បើ អ្នកមានបទពិសោធន៍ការងារច្រើនឆ្នាំ ប្រាកដជាមានភាពថ្នឹកទៅនឹងការសរសេរ Cover Letter ប៉ុន្តែសម្រាប់អ្នករកការងារថ្មីៗវិញ អាចមិនច្បាស់ថាគួរបង្ហាញពីអ្វី។ ពេលខ្លះ Cover Letter នេះហើយ ដែលអាចឲ្យគេចាប់អារម្មណ៍លើអ្នក និងហៅទៅសម្ភាសមុនបេក្ខភាពដទៃទៀត។ ដូចនេះ សូមសាកល្បងមកមើលតិកនិកមួយចំនួន ដើម្បីឲ្យ Cover Letter របស់អ្នកមានគេចាប់អារម្មណ៍ខ្លាំង។
១. សរសេរខ្លីតែខ្លឹម
ជាទូទៅ Cover Letter សរសេរត្រឹម ៣កថាខណ្ឌ ឬកន្លះទំព័រ និងច្រើនបំផុតមិនលើសពីមួយទំព័រ ព្រោះនិយោជកមិនមានពេលវេលាច្រើនសម្រាប់អាននោះទេ ប៉ុន្តែត្រូវច្បាស់ថាវាមានន័យខ្លឹមសារល្អ ដែលអាចឲ្យគេចាប់អារម្មណ៍ ចៀសវាងសរសេរអូសបន្លាយវែងឆ្ងាយ។
២. ត្រូវចាំថា “to whom it may concern” គឺជាពាក្យចាស់គំរឹល ដែលគេប្រើតាំងពីយូរណាស់មកហើយ។ ម្យ៉ាងវិញទៀត ពាក្យនេះអាចបង្ហាញថាអ្នកជាមនុស្សមិនសូវខ្វល់ច្រើនក្នុងការ ស្រាវជ្រាវ។ ជំនួសមកវិញ គួរព្យាយាមស្វែងរកឈ្មោះអ្នកជួល និងបង្ហាញឲ្យចំៗតែម្ដង។ ប្រសិនបើអ្នកមើលលម្អិតពីសេចក្ដីរៀបរាប់នៃការងារ នឹងឃើញឈ្មោះអ្នកបង្ហោះ ដែលភាគច្រើនជាប្រធានផ្នែកធនធានមនុស្ស និងប្រធានផ្នែកជួលបុគ្គលិក។
៤. ចៀសវាងប្រើពាក្យមួយចំនួនដូចជា (My name is ___) និង (I am applying for the position as ____) ព្រោះគេសុទ្ធតែដឹងពីរឿងនេះ ហើយមើលទៅហាក់ដូចជាអ្នកមិនមានបទពិសោធន៍។
៣. រកមូលហេតុជាក់លាក់ ដែលធ្វើឲ្យអ្នកចង់ទទួលបានមុខតំណែងនោះ
ប្រសិនបើដាក់ពាក្យធ្វើការ ព្រោះសង្ឃឹមប្រាក់ខែច្រើន នោះអ្នកនឹងធ្លាក់តាំងពីដំបូង។ គួររកចំណុចខ្លាំងរបស់ក្រុមហ៊ុន និងបញ្ជាក់ហេតុផលដែលអ្នកចង់ទៅធ្វើការនៅកន្លែងនោះ។ ត្រូវដឹងព័ត៌មានពីក្រុមហ៊ុនដែលអ្នកចង់ដាក់ពាក្យធ្វើការនោះឲ្យ បានច្រើន មុនពេលសរសេរ Cover Letter។
៥. ដឹងច្បាស់ពីជំនាញ បទពិសោធន៍ និងលក្ខណៈពិសេសដែលខ្លួនមាន ចៀសវាងបង្ហាញអំនួតខ្លាំងពេកលើសពីការពិត។
របៀបសរសេរ (ជាទូទៅ ចែកចេញជាបីកថាខណ្ឌ)
កថាខណ្ឌទីមួយ
ប្រាប់ពីមូលហេតុដែលអ្នកសរសេរ Cover Letter និងរៀបរាប់ពីព័ត៌មានខ្លះៗ ដែលអាចឲ្យគេស្គាល់ថាអ្នកជានរណា។ ការបញ្ជាក់ប្រាប់ពីមូលហេតុទទួលបានដំណឹងការងារ និងមូលហេតុចាប់អារម្មណ៍មុខតំណែង ក៏អាចសរសេរបញ្ចូលក្នុងកថាខណ្ឌដំបូងបានដែរ។
កថាខណ្ឌទីពីរ
កថាខណ្ឌទីពីរជាចំណុចសំខាន់បំផុត ដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកជ្រើសរើសបុគ្គលិកនានា ឲ្យហៅអ្នកទៅសម្ភាស។ សំនួរមួយ ដែលនិយោជកចង់ដឹងពីអ្នករកការងារធ្វើបំផុតនោះគឺ ហេតុអ្វីបានជាអ្នកចង់ធ្វើការងារនៅកន្លែងគេ។
ចូរពន្យល់ឲ្យបានក្បោះក្បាយ ពីមូលហេតុជាក់លាក់មួយដែលនាំចិត្តអ្នកឲ្យដាក់ពាក្យធ្វើការនៅ កន្លែងនោះ។ ស្រាវជ្រាវរកព័ត៌មានក្រុមហ៊ុន មើលសន្និសីទសារព័ត៌មាននានាទាក់ទងនឹងក្រុមហ៊ុន រួចពន្យល់ថាហេតុអ្វីអ្នកស័ក្ដិសមនឹងការងារនោះ។ បង្ហាញពីជំនាញ បទពិសោធន៍ និងលក្ខណៈពិសេសនានា ដើម្បីឲ្យក្លាយជាបេក្ខជនដែលគេចាប់អារម្មណ៍។
កថាខណ្ឌទីបី
សរសេរសង្ខេបខ្លីៗចុងក្រោយ អរគុណនិយោជកដែលខំចំណាយពេលអាន Cover Letter របស់អ្នក។ ត្រូវបញ្ជាក់ពីចំណាប់អារម្មណ៍របស់អ្នកចំពោះការងារសាជាថ្មី និងរៀបរាប់ថាអ្នកនឹងប្រឹងប្រែងយ៉ាងណា ប្រសិនបើទទួលបានការងារនោះ៕
មើលគំរូខាងក្រោម៖
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.