Showing posts with label Mobile Games. Show all posts
Showing posts with label Mobile Games. Show all posts

Wednesday, June 24, 2015

ធ្វើ​ដំណើរ ផ្សង​ព្រេង ពី​តំបន់​មួយ ទៅ​តំបន់​មួយ ជាមួយ​នឹង​ហ្គេម Chronology time changes every thing!

1

Chronology time changes every thing ជាហ្គេម ផ្សងព្រេង បែបព្រេងនិទាន ទៅតាម ដំណើររឿង ដែលបុរស ចំណាស់ម្នាក់ បានរស់នៅក្នុង ព្រៃឈើមួយ ហើយផ្ទះ របស់គាត់ត្រូវ ខូចខាតអស់ ក្រោយមក គាត់ក៏បាន ធ្វើដំណើរ ជាមួយនឹងខ្យង ចាកចេញពី ទីកន្លែងដែល ធ្លាប់រស់នៅ ទៅកាន់តំបន់ ផ្សេងទៀត ប៉ុន្តែក៏ជួបបញ្ហា ជាច្រើនត្រូវ ដោះស្រាយ ដោយឆ្លងកាត់ ឧបសគ្គ ដូចជា ពេលវេលាមានការ ផ្លាស់ប្តូរ និងដោះស្រាយ គន្លឹះខ្លីៗ មួយចំនួន ក្នុងហ្គេម។
ចំនែករបៀប ក្នុងការលេង គឺមាន ប៊ូតុង នៅខាងឆ្វេងដៃ សំរាប់អោយ តួអង្គ ដើរទៅមុខ ថយក្រោយ ឡើងលើ ចុះក្រោម និង ប៊ូតុងនៅ ខាងស្តាំដៃ បញ្ជា លោត ប្រើដៃអោយ លើករបស់របរ ជាដើម។

2

3

រីករាយទស្សនា វីដេអូខាងក្រោមនេះ៖



មិត្តអ្នកអាន អាចសាកល្បង ទាញយកវាបានដោយ ឥតគិតថ្លៃឡើយ នៅក្នុងប្រព័ន្ធប្រតិបតិ្តការណ៍ iOS, Windows phone និង Android ដែលមានទំហំ មិនលើស 209 MB នោះឡើយ។
សំរាប់ iOS     
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 2.3.3 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Windows phone
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Windows phone 8 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក។
4

ប្រភព Cambo-Report

ហ្គេម ផ្សង​ព្រេង លោត​ចុះ​ពី លើ​កំពូល​ភ្នំ Radical Rappelling ពិត​ជា​បង្កើត អារម្មណ៍​ថ្មី​តែម្តង!

1

Radical Rappelling ជាហ្គេម ផ្សងព្រេង ល្បងប្រាជា្ញ ដែលធ្វើការ បញ្ជាតួអង្គមួយ លោតចុះពីលើកំពូល ភ្នំទឹកកក លោតយ៉ាងណា អោយលឿន ហើយរហ័ស បើមិនអញ្ចឹង នឹងទទួលការបរាជ័យ ជាក់ជា មិនខានឡើយ។ ទនឹ្ទមនឹងនេះ ពេលកំពុង តែលោតចុះ ក៏មាន ស៊ូពើប្លែកៗជាច្រើន អមមកជាមួយ ចលនាតួអង្គ ដ៏រស់វើកជានិច្ច ដែលមើល ទៅគួរអោយ ទាក់ទាញអារម្មណ៍ និងគួរអោយ ចង់លេង មែនទែន។
បន្ទាប់ពីមានការ លោតចុះ នៃហ្គេម ហើយក៏មានការ ទិញរបស់របរ ជាច្រើន ដូចជា ប្តូរសំលៀកបំពាក់ តួអង្គ ប្តូរខ្សែ ពាក់វ៉ែនតា និងដទៃទៀត ផងដែរ ដើម្បីអោយ ការលេង កាន់តែ សប្បាយ ជក់ចិត្ត ដិតដាមក្នុង អារម្មណ៍តែម្តង។

2

សូមទស្សនា វីដេអូ ខាងក្រោមនេះ៖



បើមានចំនាប់អារម្មណ៍ អ្នកទាំងអស់គ្នា អាចសាកល្បង ដោនឡូដ ហ្គេមនេះបាន ដោយឥតគិតថ្លៃ ដែលវាមាន ទំហំមិនហួស 80.9 MB នោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Windows Phone
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Windows Phone 8 ឡើងទៅ
  • ចុចទីនេះ ដើម្បីទាញយក
3

ប្រភព Cambo-Report

ថ្មីៗ ពី​ហ្គេម​បាញ់​ប្រហារ​គ្នា Overkill ចេញ​ដល់​វគ្គ​បី​ហើយ​តើ! ចង់​ដឹង​សប្បាយ ជាង​វគ្គ​មុនៗ ឫ​អត់ ដោនឡូដ​លេង​ទាំង​អស់គ្នា!


1

សំរាប់ប្រិយមិត្ត ដែលនិយម ចូលចិត្តលេង និងគាំទ្រ នូវហ្គេម បាញ់ប្រយុទ្ធគ្នា គ្រប់តំបន់ គ្រប់ទីកន្លែងនោះ នៅក្នុង ថ្ងៃនេះ ខេមបូ នឹងធ្វើការ ណែនាំហ្គេម Overkill 3 មកចែក រំលែកជូន ដល់មិត្តអ្នក អានលេង ទុកជា ការកំសាន្ត ដើម្បីបំបាត់ ភាពតាន់តឹង និង អផ្សុក ដែលហ្គេមនេះធា្លប់ចេញ ពីមុន រួចមកហើយ ប៉ុន្តែឥលូវចេញ ដល់វគ្គបីហើយ។
ដូចអ្វីដែល ប្រិយមិត្ត មួយចំនួនបាន លេងតាំងពី វគ្គដំបូងរួច មកហើយ ថាហ្គេម នេះពិត ជាជក់ចិត្ត សប្បាយរីករាយ ប៉ុណ្ណា។ ដោយឡែក នៅក្នុងវគ្គនេះ វិញម្តងគឺមាន ទីកន្លែងថ្មី ការប្រើប្រាស់អាវុធ មានច្រើន ប្រភេទជាង វគ្គមុន រួមជាមួយ ចលនា របស់តួអង្គទៀត ពិតជារំជើបរំជួល ក្នុងអារម្មណ៍ បើនិយាយពី ក្រាហ្វិច ភ្លឺច្បាស់ ត្រជាក់ភ្នែក ជាងមុន ធ្វើអោយ អារម្មណ៍ ចង់តែលេង មិនចង់ទៅណាទេ។

2

3

បើចង់ជ្រាប ច្បាស់ ទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖



4
5

មិត្តអ្នកអាន អាចសាកល្បង ទាញយកវា បានដោយ ឥតគិត ថ្លៃឡើយ នៅក្នុង ប្រព័ន្ធប្រតិបតិ្តការណ៍ iOS, Windows phone និង Android ដែលមានទំហំ មិនលើស 520 MB នោះឡើយ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 4.1 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Windows phone
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Windows phone 8 ឡើងទៅ
  • ចុចទីនេះ ដើម្បីទាញយក
 ប្រភព Cambo-Report

នៅ​ចាំ​ហ្គេម​ពស់​នេះ​អត់? ជិត​ចេញ​ស៊េរី 2015 ហើយ!

បើងាកទៅកាន់ អតីតកាលវិញ ហ្គេមពស់នេះ ពិតជាមាន ការពេញនិយម មែនទែន នៅលើសកលលោក សូម្បីតែ អ្នកប្រើប្រាស់ ទូរស័ព្ទមួយចំនួន នៅក្នុង ប្រទេសកម្ពុជា ក៏ពេញនិយម លេងហ្គេមនេះ​ដែរ នាពេលនោះ។ យើងដឹង​ បានថា ហ្គេមពស់នេះ មានដំនើរ ការដំបូង នៅលើទូរស័ព្ទ គ្មានគូល័រ ម៉ូឌែលចាស់ៗ ម៉ាក Nokia ។

cover

នៅពេលនេះ យើងទទួល បានដំណឹង ល្អមួយ ពីអ្នក ដែលបញ្ចូល ឬបង្កើតហ្គេម នេះដាក់ទៅក្នុងទូរស័ព្ទ ស៊េរីមុនៗនោះ ពួកគេ បានចាប់ផ្តើម បង្កើតក្រុម មួយដែល មានឈ្មោះថា Taneli Armanto ដោយពួកគេ ត្រៀមឌីហ្សាញ និងបានបង្កើត ហ្គេមនេះ​ ម្តងទៀត ដោយត្រៀម ដាក់ឲ្យដោនឡូដ នៅលើប្រព័ន្ធ ប្រតិបត្តិការ Android, iOS និង Windows Phone ។ ហ្គេមនេះ អាចមាន ការឌីហ្សាញ រូបរាងច្រើនបែប ដូចនេះ អ្នកលេង អាចជ្រើសរើស រូបរាងណាមួយ មកលេង កំសាន្តក៏បាន។ ការឌីហ្សាញបែបនេះ ទើបមិន ធ្វើឲ្យ អ្នកលេង គ្មានភាព ធុញទ្រាន់។
សូមទស្សនាវីដេអូ ខ្លីបង្ហាញពី រចនាបថ របស់ហ្គេម មួយនេះ៖



នេះពិតជា ឱកាសល្អ ដែលពួកគេ មានកំលាំងចិត្ត ចាប់ផ្តើមបង្កើត និងដាក់ឲ្យ អ្នកប្រើប្រាស់ ស្មាតហ្វូន អាចលេង ហ្គេមបែបនេះ ម្តងទៀត។ បញ្ជាក់ថា ហ្គេមនេះ នឹងបើក ឲ្យដោនឡូដ នៅលើ ប្រព័ន្ធប្រតិបត្តិការ ដែលបាន រៀបរាប់ ដូចខាងលើ នៅក្នុងថ្ងៃទី 14 ខែឧសភា ខាងមុខនេះ។

 ប្រភព Cambo-Report

ធា្លប់​តែ​លេង​ហេ្គម​ប្រយុទ្ធ នឹង​បិសាច ឥលូវ​សាក​ល្បង ប្តូរ​ចំណី​អារម្មណ៍ មក​លេង​ហេ្គម​បាញ់​រថក្រោះ វិញម្តងមើល វាបែ្លកយ៉ាងម៉េចខ្លះ?

1

ប្រិយមិត្តដែលជាអ្នកស្រលាញ់ និងនិយមចូលចិត្តលេង ហេ្គមវាយប្រហារបិសាច​ ផេ្សងៗជាច្រើន ឥលូវនេះ ប្រិយមិត្តទាំងអស់គា្ន អាចសាកល្បងមកលេង ហេ្គម World of tanks blitz វិញម្តងមើល! ដែលជាហេ្គមបាញ់រថក្រោះ ហើយមានចំនួនអ្នកដោនឡូត លេងរហូតដល់ទៅ 90លាន នៅទូទាំងពិភពលោក។ ចង់ដឹងថា តើវាសប្បាយជក់ចិត្ត ដិតអារម្មណ៍យ៉ាងណា សាកល្បងតាមដាន ជាមួយយើងទាំងអស់គា្ន!

2

ហេ្គម World of tanks blitz ជាហេ្គមបាញ់រថក្រោះ ជាមួយនឹងរថក្រោះ ដែលតែងតែធើ្វការរំខាន និងវាយប្រហារយើងវិញ​នៅតាមតំបន់ និងកនែ្លងដទៃ ទៀតជាច្រើន ហើយយើងត្រូវធើ្វការតតាំងទៅវិញ ដើម្បីសែ្វងរកភាពសុខសាន្ត សទ្ធិសេរីភាព និងសនិ្តភាព ជូនមាតុភូមិរបស់យើង។ ហេ្គមនេះ យើងត្រូវប្រយុទ្ធជាមួយ នឹងសត្រូវ ក្នុងសមរភូមិ ដែលវាមើលដូចជា យើងកំពុងតែសិ្ថតនៅ ក្នុងសង្រ្គាម ប្រយុទ្ធជាមួយសត្រូវដែលអ៊ីចឹង។
 3
4

រីករាយទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គា្ន៖



ប្រិយមិត្តអាចសាកល្បង ទាញយកវាបានដោយ ឥតគិតថៃ្លឡើយ ទាំងនៅក្នុងស្មាតហ្វូន និងថេបេ្លតជាដើម ដែលវាមានទំហំ ប្រហាក់ប្រហែល 1.2GB។
ចុចទីនេះ Android
ចុចទីនេះ iOS
ចុចទីនេះ Windows phone
បន្ទាប់ពីបាន សាកល្បងលេងបានបនិ្តច ឃើញថាហេ្គមមួយនេះពិតជា ជក់ចិត្ត សប្បាយរីករាយជាខាំ្លង ព្រោះវាមានរូបភាព ចលនារបស់រថក្រោះដូចពិតៗ អមជាមួយក្រាហិ្វចទៀតមិនបាច់និយាយ ថាយើងកំពុងបាញ់ប្រយុទ្ធ ជាមួយសត្រូវដ៏សាហាវ ដើម្បីសែ្វងរកសនិ្តភាពជូនពិភពលោក។
ខេមបូ ជឿជាក់ថា អ្នកទាំងអស់គា្ន នឹងពេញចិត្តហេ្គមមួយនេះ ជាក់ជាមិនខានឡើយ ហើយក្រុមការងារយើងខ្ញុំ ខិតខំ សែ្វងរក ហេ្គម និងកម្មវិធីថី្មៗ មកចែកជូនដល់ប្រិយមិត្ត នៅពេលខាងមុខទៀត។

 ប្រភព Cambo-Report

ធា្លប់​តែ​ទស្សនា Baseball ឥលូវ​ប្តូរ​អារម្មណ៍ មក​លេង​ហេ្គម​នេះ​ វិញ​ម្តង​មើល តើ​វា​ពិសេស​យ៉ាង​ណា?

ប្រិយមិត្តដែលជាអ្នកគាំទ្រ និងនិយមចូលចិត្ត ទស្សនាកីឡា Baseball ឥលូវនេះ អ្នកទាំងអស់គ្នាអាច សាកល្បងលេង ដោយផ្ទាល់ ជាមួយហេ្គម MLB Perfect Inning 15 មានតួអង្គ និងទីកនែ្លងដូចពិតៗ ចង់ដឹងថាតើវាសប្បាយ ជក់ចិត្ត ដិតអារម្មណ៍​ ដូចពេលដែលប្រិយមិត្ត បានទស្សនា រឺទេនោះ សាកល្បង តាមដានជាមួយយើងទាំងអស់គ្នា?

1

នៅក្នុងហេ្គមនេះ តួអង្គមានចលនារស់រវើក ដូចមនុស្សពិតៗ អមជាមួយទីកនែ្លង និងតារាងប្រកួត ពិតស្រស់សា្អត ទាក់ទាញ គួរអោយចង់គយគន់ជាខាំ្លង បើបានលេងហើយ ចង់លេងម្តងទៀត។ បន្ទាប់ពីទទួលបានជោគហើយ ប្រិយមិត្តថែមទាំងអាច ដោះដូរកីឡាករ បន្ថែមកីឡាករថី្មជាច្រើន ដើម្បីអោយ ក្រុមរបស់យើង កាន់តែខាំ្លង និងរឹងមាំថែមទៀតផងដែរ។

2

រីករាយទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គា្ន៖



ប្រិយមិត្តអាចសាកល្បង ទាញយកវាបានដោយ ឥតគិតថៃ្លឡើយ ទាំងនៅក្នុងស្មាតហ្វូន និងថេបេ្លតជាដើម ដែលវាមានទំហំ ប្រហាក់ប្រហែល 325MB តែប៉ុណ្ណោះ។ ខេមបូ ជឿជាក់ថា អ្នកទាំងអស់គា្ន នឹងពេញចិត្តហេ្គមមួយនេះ ជាក់ជាមិនខានឡើយ ហើយក្រុមការងារយើងខ្ញុំ ខិតខំ សែ្វងរក ហេ្គម និងកម្មវិធីថី្មៗ មកចែកជូនដល់ប្រិយមិត្ត នៅពេលខាងមុខទៀត។

3

ចុចទីនេះ iOS
ចុចទីនេះ Android
ចុចទីនេះ Windows phone

4

ប្រភព Cambo-Report

បាញ់​ប្រហារ សត្រូវ​នៅ​បណ្តា​ប្រទេស ទូ​ទាំង​ពិភពលោក ជា​មួយ​នឹង​ហ្គេម Captain Strike!

1
នាពេល បច្ចុប្បន្ន ទីផ្សារ​ហ្គេម មាន​ការ​ប្រកួត​ប្រជែងគ្នា​ជា​ខ្លាំង ដែល​​ធ្វើ​អោយ មាន​ការ​ពិបាក​ជ្រើស​រើស មិន​ដឹង​គួរ យក​ហ្គេម​មួយ​ណាមក​លេងទើប សប្បាយ បំបាត់ការអផ្សុក និងមិនធ្វើអោយអារម្មណ៍ មាន​ការ​ធុញទ្រាន់ នៅពេលលេងនោះទេ។ លែងជាបញ្ហា ទៀតហើយ ហ្គេម Captain Strike ជួយអោយ មិត្ត​អ្នក​អាន​លែង ខ្វល់ខ្វាយ និងធ្វើអោយអាម្មណ៍ ប្រិយមិត្ត កាន់តែប្លែក។
Captain Strike មានលក្ខណៈ ស្រដៀងទៅ នឹងហ្គេម AK Online អញ្ចឹងដែរ គឺយើងត្រូវបាញ់ប្រយុទ្ធ ជាលក្ខណៈ Online ជាមួយមនុស្ស នៅជុំវិញពិភពលោក។ ដើម្បីទទួលបាន ជ័យជំនះ ក្នុងហ្គេមនេះបាន យើងត្រូវបាញ់ អោយបានផ្កាយមាស មុនដៃគូរបស់យើង ឧទាហរណ៍ បាញ់សត្រូវស្លាប់ម្នាក់ ទទួល​ផ្កាយ​តិច ឈ្នះទៀតទទួលតិច រហូតទាល់តែពេញ ទើបជោគជ័យ។ រីឯអ្វីផេ្សងទៀត មិនខុសពីហ្គេម AK Online ត្រង់ តួអង្គ របៀបបញ្ជា ទីកន្លែង អាវុធ វិធីសាស្ត្រប្រកួត តែប៉ុណ្ណោះ។

2 
  3
បើចង់ជ្រាប អោយកាន់តែច្បាស់ រីករាយទស្សនា វីដេអូខាងក្រោមនេះ៖



4
មិត្តអ្នកអាន អាចសាកល្បងទាញយកហ្គេមនេះបានដោយសេរី​និងឥតគិតថ្លៃ សំរាប់ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android និង iOS ដែលមានទំហំមិនធំជាង 40 MBនោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 2.2 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
 ប្រភព Cambo-Report

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!