Wednesday, June 24, 2015

កម្មវិធី Vintique សម្រាប់​ថត​រូប​ដែល​មាន រួម​បញ្ចូល Filters គ្រប់​បែប​យ៉ាង​ដាក់​ទាញ​យក ដោយ​ឥត​គិត​ថ្លៃ (រយៈពេលខ្លី)


cover
នៅព្រឹកនេះ កម្មវិធី សម្រាប់ថតរូប ដែលមានបញ្ចូល Filters ពិសេសៗ ជាច្រើន បានដាក់ ទាញយក អោយគិត ថ្លៃនៅលើ App Store ដូច្នេះទើប ខេមបូលើក កម្មវិធីនេះ មកជម្រាប ជូនប្រិយមិត្ត។
ខេមបូតែងតែធ្វើការ ណែនាំ ប្រិយមិត្ត នៅកម្មវិធីថ្មីៗ ជាច្រើន ក៏ដូចជា កម្មវិធីពិសេសៗ ដែលអាចអោយ ប្រិយមិត្ត ធ្វើការ ទាញយកដោយ ឥតគិតថ្លៃ និង ទាន់ពេលវេលា ក្រឡេកមកមើល កម្មវិធីនេះ ម្តង វាមានឈ្មោះថា Vintique ប្រិយមិត្ត ប្រហែលជា ចង់ដឹងថា កម្មវិធីនេះ មានលក្ខណៈ ពិសេសអ្វីខ្លះហើយ!! កម្មវិធីនេះ ពិតជា មានលក្ខណៈ ពិសេសៗ សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត ថតរូប ដែលរួមមាន បញ្ចូល Filters ពិសេសៗ នៅក្នុង Filters ទាំងនោះ វាបែងចែក ទៅតាម ប្រភេទផងដែរ ដោយសារតែ ប្រភេទនីមួយៗ វាត្រូវបែង ចែកច្រើន ប្រភេទទេ ដូច្នេះ ខេមបូអាច ត្រឹមតែធ្វើការ រៀបរាប់ ចំនួន នៃប្រភេទនៃមួយៗប៉ុណ្ណោះ
  • 16 Basic Filters
  • 36 Vintage Filters
  • 17 Light Filters
  • 27 Snap Filters
  • 26 Retro Filters
  • 20 Soft Vintage Filters
នៅចំណោម Filter ខាងលើនេះ លោកអ្នក ក៏អាចធ្វើការ តម្លើង និង​ បន្ថយ ពន្លឺបានផងដែរ
  • 19 Various vignetting & Texture Filters
  • Season Texture
  • 39 Flares
  • 49 Frames
  • 18 Msg Frames
ក្រោយពីកែរួបភាព រួចរាល់ លោកអ្នកក៏ អាចធ្វើការ Upload បានភ្លាមៗ ទៅកាន់ សង្គមផ្សេងៗ ដូចជា ហ្វេសប៊ុក Instagram Twitter Mail ឬ អាចធ្វើការ រក្សាទុកទៅ កាន់ទីតាំង រូបភាពបាន ភ្លាមៗ ជាមួយនឹងកម្មវិធីនេះ ផងដែរ។ កម្មវិធីនេះ នៅមានលក្ខណៈ ពិសេសៗ តូចៗ មួយចំនួន ផងដែរ លោកអ្នក ក៏អាចធ្វើការ ថតរូប Selfie ជាមួយនឹង កម្មវិធីនេះ បានផងដែរ។ តោះសាក ល្បងទាញ យកកម្មវិធីនេះ ឥឡូវនេះ៖
តម្រូវការ និង តំណរទាញយក
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
  • Device របស់លោកអ្នក មិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • សូមធ្វើការ ទាញយកពី App Store ដោយឥតគិតថ្លៃ តាមរយៈ តំណរនេះ
1
ដោយសារតែ កម្មវិធីនេះ ដាក់ទាញយក ដោយឥត គិតថ្លៃ ក្នុងរយៈ ពេលខ្លី ដូច្នេះ សម្រាប់ ប្រិយមិត្ត ដែលមាន បំណង ចង់ទាញយក សូមធ្វើការ ប្រញាប់ រួសរាន់ ក្នុងការ ទាញយក ប្រើប្រាស់ អោយបានកាន់តែ ឆាប់រហ័ស កាន់តែល្អ។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!