Wednesday, June 24, 2015

កម្មវិធី បណ្ណាល័យ​ខ្មែរ សាក​សម​បំផុត សម្រាប់​សិស្ស​ដែល​ស្រលាញ់ មុខ​វិជ្ជា ភាសាខ្មែរ

cover
ប្រហែលជា មានប្រិយមិត្ត របស់ខេមបូ ជាច្រើន ចូលចិត្ត អានសៀវភៅបែប រឿងនិទាន ឬ រឿងប្រលោមលោក ជាដើម ហើយ ក៏មានប្រិយមិត្ត មួយចំនួន កំពុងតែ ស្វែងរក សៀវភៅផ្សេងៗ ទាក់ទងទៅនឹង ប្រវត្តិសាស្ត្ររបស់ ប្រទេសយើង ជាដើម ដូច្នេះ លោកអ្នក អាចធ្វើការ ស្វែងរក សៀវភៅទាំងនោះតាមរយៈ កម្មវិធីនេះ បានដោយ ឥតគិតថ្លៃ។
នៅក្នុងកម្មវិធីនេះ មានឈ្មោះថា Library KH ដែលដាក់អោយ ទាញយក នៅលើ App Store ដោយឥតគិតថ្លៃ ផ្ទុកទៅដោយ សៀវភៅ ផ្សេងៗ រាប់រយក្បាល នៅក្នុង កម្មវិធីនេះ ក៏មានសៀវភៅ ផ្សេងៗ សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត បែប អក្សរសិល្ប៍ បុរាណ ផងដែរ សម្រាប់ធ្វើ ការ​រៀនសូត្រ សម្រាប់ ប្រភេទ អក្សរសិល្ប៍ សម័យ វាមានដូចជា សៀវភៅ រឿងប្រលោម លោក ដូចជារឿង បុរាណ ដែលល្បី សម្រាប់សិស្សានុសិស្ស កំពុងតែ សិក្សារ ស្វែងយល់ជា រៀងរាល់ថ្ងៃ ដូចជា រឿង កុលាបប៉ៃលិន និង រឿងផ្សេងៗទៀតជាច្រើន លើសពីនេះ ទៅទៀត ក៏មានផ្ទុក ទៅដោយ សៀវភៅ ជីវប្រវត្តិ ផ្សេងៗផងដែរ នៅផ្នែកខាងក្រោម គេបង្អស់គឺជា ផ្នែកសម្រាប់ ផ្ទុកទៅដោយ សៀវភៅ ទាក់ទងទៅនឹង នយោបាយ។ តោះសាកល្បងទាញយកដោយ ឥតគិតថ្លៃ ឥឡូវនេះ :
តម្រូវការ
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ
  • Device របស់លោកអ្នកមិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • សូមធ្វើការ ទាញយកពី App Store តាមរយៈ តំណរនេះ
1
កម្មវិធីនេះមាន ទំហំប្រហែលជា 43 MB ប៉ុណ្ណោះ។ ខណៈពេលដែល លោកអ្នក ប្រើប្រាស់ កម្មវិធីនេះ ត្រូវការ អ៊ីនធើណេត ដើម្បីធ្វើការ ស្រាវជ្រាវនិង ទាញយក សៀវភៅផ្សេងៗ ដែលលោកអ្នក ពេញចិត្ត ក្រោយពីធ្វើការ ទាញយក រួចរាល់ លោកអ្នក អាចមើល សៀវភៅ ដែលបាន ទាញយក រួចរាល់ ដោយមិនចាំបាច់ ប្រើប្រាស់ អ៊ីនធើណេត ឡើយ។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!