Saturday, June 27, 2015

Facebook ចេញ​មុខងារ​ថ្មី​ដាក់​រូបភាព​ Profile ជាប់​​ឥន្ទធនូ​អបអរ​ច្បាប់​រៀបការ​ភេទ​ដូច​គ្នា​នៅ​អាមេរិក

​ ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook ​បាន​​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​មុខងារ​រូបភាព​ថ្មី​​សម្រាប់​អបអរ​ទៅ​ដល់​ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​​អាមេរិក​ដែល​បាន​ទទួល​ស្គាល់​ និង​​​អនុញ្ញាត​ឲ្យ​មនុស្ស​ភេទ​ដូច​គ្នា​អាច​រៀប​ការ​ជា​មួយ​គ្នា​បាន។

11667534_10102203860243201_2713296330820668368_n

​នៅ​ថ្ងៃ​ទី​ ២៦ ខែ មិថុនា​ម្សិល​មិញ​នេះ​ តុលាការ​កំពូល​របស់​អាមេរិក​បាន​សម្រេច​ចិត្ត​​ និង​​យល់​ព្រម​ឲ្យ​​​​ មនុស្ស​មាន​​ភេទ​ដូច​គ្នាអាច​រៀប​ការ​ជា​មួយ​គ្នា​បាន​នៅ​​ក្នុង​ទឹក​ដី​ អាមេរិក​។ ដូច្នេះ​ដើម្បី​អបអរ​ដល់​សេចក្ដី​សម្រេច​នេះ​ Facebook ក៏​​បាន​បង្កើត​ Tool មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​បង្កើត​រូបភាព Profile ​ដែល​មាន​រូបភាព​ជា​ឥន្ទធនូ​ដ៏​ស្រស់​ស្អាត​ជាប់​ជា​មួយ​នឹង​រូប​ Profile ។ មិន​មែន​មាន​​តែ​ Facebook តែ​មួយ​ប៉ុណ្ណោះ​នោះ​ទេ​​ ក្រុមហ៊ុន​ផ្សេង​ទៀ​ត​ដូច​ជា​ Apple, Google, Uber និង Salesforce ក៏​បាន​អបអរ​ទៅ​នឹង​សេចក្ដីសម្រេច​នេះ​ដែរ។

editing-1

ចំពោះ​អ្នក​លេង​ Facebook ផ្សេងៗ​​​ក៏​អាច​ធ្វើ​តេស្ដ​សាក​ល្បង​​នូវ​ Tool ​ថ្មី​នេះ​បាន​ដែរ ​ដោយ​គ្រាន់​តែ ចុច​នៅ​ទីនេះ  ឬ ចូល​ទៅ​កាន់​វិបសាយ (https://www.facebook.com/celebratepride)។ តែ​ត្រូវ​ចាំ​ថា​ អ្នក​បាន​ Log in ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ “Use as Profile Picture”  នោះ​អ្នក​នឹង​បាន​រូបភាព​ Profile ដែល​មាន​រូប​ឥន្ទធនូ​ជាប់​ជា​មួយ៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!