Wednesday, June 24, 2015

អ្នក​អាច​ធ្វើ​ការ​មើល​វីដេអូ​ក្នុង Youtube ដោយ​គ្មាន​ Internet បាន​ហើយ

Youtube Offline
Youtube គឺ​ជា​បណ្តាញ​សង្គម​វីដេអូ ចម្រៀង រឺខ្សែភាពយន្ត​ យើង​អាច​ធ្វើការ​មើល​នូវ​វីដេអូ​ចម្រៀង វីដេអូ​ខ្សែ​ភាពយន្ត​បាន​តាមរយៈ​ Youtube ជាពិសេស​យើង​ជា​ធ្វើការ​ចែក​រំលែក​នូវ​វីដេអូ របស់​ខ្លួន​ទៅ​កាន់​អ្នក​ប្រើប្រាស់​ Youtube បាន​ផង​ដែរ។
Youtube មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ក្នុង​មួយ​ថ្ងៃ មាន​វីដេអូរាប់​លាន​វីដេអូ​ត្រូវ​បាន Upload ចូលទៅក្នុង​បណ្តាញ Youtube។ មាន​បទច​ម្រៀង​ MV, TV Show, Movies ជា​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បណ្តាញ Youtube។
សម្រាប់​អ្នក ​ដែល​ចង់​មើល​វីដេអូ​តាមរយៈ​ចាំបាច់​ត្រូវ​តែ​មាន Internet ទើប​អ្នក​អាច​តាមដាន​វីដេអូបាន​ ចុះប្រសិនបើ​គ្មាន Internet យើង​​អាច​មើល​វីដេអូ​តាម Youtube បានដ​ែររឺទេ?
សម្រាប់កំណែ​ថ្មីរបស់ Youtube នៅ​ smartphone android និង​ ios យើង​អាច​ធ្វើការ​ទាញ​យក​វីដេអូ​សម្រាប់​មើលនៅពេល Offline មានន័យ​ថា​យើង​អាច​ធ្វើការ​ Download video ទុក​នៅពេល​ដែល​គ្មាន​ Internet យើង​អាច​មើល​វីដេអូនោះ​បាន​ដោយ​មិន​ចាំបាច់​មាន Internet។

តើ​ធ្វើ​ដូច​ម្តេច​អាច​ទាញ​យក​វីដេអូ​សម្រាប់មើល Offline?

សូម​ត្រួត​ពិនិត្យមើល​ការ​ណែនាំ​ខាងក្រោម៖
ចំណុចទី ១ ចូល​ទៅកាន់​កម្មវិធី Youtube នៅក្នុងទូរសព្ទ័​ដៃរបស់អ្នក បន្ទាប់មក​អ្នកនឹង​ឃើញ​ពាក្យ​ថា Offline

តើធ្វើដូច​ម្តេច​ដើម្បី​ទាញយក​វីដេអូ​សម្រាប់​មើល Offline ?

ជា ​ការ​ងាយ​ណាស់​ ចំណុចទី ២ ធ្វើការ​ស្វែងរក​វីដេអូដែល​អ្នក​ច្រើន​ទាញយក Download ដោយ​ Search នៅក្នុង​ប្រអប់​ស្វែងរក​របស់កម្មវិធី Youtube ដូច​រូប​ខាង​ក្រោម៖

ចំណុចទី ៣ បន្ទាប់​ពី​ស្វែង​រក​នូវ​វីដេអូដែល​ចង់​បាន​ហើយ សូម​ចូល​មើល​វីដេអូ​នោះ បន្ទាប់មក​អ្នក​នឹង Botton មួយ​ដែល​មាន​និមិត្តសញ្ញា​សម្រាប់​ធ្វើការ​ Download ហើយ​ធ្វើការ​ចុច​ដើម្បីទាញ​យក​វីដេអូនោះ។
ចំណុចទី ៤ ក្រោយ​ពី​ការ​ចុច​ប៊ូតុង​ទាញ​យក​វីដេអូ​ហើយ នៅ​ពេល​ដែល​បាន​បញ្ចប់​ Download video វា​នឹង​ចេញ​សញ្ញាដូច​រូប​ខាងក្រោម៖
ចំណុច ​ទី ៥​ ធ្វើការ​ចូល​ទៅ​កាន់​ផ្នែក Offline Menu នោះ​អ្នក​នឹងឃើញ​នូវ​វីដេអូ​ដែល​បាន​ទាញ​យក​សម្រាប់មើល​នៅ​ពេល​ដែល​គ្មាន​ Internet

ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!