Wednesday, June 24, 2015

ស្មាតហ្វូន​៥​ម៉ូដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​ Guinness World Record​

ជា ​រឿង​មួយ​ដ៏​ចម្លែក​ ដែល​សូម្បី​តែ​ស្មាតហ្វូន​ក៏​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ Guinness World Record ​ហើយ​មិន​មែន​តែ​មួយ​ម៉ូដែល​ទេ​ គឺ​ដល់​ទៅ​ប្រាំ​ម៉ូដែល​ឯ​ណោះ។
ខាង​ក្រោម​នេះ​គឺ​ជា​ស្មាតហ្វូន​ចំនួន​៥​ ដែល​មាន​សមត្ថភាព​អាច​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ Guinness World Record៖

១. LG G4

LG

កាល​ពី​ថ្មី​ៗ​នេះ​ LG G4 បាន​បំបែក​ឯតទគ្គកម្ម​​ថ្មី​ដោយ​សារ​តែ​ទូរសព្ទ​នេះ​អាច​ថត​រូប​ Selfie​ បាន​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ គឺ​ថត​បាន​ចំនួន​ ៧៤៦​សន្លឹក​ក្នុង​រយៈ​ពេល​២​ម៉ោង។ ពី​មុន​​ស្មាតហ្វូន​ដែល​គ្រង​តំណែង​ឯតទគ្គកម្ម​នេះ​គឺ​ Samsung Galaxy A3​ និង​ A5 ដែល​​ថត​​រូប​ Selfie​ បាន​ចំនួន​៥៣១​សន្លឹក​ ក្នុង​រយៈពេល​ដូច​គ្នា។

២. Gionee Elife S5.1

2
ទូរសព្ទ​របស់​ប្រទេស​ចិន​មួយ​នេះ​ទទួល​បាន​តំណែង​ជា​ទូរសព្ទ​ដែល​​មាន​ កម្រាស់​ស្ដើង​ជាង​គេ​នៅ​លើ​ពិភព​លោក​ គឺ​មាន​កម្រាស់​ត្រឹម​តែ​ ៥,១​មម​តែ​ប៉ុណ្ណោះ។ ​មួយ​ខែ​ក្រោយ​មក​ក៏​មាន​​​ទូរសព្ទ​ចិន​មួយ​ម៉ូដែល​​ទៀត​បាន​ដណ្ដើម​យក​ តំណែង​ពី​ទូរសព្ទ​នេះ។

៣. Oppo R5

3
Oppo R5 គឺ​ជា​ទូរសព្ទ​ដែល​​ទាញ​ទម្លាក់​​ទូរសព្ទ​ Gionee Elife S5.1​ ចេញ​ពី​បញ្ជី​ Guinness World Record ក្នុង​តំណែង​ជា​ទូរសព្ទ​ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​វិញ​ម្ដង​ គឺ​​មាន​កម្រាស់​ត្រឹម​តែ​ ៤,៨៥​មម​តែ​ប៉ុណ្ណោះ។

៤. HTC One

4

HTC One​ បាន​បង្កើត​ឯតទគ្គកម្ម​ Guinness World Record​ ថ្មី​ដោយ​សារ​ក្រុមហ៊ុន​ HTC​ បាន​​បង្កើត​ផ្ទាំង​មួយ​ផ្គុំ​ឡើង​ពី​ទូរសព្ទ​ HTC One​ ចំនួន​៤០០​គ្រឿង​ អាច​បង្ហាញ​រូប​ភាព​​​ដែល​ស៊ីមេទ្រី​គ្នា​បាន​​យ៉ាង​ល្អ។

៥. LG Optimus 2X

5

​បាន​​បង្កើត​ឯតទគ្គកម្ម​ Guinness World Record​ ​ក្នុង​នាម​ជា​ស្មាតហ្វូន​ដែល​មាន​ CPU​ ប្រភេទ​ dual-core​ ដំបូង​គេ​នៅ​ឆ្នាំ​​២០១១។

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!