Wednesday, June 24, 2015

រៀន​ធ្វើ​ម្ហូប​ខ្មែរ និង បង្អែម រាប់​រយ​មុខ ដោយ​ខ្លួន​ឯង ជាមួយ​នឹង​កម្មវិធី Khmer Chef Free

cover
ប្រហែលជាមាន ប្រិយមិត្តជាច្រើន ដែល​ចង់​ចេះ​​ធ្វើ​ម្ហូប ដោយ​ខ្លួន​ឯង ជា​ពិសេស​ប្រុសៗ​យើង ភាគ​ច្រើន​មិន​សូវ​មាន ជំនាញ​ខាង​ធ្វើ​ម្ហូប​ទេ ដូច្នេះ សាក​ល្បង​ជាមួយ​នឹងកម្មវិធី មួយនេះប្រហែលជាអាច ជួយ​លោក​អ្នកបាន។
កម្មវិធីនេះ មានឈ្មោះថា Khmer Chef Free ដែលអាចអោយ ប្រិយមិត្ត រៀនធ្វើម្ហូប របស់ខ្មែរ ជា​ច្រើន​មុខ​ដែល​មាន​ដាក់ នៅក្នុងកម្មវិធីនេះ ដែលនៅក្នុងកម្មវិធីនេះ មានការអធិប្បាយ អំពី គ្រឿងផ្សំ និង ឧបករណ៍​ប្រើ​ប្រាស់ រួចជាស្រេច ថាមុននឹងធ្វើ ត្រូវមានអ្វីខ្លះ បន្ទាប់ មកនៅខាងក្រោម មុខម្ហួប​ដែល​លោក​អ្នក ចង់ធ្វើវានឹងបង្ហាញ អំពី វិធីធ្វើ ដើម្បីអោយ លោកអ្នក ធ្វើតាមអ្វីដែលបាន ប្រាប់នៅក្នុង កម្មវិធីនេះ។ នៅក្នុងកម្មវិធីនេះ បែងចែក ជាច្រើន ប្រភេទ ដូចជា ប្រភេទទឹក និង ប្រភេទ ឆា ចៀនជាដើម។ល។ ក្រៅពីនេះ វាក៏មាន វិធី នៅក្នុងការ ធ្វើ ភេសជ្ជៈផ្សេងៗ និង បង្អែម ផ្សេងៗផងដែរ ដែលអាចអោយលោក​អ្នក រៀនធ្វើដោយខ្លួនឯងបាន។ តោះសាកល្បងទាញយក កម្មវិធីនេះ ឥឡូវនេះ៖
តម្រូវការ និង តំណរទាញយក
  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 6 ឡើងទៅ
  • Device របស់លោកអ្នក មិនចាំបាច់ Jailbreak ក៏អាចប្រើប្រាស់បានដែរ
  • សូមធ្វើការ ទាញយកដោយឥតគិតថ្លៃ ពី App Store តាមរយៈ តំណរនេះ​ 1 កម្មវិធីនេះ មានទំហំត្រឹមតែ 4.8 MB ប៉ុណ្ណោះ។ មកដល់ពេលនេះ កម្មវិធីនេះ បានធ្វើការ កំណែ​ទម្រង់ មកដល់ ជំនាន់ 1.1.2 ហើយគ្មាន Ads ស្មុគស្មាញឡើយ។
 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!