វេទិកាអ្នកស្ដាប់រី នឹងពិភាក្សាអំពី៖ «ឯករាជ្យភាពនៃកងយោធពលខេមរភូមិន្ទ» នៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា។ វាគ្មិនកិត្តិយស...
This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.
Showing posts with label Politic. Show all posts
Showing posts with label Politic. Show all posts
Friday, July 31, 2015
ឯករាជ្យភាពនៃកងយោធពលខេមរភូមិន្ទ
វេទិកាអ្នកស្ដាប់រី នឹងពិភាក្សាអំពី៖ «ឯករាជ្យភាពនៃកងយោធពលខេមរភូមិន្ទ» នៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា។
វាគ្មិនកិត្តិយសក្នុងកម្មវិធីគឺ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ និងលោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត។
អ្នកសម្របសម្រួល៖ លោក ម៉ម មុនីរតន៍
ប្រភព RFA
CCHR ថ្វាយលិខិតចំពោះព្រះមហាក្សត្រសុំព្រះអង្គមានព្រះរាជតម្រិះលើច្បាប់អង្គការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញលិខិតចំហមួយថ្វាយព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣០ ខែកក្កដា។
លិខិតចំហដែលមានអង្គការ សមាគម មិនមែនរដ្ឋាភិបាលជិត ៣០ គាំទ្រផងនោះ បានរាជានុញ្ញាតពីព្រះមហាក្សត្រ ទ្រង់មេត្តាព្រះរាជតម្រិះទៅលើការឡាយព្រះហស្តលេខា និងមានព្រះរាជអន្តរាគមន៍ជាបន្ទាន់ចំពោះសេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សេចក្ដីព្រាងច្បាប់នេះត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាដែលមានតំណាងរាស្ត្រតែបក្សម្ខាងលើកដៃអនុម័តកាលពីពេលថ្មីៗនេះ និងកំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ។
ការស្នើសុំព្រះអង្គមេត្តាព្រះរាជតម្រិះ គឺដើម្បីធានាជាផ្លូវការនូវសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សដែលកម្ពុជា ជារដ្ឋភាគី។
លិខិតដដែលទូលទ្រង់ជ្រាបទៀតថា កន្លងមកនេះមានអង្គការសង្គមស៊ីវិលរាប់រយ និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកជំនាញការនៅអង្គការសហប្រជាជាតិផ្សេងៗ សហភាពអឺរ៉ុប និងតំណាងអង្គទូតជាច្រើននៅកម្ពុជា បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងទៅលើច្បាប់នេះ ដោយសារតែច្បាប់នេះផ្ដល់អំណាចទូលាយទៅដល់រាជរដ្ឋាភិបាល និងអាចប៉ះពាល់ដល់អង្គការសង្គមស៊ីវិលក្នុងសកម្មភាពបំពេញកិច្ចរបស់ខ្លួនមិនបានត្រឹមត្រូវ៕
ប្រភព RFA
មេធាវីគ្រោងប្ដឹងទៅក្រុមប្រឹក្សាអង្គចៅក្រមឲ្យសើរើការកាត់ក្ដីសកម្មជនបក្សប្រឆាំង១១នាក់
គណបក្សសង្គ្រោះជាតិ កំពុងសិក្សាលើទិដ្ឋភាពពីរដើម្បីជួយសកម្មជនរបស់ខ្លួន ១១នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ជាង ១០ថ្ងៃមកហើយ។ នីតិវិធីទាំងពីរនោះ គឺព្យាយាមស្វែងរកកិច្ចចរចាតាមផ្លូវនយោបាយ និងប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រមអោយសើរើឡើងវិញចំពោះការកាត់ក្តីមួយដែលបក្សប្រឆាំងចាត់ទុកថា មានភាពមិនប្រក្រតី។ ចំណែកមន្ត្រីសិទ្ធិមនុស្សមានជំនឿថា ការចរចាតាមរបត់នយោបាយអាចមានផលវិជ្ជមានលឿនជាងតាមប្រព័ន្ធច្បាប់។
មេធាវីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ គ្រោងប្ដឹងមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅពេលឆាប់ៗខាងមុខនេះ។
មេធាវី លោក ជូង ជូងី ពន្យល់ថា ការប្ដឹងមោឃភាពនីតិវិធីនេះ គឺក្រុមមេធាវីចុងចោទមិនទទួលយកលទ្ធផលនៃការកាត់សេចក្ដីនៅសាលាដំបូងកាលពីថ្ងៃទី២១ ខែកក្កដា នោះទេ ហើយសុំឲ្យតុលាការបើកសវនាការដេញដោលលើរឿងក្តីនេះឡើងវិញ។
ការស្នើនេះ ដោយលោកចាត់ទុកការកាត់សេចក្ដីកន្លងមកនោះធ្វើឡើងដោយតក់ក្រហល់ខុសនីតិវិធីនៃប្រព័ន្ធយុត្តិធម៌៖ «គឺបានន័យថា ត្រូវដេញដោលនូវអ្វីតុលាការក្រុងអត់បានធ្វើ ហើយរឿងនោះជារឿងឧក្រិដ្ឋ ខ្ញុំជាមេធាវីអាចចូលរួមបាន អ៊ីចឹងគាត់ធ្វើខុសនីតិវិធីជាច្រើន។ យើងទាមទារឲ្យធ្វើសវនាការនេះឡើងវិញ»។
ចំណុចខ្វះខាតតាមផ្លូវច្បាប់ដែលអង្គសវនាការមិនបានបំពេញនោះ គឺការកាត់សេចក្ដីដោយមិនមានមេធាវីចូលរួម ដើមបណ្ដឹងរដ្ឋប្បវេណី ៣៦រូប ចៅក្រមសួរដេញដោលបានតែ ៦រូប ដែលបានផ្ដល់ចម្លើយ ហើយចម្លើយពេលនោះ គឺខុសពីពេលដែលពួកគាត់បានផ្ដល់ឲ្យទៅចៅក្រមស៊ើបសួរកាលពីពេលមុនសវនាការចុងក្រោយនេះ ហើយម្យ៉ាងទៀត ការពិនិត្យភស្តុតាងធ្វើមិនបានត្រឹមត្រូវទេ គឺធ្វើដោយតក់ក្រហល់ ឬមានរយៈពេលខ្លីពេក។
ចំណែកអ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី៣១ កក្កដា ថា ក្រុមតំណាងរាស្ត្រភាគតិចរបស់បក្សប្រឆាំងកំពុងស្វែងរកកិច្ចចរចាតាមផ្លូវនយោបាយមួយជាមួយក្រុមអ្នកតំណាងភាគច្រើនក្នុងរដ្ឋសភា ដោយបានកំណត់ថ្ងៃជួបគ្នា ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ។
មធ្យោបាយមួយទៀត គឺអាចសុំឲ្យក្រុមមេធាវីពិនិត្យលើទិដ្ឋភាពច្បាប់ដើម្បីប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រម ចំពោះចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើខុសនីតិវិធីពេលកាត់ក្តីសកម្មជនទាំង ១១នាក់នោះ៖ «នីតិវិធីកាត់ក្តីដោយតក់ក្រហល់គ្មានមេធាវីចូលរួម ហើយពិនិត្យមិនបានច្បាស់លាស់ចំពោះឯកសារ សាក្សី របស់ជនរងគ្រោះ គឺ ១១នាក់នោះបានដាក់ទៅ»។
ចំណែកមន្ត្រីសិទ្ធិមនុស្សវិញយល់ឃើញថា ក្នុងបរិបថពាក់ព័ន្ធនឹងស្ថានការនយោបាយ គឺជាអាទិភាពមួយក្នុងការកំណត់វាសនាអ្នកទាំង ១១។ ការពឹងផ្អែកលើការចរចានយោបាយអាចប្រសើរជាងការតតាំងគ្នាតាមផ្លូវតុលាការ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត នៅតែបង្ហាញជំហរថា ការចាប់ខ្លួនអ្នកទាំង ១១នាក់ របស់គណបក្សប្រឆាំង គឺជាកូនអុកនយោបាយ ដោយសារមួយរយៈពេលចុងក្រោយនេះបក្សប្រឆាំងបានដុតរោលខ្លាំងរឿងបញ្ហាព្រំដែន និងមិនគាំទ្រឲ្យមានច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឲ្យស្ថានការណ៍នយោបាយឡើងកម្ដៅខ្លាំង៖ «អ៊ីចឹងច្រកដែលចេញរួចគ្មានអីក្រៅការចរចានយោបាយទេ គឺដូចពេលមុនៗអ៊ីចឹងដែរ ព្រោះអ្នកទាំងអស់នោះ មុនចូលឆ្នាំខ្មែរមានការចរចានយោបាយទើបអ្នកទាំងនោះបាននៅក្រៅឃុំនោះ»។
ទាក់ទងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរកាលពីថ្ងៃទី២៧ ខែកក្កដា ថា សកម្មជនបក្សប្រឆាំងទាំង ១១នាក់នោះ ត្រូវទុកឲ្យតុលាការជាអ្នកសម្រេច ហើយនិងគ្មានការចរចាណាមួយតាមផ្លូវនយោបាយនោះទេ៖ «ហើយចង់ឲ្យអ្នកណាមកចរចា? បាន! ខ្ញុំជួបអ្នកណាក៏បានដែរ កុំឲ្យតែពួកភេរវកម្មទៅបានហើយ ប៉ុន្តែបើនិយាយយករឿងតុលាការដែលក្រៅអំណាចរបស់ខ្ញុំ គឺអត់និយាយចូលទេ បានត្រឹមតែផឹកទឹកតែជាមួយ សួរសុខទុក្ខ ព្រោះបើតាមគេដឹងអ្នកនៅខាងក្នុងថា កុំយកបញ្ហាគេជាប់គុកហ្នឹងជាថ្នូរនយោបាយ។ អូខេ! ល្អណាស់! ធ្វើតាមអ្នកនៅក្នុងគុកនោះទៅ»។
ទោះយ៉ាងណា អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យតុលាការគ្រប់ជាន់ថ្នាក់ទម្លាក់ចោលនូវការចោទប្រកាន់នានា និងដោះលែងអ្នកទាំង ១១នាក់នោះ ឲ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ និងកុំឲ្យយកអ្នកទាំងនោះធ្វើធ្នាក់នយោបាយបន្តទៀត៕
ប្រភព
សម្ភាសអ្នកវិភាគសង្គមជុំវិញការលើកឡើងរបស់មន្ត្រីយោធា លោក ជា តារា
ថ្មីៗនេះ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក ជា តារា មានប្រសាសន៍ជាសាធារណៈថា កងយោធពលខេមរភូមិន្ទ គឺជាកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់ឧត្ដមសេនីយ៍យោធារូបនេះ បានធ្វើអោយមានប្រតិកម្មជាច្រើនពីមជ្ឈដ្ឋាននានា។
តាមរយៈបទសម្ភាសន៍ជាមួយលោក ជី វិតា កាលពីយប់ថ្ងៃទី៣០ ខែកក្កដា អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ប្រសិនបើកងយោធពលខេមរភូមិន្ទ គឺជាកងទ័ពរបស់គណបក្សនយោបាយ ដូចការលើកឡើងរបស់លោក ជា តារា មែននោះ វាជាការប៉ះពាល់ដល់ព្រះកិត្តិនាម និងតួនាទីរបស់ព្រះមហាក្សត្រ ព្រមទាំងរំលោភរដ្ឋធម្មនុញ្ញកម្ពុជា ទៀតផង។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖
ប្រភព RFA
លោក សម រង្ស៊ី ទាមទារឱ្យវៀតណាមគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ការទាមទាររបស់លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងចំពេលបញ្ហាព្រំដែនកម្ពុជា និងវៀតណាមត្រូវបានអ្នកវិភាគចាត់ទុកថា កំពុងតានតឹង ខណៈអាជ្ញាធរវៀតណាមនៅតែបន្តសកម្មភាពរំលោភលើទឹកដីខ្មែរនៅតាមតំបន់ព្រំដែនមួយចំនួន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅក្រៅប្រទេសបានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៣០ ខែកក្កដានេះថា ដើម្បីជំរុញឱ្យប្រទេសជិតខាងគោរពបូរណភាពទឹកដី នៃប្រទេសកម្ពុជា មធ្យោបាយដែលមានប្រសិទ្ធភាពជាងគេនៅពេលនេះ គឺការទាមទារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា។
លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ក៏ជាហត្ថលេខី នៃកិច្ចព្រមព្រៀងនេះដែរ ហើយហត្ថលេខីទាំងអស់បានសន្យាថានឹងគោរព ហើយនិងជួយការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជាថែមទៀត ក្រោយពីការចុះហត្ថលេខា ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១មក។ លោកថាបើប្រទេសណាមួយ រំលោភបូរណភាពទឹកដីនៃប្រទេសកម្ពុជា ប្រទេសនោះនឹងត្រូវសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងទម្ងន់។
លោក សម រង្ស៊ី ព្រមានថា “ប្រទេសវៀតណាម នឹងត្រូវរងការថ្កោលទោសបែបនេះ ក្នុងខណៈដែលខ្លួនកំពុងត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងវិវាទរបស់ខ្លួនជាមួយនិងប្រទេសចិន ទាក់ទងទៅនឹងសមុទ្រចិនខាងត្បូង”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សកាន់អំណាចមានតួនាទីការពារទឹកដីនេះ ហើយគណបក្សប្រឆាំងមិនចាំបាច់ជំរុញទៀតនោះទេ។ លោកថា៖ “អ៊ីចឹងមិនបាច់គាត់យក គេហៅថាយកបុងនោះទេ បើនិយាយសាមញ្ញាគឺថា មិនបាច់យកបុង ដាស់តឿនអីទេ គឺថារាជរដ្ឋាភិបាលលោកបំពេញតួនាទីភារកិច្ចបានល្អក្នុងការថែរក្សាឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីរួចហើយ កន្លែងណាមានបញ្ហាអី គឺដោះស្រាយតាមភារកិច្ចទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល”។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក យល់ថា កិច្ចព្រមព្រៀងក្រុងប៉ារីសនៅមានឥទ្ធិពលលើភាគីហត្ថលេខី ទាល់តែភាគីពាក់ព័ន្ធឯកភាពកោះប្រជុំគ្នាឡើងវិញ។ លោកថា៖ “បើយើងអាចរកយន្តការសន្និសីទក្រុងប៉ារីសឡើងវិញ ខ្ញុំមិនដឹងថាតើសហប្រធាន ឬសមាជិកនៃសន្និសីទក្រុងប៉ារីសនោះ គាត់ព្រមមកកោះប្រជុំវិញតែពីរឿងព្រំដែនហ្នឹងទេ អាហ្នឹងយើងក៏មិនទាន់ដឹងថា ទៅរួចឬមិនរួចដែរទេ អាហ្នឹងជារឿងមួយដែលស្មុគស្មាញ។ ហើយបើយើងនិយាយទ្វេភាគី យើងឃើញថា វៀតណាមគាត់អាងមាឌ គាត់និយាយជាមួយយើង មិនឱ្យស្មើជាមួយគាត់ទេ។ ដូចជាយើងចេញលិខិតការទូតប៉ុន្មានទៅក៏គាត់មិនព្រមឱ្យយើងស្មើជាមួយគាត់ដែរ”។
រដ្ឋាភិបាលកម្ពុជាបានផ្ញើកំណត់ទូតជាង១០ដងមកហើយ ទាមទារឱ្យទូតវៀតណាមបញ្ឈប់ការសាងសង់ប៉ុស្ដិ៍យោធា នៅខេត្តកណ្តាល ការជីកស្រះនៅខេត្តរតនគិរី ការធ្វើផ្លូវចូលនៅខេត្តស្វាយរៀង ជាដើម ប៉ុន្ដែរដ្ឋាភិបាលវៀតណាមមិនបានឆ្លើយតបឡើយ។
តំណាងរាស្ត្រគណបក្សប្រឆាំងបានស្នើឱ្យ លោក ហ៊ុន សែន ប្តឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធ៕
ប្រភព VOD
Thursday, July 30, 2015
ព្រះអង្គម្ចាស់ធម្មិកោ៖ អ្វីដែលមេទ័ពម្នាក់ថាកងទ័ពជារបស់CPP ស្មើនឹងរំលាយស្ថាប័នព្រះមហាក្សត្រ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ
អតីតជំនួយការផ្ទាល់របស់សម្តេចឪ ព្រះនរោត្តម សីហនុ លើកឡើងថា ការថ្លែងរបស់មេទ័ពម្នាក់ដែលថា កងទ័ពជារបស់គណបក្សប្រជាជនកម្ពុជានោះ គឺស្មើនឹងការរំលាយស្ថាប័នព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោក ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាតំណាងគណៈមេបញ្ជាការឯកភាពសមរភូមិប្រាសាទព្រះវិហារ បានប្រកាសកាលពីថ្ងៃ២៩ ខែកក្កដាម្សិលមិញថា កងទ័ពជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដោយអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកថែរក្សាពួកគេ។
ប៉ុន្តែព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ អតីតជំនួសផ្ទាល់របស់សម្តេចឪ បានហៅការលើកឡើងរបស់ឧត្តមសេនីយ៍ផ្កាយ៤រូបនេះ ដែលថាកងទ័ពជារបស់គណបក្សប្រជាជននោះ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ដែលព្រះអង្គមានបន្ទូលថាស្មើនឹងរំលាយស្ថាប័នទាំងនោះចោល ៖ “ខ្ញុំយល់ឃើញថា គ្រាន់តែពាក្យហ្នឹងមួយមាត់គឺលោក ជា តារា ហ្នឹងរំលាយស្ថាប័នព្រះមហាក្សត្រផង និងរដ្ឋធម្មនុញ្ញផង ព្រោះរដ្ឋធម្មនុញ្ញា បានចែងច្បាស់ហើយថា ព្រះមហាក្សត្រគឺជាអគ្គមេបញ្ជាការកងខេមរភូមិន្ទ។ ដូច្នេះបើដាក់កងខេមរភូមិន្ទក្រោមបញ្ជាការរបស់គណបក្សប្រជាជនកម្ពុជា អ៊ីចឹងមើលមកអត់សមនឹងរដ្ឋធម្មនុញ្ញ ទី២ អត់មានព្រះមហាក្សត្រ” ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ បន្ថែមថា ករណីនេះ លោក ជា តារា និងគណបក្សប្រជាជនត្រូវចេញមុខសុំទោសព្រះមហាក្សត្រ ដើម្បីលុបលាងកំហុសដែលលើកឡើងនេះ ៖ “គួរណាតែលោក ជា តារា ឬមួយគណបក្សប្រជាជនកម្ពុជា ធ្វើការវិនិឆ័យជុំវិញបញ្ហាហ្នឹង ធ្វើម៉េចសុំទោសព្រះករុណាព្រះមហាក្សត្រ” ។
VODមិនអាចទាក់ទងលោក ជា តារា បាននៅឡើយទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានចោទអ្នកសារព័ត៌មានថាដកស្រង់សំដីរបស់លោក ជា តារា មិនគ្រប់ជ្រុងជ្រោយ។ លោកថា លោកជា តារា និយាយទូលំទូលាយជាងនេះ ពោលមិនបាននិយាយប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រនោះទេ ដោយលោកអះអាងថា កងទ័ពមានតួនាទីការពាររដ្ឋាភិបាល និងស្ថាប័នព្រះមហាក្សត្រ។ លោកថា៖ “សំដីរបស់លោក ជា តារា គាត់និយាយទូលាយជាងហ្នឹង តែអ្នកសារព័ត៌មានបានកាត់កន្ទុយ លាបកំបោរ បំភាន់សាធារណជនធ្វើឲ្យមានការច្រឡំ ហើយគោលនយោបាយ និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាគោលនយោបាយនិងកម្មវិធីនយោបាយរបស់គណបក្សប្រជាជន។ អ៊ីចឹងកងទ័ពត្រូវតែការពារគោលនយោបាយ និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល” ។
ប៉ុន្តែលោក ឈឹម ផលវរុណ បានថ្លែងជាមួយវិទ្យុអាស៊ីសេរី កាលពីម្សិលមិញថា ដោយគាំទ្រការលើកឡើងរបស់លោក ជា តារា ព្រោះរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូចនេះទាហានមិនអាចទៅការពារគណបក្សផ្សេងបានទេ។
យ៉ាងនេះក្តី អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាការថ្លែងរបស់លោក ជា តារា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងអាចជាសញ្ញានៃអស្ថិរភាពសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃខាងមុខ។ លោកបញ្ជាក់ថា៖ “ជារឿងអធម្មនុញ្ញ ជារឿងបណ្តាលឲ្យគ្រោះថ្នាក់ ជារឿងបណ្តាលឲ្យអស្ថិរភាពដល់ប្រទេសជាតិ។ ការប្តេជ្ញាចិត្តបែបហ្នឹង គឺជារឿងគ្រោះថ្នាក់ណាស់ រឿងអស្ថិរភាពដោយសារវាធ្វើឲ្យផ្នត់គំនិតកងទ័ពមានចែកជាបក្សជាពួក ហើយនៅពេលណាមានជាបក្សជាពួក ត្រូវមានយន្តការបក្សពួកដទៃ ប៉ះទង្គិចគ្នា ធ្វើសង្គ្រាមស៊ីវិលទៀតហើយ” ។
លោកចាត់ទុកការថ្លែងបែបនេះ មិនមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោកបារម្ពពីស្ថានការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលអាចមានអស្ថិរភាពក្នុងប្រទេស។
កាលពីថ្ងៃទី២៣ ខែកក្កដា ក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការប្រមាណ៥០០០នាក់ មកពីបណ្តាអង្គភាពនានានៅទូទាំងប្រទេស លោក ហ៊ុន សែន បានបញ្ជាឲ្យប្រឆាំងដាច់ខាតនឹងបដិវត្តន៍ពណ៌។ ប៉ុន្មានថ្ងៃក្រោយមក លោក ជា តារា ក៏បានថ្លែងថាកងទ័ពមានតួនាទីក្នុងការការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរដ្ឋាភិបាលស្របច្បាប់ ហើយប្រឆាំងដាច់ខាតនឹងបដិវត្តន៍ពណ៌។ លោក ជា តារា បានបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការបង្ក្រាបអ្នកធ្វើឲ្យមានបដិវត្តន៍ពណ៌ថា៖ "មិនបាច់ចាំបាច់ប្រើបេអឹម មិនបាច់ប្រើរថក្រោះទេ ប្រើតែព្រនង់ក៏រត់អត់រួចដែរ” ។
មាត្រា៧ និងមាត្រា២៣ នៃរដ្ឋធម្មនុញ្ញមានខ្លឹមសារថា ព្រះមហាក្សត្រ ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយព្រះអង្គក៏មិនអាចនរណារំលោភបំពានបាននោះទេ៕
ប្រភព VOD
លោក ហ៊ុន សែន រិះគន់បក្សប្រឆាំងដែលចង់ឲ្យប្តឹងវៀតណាម
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់បកលើសំណើរបស់គណបក្សប្រឆាំងដែលស្នើឲ្យដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងការទន្ទ្រានលើទឹកដីកម្ពុជាដោយវៀតណាម។
ឆ្លើយតបនឹងលិខិតរួមមួយដែលបានផ្ញើដោយអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួន ១២ រូប កាលពីថ្ងៃទី ៣០ ខែមិថុនាដែលទាមទារឲ្យលោកនាយករដ្ឋមន្រ្តីចាត់វិធានការប្រឆាំងនឹងប្រទេសវៀតណាមតាមរយៈតុលាការយុត្តិធម៌អន្តរជាតិលោកនាយករដ្ឋមន្រ្តីបានរិះគន់គណបក្សប្រឆាំងថាមិនយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន។
ដោយមិនលើកឡើងពីសំណើទាក់ទងនឹងតុលាការយុត្តិធម៌អន្តរជាតិ លោក ហ៊ុន សែន ក្នុងលិខិតមួយដែលបានផ្ញើទៅលោក ហេង សំរិន ប្រធានរដ្ឋសភាចុះថ្ងៃទី ២៤ ខែកក្កដាដែលទើបត្រូវបានចែកចាយកាលពីម្សិលមិញបានឲ្យដឹងថារដ្ឋាភិបាលបានចាត់ទុកការការពារអធិបតេយ្យរបស់កម្ពុជាគឺជា «កាតព្វកិច្ចសំខាន់» បំផុតរបស់ខ្លួន។
លោក ហ៊ុន សែន សរសេរថា៖ «[កិច្ចខិតខំប្រឹងប្រែងរបស់យើង] មិនត្រូវបានមើលឃើញ ឬធ្វើពុតជាមើលមិនឃើញដោយមជ្ឈដ្ឋានមួយចំនួន»។ «បញ្ហាព្រំដែននេះត្រូវគេយក [ប្រយោជន៍] ដើម្បីចំណេញនយោបាយសម្រាប់ [គណបក្សប្រឆាំង]»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះបានចុះទៅពិនិត្យព្រំដែនជាបន្តបន្ទាប់ហើយបានផ្សព្វផ្សាយពីការរំលោភទន្ទ្រានរបស់វៀតណាមចូលមកក្នុងទឹកដីខ្មែរក្នុងខេត្តតាមព្រំដែនដែលរួមមានករណីវៀតណាមចូលមកជីកស្រះទឹកចំនួន ៨ នៅខេត្តរតនគិរីធ្វើផ្លូវនៅស្វាយរៀង និងសាងសង់ប៉ុស្តិ៍យោធានៅស្រុកកោះធំខេត្តកណ្តាល។
ក្នុងចំណោមការឆ្លើយតបរបស់រដ្ឋាភិបាល លោក ហ៊ុន សែន បានលើកឡើងពីការតវ៉ាតាមផ្លូវទូតទៅទីក្រុងហាណូយអំពីការទន្ទ្រាន និងសំណើរបស់លោកដែលស្នើសុំផែនទីផលិតដោយបារាំងដែលចែងក្នុងរដ្ឋធម្មនុញ្ញពីអង្គការសហប្រជាជាតិដើម្បីផ្ទៀងផ្ទាត់ពីដំណើរការបោះបង្គោលព្រំដែន។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានចុះហត្ថលេខាលើលិខិតរួមនោះបានប្រៀបធៀបការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីនេះថា «ខ្សោយ» ជាមួយនឹងបណ្តឹងរបស់រដ្ឋាភិបាលទៅតុលាការយុត្តិធម៌អន្តរជាតិប្រឆាំងនឹងការចូលលុកលុយរបស់ថៃនៅតំបន់ព្រំដែនដែលមានវិវាទនៅក្នុងខេត្តព្រះវិហារ៕
ប្រភព Post Khmer
បក្សប្រឆាំងស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យធម្មនុញ្ញភាពនៃខ្លឹមសារច្បាប់អង្គការ
តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ត្រួតពិនិត្យធម្មនុញ្ញភាពនៃខ្លឹមសារច្បាប់អង្គការ និងសមាគម ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តដ៏ចម្រូងចម្រាស កាលពីពេលថ្មីៗនេះ។
តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងសមាជិកព្រឹទ្ធសភាបក្ស សម រង្ស៊ី ២រូបទៀត នៅថ្ងៃទី៣០ កក្កដា បាននាំយកលិខិត១ច្បាប់ ដែលចុះហត្ថលេខាដោយក្រុមតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ១៣រូប ដើម្បីស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ត្រួតពិនិត្យធម្មនុញ្ញភាព នៃខ្លឹមសារច្បាប់អង្គការ និងសមាគមឡើងវិញ។
ប្រភព RFA
Thursday, June 11, 2015
ក្រុមតំណាងរាស្ត្របក្សប្រឆាំងស្នើពិនិត្យសកម្មភាពវៀតណាមឆ្លងដែនខុសច្បាប់នៅរតនគិរី
ផែនទីខេត្តរតនគិរី។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតម្រួតព្រំដែនវៀតណាម ២នាក់ ត្រូវបានប្រជាពលរដ្ឋភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រកឃើញថា បានបន្លំខ្លួនជាយោធាខ្មែរចូលមកថតរូបក្នុងវេទិកាអ្នកតំណាង រាស្ត្រជួបជាមួយម្ចាស់ឆ្នោត ដែលប្រារព្ធនៅភូមិឡំ កាលពីថ្ងៃទី១០ ខែមិថុនា។
តម្រួតព្រំដែនវៀតណាម ដែលបន្លំខ្លួនចូលមកស៊ើបការនៅក្នុងទឹកដីខ្មែរមានឈ្មោះ វិ ត្រូវបានអ្នកភូមិឃាត់ខ្លួន។ ចំណែកម្នាក់ទៀតរត់គេចខ្លួន ខណៈភាពជ្រួលច្របល់កើតឡើង។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ហៅសកម្មភាពក្លែងបន្លំរបស់តម្រួតព្រំដែនវៀតណាម ចូលមកក្នុងកម្មវិធីរបស់តំណាងរាស្ត្រ ថាជាអំពើចារកម្ម ប្រើប្រាស់មួកមន្ត្រីយោធាខ្មែរខុសច្បាប់រំលោភអធិបតេយ្យភាពព្រំដែន ខ្មែរ។ លោកកត់សម្គាល់ទៀតថា តំបន់ព្រំដែនខ្មែរនៅខេត្តរតនគិរី នៅមានបញ្ហាមិនប្រក្រតីជាច្រើនជាមួយភាគីវៀតណាម ដែលពលរដ្ឋទាមទារឲ្យមានការដោះស្រាយបានឆាប់៖ «ចូលមកបួនប្រាំ គីឡូម៉ែត្រ បួនដប់គីឡូម៉ែត្រ អ៊ីចឹងហើយយើងមិនគួរឲ្យមក អ៊ីចឹងហើយធ្វើសកម្មភាពរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀត។ គ្រាន់តែចាប់ ហើយខ្ញុំឲ្យទាក់ទងទៅប៉ូលិសប៉ុស្តិ៍ឲ្យគេមកទទួលយកទៅ»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋភូមិឡំ ឲ្យដឹងថា តម្រួតព្រំដែនវៀតណាម ដែលអ្នកភូមិឃាត់ខ្លួន ត្រូវបានប្រគល់ទៅឲ្យប៉ូលិសខ្មែរនៅតំបន់នោះ បន្ទាប់មកពួកគេត្រូវបានដោះលែង។
ប្រជាពលរដ្ឋរស់នៅភូមិឡំ លោក រម៉ាស់ ស្វាត់ កត់សម្គាល់ថា ជាញឹកញាប់តម្រួតព្រំដែនខ្មែរតែងតែអន្តរាគមន៍ ឬសម្របសម្រួលបទល្មើសឆ្លងដែនរបស់ពលរដ្ឋ ឬមន្ត្រីវៀតណាម ឆ្លងដែនមកប្រព្រឹត្តអំពើខុសច្បាប់នៅលើទឹកដីខ្មែរ៖ «គេចាប់ យួន ដោយផ្ទាល់ហ្នឹងហើយ។ មិនមែនប៉ូលិសចាប់ទេ អ្នកសង្គ្រោះជាតិ គេចាប់ចង់សួរដេញដោលវា ឯកឧត្តមថាកុំវាយៗ កុំប្រើអំពើហិង្សា ឲ្យចងវានៅស្ងៀមនៅហ្នឹង វាអត់នៅស្ងៀមវាចង់រត់»។
នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនភូមិឡំ លោក រចំ ជី បដិសេធថា លោកមិនបានដឹងរឿងនេះទេ។ លោកជំរុញឲ្យសួរទៅប្រជាពលរដ្ឋភូមិឡំ វិញ។ ដោយឡែកអធិការប៉ូលិសស្រុកអូរយ៉ាដាវ ក៏អះអាងថា មិនបានដឹងរឿងនេះដូចគ្នា៖ «សួរអ្នកភូមិទៅច្បាស់រឿងហ្នឹង ព្រោះខ្ញុំទៅក្រោយគេរឿងហ្នឹង ខ្ញុំអត់ដឹងច្បាស់ដែរ»។
ទាក់ទិនករណីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី អះអាងថា នេះមិនមែនជាលើកទីមួយទេដែលតម្រួតព្រំដែនវៀតណាម ប្រើប្រាស់ឯកសណ្ឋានទាហានខ្មែរចូលទឹកដីខ្មែរ។ លោកថា មន្ត្រីយោធាខ្មែរខ្លះ គឺជាអ្នកនាំមុខឲ្យតម្រួត ឬក្រុមស៊ើបការវៀតណាម ប្រើប្រាស់ឯកសណ្ឋានបន្លំជាយោធាខ្មែរចូលមកស៊ើបការក្នុងដីខ្មែរ៖ «យើង ធ្លាប់ឃើញមានច្រើនដែរ ដូចជាខាងក្រុមហ៊ុនជាដើម ស្លៀកពាក់ប៉ារ៉ាដើម្បីបង្ហាញទៅលើអ្នកភូមិឲ្យភ័យខ្លាច។ យើងជួបប្រទះញឹកញាប់ឋិតក្នុងដែនដីយើងតែម្តង»។
ក្រុមប្រតិភូអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីដើមសប្ដាហ៍ បានដឹកនាំនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋ មកពិនិត្យកន្លែងពលរដ្ឋវៀតណាម ជីកស្រះនៅព្រំដែនហាមឃាត់ខេត្តរតនគិរី ជាប់ប្រទេសវៀតណាម។ ជាមួយនោះដែរ ក្រុមប្រតិភូក៏បានប្រារព្ធវេទិកាជួបជាមួយពលរដ្ឋរស់នៅជិតតំបន់ ព្រំដែនក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស។
ប្រធានប្រតិភូ លោក ម៉ៅ មុនីវណ្ណ កត់សម្គាល់ថា ក្រៅពីជីកស្រះក្នុងតំបន់ស តម្រួតព្រំដែនវៀតណាម បានរារាំងក្រុមប្រតិភូមិនឲ្យទៅពិនិត្យបង្គោលព្រំដែនលេខ១១ និង១២ នៅតំបន់អូរកាយ៉ា ក្នុងឧទ្យានជាតិវីរៈជ័យ។ ដោយឡែកតម្រួតព្រំដែនខ្មែរ ក៏បានរារាំងក្រុមប្រតិភូមិនឲ្យទៅពិនិត្យបង្គោលព្រំដែនលេខ២៣ ឋិតនៅចំណុចភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្ដូងមាស៕
ប្រភព RFA
តើការបាត់បង់លោក ជា ស៊ីម នឹងអាចធ្វើឲ្យបក្សប្រជាជនបាក់បែកផ្ទៃក្នុងដែរឬទេ?
ប្រធានកិត្តិយសបក្សប្រជាជនកម្ពុជា លោក ហេង សំរិន (ឆ្វេង)
និងអនុប្រធានគណបក្ស លោក ហ៊ុន សែន ក្នុងថ្ងៃប្រារព្ធខួបទី៣៦
នៃថ្ងៃ៧ មករា (១៩៧៩-២០១៥) នាទីស្នាក់ការគណបក្សរាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃ៧ មករា ២០១៥។
អ្វីដែលគួរឲ្យសាធារណជនចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺគណបក្សនេះបានបាត់បង់ប្រធានបក្សរបស់ខ្លួន គឺលោក ជា ស៊ីម ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជា ជាង ២០ឆ្នាំមកហើយនោះ។ តើការបាត់បង់ លោក ជា ស៊ីម នឹងធ្វើឲ្យគណបក្សកាន់អំណាចមួយនេះរង្គោះរង្គើផ្ទៃក្នុងបក្សដែរឬ ទេ?
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយកម្រលេចចេញនូវរឿងអាស្រូវផ្ទៃក្នុងគណបក្ស ចុះផ្សាយតាមបណ្ដាញសារព័ត៌មានណាស់។ ការបាត់បង់ប្រធានគណបក្សដែលបានដឹកនាំគណបក្សនេះជាង ២០ឆ្នាំមកហើយនោះ ក៏មិនអាចធ្វើឲ្យគណបក្សនេះមានភាពរង្គោះរង្គើផ្ទៃក្នុងបានដែរ។
អ្នកវិភាគនយោបាយលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងយូរមកហើយ ទន្ទឹមនឹង លោក ជា ស៊ីម បានបាត់មុខនៅលើឆាកនយោបាយនៅគ្រាដែលលោកមានវ័យជរា និងមានជំងឺនោះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានដឹងខ្លួនច្បាស់ថា បើសិនជាគណបក្សនេះបែកបាក់ផ្ទៃក្នុង គឺជាការបរាជ័យរបស់បក្សនេះ នៅគ្រាដែលគណបក្សប្រឆាំងកំពុងមានប្រជាប្រិយភាពខ្លាំង។ ម្យ៉ាងទៀត គណបក្សនេះមានចំណុចខ្លាំងចេះថែរក្សាគ្នា ទោះបីសមាជិកណាម្នាក់មានវ័យចំណាស់ក៏ដោយ ក៏គេនៅតែថែរក្សាឲ្យមានតួនាទីក្នុងបក្ស និងក្នុងជួររដ្ឋាភិបាល៖ «សម្ដេច ជា ស៊ីម មុននឹងលោកទទួលមរណភាពទៅ គឺគណបក្សប្រជាជនកម្ពុជា បានដឹងពីអ្នកស្នងអស់ហើយ គឺមិនមានបញ្ហាអីដណ្ដើមតំណែង ឬទាមទារតំណែងនៅក្នុងបក្សទេ»។
ទាក់ទងនឹងប្រជាប្រិយភាពគណបក្សនេះវិញ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នឹងអាចប៉ះពាល់ប្រជាប្រិយភាពខ្លះនៅពេលអវត្តមាន លោក ជា ស៊ីម តែវាមិនធ្ងន់ធ្ងរ និងប៉ះពាល់ជាទូទៅនោះទេ។
លើសពីនេះទៀត នរណាក៏ដឹងថា គណបក្សប្រជាជនកម្ពុជា បានពង្រឹងអំណាចរបស់ខ្លួនដោយចាក់ឫសយ៉ាងមាំនៅក្នុងគណបក្ស ដោយសមាជិកគណបក្សនេះស្ទើរតែជាគ្រួសារតែមួយទៅហើយ ដើម្បីបែងចែកអំណាចគ្នា។ មេដឹកនាំគណបក្សនេះ បានផ្សារភ្ជាប់សាច់ឈាមផ្សំផ្គុំកូនចៅឲ្យការជាមួយគ្នាជាដើម ដើម្បីរក្សាតួនាទី និងពង្រឹងអំណាចរបស់ខ្លួន ទោះបីជាគណបក្សនេះទទួលរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ថាជាគណបក្សគ្រួសារនិយម និងបក្ខពួកនិយមក៏ដោយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ឈឹម ផលវរុណ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ប្រធានគណបក្សរបស់ខ្លួន។ លោកបញ្ជាក់ថា ថ្វីត្បិតតែគណបក្សនេះបាត់បង់មេបក្សដ៏ធំនេះក្ដី តែនឹងមិនធ្វើឲ្យគណបក្សនេះមានការប្រេះឆាផ្ទៃក្នុងបានឡើយ។ លោកបណ្ឌិត ឈឹម ផលវរុណ សង្កត់ធ្ងន់ៗថា មូលហេតុដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា រឹងមាំនោះ គឺគណបក្សនេះមានប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស៖ «គ្រាន់តែគេ ទន្ទឹងបែកបាក់ទេ តែគណបក្សប្រជាជនមិនដែលបែកបាក់ទេ តែអ្នកដែលទន្ទឹងបែកបាក់ទេដែលបែកបាក់មិនចេះចប់ ព្រោះអីគណបក្សប្រជាជនកម្ពុជា មានប្រជាធិបតេយ្យក្នុងបក្ស មានបទបញ្ជាផ្ទៃក្នុងបក្សត្រឹមត្រូវ និងគោលនយោបាយជាក់លាក់»។
លោកបណ្ឌិត ឈឹម ផលវរុណ អះអាងថា នៅក្នុងដំណាក់កាលកំពុងកាន់ទុក្ខនេះ គណបក្សប្រជាជនកម្ពុជា មិនទាន់គិតគូរពីការជ្រើសរើសមេបក្សថ្មីនៅឡើយ។ លោកបញ្ជាក់ថា បទបញ្ជាផ្ទៃក្នុងគណបក្ស គឺគណៈកម្មការអចិន្ត្រៃយ៍ នឹងតែងតាំងប្រធានស្ដីទីដើម្បីដឹកនាំបក្សបន្ត នៅក្រោយពេលពិធីកាន់ទុក្ខបញ្ចប់។ លោកបញ្ជាក់ថា ការបោះឆ្នោតជ្រើសប្រធានគណបក្សនោះ គេធ្វើឡើងនៅក្នុងមហាសន្និបាតទូទាំងប្រទេស។
ទោះបីជាយ៉ាងនេះក្ដី លោកបណ្ឌិត ឈឹម ផលវរុណ លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឡើងជាប្រធានបក្សដូចដែលលោកធ្លាប់បានប្រកាសជាសាធារណៈថា ពេលអត់ពី លោក ជា ស៊ីម ទៅ លោកនឹងធ្វើជាប្រធានគណបក្ស។
អ្នកវិភាគលើកឡើងថា លោក ជា ស៊ីម បានបន្សល់ស្នាដៃធំៗមួយចំនួនសម្រាប់សង្គមជាតិ រួមមាន លោកជាស្ថាបនិកបង្កើតរណសិរ្សសង្គ្រោះជាតិ ២ធ្នូ ជាស្ថាបនិកបង្កើតគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកចរចាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងជាអ្នកសម្របសម្រួលជាមួយនឹងអតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ក្រោយពីមានការបោះឆ្នោតឆ្នាំ១៩៩៣ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នៅគ្រាដែលគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនព្រម រហូតសម្របសម្រួលឲ្យមាននាយករដ្ឋមន្ត្រីពីរនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រធានបក្សជាអ្នកនៅពីក្រោយក្នុងការរៀបចំយុទ្ធសាស្ត្រ មិនមែនធ្វើជានាយករដ្ឋមន្ត្រីផង និងប្រធានបក្សផងនោះទេ៖ «ករណី កាន់ទាំងពីរនេះ ទាល់តែមានការព្រមព្រៀងណាមួយពីផ្ទៃក្នុងបក្ស ចឹងយើងចាំមើលទៀត តើរឿងនេះនឹងមានការព្រមព្រៀងផ្ទៃក្នុងបក្សដែរឬទេនៅពេលខាង មុខ? តែនៅលើពិភពលោក ដឹកនាំប្រធានបក្សផង នាយករដ្ឋមន្ត្រីផង យើងកម្រឃើញមានណាស់»។
អ្នកវិភាគលើកឡើងទៀតថា លោក ជា ស៊ីម មិនមែនជាអ្នកនយោបាយប្រើបាតដៃក្ដៅនោះទេ លោកជាអ្នកនយោបាយចាស់ទុំ និងមិនឆេវឆាវ ឬបញ្ចេញប្រតិកម្មទៅគូបដិបក្ខនោះទេ ទោះបីក្នុងយុទ្ធនាការឃោសនាប្រកួតប្រជែងបោះឆ្នោតក៏ដោយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា រយៈពេលជាង ២០ឆ្នាំមកនេះ ជារូបភាពខាងក្រៅ លោក ជា ស៊ីម មើលទៅគ្មានអំណាចដូច លោក ហ៊ុន សែន នោះទេ អ្វីៗហាក់បីដូចជា លោក ហ៊ុន សែន ក្ដោបក្ដាប់ទាំងស្រុង តែផ្ទៃក្នុងគណបក្សវិញ លោក ជា ស៊ីម ជាមេបក្សដ៏មានឥទ្ធិពល៖ «ទោះបីជាគាត់អត់មានអំណាចចេញមកខាង ក្រៅក្ដី គាត់នៅតែមានអំណាចនៅក្នុងជួរគណៈកម្មការអចិន្ត្រៃយ៍ក្នុងបក្ស ចឹងដូចជាគាត់មានអំណាចចឹង តែអំណាចរបស់គាត់នៅក្នុងជួររដ្ឋាភិបាលពួកគាត់គ្មានទេ ចឹងខ្សែខាងគាត់កាន់តែខ្សោយទៅៗ រីឯខ្សែខាង ហ៊ុន សែន កាន់តែខ្លាំងទៅៗ»។
អ្នកវិភាគសង្កត់ធ្ងន់ថា នៅគ្រាដែលប្រធានអង្គរក្ស និងពិធីការរបស់ លោក ជា ស៊ីម ត្រូវបានតុលាការចាប់ខ្លួននោះ គឺជាពេលវេលាមួយដែលគេមើលឃើញថា គណបក្សនេះនឹងរង្គោះរង្គើផ្ទៃក្នុង តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា អាចទប់ស្ថានការណ៍បាន គឺមិនមានលេចឮព័ត៌មានបែកបាក់ផ្ទៃក្នុងគណបក្សឡើយ។ នៅទីបំផុត គណបក្សនេះនៅទប់លំនឹងបានដដែល។ ម្យ៉ាងវិញទៀត កាលពីចុងខែឧសភា កន្លងទៅ គណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយគោលនយោបាយឈ្នះៗរបស់ខ្លួនដល់សមាជិកបក្សរបស់ខ្លួន នៅទូទាំងប្រទេស ដើម្បីឲ្យយល់កាន់តែច្បាស់ពីគោលនយោបាយនេះ។
គោលនយោបាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ លោក ជា ស៊ីម និងលោក ហ៊ុន សែន ជាង ២០ឆ្នាំមកនេះមានបីចំណុចសំខាន់ៗ គឺទី១ ការរក្សាអាយុជីវិត ទី២ រក្សាទ្រព្យសម្បតិ្ត និងទី៣ រក្សាឋានៈ និងតួនាទី។
ទោះបីជាគណបក្សនេះមានគោលនយោបាយឈ្នះៗនេះក្ដី អ្នកវិភាគលើកឡើងថា ក្រោមការដឹកនាំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង ២០ឆ្នាំមកនេះ ធ្វើឲ្យសង្គមមានបញ្ហាជាច្រើន ដែលជាឧបសគ្គមួយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដណ្ដើមយកជ័យជម្នះនៅពេលបោះឆ្នោតខាងមុខ៕
ប្រភព RFA
យូណេស្កូ៖ ឥណ្ឌាចម្លងតាមរចនាបថប្រាសាទអង្គរវត្តជាកិត្តិយសខ្មែរ
ក្រុមអ្នកទេសចរបរទេសចម្រុះជាតិសាសន៍ចូលទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥។
អ្នកជំនាញផ្នែកបុរាណវិទ្យាបង្ហាញគំនិតផ្សេងគ្នាពីរដ្ឋាភិបាលនៃ គម្រោងសាងសង់ប្រាសាទមួយរបស់ប្រទេសឥណ្ឌា ដែលយកលំនាំតាមប្រាសាទអង្គរវត្ត។ ថ្លែងប្រាប់អ្នកកាសែតក្រោយអង្គសិក្ខាសាលារវាងអង្គការយូណេស្កូ និងក្រសួងអប់រំ ស្ដីពីការអប់រំសម្រាប់ទាំងអស់គ្នា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។
តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា អ្នកស្រី អាន ឡឺម៉េស្ត្រ (Anne Lemaistre) បញ្ចេញទស្សនៈថា ដោយសារតែប្រទេសឥណ្ឌា គោរពឲ្យតម្លៃ និងកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះប្រាសាទអង្គរវត្តដែលពួកគេចង់ បានជាគំរូ។
អ្នកស្រីលើកឡើងថា កន្លងមកអច្ឆរិយវត្ថុជាច្រើនបានត្រូវគេចម្លង ឬយកគំរូតាម ឧទាហរណ៍ដូចជាទួអេហ្វែល នាទីក្រុងប៉ារីស បានត្រូវគេចម្លងតាមសាងសង់នៅក្នុងផ្សេង៖ «ខណៈនេះយើងពុំមាន គោលជំហរអ្វីជាផ្លូវការទេ។ អ្នករាល់គ្នាដឹងហើយថា អច្ឆរិយវត្ថុជាច្រើនត្រូវបានគេចម្លង ឬយកគំរូតាម។ ឧទាហរណ៍ដូចជា ទួអេហ្វែល នាទីក្រុងប៉ារីស ប្រហែលជាលោកអ្នកបានជ្រាបហើយថា ទួអេហ្វែល បានត្រូវគេចម្លងតាមនៅក្នុងប្រទេសជប៉ុន»។
កាលពីថ្ងៃទី៦ ខែមិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតតវ៉ាទៅក្រសួងការបរទេសឥណ្ឌា ឲ្យបញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាបថប្រាសាទអង្គរវត្ត។ ក្រសួងការបរទេសដឹងដំណឹងពីគម្រោងសាងសង់នេះតាមរយៈស្ថានទូតខ្មែរ ប្រចាំនៅប្រទេសឥណ្ឌា ថា ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀ ត្រាស់ (MAHAVIR MANDIR TRUST) មានគម្រោងសាងសង់ប្រាសាទដោយចម្លងតាមប្រាសាទអង្គរវត្ត។
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សន្ទរី មិនទាន់បង្ហាញប្រតិកម្មចំពោះសម្ដី អ្នកស្រី អាន ឡឺម៉េស្ត្រ តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា នៅឡើយទេ។
អ្នកនាំពាក្យរូបនេះអះអាងថា ក្រសួងការបរទេសកម្ពុជា នៅតែប្រកាន់ជំហរដូចទៅនឹងកំណត់ទូតរបស់ខ្លួនដដែល៖ «បញ្ហា ហ្នឹងនិយាយពីជំហររបស់ក្រសួងការបរទេស គឺបានធ្វើនៅក្នុងកំណត់ទូតនោះ គឺជំហររបស់ក្រសួងការបរទេស ហើយខ្ញុំក៏អត់មានអីបន្ថែមទៀតដែរ»។
ប្រាសាទអង្គរវត្តបានជាប់បេតិកភណ្ឌពិភពលោកនៅខែធ្នូ ឆ្នាំ១៩៩២។ ប្រាសាទបុរាណមួយនេះ រកចំណូលឲ្យកម្ពុជា បានរាប់លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការលក់សំបុត្រឲ្យភ្ញៀវទេសចរចូលទស្សនា។
ចំណែកសាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវិទ្យាផ្នែកស្រាវជ្រាវជំនឿ ខ្មែរ លោកបណ្ឌិត អាំង ជូលាន បញ្ចេញទស្សនៈផ្ទាល់ខ្លួនដែរថា អង្គរវត្តកាន់តែមានកិត្តិនាមខ្លាំងថែមទៀត ព្រោះតាមប្រវត្តិសាស្ត្រប្រទេសឥណ្ឌា ដែលជាគ្រូដើមរបស់ខ្មែរ បែរជាមកចម្លងធ្វើប្រាសាទតាមប្រទេសកម្ពុជាវិញ។
យ៉ាងណាក៏ដោយចុះ ចំពោះរឿងចំណេញ ឬខាតចំពោះប្រទេសកម្ពុជា ជាម្ចាស់ដើមប្រសាទអង្គវត្តនោះ លោកក៏មិនដឹងយ៉ាងណានោះទេ៖ «ខ្លួន ផ្ទាល់អត់មានអីទៅខឹងសម្បានឹងគេទេ តាមខ្ញុំគិតយើងគ្រាន់បើដែរ បានជាគេធ្វើតាមអ៊ីចឹង។ តាមខ្ញុំ បើខ្ញុំជាទេសចរវិញណា បើចង់មើលអង្គរវត្តខ្ញុំអត់ទៅឥណ្ឌា ខ្ញុំមកខ្មែរវិញ»។
កន្លងមកប្រទេសថៃ ដែលនៅក្បែរខាងកម្ពុជា ក៏បានសាងសង់ប្រាសាទមួយដែលស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តដែរ ប៉ុន្តែមានទំហំតូចជាងប្រសាទអង្គរវត្តខ្មែរ៕
ស្ដាប់ ឬ ទាញយកសំឡេង
ប្រភព RFA
លោក សម រង្ស៊ី ថាមិនខ្លាចស្បថជាមួយលោក ហ៊ុន សែន តែត្រូវរាប់សន្លឹកឆ្នោតឡើងវិញ
លោក ហ៊ុន សែន (ស្ដាំ) និងលោក សម រង្ស៊ី
ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីប្រជុំ នៅមន្ទីររដ្ឋសភា ថ្ងៃទី ៨
ខែសីហា ឆ្នាំ ២០១៤។
ប្រធានគណបក្សប្រឆាំងអះអាងថា ការចូលស្បថស្បែវាពុំមែនជាការទាស់ខុសអ្វីនោះទេ ក៏ប៉ុន្តែរឿងដែលចាំបាច់នៅចំពោះមុខ ប្រសិនបើគណបក្សប្រជាជនកម្ពុជា ពិតជាចង់បញ្ជាក់ភាពត្រឹមត្រូវមែន គួរហ៊ានបើកប្រអប់រាប់សន្លឹកឆ្នោតឡើងវិញ ហើយចាំចូលស្បថពេលក្រោយក៏ពុំទាន់យឺតពេលដែរ។
រលកនៃកម្ដៅនយោបាយហាក់បានកក្រើកឡើងវិញ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈពេលខ្លី ខណៈដែលមេដឹកនាំជាន់ខ្ពស់របស់គណបក្សជាប់ឆ្នោតទាំងពីរនៅបន្ត ផ្លែផ្កា និងបោះពាក្យសម្ដីធ្ងន់ៗដាក់គ្នាទៅវិញទៅមក ក្នុងដំណាក់កាលចុងក្រោយនេះ។
ដោយមិនបង្អង់យូរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានភ្លាមៗនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ មិថុនា ថា ការចូលស្បថ គឺគង់តែនឹងចូលទេ ប៉ុន្តែថាពាក្យស្បថស្បែនេះ គឺគ្រាន់តែជារឿងដែលធ្វើដើម្បីគម្រប់កិច្ចក្នុងជំនឿអ្វីមួយ ប៉ុណ្ណោះ។ លោកបន្តថា រឿងដែលចាំបាច់នៅចំពោះមុខនោះ គឺបើចង់បង្ហាញពីតម្លាភាពពិតមែន គណបក្សប្រជាជនកម្ពុជា គួរហ៊ានបង្ហាញឆន្ទៈក្នុងការរាប់សន្លឹកឆ្នោតឡើងវិញ ទើបជារឿងត្រឹមត្រូវជាង។ លោកបន្តថា «ការបោះឆ្នោតកន្លងទៅមាន ភាពសុក្រឹតយ៉ាងដូចម្ដេច គួរណាស់យើងរាប់សន្លឹកឆ្នោតឡើងវិញទៅ។ យើងបើកហិបឆ្នោត យើងបើកបាវដែលមានដាក់សន្លឹកឆ្នោត។ យើងរាប់ឡើងវិញតាមបច្ចេកទេសច្បាស់លាស់ នឹងយើងដឹងសខ្មៅភ្លាម។ រឿងស្បថមិនអីទេ ចង់ស្បថពេលណាក៏បាន ប៉ុន្តែអ្វីដែលចាំបាច់ យើងត្រូវតែធ្វើអ្វីតាមបច្ចេកទេសច្បាស់លាស់»។
ការឆ្លើយតបរបស់ លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើង ៣ថ្ងៃបន្ទាប់ពី លោក ហ៊ុន សែន ថ្លែងប្រតិកម្មជុំវិញការរិះគន់ពីគណបក្សប្រឆាំង ដែលចោទគណបក្សប្រជាជនកម្ពុជា ថាតែងលួចបន្លំសន្លឹកឆ្នោត ជាពិសេសភាពមិនស្អាតស្អំនៅក្នុងស្ថាប័នកាកបាទក្រហម។
កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភាដោយសម្ដីធ្ងន់ធ្ងរៗថា ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ គឺពុំមានជម្រើសណាដែលល្អជាងបបួលប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ទៅស្បថនៅមុខវត្ថុសក្ដិសិទ្ធិ ឲ្យសមាជិកលោកស្លាប់ទាំងអស់គ្នា។ បន្ថែមពីលើនេះទៀត លោក ហ៊ុន សែន អះអាងថា បើសិនជាគណបក្សប្រជាជនកម្ពុជា ពិតជាបានលួចសន្លឹកឆ្នោតដូចការចោទប្រកាន់ ក្នុងព្រឹត្តិការណ៍កាលពីបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ និងរឿងចោទកាកបាទក្រហម ដែលគ្រប់គ្រងដោយភរិយារបស់លោកផ្ទាល់ ថាចែកជំនួយរើសអើងពលរដ្ឋរងគ្រោះមែននោះ គឺសូមឲ្យសមាជិកនៃគណបក្សកាន់អំណាចទាំងអស់ ស្លាប់ដោយទេវតាបរាមុខទៅចុះ។ លោកបន្តថា «តើគណបក្សនានាហ៊ាន ស្បថទេជាមួយគណបក្សប្រជាជន មុខព្រះអង្គដងកើ បើគណបក្សប្រជាជន លួចសន្លឹកឆ្នោត ឲ្យបក្សប្រជាជន ងាប់ទាំងអស់ត្រូវគ្រាប់រន្ទះបាញ់ស្អីទាំងអស់ ប៉ុន្តែបើអ្នកណាភូតចោទគេខុស ក៏ត្រូវដូចគ្នាអ៊ីចឹងដែរ»។
បើទោះជាបែបណា គេនៅចាំបានថា ក្រោយពី លោក ហ៊ុន សែន សន្យាស្បថស្បែតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ លោក ជា ស៊ីម ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្លាប់ភ្លាមៗដែរ។ យ៉ាងណា មរណភាពរបស់ព្រឹទ្ធបុរសរបស់គណបក្សចាស់វស្សាមួយនេះ គឺហាក់គាប់ជួននឹងការសន្យាស្បថស្បែរបស់ លោក ហ៊ុន សែន អំពីភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរឿងលួចសន្លឹកឆ្នោតនេះ។
លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន
បន្ទាប់ចុះពីលើយន្តហោះនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។
ទាក់ទិនរឿងនេះ លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត ចាត់ទុកថា អ្នកនយោបាយកាលណាប្រើប្រាស់វិធីសាស្ត្ររហូតដល់ស្បថស្បែបែបនេះ គឺបានន័យថា អ្នកនយោបាយនោះកំពុងដើរលើមាគ៌ាភូតកុហក និងទាល់ច្រក។ ជាងនេះទៀត វប្បធម៌សន្ទនាដែលអ្នកនយោបាយទាំងពីរប្រើប្រាស់នេះ ជារឿងមួយសម្រាប់ដោះទាល់ភាពជាប់គាំងនៃនយោបាយប៉ុណ្ណោះ។ លោក អ៊ូ វីរៈ មើលឃើញថា គណបក្សនយោបាយដែលធ្លាប់ជាដៃគូដណ្ដើមកៅអីតែរៀងៗខ្លួន ហេតុនេះនឹងមិនអាចដើរលើផ្លូវតែមួយបានទេ។ លោកបន្តថា «រឿង ស្បថនេះជារឿងអរូបិយមួយដែលគ្មានប្រយោជន៍ទាល់តែសោះ។ ជាអ្នកទាល់ច្រក ហើយចំពោះអ្នកនយោបាយ គឺមិនមែនត្រឹមតែទាល់ច្រកទេ ថែមទាំងបោកប្រាស់ទៀត»។
បើទោះជាបែបណា គេនៅចាំមើលសិនថា តើ លោក ហ៊ុន សែន ពិតជាហ៊ានបបួល លោក សម រង្ស៊ី ចូលស្បថដូចការអះអាងរបស់លោកមែន ឬយ៉ាងណា? ដោយឡែក លោក សម រង្ស៊ី វិញ តើអាចហ៊ានចូលស្បថជាមួយ លោក ហ៊ុន សែន អំពីរឿងការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតដែរទេ?៕
ប្រភព RFA
លោក សម រង្ស៊ី ថាមិនខ្លាចស្បថជាមួយលោក ហ៊ុន សែន តែត្រូវរាប់សន្លឹកឆ្នោតឡើងវិញ
លោក ហ៊ុន សែន (ស្ដាំ) និងលោក សម រង្ស៊ី
ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីប្រជុំ នៅមន្ទីររដ្ឋសភា ថ្ងៃទី ៨
ខែសីហា ឆ្នាំ ២០១៤។
ប្រធានគណបក្សប្រឆាំងអះអាងថា ការចូលស្បថស្បែវាពុំមែនជាការទាស់ខុសអ្វីនោះទេ ក៏ប៉ុន្តែរឿងដែលចាំបាច់នៅចំពោះមុខ ប្រសិនបើគណបក្សប្រជាជនកម្ពុជា ពិតជាចង់បញ្ជាក់ភាពត្រឹមត្រូវមែន គួរហ៊ានបើកប្រអប់រាប់សន្លឹកឆ្នោតឡើងវិញ ហើយចាំចូលស្បថពេលក្រោយក៏ពុំទាន់យឺតពេលដែរ។
រលកនៃកម្ដៅនយោបាយហាក់បានកក្រើកឡើងវិញ ក្រោយពីបានស្ងប់ស្ងាត់មួយរយៈពេលខ្លី ខណៈដែលមេដឹកនាំជាន់ខ្ពស់របស់គណបក្សជាប់ឆ្នោតទាំងពីរនៅបន្ត ផ្លែផ្កា និងបោះពាក្យសម្ដីធ្ងន់ៗដាក់គ្នាទៅវិញទៅមក ក្នុងដំណាក់កាលចុងក្រោយនេះ។
ដោយមិនបង្អង់យូរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានភ្លាមៗនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ មិថុនា ថា ការចូលស្បថ គឺគង់តែនឹងចូលទេ ប៉ុន្តែថាពាក្យស្បថស្បែនេះ គឺគ្រាន់តែជារឿងដែលធ្វើដើម្បីគម្រប់កិច្ចក្នុងជំនឿអ្វីមួយ ប៉ុណ្ណោះ។ លោកបន្តថា រឿងដែលចាំបាច់នៅចំពោះមុខនោះ គឺបើចង់បង្ហាញពីតម្លាភាពពិតមែន គណបក្សប្រជាជនកម្ពុជា គួរហ៊ានបង្ហាញឆន្ទៈក្នុងការរាប់សន្លឹកឆ្នោតឡើងវិញ ទើបជារឿងត្រឹមត្រូវជាង។ លោកបន្តថា «ការបោះឆ្នោតកន្លងទៅមាន ភាពសុក្រឹតយ៉ាងដូចម្ដេច គួរណាស់យើងរាប់សន្លឹកឆ្នោតឡើងវិញទៅ។ យើងបើកហិបឆ្នោត យើងបើកបាវដែលមានដាក់សន្លឹកឆ្នោត។ យើងរាប់ឡើងវិញតាមបច្ចេកទេសច្បាស់លាស់ នឹងយើងដឹងសខ្មៅភ្លាម។ រឿងស្បថមិនអីទេ ចង់ស្បថពេលណាក៏បាន ប៉ុន្តែអ្វីដែលចាំបាច់ យើងត្រូវតែធ្វើអ្វីតាមបច្ចេកទេសច្បាស់លាស់»។
ការឆ្លើយតបរបស់ លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើង ៣ថ្ងៃបន្ទាប់ពី លោក ហ៊ុន សែន ថ្លែងប្រតិកម្មជុំវិញការរិះគន់ពីគណបក្សប្រឆាំង ដែលចោទគណបក្សប្រជាជនកម្ពុជា ថាតែងលួចបន្លំសន្លឹកឆ្នោត ជាពិសេសភាពមិនស្អាតស្អំនៅក្នុងស្ថាប័នកាកបាទក្រហម។
កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភាដោយសម្ដីធ្ងន់ធ្ងរៗថា ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ គឺពុំមានជម្រើសណាដែលល្អជាងបបួលប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ទៅស្បថនៅមុខវត្ថុសក្ដិសិទ្ធិ ឲ្យសមាជិកលោកស្លាប់ទាំងអស់គ្នា។ បន្ថែមពីលើនេះទៀត លោក ហ៊ុន សែន អះអាងថា បើសិនជាគណបក្សប្រជាជនកម្ពុជា ពិតជាបានលួចសន្លឹកឆ្នោតដូចការចោទប្រកាន់ ក្នុងព្រឹត្តិការណ៍កាលពីបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ និងរឿងចោទកាកបាទក្រហម ដែលគ្រប់គ្រងដោយភរិយារបស់លោកផ្ទាល់ ថាចែកជំនួយរើសអើងពលរដ្ឋរងគ្រោះមែននោះ គឺសូមឲ្យសមាជិកនៃគណបក្សកាន់អំណាចទាំងអស់ ស្លាប់ដោយទេវតាបរាមុខទៅចុះ។ លោកបន្តថា «តើគណបក្សនានាហ៊ាន ស្បថទេជាមួយគណបក្សប្រជាជន មុខព្រះអង្គដងកើ បើគណបក្សប្រជាជន លួចសន្លឹកឆ្នោត ឲ្យបក្សប្រជាជន ងាប់ទាំងអស់ត្រូវគ្រាប់រន្ទះបាញ់ស្អីទាំងអស់ ប៉ុន្តែបើអ្នកណាភូតចោទគេខុស ក៏ត្រូវដូចគ្នាអ៊ីចឹងដែរ»។
បើទោះជាបែបណា គេនៅចាំបានថា ក្រោយពី លោក ហ៊ុន សែន សន្យាស្បថស្បែតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ លោក ជា ស៊ីម ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្លាប់ភ្លាមៗដែរ។ យ៉ាងណា មរណភាពរបស់ព្រឹទ្ធបុរសរបស់គណបក្សចាស់វស្សាមួយនេះ គឺហាក់គាប់ជួននឹងការសន្យាស្បថស្បែរបស់ លោក ហ៊ុន សែន អំពីភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរឿងលួចសន្លឹកឆ្នោតនេះ។
លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន
បន្ទាប់ចុះពីលើយន្តហោះនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។ RFA/Morm Moniroth
ទាក់ទិនរឿងនេះ លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត ចាត់ទុកថា អ្នកនយោបាយកាលណាប្រើប្រាស់វិធីសាស្ត្ររហូតដល់ស្បថស្បែបែបនេះ គឺបានន័យថា អ្នកនយោបាយនោះកំពុងដើរលើមាគ៌ាភូតកុហក និងទាល់ច្រក។ ជាងនេះទៀត វប្បធម៌សន្ទនាដែលអ្នកនយោបាយទាំងពីរប្រើប្រាស់នេះ ជារឿងមួយសម្រាប់ដោះទាល់ភាពជាប់គាំងនៃនយោបាយប៉ុណ្ណោះ។ លោក អ៊ូ វីរៈ មើលឃើញថា គណបក្សនយោបាយដែលធ្លាប់ជាដៃគូដណ្ដើមកៅអីតែរៀងៗខ្លួន ហេតុនេះនឹងមិនអាចដើរលើផ្លូវតែមួយបានទេ។ លោកបន្តថា «រឿង ស្បថនេះជារឿងអរូបិយមួយដែលគ្មានប្រយោជន៍ទាល់តែសោះ។ ជាអ្នកទាល់ច្រក ហើយចំពោះអ្នកនយោបាយ គឺមិនមែនត្រឹមតែទាល់ច្រកទេ ថែមទាំងបោកប្រាស់ទៀត»។
បើទោះជាបែបណា គេនៅចាំមើលសិនថា តើ លោក ហ៊ុន សែន ពិតជាហ៊ានបបួល លោក សម រង្ស៊ី ចូលស្បថដូចការអះអាងរបស់លោកមែន ឬយ៉ាងណា? ដោយឡែក លោក សម រង្ស៊ី វិញ តើអាចហ៊ានចូលស្បថជាមួយ លោក ហ៊ុន សែន អំពីរឿងការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតដែរទេ?៕
ក្រសួងមហាផ្ទៃរឹតបន្តឹងច្រកព្រំដែនទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់
ក្រសួងមហាផ្ទៃ ៧៥
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ រកឃើញជនអន្តោប្រវេសន៍ខុសច្បាប់មានចំនួនកើនឡើងជាបន្តបន្ទាប់ ក្រោយពីការរឹតបន្តឹងលើការត្រួតពិនិត្យកន្លែងស្នាក់នៅរបស់ពួកគេ នៅដើមឆ្នាំ២០១៥ នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា។ លោកមានប្រសាសន៍ថា កាលពីយប់ថ្ងៃទី១០ មិថុនា សមត្ថកិច្ចឆែកឆេររកឃើញស្ត្រីជនជាតិវៀតណាម ៦នាក់ ដែលបម្រើសេវាកម្សាន្តខារ៉ាអូខេនៅសង្កាត់វត្តភ្នំ និងភ្ញៀវ ២នាក់ផ្សេងទៀត ហើយនៅថ្ងៃទី១១ មិថុនា រកឃើញជាង ៤០នាក់ថែមទៀតនៅសង្កាត់ផ្សារដើមថ្កូវ។ ភាគច្រើននៃជនជាតិវៀតណាម ទាំងនោះ គឺជាជាងឈើធ្វើតុទូ៖ «អ៊ីចឹងឃើញថាក្នុងចំណោមវៀតណាម ៤១នាក់ គាត់មានលិខិតឆ្លងដែន ២១នាក់ ហើយ ៩នាក់ លិខិតឆ្លងដែនគាត់មានទិដ្ឋាការពីរ តែគាត់អត់សៀវភៅការងារ អ្នកផ្សេងទៀតដែលមិនមានឯកសារនោះ គឺយើងប្រកាសបណ្ដេញចេញដូចជនជាតិដទៃទៀតដែរ»។
លោកឲ្យដឹងទៀតថា គិតចាប់ពីខែកក្កដា ឆ្នាំ២០១៤ រហូតបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញចេញជនអន្តោប្រវេសន៍ខុសច្បាប់បានជាង ២ពាន់នាក់ ក្នុងនោះមានជនជាតិវៀតណាម ចំនួនជិត ២ពាន់នាក់។
កាលពីឆ្នាំ២០១៤ គេរកឃើញជនបរទេស ១.៣០៧នាក់ ក្នុងនោះមានជនជាតិវៀតណាម ១.០៥៩នាក់ ហើយនៅ ៦ខែដើមឆ្នាំ២០១៥ នេះ សមត្ថកិច្ចរកឃើញជាង ៧០០នាក់ថែមទៀត ក្នុងនោះមានជនជាតិវៀតណាម មានជាង ៥០០នាក់។
លោក អ៊ុក ហៃសិលា បានបញ្ជាក់មូលហេតុនៃចំនួនជនជាតិវៀតណាម និងចិន នេះច្រើនជាងគេ ដោយសារតែចរន្តស្វែងរកការងារធ្វើ និងអាជីវកម្ម ព្រមទាំងមានអ្នកវិយោគកើនឡើងច្រើនដែលត្រូវការធនធានមនុស្ស៖ «ជនជាតិ វៀតណាម មក ដោយសារមានជនជាតិវៀតណាម ដូចគាត់ដែរមករស់នៅស្រុកខ្មែរយូរមក ធ្វើជាមេការសំណង់ ជាងឈើ ដល់ពេលគាត់ខ្វះកម្មករអ៊ីចឹង ភាគច្រើនគាត់ទៅយកកម្មករពីវៀតណាម មកធ្វើការឲ្យគាត់ អ៊ីចឹងបានចេះតែមានជនជាតិវៀតណាម ចេះតែលួចចូលមកខុសច្បាប់»។
ទាក់ទងបញ្ហានេះដែរ អ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត កែម ឡី សង្កេតឃើញថា ការចុះអង្កេតស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នេះមិនមានតម្លាភាព និងពិបាកជឿលើរបាយការណ៍របស់សមត្ថកិច្ចនេះ ពីព្រោះការចុះធ្វើការអង្កេតរកជនបរទេសកន្លងមកពុំមានការ ប្រឹក្សាយោបល់គ្នា ខ្វះកិច្ចសហការពីអ្នកពាក់ព័ន្ធនានា ដែលអាចឲ្យការអង្កេតនោះមានភាពត្រឹមត្រូវ និងតម្លាភាព៖ «វាត្រូវ នឹងយើងធូររលុងតាមព្រំដែន ធូររលុងខាងគ្រប់គ្រងរដ្ឋបាល អ៊ីចឹងអាការមកហ្នឹងវាលឿន តាមរយៈទេសចរណ៍ ច្រករបៀងជាដើម។ ទីពីរដោយសារកម្រិតនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ហ្នឹងមិនបាន ល្អ ហើយពេលខ្លះមិនហ៊ាននឹងអនុវត្តទៅទៀត បញ្ហានេះធ្វើឲ្យមានការព្រួយបារម្ភ»។
រហូតមកដល់ពេលនេះ មិនមានទិន្នន័យជាក់លាក់ណាមួយបង្ហាញថា មានជនជាតិចិន និងវៀតណាម ចំនួនប៉ុន្មានរស់នៅកម្ពុជា នោះទេ ប៉ុន្តែតាមការប៉ាន់ស្មានរបស់សមាគមវៀតណាម និងចិន បានបង្ហាញថា ប្រជាពលរដ្ឋចិន រស់នៅកម្ពុជា មានចំនួន ១លាននាក់ និងជនជាតិវៀតណាម មានចំនួនជាង ១លាននាក់។
មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មានការពិបាកក្នុងការបង្ហាញទិន្នន័យមួយជាក់ស្តែងពីចំនួនជន អន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះទិន្នន័យជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃ ហើយកំពុងមានបញ្ហាប្រឈមនោះ ក៏មានការអះអាងខុសគ្នាដែរ ដូចជាខាងគណបក្សប្រឆាំងថាមានចំនួនប្រមាណ ៥សែននាក់ ចំណែកខាងរដ្ឋាភិបាលវិញធ្លាប់អះអាងដោយយោងតាមជំរឿនឆ្នាំ២០០២ ថា មានចំនួនតែជាង ១សែននាក់ប៉ុណ្ណោះ៕
ប្រភព RFA
លោក សម រង្ស៊ី ប្ដេជ្ញាធ្វើតាមបណ្ដាំរបស់លោក ជា ស៊ីម
លោក សម រង្ស៊ី (រូបជួរមុខ ឆ្វេងដៃ) ប្រធានគណបក្សសង្គ្រោះជាតិ
និងសមាជិកសមាជិករបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា ស៊ីម
ប្រធានគណបក្សប្រជាជន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។
បើទោះបីជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតជាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានទទួលមរណភាពទៅហើយក្តី ប៉ុន្តែក្រុមអ្នកនយោបាយគណបក្សផ្សេងៗ នៅតែសរសើរមិនដាច់ពីមាត់ចំពោះប្រវត្តិនៃការដឹកនាំរបស់ លោក ជា ស៊ីម កន្លងមក។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំគណៈប្រតិភូបក្សទៅគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ មិថុនា មានប្រសាសន៍ថា លោកនឹងធ្វើតាមការផ្តាំផ្ញើរបស់អ្នកនយោបាយជើងចាស់រូបនេះ ដែលប្រាថ្នាចង់ឲ្យខ្មែរ ជាពិសេសអ្នកនយោបាយទាំងអស់ចេះស្រឡាញ់គ្នា និងបង្រួបបង្រួមគ្នា ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ឲ្យមានសុខសន្តិភាព និងរុងរឿងថ្កំថ្កើង៖ «បណ្ដាំរបស់លោក គឺយើងនឹងខិតខំរួបរួមខ្មែរទាំងអស់ អ្នកស្នេហាជាតិទាំងអស់ ដើម្បីការពារទឹកដីឲ្យបានគង់វង្ស និងរៀបចំប្រទេសយើងឲ្យបានល្អប្រសើរ រុងរឿងដូចអរិយប្រទេសក្នុងពិភពលោក»។
ប្រធានគណបក្សសង្គ្រោះជាតិ អះអាងដែរថា លោក ជា ស៊ីម និងសម្ដេចព្រះនរោត្តម សីហនុ គឺជាវីរជនដូចគ្នា ដែលបានបង្ហាញពីឧត្តមគតិរួបរួមជាតិ និងស្នេហាជាតិបន្ទាប់ពីឆ្នាំ១៩៩៣។
ជាមួយគ្នានេះ ក្រោយដឹកនាំគណៈប្រតិភូបក្សចូលគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរនោះ អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយបច្ចុប្បន្នជាអនុប្រធានទី១ គណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ប្រាប់អ្នកកាសែតថា លោក ជា ស៊ីម គឺជារដ្ឋបុរសផង និងជាអ្នកមានចិត្តមនុស្សធម៌ផង ដែលបានបន្សល់ទុកនូវគំរូជាច្រើនសម្រាប់អ្នកនយោបាយជំនាន់ក្រោយ៖ «សម្ដេច ជា ស៊ីម បានបន្សល់ទុកនូវគំរូមនុស្សធម៌និយមជាច្រើនសម្រាប់សង្គមកម្ពុជា មិនតែប៉ុណ្ណោះ សម្ដេច ជា ស៊ីម ក៏ជារដ្ឋបុរសមួយរូបដែលប្រវត្តិសាស្ត្រកម្ពុជា បានចារទុកចំពោះការងារបម្រើជាតិ សាសនា និងព្រះរាជបល្ល័ង្គ ដែលសម្ដេចបានធ្វើកន្លងមកនេះ»។
នៅថ្ងៃទី១១ មិថុនា ក៏មានតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ជាច្រើន បានចូលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម ដែរ។
លោក ជា ស៊ីម គឺជាអ្នកនយោបាយជើងចាស់មួយរូប ដែលមានប្រវត្តិឆ្លងកាត់សម័យកាលជាច្រើនក្នុងឆាកនយោបាយកម្ពុជា។ ជារួម ក្នុងរយៈពេល ៣៦ឆ្នាំពីឆ្នាំ១៩៧៩ រហូតដល់ពេលលោកទទួលមរណភាពនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ លោក ជា ស៊ីម បានកាន់តំណែងសំខាន់ៗជាច្រើន។ លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងរាស្ត្រ ជាប្រធានរដ្ឋសភា ជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានក្លាយជាប្រធានព្រឹទ្ធសភា រួមនឹងតួនាទីជាប្រមុខរដ្ឋស្តីទី ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០១៥ នេះ។
សព លោក ជា ស៊ីម នឹងត្រូវបូជានៅមុខវត្តបទុមវតី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។ មេរុបូជាសពមានទំហំ ២៤ម៉ែត្រ គុណនឹង ២៤ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ មាន ៣ថ្នាក់៕
ប្រភព RFA
លោក សម រង្ស៊ី៖ ការស្បថរឿង «សន្លឹកឆ្នោត» មិនប៉ះពាល់ដល់វប្បធម៌សន្ទនា
(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម
រង្ស៊ី បានបញ្ជាក់ថា ការស្បថរឿង «សន្លឹកឆ្នោត» ជាមួយសម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន មិនប៉ះពាល់ដល់វប្បធម៌សន្ទនា របស់គណបក្ស ទាំងពីរនោះទេ ។
លោក សម រង្ស៊ី បានថ្លែងក្រោយចូល គោរពវិញ្ញាណក្ខន្ធ សម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា «មិនប៉ះពាល់ (វប្បធម៌សន្ទនា)ទេ នេះជាទំនៀមទម្លាប់ខ្មែរ យើងជឿអបិយជំនឿខ្លះ ប៉ុន្តែអ្វីដែលសំខាន់ ជាចាំបាច់ ជាអាទិភាព ត្រូវធ្វើមុនគេ បើចង់ដឹងថា ការបោះឆ្នោត កន្លងទៅត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងគួរតែផ្ទៀងផ្ទាត់ យើងគួរតែរាប់សន្លឹកឆ្នោតឡើងវិញ»។
វប្បធម៌សន្ទនា ត្រូវបានបង្កើតឡើង ក្រោយពេលដែល គណបក្សសង្រ្គោះជាតិ យល់ព្រមចូលធ្វើការ នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហានយោបាយ ហើយរក្សាស្ថេរភាព សន្តិសុខ និងភាពសុខសាន្ត ក្នុងប្រទេស។ វប្បធម៌សន្ទនានេះ សំដៅឱ្យគណបក្សទាំងពីរ មានភាពស្មោះត្រង់ជាមួយគ្នា គោរពគ្នា ឲ្យតម្លៃគ្នា, ជៀសវាងញុះញង់ លាបពណ៌គ្នា ការជេរប្រមាថ និង គំរាមកំហែងគ្នាជាដើម៕
លោក សម រង្ស៊ី បានថ្លែងក្រោយចូល គោរពវិញ្ញាណក្ខន្ធ សម្តេច ជា ស៊ីម នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា «មិនប៉ះពាល់ (វប្បធម៌សន្ទនា)ទេ នេះជាទំនៀមទម្លាប់ខ្មែរ យើងជឿអបិយជំនឿខ្លះ ប៉ុន្តែអ្វីដែលសំខាន់ ជាចាំបាច់ ជាអាទិភាព ត្រូវធ្វើមុនគេ បើចង់ដឹងថា ការបោះឆ្នោត កន្លងទៅត្រឹមត្រូវ ឬមិនត្រឹមត្រូវ យើងគួរតែផ្ទៀងផ្ទាត់ យើងគួរតែរាប់សន្លឹកឆ្នោតឡើងវិញ»។
វប្បធម៌សន្ទនា ត្រូវបានបង្កើតឡើង ក្រោយពេលដែល គណបក្សសង្រ្គោះជាតិ យល់ព្រមចូលធ្វើការ នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហានយោបាយ ហើយរក្សាស្ថេរភាព សន្តិសុខ និងភាពសុខសាន្ត ក្នុងប្រទេស។ វប្បធម៌សន្ទនានេះ សំដៅឱ្យគណបក្សទាំងពីរ មានភាពស្មោះត្រង់ជាមួយគ្នា គោរពគ្នា ឲ្យតម្លៃគ្នា, ជៀសវាងញុះញង់ លាបពណ៌គ្នា ការជេរប្រមាថ និង គំរាមកំហែងគ្នាជាដើម៕
លោក កុយ គួង ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការ CPP ប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់
(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្ស
ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមិថុនានេះ
បានចុះហត្ថលេខាលើសេចក្តីសម្រេច ស្តីពីការតែងតាំងលោក កុយ គួង
ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និង
ណូវែលហ្សេឡង់។
សូមជម្រាបថា ការតែងតាំង លោក កុយ គួង នេះធ្វើឡើងក្រោយអតីតអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងលោកជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និង ណូវែលហ្សេឡង់៕ សូមអានសេចក្តីសម្រេច--->

សូមជម្រាបថា ការតែងតាំង លោក កុយ គួង នេះធ្វើឡើងក្រោយអតីតអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងលោកជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និង ណូវែលហ្សេឡង់៕ សូមអានសេចក្តីសម្រេច--->

ប្រភព Fresh News
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើលិខិតចូលរួមអបអរសាទរ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥នេះ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
និងមន្រ្តីថ្នាក់ដឹកនាំកាកបាទក្រហមគ្រប់រាជធានី ខេត្តក្រុងទាំងអស់
បានផ្ញើសារអបអរសាទរ ជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងជាប់ឆ្នោត។
នៅក្នុងលិខិតអបអរសាទរ របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែល Fresh News ទើបទទួលបានមុននេះបន្តិច បានសរសេរលើកឡើងថា «ឯកឧត្តម សាយ ឈុំ ពិតជាស័កិ្តសមនឹងភាពចាស់ទុំ នយោបាយ ដែលខ្ញុំមានជំនឿយ៉ាងមុតមាំថា ព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញតិ្តកំពូលរបស់រដ្ឋ នឹងបន្តដំណើរការបានជោគជ័យ ដើម្បីរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទិ្ធមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅគ្រប់វិស័យ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរ «ឯកឧត្តម ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអានលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រធានព្រឹទ្ធសភាដូចតទៅ៖

នៅក្នុងលិខិតអបអរសាទរ របស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែល Fresh News ទើបទទួលបានមុននេះបន្តិច បានសរសេរលើកឡើងថា «ឯកឧត្តម សាយ ឈុំ ពិតជាស័កិ្តសមនឹងភាពចាស់ទុំ នយោបាយ ដែលខ្ញុំមានជំនឿយ៉ាងមុតមាំថា ព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញតិ្តកំពូលរបស់រដ្ឋ នឹងបន្តដំណើរការបានជោគជ័យ ដើម្បីរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទិ្ធមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅគ្រប់វិស័យ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជូនពរ «ឯកឧត្តម ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអានលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រធានព្រឹទ្ធសភាដូចតទៅ៖

ប្រភព Fresh News
Update--តំណាងរាស្រ្ត CNRP លោក មាជ សុវណ្ណារ៉ា ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ មន្រ្តីអាវុធហត្ថខេត្តពោធិ៍សាត់
បានថ្លែងប្រាប់ឲ្យដឹងថា នៅម៉ោងប្រមាណជិត ៣៖០០នាទីរសៀលថ្ងៃនេះ តំណាងរាស្រ្ត
CNRP លោក មាជ សុវណ្ណារ៉ា និងភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍
តាមបណ្តោយផ្លូវជាតិលេខ៥ នៅឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ដោយរថយន្ត ២គ្រឿង បើកបញ្ច្រាសទិសគ្នា។
ក្នុងហេតុការណ៍នោះបង្កឡើងរវាងរថយន្តឡង់គ្រីស័រ 470 ពណ៌ខ្លាញ់ក្តាម ស្លាកលេខ បន្ទាយមានជ័យ 2A-5531 បុកជាមួយរថយន្តលុច្សស៊ីល 330 ពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប 2A-8290 បណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាល២នាក់។
ជនរងគ្រោះមានឈ្មោះ លោក មាជ សុវណ្ណារ៉ា និងភរិយា ឈ្មោះ ចាន់ សុម៉ាលី រងរបួសធ្ងន់ បញ្ជូនទៅពេទ្យខេត្តពោធិ៍សាត់, ឈ្មោះ ប៉ិន តុលា ភេទប្រុស អាយុ២៨ ឆ្នាំ របួសស្រាល និងឈ្មោះ ឈឹម ចាន់ទ្រី ភេទប្រុស របួសស្រាល ជនរងគ្រោះទាំង៤ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ដោយឡែកម្ចាស់រថយន្ត រថយន្តលុច្សស៊ីល 330 បានរត់គេចខ្លួនបាត់៕

ក្នុងហេតុការណ៍នោះបង្កឡើងរវាងរថយន្តឡង់គ្រីស័រ 470 ពណ៌ខ្លាញ់ក្តាម ស្លាកលេខ បន្ទាយមានជ័យ 2A-5531 បុកជាមួយរថយន្តលុច្សស៊ីល 330 ពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប 2A-8290 បណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាល២នាក់។
ជនរងគ្រោះមានឈ្មោះ លោក មាជ សុវណ្ណារ៉ា និងភរិយា ឈ្មោះ ចាន់ សុម៉ាលី រងរបួសធ្ងន់ បញ្ជូនទៅពេទ្យខេត្តពោធិ៍សាត់, ឈ្មោះ ប៉ិន តុលា ភេទប្រុស អាយុ២៨ ឆ្នាំ របួសស្រាល និងឈ្មោះ ឈឹម ចាន់ទ្រី ភេទប្រុស របួសស្រាល ជនរងគ្រោះទាំង៤ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ដោយឡែកម្ចាស់រថយន្ត រថយន្តលុច្សស៊ីល 330 បានរត់គេចខ្លួនបាត់៕
ប្រភព Fresh News
Sunday, June 7, 2015
រដ្ឋសភាសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ
រដ្ឋសភានៃប្រទេសកម្ពុជា។ រូបថតថ្ងៃទី១ កញ្ញា ២០១៤
RFA/Rann Samnang
តំណាងរាស្ត្រគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានសាទរចំពោះការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ ប៉ុន្តែលោកអះអាងថា កម្ពុជាមិនទាន់មានធនធានមនុស្សផ្នែកគ្រប់គ្រងគ្រោះមហន្តរាយច្រើន នោះទេ។ លោកបន្តថា រដ្ឋាភិបាលត្រូវតែមានផែនការជាក់លាក់ក្នុងការបណ្ដុះធនធានមនុស្ស មិនមែនយកមនុស្សមកប្រើដោយគ្មានជំនាញនោះទេ។
លោក យឹម សុវណ្ណ៖ «ប៉ុន្តែខ្ញុំឃើញនៅកម្ពុជា ការចាក់លុបបំពេញបឹង ការបូមខ្សាច់ ការលុបបឹង លុបសមុទ្រ ការលុបប្រឡាយ គឺឃើញនៅតែមានជាបន្ត ហើយរឿងនេះ គឺប៉ះពាល់ទឹកជំនន់ពិតប្រាកដ។ ក្នុងនាមជាតំណាងរាស្ត្រ ខ្ញុំសូមទទូចទៅកាន់រដ្ឋាភិបាល សូមបញ្ឈប់ជាបន្ទាន់។ គ្រួសារមួយគ្រួសារ គាត់ត្រូវមានចំណេះដឹង និងព័ត៌មានគ្រប់គ្រាន់ ដូច្នេះវិទ្យុ ទូរទស្សន៍ ត្រូវផ្សព្វផ្សាយ។ ថ្នាំពេទ្យត្រូវតែមានគ្រប់គ្រាន់សម្រាប់ការពារ ក្នុងពេលមានគ្រោះមហន្តរាយកើតឡើង មិនមែនមួយមានវេជ្ជបណ្ឌិតពីរអ៊ីចឹងទេ»។
លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកភាពចំពោះការលើកឡើងរបស់លោក យឹម សុវណ្ណ។ លោក ញឹម វណ្ណដា បញ្ជាក់ថា ការខ្វះខាតធនធានមនុស្សដែលមានជំនាញ ខ្វះមធ្យោបាយបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយជាឧបសគ្គធំរបស់កម្ពុជា។
លោក ញឹម វណ្ណដា៖ «មន្ត្រីខ្ញុំមានត្រឹមតែ ៣០នាក់ជាងទេ ហើយមន្ត្រីជំនាញមានតែ ២០នាក់។ អ្នកបម្រើទឹកតែគ្មានទេ យឹម សុវណ្ណ ត្រូវដឹងថា មានប៉ុណ្ណឹងតើមានមន្ត្រីជំនាញពីណា? ឥឡូវត្រូវសុំពីក្រសួងការពារជាតិ មន្ត្រីមានដែរ តែមានរបៀបនេះ។ អ៊ីចឹងមិនងាយទេ ពាក្យថា ជំនាញនេះយូរណាស់ អ៊ីចឹង សុវណ្ណ លើកឡើងខ្ញុំទទួលយក»។
អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា។ RFA
ទន្ទឹមនឹងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះ មហន្តរាយ ប្រជាពលរដ្ឋ សិស្ស និស្សិត និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា គ្រោះមហន្តរាយធម្មជាតិ គឺបណ្ដាលមកពីការកាប់បំផ្លាញព្រៃឈើដោយអ្នកមានអំណាចនៅកម្ពុជា។
និស្សិតផ្នែកវេជ្ជសាស្ត្រ ឆ្នាំទី៥ នៃសកលវិទ្យាល័យឯកជនមួយនៅភ្នំពេញ លោក វីឡា លើកឡើងថា ការប្រែប្រួលអាកាសធាតុនៅស្រុកខ្មែរយើងដោយធាតុអាកាសក្ដៅខ្លាំង ប្រមាណ ៦០ ទៅ ៧០ភាគរយ គឺបណ្ដាលមកពីការកាប់ព្រៃឈើ។ ផ្សែងដែលចេញពីឧស្សាហកម្ម និងសហគ្រាសធំៗ រួមទាំងឧស្ម័នកាបូនិច ដែលបណ្ដាលមកពីម៉ូតូ ឡានចាស់ៗ និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាដើម ប្រមាណ ២០ ទៅ ៣០ភាគរយប៉ុណ្ណោះ។
លោក វីឡា៖ «មានព្រៃឈើវាល្អ ព្រោះព្រៃឈើដែលបណ្ដែតអុកស៊ីហ្សែន និងបណ្ដុះនូវស្រទាបអូហ្សូន ដែលមានរយៈចម្ងាយពី ១.០០០ ទៅ ១.៥០០ ពីផែនដី។ ដូច្នេះបើសិនស្រទាប់អូហ្សូន មានក្រាស់ ការពារពន្លឺកាំរស្មីពីព្រះអាទិត្យគឺបានច្រើន»។
លោកបន្តថា ដើម្បីអាចកាត់បន្ថយកម្ដៅរបស់ព្រះអាទិត្យមកលើផែនដី គឺផ្តើមចេញពីអ្នកមានអំណាចដែលតែងតែកាប់ឈើយកលក់នោះ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយប្រជាពលរដ្ឋត្រូវតែនាំគ្នាចូលរួមដាំដើមឈើគ្រប់គ្នា។
លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ការដែលមានកម្ដៅក្ដៅខ្លាំងនេះ មិនមែនមកពីការអស់ព្រៃឈើនោះទេ។ លោកបន្តថា គឺមកពីការកើនឡើងនៃរោងចក្រសហគ្រាស និងការប្រើប្រាស់ឡាន ម៉ូតូ ច្រើន៖ «មិនមែនទេ ស្រុកណាក៏ក្ដៅដែរ ដោយសាររោងចក្រកើតឡើងច្រើន»។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង អះអាងថា បញ្ហាវិនាសកម្មព្រៃឈើនេះ មិនត្រឹមតែមានផលប៉ះពាល់ចំពោះក្រុមគ្រួសាររបស់នាយករដ្ឋមន្ត្រី និងគ្រួសាររបស់រដ្ឋមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល៖ «អាជ្ញាធរ រួមទាំងសមត្ថកិច្ចទាំងអស់ចូលរួមក្នុងបទល្មើសព្រៃឈើនេះ ដែលអង្គការខ្ញុំនឹងបង្ហាញបញ្ជីឈ្មោះអ្នកកាប់ព្រៃឈើក្នុង២០១៥ ក្នុងពេលឆាប់នេះ ដើម្បីឲ្យរដ្ឋាភិបាលទប់ស្កាត់តាមនីតិវិធីច្បាប់។ ពួកគាត់ទាំងនេះមិនព្រមចូលរួមការពារសោះ»។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយឡើងស្របពេល ប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដោយឥទ្ធិពលខ្យល់ កន្ត្រាក់ និងភាពរាំងស្ងួតនៅដើមរដូវវស្សា។
ប្រទេសកម្ពុជា នឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី៥ ខែមិថុនា។ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះ ទើបតែបានអនុម័តបាន ២ជំពូក ក្នុងចំណោម ១០ជំពូក។ រដ្ឋសភានឹងបន្តកិច្ចប្រជុំនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយបន្តទៀត។
និស្សិតពេទ្យឆ្នាំទី៤ ផ្នែកវេជ្ជសាស្ត្រ កញ្ញា សោភ័ណ និយាយថា បើពួកអ្នកមានអំណាចគិតតែកាប់ព្រៃឈើ ផលប៉ះពាល់គឺពលរដ្ឋទូទៅ៖ «បើក្រុងមានដើមឈើ គឺអាចជ្រកនៅពេលឈប់តាមផ្លូវ។ ពេលឈប់ម្ដង ជើងខ្ញុំខ្មៅអស់ហើយ»។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បញ្ជាក់ថា ព្រៃឈើនៅកម្ពុជា បច្ចុប្បន្ន សល់ប្រមាណ ២០ភាគរយប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា។ លោកបន្តថា សព្វថ្ងៃខេត្តដែលប្រឈមខ្លាំងនឹងការកាប់ព្រៃឈើនោះ មានខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តកោះកុង។
ប្រជាពលរដ្ឋ សិស្ស និស្សិត និងមន្ត្រីអង្គការសង្គមស៊ីវិល ទទូចទៅកាន់រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវតែគោរពពាក្យសន្យាក្នុងការពារព្រៃឈើនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលនៅតែគ្មានផែនការការពារប្រាកដដោយប្រសិទ្ធភាពទេនោះ កម្ពុជានឹងក្លាយប្រទេសទី២ បន្ទាប់ពីប្រទេសឥណ្ឌា ដែលប្រជាជនស្លាប់ដោយសារកម្ដៅថ្ងៃជាក់មិនខាន៕
ប្រភព RFA



7:17 AM
Unknown