មនុស្ស ភាគច្រើនចូលចិត្តប្រើទូរសព្ទរបស់ពួកគេស្ទើរតែគ្រប់ពេល មិនថាវេលាណានោះទេ។ បើទោះបីជាអស់ថ្មយ៉ាងណាក៏ដោយ ក៏ពួកគេឆ្លៀតពេលសាកថ្មបណ្ដើរ និងប្រើប្រាស់បណ្ដើរដែរ។ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនគឺពុំសូវចាប់អារម្មណ៍ថា ទង្វើរបែបនេះគឺអាចធ្វើឲ្យមានបញ្ហាមួយចំនួនកើតឡើងនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកប្រើប្រាស់គ្រប់ រូបគួរយល់ដឹង៖
ឡើងកម្ដៅ
ការឡើងកម្ដៅជារឿងដំបូងមួយដែលកើតឡើងខណៈប្រើប្រាស់ទូរសព្ទ កំពុងតែសាកថ្ម។ អ្នកប្រើប្រាស់មួយចំនួនគិតថា ការឡើងកម្ដៅគឺមិនជាបញ្ហាធំដុំនោះទេ តែការគិតបែបនេះអាចជាការយល់ច្រឡំមួយ ព្រោះបើធ្វើបែបនេះជាញឹកញាប់វាអាចធ្វើឲ្យមានបញ្ហាមួយ ចំនួនដូចជា៖
– អាចធ្វើឲ្យខូចសារធាតុគីមីនៅក្នុងថ្ម
– អាចធ្វើឲ្យផ្ទុះថ្មទូរសព្ទ ឬ
- អាចធ្វើឲ្យទូរសព្ទមិនអាចបើកបាន (Turning “ON”)។
ប៉ោងថ្ម
សាកថ្មបណ្ដើរប្រើបណ្ដើរ ក៏អាចធ្វើឲ្យទំហំថ្មប៉ោងបានដែរ។ នៅពេលដែលថ្មចាប់ផ្ដើមប៉ោងវាក៏អាចធ្វើឲ្យថ្មជួបបញ្ហាមួយ ចំនួនផ្សេងទៀតដែរដូចជា៖
– អាចផ្ទុះ ឬឆេះបាន
– សមត្ថភាពសាកថាមពលយឺតជាងមុន ឬ
– ខូចថ្មតែម្ដង
ដូច្នេះប្រសិនបើមានករណីបែបនេះកើតមាន អ្នកគួរតែផ្លាស់ប្ដូរវាចេញគឺជាការល្អ។
ចុះថយសមត្ថភាពផ្ទុកថាមពល
វាគឺជាផលប៉ះពាល់មួយផងដែរ ព្រោះវាធ្វើឲ្យចុះថយសមត្ថភាពផ្ទុកថាមពលរបស់ថ្ម។ ចំពោះថ្មភាគច្រើន គឺជាធម្មតាពេលសាកពេញម្ដងគឺអាចប្រើបានពី ១៥ ទៅ ១៨ ម៉ោង។ ប៉ុន្តែបន្ទាប់ពីកើតមានបញ្ហានៃការប្រើប្រាស់វាខណៈពេលសាក វាអាចធ្វើថយចុះសមត្ថភាពផ្ទុកថាមពលដោយសល់ត្រឹមតែ ៧ ទៅ ៨ ម៉ោងតែប៉ុណ្ណោះ។ ដូច្នេះវាបានថយចុះដល់ទៅ ៣ ទៅ ៤ ម៉ោង។
មានបញ្ហាទៅឆ្នាំងសាក
ក្នុងចំណុចនេះដែរ ការប្រើប្រាស់ទូរសព្ទកំពុងសាកថ្មគឺវាអាចដាក់សម្ពាធធ្ងន់ដល់ ឆ្នាំងសាក ដូចជាធ្វើឲ្យឡើងកម្ដៅ ឬខូចឆ្នាំងសាកតែម្ដង។ ដូច្នេះកាលណាខូចអ្នកគឺត្រូវតែទិញថ្មី តែការទិញថ្មីអ្នកអាចប្រឈមនឹងបញ្ហាដូចជា៖
– ទិញចំឆ្នាំងសាកមានគុណភាពមិនល្អ ធ្វើឲ្យសាកយឺត
– ទិញឆ្នាំងសាកថ្មីរបស់ក្រុមហ៊ុនគឺវាមានតម្លៃថ្លៃ
- ទិញរបស់ក្លែងក្លាយ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ។
អាចធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្ទាល់
កន្លងទៅមានករណីគ្រោះថ្នាក់បានកើតឡើងដោយសារការប្រើប្រាស់ទូរសព្ទពេលកំពុងសាកថ្ម។ ជាក់ស្ដែងដូចជា៖
– នៅខែមករាឆ្នាំ ២០១៤ ក្មេងអាយុ១០ឆ្នាំម្នាក់បានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារប្រើទូរសព្ទ កំពុងសាកថ្ម
- នៅខែវិឆ្ឆិកា ឆ្នាំ ២០១៣ បុរសជនជាតិថៃម្នាក់បានស្លាប់ដោយសារឆក់អគ្គិសនីខណៈកំពុងពេលសាកថ្មទូរសព្ទ និង
- នៅខែកក្កដា ឆ្នាំ២០១៣ ស្ត្រីម្នាក់បានស្លាប់ខណៈកំពុងប្រើប្រាស់ iPhone 5 ពេលសាកថ្មទូរសព្ទ។
ដូច្នេះទាំងនេះជាឧទាហរណ៍ សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរសព្ទពេលកំពុងសាកថ្ម៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.