Wednesday, June 24, 2015

ស្វែង​រក បទ​ចម្រៀង​ខ្មែរ ជាង ២០០០០ បទ និង ធ្វើការទាញយក ជាមួយនឹង កម្ម​វិធី Khmer Music Box ដោយ​ឥត​គិត​ថ្លៃ

cover
ប្រហែលជាមាន ប្រិយ​មិត្ត​មួយ​ចំនួន មិន​ទាន់​បាន​ស្គាល់ កម្មវិធី Khmer Music box ដែល​ជា កម្មវិធី ផ្ទុក​ទៅ​ដោយ បទ​ចម្រៀង ខ្មែរ​ជា​ច្រើន ដល់ទៅ ២០០០០ បទ​ជាង ដែល​វា​មាន លក្ខណៈ ពិសេសៗ ជា​ច្រើន មិនចាញ់ កម្មវិធី តន្រ្តីបរទេសឡើយ។
តន្ត្រីគឺជា ចំណីអារម្មណ៍ របស់មនុស្សគ្រប់គ្នា នៅពេលដែលមាន ភាពកើតទុក្ខ មិនថា សប្បាយរីករាយ ឬ ក៏មិនថា លោកអ្នកកំពុងតែ ឯកាឡើយ តន្ត្រីតែងតែ នៅក្បែរខ្លួនរបស់លោកអ្នកជានិច្ច។ ងាកមកមើល​​កម្មវិធីនេះ វិញម្តង ចង់ដឹងថា វាមានលក្ខណៈ ពិសេសៗ អ្វីខ្លះតាមដានទាំងអស់គ្នា៖
  • ផ្ទុកទៅដោយ បទចម្រៀង ខ្មែរជាង 20000 បទ
  • មានគ្រប់ផលិតកម្ម និង អ្នកចំរៀង
  • ស្វែងរក ចំណងជើង មិនចាំបាច់ ប្រើប្រាស់ អ៊ីនធើណេត
  • ងាយស្រួលក្នុងការប្រើប្រាស់
  • ធ្វើការ ទាញយក គ្រប់បទចម្រៀង ដែលយើងបានស្វែងរក បានយ៉ាងងាយស្រួល
  • ចាក់បទចម្រៀងស្តាប់ បានបើទោះបីជា ចាកចេញពីកម្មវិធី ក៏ដោយ
  • មានភ្ជាប់ជាមួយនឹង ក្តារចុច អក្សរខ្មែរ រួចជាស្រេច
តម្រូវការ និង តំណរទាញយក
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
  • Device របស់លោកអ្នកមិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • ធ្វើការទាញយក ដោយឥតគិតថ្លៃ ចេញពី App Store តាមរយៈ តំណរនេះ
1
ដោយសារតែ ខេមបូសង្កេត ឃើញថា កម្មវិធីនេះ មានលក្ខណៈពិសេសជាច្រើន ទើបខេមបូសម្រេច លើកយកមកបង្ហាញជូនប្រិយមិត្ត។ ខេមបូសង្ឈឹមថា ប្រិយមិត្តនិង រីករាយ ប្រើប្រាស់ ជាមួយនឹង កម្មវិធីមួយនេះ ក្រុមការងារយើងខ្ញុំនឹងខិតខំស្វែងរក កម្មវិធីថ្មីៗ ជាច្រើន ទៀតដើម្បីចែកជូន ដល់ប្រិយមិត្ត នៅពេលក្រោយៗ ទៀត។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!