Wednesday, June 24, 2015

​ក្រសួង​អប់រំ​រំឭក​បេក្ខជន​ប្រឡង​បាក់​ឌុប​កុំឲ្យ​យក​ឧបករណ៍​អេឡិចត្រូនិ​ចចូល​ក្នុង​មណ្ឌល​ប្រឡង​​


មើលរូបភាពបន្ថែម
សកម្មភាព​ត្រួតពិនិត្យ និងដកហូតសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍ហាមឃាត់នៅមុខមណ្ឌល​ប្រឡង កាល​ពី​ឆ្នាំ​២០១៤ (រូបភាពពី​ហ្វេសប៊ុក​ក្រសួង​អប់រំ)
​ក្រសួង​អប់រំ យុវជន និង​កីឡា រំឭក​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ក្នុង​ឆ្នាំ​២០១៥​នេះ មិន​ឲ្យ​លាក់​ទុក​ឧបករណ៍​អេ​ឡិ​ច​ត្រូវ​និច​គ្រប់​ប្រភេ​ទជាប់​នឹង​ខ្លួន​ ចូលក្នុង​មណ្ឌល​ប្រឡង ហើយ​ករណី​បើ​ក្រសួង​រកឃើញ បេក្ខជន​នឹងត្រូវ​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្ដិ ។​
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥ ដែល​មាន​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប ៨៨ ៤៨៨​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៤៩​មណ្ឌល ចែកជា ៣ ៥៧៦​បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង​២៥ ។​
​សេចក្ដីប្រកាសបន្ត​ថា ដើម្បី​ឲ្យ​ដំណើរការប្រឡ​នេះ​ប្រព្រឹត្ដទៅ​តាម​ច្បាប់ យុត្ដិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ក្រសួង​អប់រំ​អំពាវនាវ​ដល់​បេក្ខជន​ទាំ​អស់​ត្រូវគោរព​បទបញ្ញត្តិ​នៃ​ ការប្រឡង ជាពិសេស​មិន​ត្រូវ​លាក់​ទុក​យក​ឧបករណ៍​អេឡិចត្រូនិ​ចចូល​ក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ឡើយ ។ សេចក្ដីប្រកាស​បន្ថែមថា ក្នុងករណី​ដែល​ក្រសួង​រកឃើញ បេក្ខជន​ដែល​លាក់​ទុក​ឧបករណ៍​អេឡិចត្រូនិច​ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ដោយ​ ស្វ័យប្រវត្តិ ។​
​សេចក្ដីប្រកាស​ឲ្យដឹង​ដែរថា លទ្ធផល​នៃ​ការប្រឡង​នឹង​ត្រូវ​ប្រកាស​នៅតាម​មណ្ឌល​នី​មួយៗ​នៅ​រសៀល​ថ្ងៃ​ទី​ ១៥ ខែ​កញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥ សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​ខេត្ត​ផ្សេងទៀត ។​
​គួរបញ្ជាក់​ថា ក្រសួង​អប់រំ​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ក្នុង ​ឆ្នាំ​២០១៤ ខុស​ពី​ឆ្នាំ​កន្លងទៅ ។ ដោយ​មាន​ការ​រឹតបន្តឹង​នេះ បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ទាំង​ពីរ​លើក​ដែល​ក្រសួង​បាន​រៀបចំ​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​៤០,៦៧​ភាគរយ ខណៈ​ឆ្នាំ​២០១៣ មាន​ទៅ​ដល់​៨៦,៧៧​ភាគរយ ៕

 ប្រភព VOD

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!