប់ហៅទៅសម្ភាស
បើ អ្នកមានបទពិសោធន៍ការងារច្រើនឆ្នាំ ប្រាកដជាមានភាពថ្នឹកទៅនឹងការសរសេរ Cover Letter ប៉ុន្តែសម្រាប់អ្នករកការងារថ្មីៗវិញ អាចមិនច្បាស់ថាគួរបង្ហាញពីអ្វី។ ពេលខ្លះ Cover Letter នេះហើយ ដែលអាចឲ្យគេចាប់អារម្មណ៍លើអ្នក និងហៅទៅសម្ភាសមុនបេក្ខភាពដទៃទៀត។ ដូចនេះ សូមសាកល្បងមកមើលតិកនិកមួយចំនួន ដើម្បីឲ្យ Cover Letter របស់អ្នកមានគេចាប់អារម្មណ៍ខ្លាំង។
១. សរសេរខ្លីតែខ្លឹម
ជាទូទៅ Cover Letter សរសេរត្រឹម ៣កថាខណ្ឌ ឬកន្លះទំព័រ និងច្រើនបំផុតមិនលើសពីមួយទំព័រ ព្រោះនិយោជកមិនមានពេលវេលាច្រើនសម្រាប់អាននោះទេ ប៉ុន្តែត្រូវច្បាស់ថាវាមានន័យខ្លឹមសារល្អ ដែលអាចឲ្យគេចាប់អារម្មណ៍ ចៀសវាងសរសេរអូសបន្លាយវែងឆ្ងាយ។
២. ត្រូវចាំថា “to whom it may concern” គឺជាពាក្យចាស់គំរឹល ដែលគេប្រើតាំងពីយូរណាស់មកហើយ។ ម្យ៉ាងវិញទៀត ពាក្យនេះអាចបង្ហាញថាអ្នកជាមនុស្សមិនសូវខ្វល់ច្រើនក្នុងការ ស្រាវជ្រាវ។ ជំនួសមកវិញ គួរព្យាយាមស្វែងរកឈ្មោះអ្នកជួល និងបង្ហាញឲ្យចំៗតែម្ដង។ ប្រសិនបើអ្នកមើលលម្អិតពីសេចក្ដីរៀបរាប់នៃការងារ នឹងឃើញឈ្មោះអ្នកបង្ហោះ ដែលភាគច្រើនជាប្រធានផ្នែកធនធានមនុស្ស និងប្រធានផ្នែកជួលបុគ្គលិក។
៤. ចៀសវាងប្រើពាក្យមួយចំនួនដូចជា (My name is ___) និង (I am applying for the position as ____) ព្រោះគេសុទ្ធតែដឹងពីរឿងនេះ ហើយមើលទៅហាក់ដូចជាអ្នកមិនមានបទពិសោធន៍។
៣. រកមូលហេតុជាក់លាក់ ដែលធ្វើឲ្យអ្នកចង់ទទួលបានមុខតំណែងនោះ
ប្រសិនបើដាក់ពាក្យធ្វើការ ព្រោះសង្ឃឹមប្រាក់ខែច្រើន នោះអ្នកនឹងធ្លាក់តាំងពីដំបូង។ គួររកចំណុចខ្លាំងរបស់ក្រុមហ៊ុន និងបញ្ជាក់ហេតុផលដែលអ្នកចង់ទៅធ្វើការនៅកន្លែងនោះ។ ត្រូវដឹងព័ត៌មានពីក្រុមហ៊ុនដែលអ្នកចង់ដាក់ពាក្យធ្វើការនោះឲ្យ បានច្រើន មុនពេលសរសេរ Cover Letter។
៥. ដឹងច្បាស់ពីជំនាញ បទពិសោធន៍ និងលក្ខណៈពិសេសដែលខ្លួនមាន ចៀសវាងបង្ហាញអំនួតខ្លាំងពេកលើសពីការពិត។
របៀបសរសេរ (ជាទូទៅ ចែកចេញជាបីកថាខណ្ឌ)
កថាខណ្ឌទីមួយ
ប្រាប់ពីមូលហេតុដែលអ្នកសរសេរ Cover Letter និងរៀបរាប់ពីព័ត៌មានខ្លះៗ ដែលអាចឲ្យគេស្គាល់ថាអ្នកជានរណា។ ការបញ្ជាក់ប្រាប់ពីមូលហេតុទទួលបានដំណឹងការងារ និងមូលហេតុចាប់អារម្មណ៍មុខតំណែង ក៏អាចសរសេរបញ្ចូលក្នុងកថាខណ្ឌដំបូងបានដែរ។
កថាខណ្ឌទីពីរ
កថាខណ្ឌទីពីរជាចំណុចសំខាន់បំផុត ដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកជ្រើសរើសបុគ្គលិកនានា ឲ្យហៅអ្នកទៅសម្ភាស។ សំនួរមួយ ដែលនិយោជកចង់ដឹងពីអ្នករកការងារធ្វើបំផុតនោះគឺ ហេតុអ្វីបានជាអ្នកចង់ធ្វើការងារនៅកន្លែងគេ។
ចូរពន្យល់ឲ្យបានក្បោះក្បាយ ពីមូលហេតុជាក់លាក់មួយដែលនាំចិត្តអ្នកឲ្យដាក់ពាក្យធ្វើការនៅ កន្លែងនោះ។ ស្រាវជ្រាវរកព័ត៌មានក្រុមហ៊ុន មើលសន្និសីទសារព័ត៌មាននានាទាក់ទងនឹងក្រុមហ៊ុន រួចពន្យល់ថាហេតុអ្វីអ្នកស័ក្ដិសមនឹងការងារនោះ។ បង្ហាញពីជំនាញ បទពិសោធន៍ និងលក្ខណៈពិសេសនានា ដើម្បីឲ្យក្លាយជាបេក្ខជនដែលគេចាប់អារម្មណ៍។
កថាខណ្ឌទីបី
សរសេរសង្ខេបខ្លីៗចុងក្រោយ អរគុណនិយោជកដែលខំចំណាយពេលអាន Cover Letter របស់អ្នក។ ត្រូវបញ្ជាក់ពីចំណាប់អារម្មណ៍របស់អ្នកចំពោះការងារសាជាថ្មី និងរៀបរាប់ថាអ្នកនឹងប្រឹងប្រែងយ៉ាងណា ប្រសិនបើទទួលបានការងារនោះ៕
មើលគំរូខាងក្រោម៖
ប្រភព Sabay News
Sunday, June 7, 2015
ឃើញព័ត៌មាននេះហើយ អ្នកត្រៀមប្រលងបាក់ឌុបឆ្នាំនេះបុកពោះអត់?
រំលឹកត្រួសៗ សកម្មភាពបេក្ខជនបេក្ខនារីប្រលងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំមុនៗ៖
ប្រភព Sabay News
សម្ភាសយុវជនខ្មែរដែលបានចូលរួមកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាននៅអាមេរិក
លោក សែត សួនវិសាល (សំពះ)
ក្នុងកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន
ដែលបង្កើតឡើងដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា
(Barrack Obama) នៅសហរដ្ឋអាមេរិក នៅខែមិថុនា ឆ្នាំ២០១៥។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់ លោក តាំង សារ៉ាដា ជាមួយ លោក សួនវិសាល ដែលធ្វើឡើងនៅថ្ងៃទី៥ មិថុនា នៅក្នុងបន្ទប់ផ្សាយសំឡេងរបស់វិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ដូចតទៅ៖
ប្រភព ThmeyThmey
និស្សិត IU ផ្ទុះការតវ៉ាទាមទារសញ្ញាបត្រ តែប្រភពថា កំហុសមកពីក្រសួងសុខាភិបាល
ភ្នំពេញ៖ និស្សិតប្រមាណជា២០០នាក់បានផ្ទុះការតវ៉ាកាលពីព្រឹកមិញនៅពីមុខសាកល វិទ្យាអន្តរជាតិ(IU)ដែលមានទីតាំងនៅខាងលិចឈាងខាងត្បូងទីក្រុងភ្នំពេញ ដោយពួកគេទាមទារអោយសាកវិទ្យាល័យមួយនេះចេញសញ្ញាបត្រអោយពួកគេ អោយបានជាបន្ទាន់ ពីព្រោះ ពួកគេត្រូវការសញ្ញាបត្រដើម្បីប្រឡងចូលក្របខណ្ឌរដ្ឋនៅខែក្រោយនេះ។
បើយោងតាមអ្នកតវ៉ា ពួកគេបានបញ្ចប់ការសិក្សាម្នាក់ៗពី១ឆ្នាំទៅ២ឆ្នាំហើយ តែពួកគេមិនទាន់ទទួលសញ្ញាបត្រនៅឡើយទេ។ ប្រភពស្និទ្ធនឹងសាលាម្នាក់បានអោយដឹងថា ភាពយឺតយ៉ាវនេះ មិនមែនបណ្តាលមកពីសាកលវិទ្យាល័យ IU ទេ តាមពិត ការយឺតយ៉ាវនេះ គឺបណ្តាលមកពីក្រសួងសុខាភិបាល។ ប្រភពដដែលបានអោយដឹងថា សញ្ញាបត្រនៃសាកលវិទ្យាល័យ IU ត្រូវចុះហត្ថលេខាដោយក្រសួងពីរ គឺក្រសួងអប់រំ និងក្រសួងសុខាភិបាល។ ក្រសួងអប់រំបានចុះហត្ថលេខារួចហើយ តែនៅសល់ក្រសួងសុខាភិបាល៕
ប្រភព ThmeyThmey
លោកនាយកបឋមសិក្សាវត្តឈូកក្រពុំបាត់គោ៣ក្បាល ៣ថ្ងៃក្រោយប្រទះឃើញសល់តែគ្រោងឆ្អឹង
រាជធានីភ្នំពេញ៖
មេគោ២ក្បាលដែលជារបស់លោកនាយកសាលាបឋមសិក្សាវត្តឈូកក្រពុំ
ត្រូវបានក្រុមចោរលួចយកទៅកាប់ពន្លះយកសាច់ និងកូនឈ្មោល០១ក្បាល
ត្រូវបានក្រុមចោរវាយសម្លាប់ចោលនៅក្បែរគំនរគ្រោងឆ្អឹងមេ
ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញមានសភាពហើមស្អុយរលួយដង្កូវចោះទៅ
ហើយ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាច ថ្ងៃទី០៥ មិថុនា២០១៥ នៅក្នុងចម្ការប្រងខ្យល់ ស្ថិតក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម្ចាស់គោខាងលើនោះត្រូវគេស្គាល់ឈ្មោះ ស៊ីវ សុវណ្ណារិទ្ធ ភេទប្រុស អាយុជាង៣០ឆ្នាំ ជានាយកសាលាបឋុមសិក្សាវត្តឈូកក្រពុំ មានទីលំនៅក្នុងភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់កើតហេតុខាងលើ លោកនាយកសាលាបានចងគោនៅក្នុងក្រោលក្បែរផ្ទះ បន្ទាប់មកគាត់ និងក្រុមគ្រួសារបានចូលដេក ហើយបានលង់លក់រហូត ដោយមិនបានដឹងថា ចោរចូលលួចដឹកគោយកទៅឡើយ ។
លុះពេលភ្ញាក់ពីដំណេកវិញ ស្រាប់តែបាត់មិនឃើញគោ ទើបមានការភ្ញាក់ផ្អើល ហើយបានដើររកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ។ លុះរយៈពេល៣ថ្ងៃក្រោយមក មានប្រជាពលរដ្ឋនៅក្នុងភូមិស្រែរាជ្ជះ បានទៅបត់ជើងនៅត្រង់ចំណុចក្នុងចម្ការប្រេងខ្យល់ខាងលើធំ ក្លិនស្អុយចម្លែកបានដើរទៅមើលក៏បានប្រទះឃើញគ្រោងឆ្អឹង និងក្បាលគោទើបប្រាប់អ្នកភូមិជាមួយគ្នាឲ្យទៅមើលទើបមានការ ភ្ញាក់ផ្អើលតែម្តង។
បន្ទាប់មក លោកនាយកសាលាខាងលើ បានទៅមើលហើយបានស្គាល់ថា ជាគោរបស់ខ្លួនដែលក្រុមចោរលួចដឹកយកចេញពីក្រោល កាលពី៣ថ្ងៃមុន៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

-
ប្រភព Koh Santepheap

8:47 AM
Unknown