Wednesday, June 24, 2015

នៅ​ចាំ​ហ្គេម​ពស់​នេះ​អត់? ជិត​ចេញ​ស៊េរី 2015 ហើយ!

បើងាកទៅកាន់ អតីតកាលវិញ ហ្គេមពស់នេះ ពិតជាមាន ការពេញនិយម មែនទែន នៅលើសកលលោក សូម្បីតែ អ្នកប្រើប្រាស់ ទូរស័ព្ទមួយចំនួន នៅក្នុង ប្រទេសកម្ពុជា ក៏ពេញនិយម លេងហ្គេមនេះ​ដែរ នាពេលនោះ។ យើងដឹង​ បានថា ហ្គេមពស់នេះ មានដំនើរ ការដំបូង នៅលើទូរស័ព្ទ គ្មានគូល័រ ម៉ូឌែលចាស់ៗ ម៉ាក Nokia ។

cover

នៅពេលនេះ យើងទទួល បានដំណឹង ល្អមួយ ពីអ្នក ដែលបញ្ចូល ឬបង្កើតហ្គេម នេះដាក់ទៅក្នុងទូរស័ព្ទ ស៊េរីមុនៗនោះ ពួកគេ បានចាប់ផ្តើម បង្កើតក្រុម មួយដែល មានឈ្មោះថា Taneli Armanto ដោយពួកគេ ត្រៀមឌីហ្សាញ និងបានបង្កើត ហ្គេមនេះ​ ម្តងទៀត ដោយត្រៀម ដាក់ឲ្យដោនឡូដ នៅលើប្រព័ន្ធ ប្រតិបត្តិការ Android, iOS និង Windows Phone ។ ហ្គេមនេះ អាចមាន ការឌីហ្សាញ រូបរាងច្រើនបែប ដូចនេះ អ្នកលេង អាចជ្រើសរើស រូបរាងណាមួយ មកលេង កំសាន្តក៏បាន។ ការឌីហ្សាញបែបនេះ ទើបមិន ធ្វើឲ្យ អ្នកលេង គ្មានភាព ធុញទ្រាន់។
សូមទស្សនាវីដេអូ ខ្លីបង្ហាញពី រចនាបថ របស់ហ្គេម មួយនេះ៖



នេះពិតជា ឱកាសល្អ ដែលពួកគេ មានកំលាំងចិត្ត ចាប់ផ្តើមបង្កើត និងដាក់ឲ្យ អ្នកប្រើប្រាស់ ស្មាតហ្វូន អាចលេង ហ្គេមបែបនេះ ម្តងទៀត។ បញ្ជាក់ថា ហ្គេមនេះ នឹងបើក ឲ្យដោនឡូដ នៅលើ ប្រព័ន្ធប្រតិបត្តិការ ដែលបាន រៀបរាប់ ដូចខាងលើ នៅក្នុងថ្ងៃទី 14 ខែឧសភា ខាងមុខនេះ។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!