ក្រុមហ៊ុន រថយន្ត Rolls-Royce Motor Cars កាលពីពេលថ្មីៗបានរៀបចំកម្មវិធីជួបជុំដោយមានការប្រមូលផ្ដុំ រថយន្ត Rolls-Royce ច្រើនជាងគេបំផុត ក្នុងកម្មវិធីប្រចាំឆ្នាំលើកទី ៥៦ សម្រាប់អ្នកនិយមរថយន្ត Rolls-Royces (Club Annual Concours and Rally) ។
ព្រឹត្តិការណ៍នេះបានរៀបចំនៅឯ Burghley House តំបន់ Stamford ក្រុង Lincolnshire ប្រទេសអង់គ្លេស ដោយមានរថយន្ត Rolls-Royces ទាំងស៊េរីចាស់ៗ និងស៊េរីថ្មីៗប្រមាណជាង ១០០០ គ្រឿងចូលរួម ដែលជាចំនួនច្រើនបំផុតពុំធ្លាប់មានពីមុនមក។
អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rolls-Royce Motor Cars លោក Torsten Mueller-Oetvoes ឲ្យដឹងថា ព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំនេះ ដើម្បីឲ្យសាធារណជនបានមើលឃើញកាន់តែជិតថែមទៀត សម្រាប់រថយន្តដ៏សំខាន់និងរថយន្តកម្រនៅក្នុងប្រវត្តិសាស្ត្ររបស់ រថយន្ត Rolls-Royce។ ព្រឹត្តិការណ៍នេះបង្ហាញពីជោគជ័យការថែរក្សាម៉ាកយីហោរបស់រថយន្ត Rolls-Royce។
ក្រុមហ៊ុន Rolls-Royce Motor Cars បានអបអរពិធីជួបជុំនោះ ដោយដាក់បង្ហាញនូវរថយន្តម៉ូដែល Phantoms, Ghosts និង Wraiths ដែលផលិតនៅទីក្រុង Goodwood ក្នុងនោះក៏មានតាំងពីរថយន្តបែបច្នៃកុម្ម៉ង់ (Bespoke) មួយចំនួនផងដែរ។
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.