Wednesday, June 24, 2015

បាញ់​ប្រហារ សត្រូវ​នៅ​បណ្តា​ប្រទេស ទូ​ទាំង​ពិភពលោក ជា​មួយ​នឹង​ហ្គេម Captain Strike!

1
នាពេល បច្ចុប្បន្ន ទីផ្សារ​ហ្គេម មាន​ការ​ប្រកួត​ប្រជែងគ្នា​ជា​ខ្លាំង ដែល​​ធ្វើ​អោយ មាន​ការ​ពិបាក​ជ្រើស​រើស មិន​ដឹង​គួរ យក​ហ្គេម​មួយ​ណាមក​លេងទើប សប្បាយ បំបាត់ការអផ្សុក និងមិនធ្វើអោយអារម្មណ៍ មាន​ការ​ធុញទ្រាន់ នៅពេលលេងនោះទេ។ លែងជាបញ្ហា ទៀតហើយ ហ្គេម Captain Strike ជួយអោយ មិត្ត​អ្នក​អាន​លែង ខ្វល់ខ្វាយ និងធ្វើអោយអាម្មណ៍ ប្រិយមិត្ត កាន់តែប្លែក។
Captain Strike មានលក្ខណៈ ស្រដៀងទៅ នឹងហ្គេម AK Online អញ្ចឹងដែរ គឺយើងត្រូវបាញ់ប្រយុទ្ធ ជាលក្ខណៈ Online ជាមួយមនុស្ស នៅជុំវិញពិភពលោក។ ដើម្បីទទួលបាន ជ័យជំនះ ក្នុងហ្គេមនេះបាន យើងត្រូវបាញ់ អោយបានផ្កាយមាស មុនដៃគូរបស់យើង ឧទាហរណ៍ បាញ់សត្រូវស្លាប់ម្នាក់ ទទួល​ផ្កាយ​តិច ឈ្នះទៀតទទួលតិច រហូតទាល់តែពេញ ទើបជោគជ័យ។ រីឯអ្វីផេ្សងទៀត មិនខុសពីហ្គេម AK Online ត្រង់ តួអង្គ របៀបបញ្ជា ទីកន្លែង អាវុធ វិធីសាស្ត្រប្រកួត តែប៉ុណ្ណោះ។

2 
  3
បើចង់ជ្រាប អោយកាន់តែច្បាស់ រីករាយទស្សនា វីដេអូខាងក្រោមនេះ៖



4
មិត្តអ្នកអាន អាចសាកល្បងទាញយកហ្គេមនេះបានដោយសេរី​និងឥតគិតថ្លៃ សំរាប់ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android និង iOS ដែលមានទំហំមិនធំជាង 40 MBនោះទេ។
សំរាប់ iOS
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 ឡើងទៅ
  • Device មិនចាំបាច់ Jailbreak ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
សំរាប់ Android
  • All Device ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android 2.2 ឡើងទៅ
  • Device ដែលមិនទាន់ root ក៏អាចលេងបានដែរ
  • ចុចទីនេះ ដើម្បីទាញយក
 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!