Saturday, June 27, 2015

របាយការណ៍​បញ្ជាក់​ថា​ Apple ចាប់​ផ្ដើម​ផលិត​ iPhone ៤,៧ និង ៥,៥ អុីញ

​ ក្រុមហ៊ុន​ Apple ​​ចាប់​ផ្ដើម​ការ​ផលិត​​ទូរសព្ទ​ iPhone ជំនាន់​បន្ទាប់​របស់​ខ្លួន​ ដែល​នឹង​មាន​អេក្រង់​ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ​ ព្រម​ទាំង​​ភ្ជាប់​មក​ជា​មួយ​​​នឹង​បច្ចេកវិទ្យា​​ Force Touch។ នេះ​បើ​តាម​របាយការណ៍​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

iphone-6-side-800x536

​​តាម​​សារព័ត៌មាន Bloomberg របស់​អាមេរិក​បាន​រាយការណ៍​មក​ថា​​  ក្រុមហ៊ុន​ផ្គត់ផ្គង់​​ការ​ផលិត​​របស់​​ក្រុមហ៊ុន​ Apple ​បាន​ចាប់ផ្ដើម​​​ការ​ផលិត​​ iPhone ​ម៉ូដែល​បន្ទាប់​​ដែល​ភ្ជាប់​មក​ជា​មួយ​នឹង​បច្ចេកវិទ្យា​ Force Touch ។

​ដំបូង​​ Apple ​បាន​ដាក់​បញ្ចូល​បច្ចេកវិទ្យា​មួយ​នេះ​ទៅ​ក្នុង​​នាឡិកា​ Apple Watch ។ ក្រោយ​មក​បច្ចេកវិទ្យា​មួយ​នេះ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​ Trackpad ​របស់​កុំព្យូទ័រ​ Laptop ម៉ូដែល​ MacBook ទំហំ​ ១២ អ៊ីញ​ថ្មី។ តែ​​តាម​ប្រភព​បាន​បង្ហាញ​ថា ចំពោះ​ iPhone ជំនាន់​បន្ទាប់​គឺ​ប្រហែល​ជា​​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​​នេះ​ដែរ។

13398-8091-12994-7349-150525-Touch-l-l

​ពាក្យ​ចចាមអារ៉ាម​មុន​ៗ​បាន​អះអាង​ថា​​ Apple ​នឹង​ដាក់​បញ្ចូល​​ Force Touch ​ទូរសព្ទ iPhone អេក្រង់​ធំ​គឺ​ “iPhone 6s Plus”។ ប៉ុន្តែ​ពេល​នេះ​​របាយការណ៍​បាន​បញ្ជាក់​ថា​​មិន​ថា​ម៉ូដែល​ណា​ទេ​​ រាល់​ ​iPhone ជំនាន់​​ក្រោយ​របស់​ Apple គឺ​មាន​បច្ចេកវិទ្យា​នេះ​ទាំង​អស់។

ប្រភព​បាន​បន្ថែម​ទៀត​ថា​​ ចំពោះ​ការ​ផលិត​ iPhone ជំនាន់​ក្រោយ​នេះ​នឹង​មាន​ដំណើរ​ការ​ល្អ​ ដោយ​សារ​តែ​ Apple ​បាន​រក្សា​ទុក​​ការ​រចនា​ដូច​ទៅ​នឹង​ម៉ូដែល​ iPhone 6 ​ដែរ។ ប៉ុន្តែ​ជា​មួយ​នឹង​​ការ​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​នេះ​ គឺ​ជា​​ការ​លំបាក​មួយ ​ដោយ​សារ​តែ​វា​មាន​ផល​ប៉ះពាល់​ដល់​ផ្ទៃ​អេក្រង់​ ​ដូច្នេះ​វា​នឹង​​​ធ្វើ​​ឲ្យ​ការ​ផលិត​មាន​ការ​យឺត​យ៉ាវ៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!