Wednesday, June 24, 2015

Lenovo ដាក់​បង្ហាញ​បន្ទះ​កុំព្យូ​ទ័រ Windows 10 ដ៏​តូច​ច្រឡឹង តម្លៃ​ត្រឹម 129$


ម៉ាស៊ីនកុំព្យូទ័រ មានការវិវត្តន៍ខ្លាំង ដោយ​កាន់​តែ​មាន ទំហំ​តូច​ទៅៗ អាច​ជួយ​សម្រួល ដល់​ការ​ទុក​ដាក់ និង​ការ​ប្រើ​ប្រាស់ បាន​ច្រើន។ យើងធ្លាប់តែឃើញ ដុំម៉ាស៊ីន កុំព្យូទ័រ ដែលមានទំហំតូចៗ ប៉ុនប្រអប់នំ រឺប្រអប់ខ្មៅដៃ ក៏ប៉ុន្តែវាប្រហែលជា នៅមិនទាន់តូចល្មម ដែលងាយស្រួល ក្នុងការ ទុកដាក់តាមខ្លួន​នៅ​ឡើយ នោះទេ។ Lenovo ideacentre Stick 300 គឺជាបន្ទះម៉ាស៊ីន​ កុំព្យូទ័រ Windows 10 ដ៏ពិសេស​មួយ ដែលវាអាច កែប្រែ Monitor រឺទូរទស្សន៍អ្នក អោយក្លាយទៅជា កុំព្យូទ័រ Windows បានយ៉ាងងាយ ស្រួលបំផុត។ វាមានទំហំតូច ប៉ុនតេឡេបញ្ជាម៉ាស៊ីនត្រជាក់ ប៉ុណ្ណោះ ក៏ប៉ុន្តែវាមានសមត្ថភាព ពិសេស គ្រាន់បើ ថែមទាំងតម្លៃ អាចទទួលយកបាន ថែមទៀតផង។


 coverr
Lenovo ideacentre Stick 300 ជាម៉ាស៊ីនកុំព្យូទ័ រខ្នាតតូចមួយ ​ដែលវា ប្រើប្រាស់ ស៊ីភីយូ Atom Z3735F 64-bit Quad-core ល្បឿន 1.83Ghz មានរ៉េមទំហំ 2GB ដែលអាចដំណើរការ មុខងារទូទៅ ដូច​ជា​ទស្សនាវីដេអូ បើកវេបសាយ ប្រើប្រាស់កម្មវិធីលំដាប់​ មធ្យម មិនចោទជាបញ្ហានោះទេ។ ដើម្បី​អាច​បញ្ជា​ម៉ាស៊ីនកុំព្យូទ័រ នេះបាន យើងត្រូវការ Mouse និងក្តារចុច​ដែលអាចភ្ជាប់​ទំនាក់ទំនង​តាមរយៈ​ប្រព័ន្ធ ប្ល៊ូធូស 4.0 បាន។ ម៉ាស៊ីនកុំព្យូទ័រនេះ ក៏មានភ្ជាប់មកជាមួយ​ ប្រព័ន្ធ Wi-Fi និងអង្គផ្ទុកទិន្នន័យ ទំហំ 32GB ផងដែរ។ បច្ចុប្បន្ននេះ វាកំពុងតែដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Windows 8.1 ក៏ប៉ុន្តែនៅពេលដែល Windows 10 រួចរាល់ នៅពេលណាភ្លាម អ្នកប្រើប្រាស់ នឹងអាចអាប់ដេត បានភ្លាម ដោយឥតគិតថ្លៃឡើយ។ កម្រាស់ របស់ម៉ាស៊ីនកុំព្យូទ័រនេះ ក៏ស្តើង និងស្រាលផងដែរ ពោលត្រឹម 15 មីលីម៉ែត្រប៉ុណ្ណោះ។ នៅភ្ជាប់នឹង បន្ទះ កុំព្យូទ័រនេះ វាមានរន្ធ HDMI សម្រាប់ភ្ជាប់ ទៅកាន់ Monitor និងទូរទស្សន៍ រួមទាំងរន្ធ USB 2.0 និង 3.0 ផងដែរ។ រាល់ថាមពល ដំណើរការ គឺស្រូបទាញ ចេញ​ពី​ក្បាល Monitor វិញ ដោយមិនចាំបាច់ សាកថ្មអ្វីឡើយ។
1
ឧបករណ៍នេះ បានបង្កើតឡើង ជាពិសេស តែម្តង សម្រាប់អ្នក​ដែល មានភារកិច្ច រឺមុខជំនួញនានា ព្រោះ​អី យើងអាចយកការងារ តាមខ្លួនរបស់យើង បានដោយ គ្រាន់តែដាក់នៅក្នុង ហោប៉ៅ មិនចាំបាច់យួរ កុំព្យូទ័រ Laptop ដែលមានទំងន់ធ្ងន់ និងធំតាមខ្លួន។ Lenovo ideacentre របស់ Lenovo នេះ នឹង​មាន​លក់​នៅម្តុំ ខែកញ្ញាខាងមុខនេះហើយ ដែលវាមានតម្លៃ ត្រឹលម 129$ ថោកគួរសមដែរ។

 ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!