ក្រុមសកម្មជនមួយក្រុមនៅអឺរ៉ុបគ្រោងនឹងបង្ហោះកូនយន្តហោះគ្មាន មនុស្សបើក (Drone) ចូលទៅកាន់ប្រទេសប៉ូឡូញដើម្បីចែកចាយថ្នាំពន្លូតកូននៅថ្ងៃសៅរ៍ នេះ។
ការហោះហើរនោះនឹងចាប់ផ្ដើមនៅក្នុងទីក្រុងមួយភាពខាងកើត ប្រទេសអាល្លឺម៉ង់ក្បែរព្រំប្រទល់ប្រទេសប៉ូឡូញនៅថ្ងៃសៅរ៍នេះ។ តែចំពោះគោលដៅដែលត្រូវបានបញ្ចប់នោះនឹងត្រូវប្រកាសនៅយប់ថ្ងៃ សុក្រនេះ។
អ្នករៀបចំគម្រោងដែលមានការសហការគ្នាពីអង្គការសិទ្ធស្ត្រីជា ច្រើនផ្សេងគ្នានោះ បាននិយាយក្នុងសេចក្ដីថ្លែងការថា ពួកគេចង់បង្ហាញពីភាពខុសគ្នារវាងគោលការណ៍សុខភាពបន្តពូជ របស់ប្រទេសប៉ូឡូញ និង បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត។ ពួកគេបន្ថែមទៀតថា ការពន្លូតកូនគឺត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងក្នុងប្រទេសនេះ និងពិបាកទទួលយក។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា រដ្ឋាភិបាលប៉ូឡូញអនុញ្ញាតឲ្យស្ត្រីអាចពន្លូតកូនបានប្រសិនបើ ម្ដាយស្ថិតក្នុងសភាពគ្រោះថ្នាក់ ទារកមិនគ្រប់លក្ខណៈ និងករណីរំលោភ ឬ សាច់ឈាមឯង។ តែច្បាប់មិនអាចទទួលសំណើសម្រាប់ហេតុផលសេដ្ឋកិច្ច ឬ សង្គមបានទេ។
ក្រុមសកម្មជនបាននិយាយថែមទៀតថាពួកគេនឹងបង្ហោះកូនយន្តហោះ Drone នេះដើម្បីចែកចាយថ្នាំពន្លូតកូន ( RU 486) ទៅឲ្យពួកគេ ដោយសារថ្នាំប្រភេទនេះគឺមិនអនុញ្ញាតឲ្យលក់ទៅក្នុងប្រទេសប៉ូឡូញ ទេ។
អង្គការ Women on Waves និងដៃគូររបស់ខ្លួនបាននិយាយថាកូនយន្តហោះ Drone នឹងនាំយកកញ្ចប់ថ្នាំដែលមានទម្ងន់តិចជាង ៥ គីឡូក្រាម និងហោះស្ថិតនៅក្នុងខ្សែបន្ទាត់ដែលអាចមើលឃើញ។ អង្គការបាននិយាយផងដែរថា Drone នឹងមិនហោះនៅចូលទៅក្នុងដែនអាកាសដែលហាមឃាត់នោះទេ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.