Wednesday, June 24, 2015

ធា្លប់​តែ​ទស្សនា Baseball ឥលូវ​ប្តូរ​អារម្មណ៍ មក​លេង​ហេ្គម​នេះ​ វិញ​ម្តង​មើល តើ​វា​ពិសេស​យ៉ាង​ណា?

ប្រិយមិត្តដែលជាអ្នកគាំទ្រ និងនិយមចូលចិត្ត ទស្សនាកីឡា Baseball ឥលូវនេះ អ្នកទាំងអស់គ្នាអាច សាកល្បងលេង ដោយផ្ទាល់ ជាមួយហេ្គម MLB Perfect Inning 15 មានតួអង្គ និងទីកនែ្លងដូចពិតៗ ចង់ដឹងថាតើវាសប្បាយ ជក់ចិត្ត ដិតអារម្មណ៍​ ដូចពេលដែលប្រិយមិត្ត បានទស្សនា រឺទេនោះ សាកល្បង តាមដានជាមួយយើងទាំងអស់គ្នា?

1

នៅក្នុងហេ្គមនេះ តួអង្គមានចលនារស់រវើក ដូចមនុស្សពិតៗ អមជាមួយទីកនែ្លង និងតារាងប្រកួត ពិតស្រស់សា្អត ទាក់ទាញ គួរអោយចង់គយគន់ជាខាំ្លង បើបានលេងហើយ ចង់លេងម្តងទៀត។ បន្ទាប់ពីទទួលបានជោគហើយ ប្រិយមិត្តថែមទាំងអាច ដោះដូរកីឡាករ បន្ថែមកីឡាករថី្មជាច្រើន ដើម្បីអោយ ក្រុមរបស់យើង កាន់តែខាំ្លង និងរឹងមាំថែមទៀតផងដែរ។

2

រីករាយទស្សនា វីដេអូខាងក្រោមនេះ ទាំងអស់គា្ន៖



ប្រិយមិត្តអាចសាកល្បង ទាញយកវាបានដោយ ឥតគិតថៃ្លឡើយ ទាំងនៅក្នុងស្មាតហ្វូន និងថេបេ្លតជាដើម ដែលវាមានទំហំ ប្រហាក់ប្រហែល 325MB តែប៉ុណ្ណោះ។ ខេមបូ ជឿជាក់ថា អ្នកទាំងអស់គា្ន នឹងពេញចិត្តហេ្គមមួយនេះ ជាក់ជាមិនខានឡើយ ហើយក្រុមការងារយើងខ្ញុំ ខិតខំ សែ្វងរក ហេ្គម និងកម្មវិធីថី្មៗ មកចែកជូនដល់ប្រិយមិត្ត នៅពេលខាងមុខទៀត។

3

ចុចទីនេះ iOS
ចុចទីនេះ Android
ចុចទីនេះ Windows phone

4

ប្រភព Cambo-Report

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!