ការវិវត្តន៍នៃប្រព័ន្ធប្រតិបត្តិការ
iOS8 ទៅ iOS9 បានធ្វើឳ្យអតិថិជនមានការចាប់អារម្មណ៍ជាខ្លាំង។ ការធ្វើការ
Update នេះគឺមានការកែប្រែចំណុចមួយចំនួននិងលម្អថ្មីផងដែរ។
ថ្ងៃនេះខាងពពកយើងខ្ញុំនឹងធ្វើការប្រៀបធៀបចំណុច១០យ៉ាងដែលមាន
លក្ខណៈខុសគ្នារវាង iOS9 ថ្មីនិង iOS8 ។
1. ការផ្លាស់ប្តូរ App Switcher
វាមានការផ្លាស់ប្ដូរក្នុង
App-Switcher ដែលធ្វើឳ្យ App មួយចំនួនប្រសើរជាងមុន។ Apple iOS9
មានលក្ខណៈអាចត្រួតពិនិត្យកម្មវិធីដែលខុសពីមុន។
ដែលកម្មវិធីទាំងនោះស្ថិតក្នុងជ្រុងៗតាម App-Switcher ដែលនៅ Step-by-Step ។
Cards App នោះមានទំហំធំៗជាងមុនហើយវាក៏មាននាទី Recent និង Favorite Contacts
ជាមួយ App-Switcher ។
2. ចំណុចថ្មីក្នុង Spotlight / Search
iOS9
ថ្មីនេះត្រូវបានរចនាបន្ថែមថ្មីៗនៅតួនាទីជាច្រើនដូចជាការស្វែងរក
ពិន្ទុកីឡាធំៗ , កាលវិភាគព័តមាននានា , ព្យាករណ៍អាកាសធាតុ ,
តម្លៃភាគហ៊ុន..... រួមជាមួយមុខងារក្នុងការស្វែងរកថ្មីជាច្រើនទៀត។ ហើយ iOS9
ក៏បានរចនានៅរបាស្វែងរកនោះដោយផ្ទៃខាងក្រោយ
ប្រផេះទៅជាល្អក់វិញ(ដូចក្នុងរូបភាពខាងលើ)។ ហើយវាមាន Voice Dictation
(ការនិយាយ) រហ័សជាងមុនផងដែរ ទាំងការស្វែងរកជាដើម។
3. ផ្ដល់ព័តមានលម្អិតស្ដីពីការប្រើប្រាស់ថ្ម
ឥឡូវនេះក្នុង
iOS9 ប្រិយមិត្តអាចពិនិត្យកម្រឹងប្រើប្រាស់ថ្មក្នុង iPhone ឬ iPad
របស់ប្រិយមិត្តបានលម្អិតជាងមុនទៀតផង។
វាបង្ហាញចំនួនភាគរយនិងចំនួនពេលវេលាក្នុង Screen
របស់ប្រិយមិត្តយ៉ាងលម្អិតនិងត្រឹមត្រូវ។ ការ Update
ថ្មីនេះពិតជាអាចផ្ដល់ប្រយោជន៍ដល់អតិថិជនខ្លាំងណាស់ក្នុងការប្រើប្រាស់ថ្ម។
ប្រិយមិត្តអាចចូលទៅមើលបានក្នុង Setting បន្ទាប់ក្នុង Battery instead of
Settings បន្ទាប់ទៀត General ហើយយក Usage បន្តរទៀតយកពាក្យ Battery Usage
ដើម្បីពិនិត្យមើល។
4. Back Button ថ្មី
ការ
Update ថ្មីនៃប៊ូតុងថយក្រោយ (Back Button) ដែលបានធ្វើការរចនាដោយខាងការងារ
UI របស់ក្រុមហ៊ុន Apple ។
វាអាចមានសមត្ថភាពក្នុងការចុចត្រឡប់ថយក្រោយដោយស្រួលក្នុង Notifications ។
ឧទាហរណ៍ប្រិយមិត្តកំពុងស្ថិតក្នុង Safari ហើយប្រិយមិត្តនឹងទទួលដំណឹងជាសារ។
ហើយប្រិយមិត្តក៏អាចត្រឡប់ក្រោយផងដែរដោយគ្រាន់ចុច Back to Search
ក្នុងរបាខាងលើនៃអេក្រង់ស្មាតហ្វូនរបស់ប្រិយមិត្តនៅជ្រុងខាងលើផ្នែកខាងឆ្វេង។
5. ការស្វែងរកក្នុង Settings
ទីបំផុត
Apple បានដាក់ឳ្យប្រិយមិត្តនូវមុខងារដ៏ស្រួលថ្មីមួយទៀតនៅក្នុង Setting ។
មុខងារនោះគឺប្រព័ន្ធប្រតិបត្តិការ iOS9 ថ្មីអាចមានតួនាទី Search (ស្វែងរក)
ដោយរហ័សជាងការស្វែងរកធម្មតា ក្នុងការកំណត់ឬចង់ផ្លាស់ប្ដូរនានាក្នុង Setting
។
6. តួអក្សរធំជាងមុននៅលើ Keyboard
ជាថ្មីនេះ
iOS9
បានរចនាក្ដារវាយអក្សររបស់ខ្លួនឳ្យធំជាងមុនទោះបីប្រិយមិត្តមិនតំឡើងវាក៏ដោយ។
គ្រប់តួរអក្សរគឺធំជាងមុនដែលវាយនៅក្នុង iOS8 ។
វាមានលក្ខណៈធំស្រឡះមើលនៅពេលប្រិយមិត្ត វាយអក្សរក្នុង Notes
ដើម្បីកំណត់សម្គាល់របស់ប្រិយមិត្ត។
7. Maps App
នៅពេលប្រិយមិត្តចុចប៊ូតុងស្វែងរក
(Search bar)
នោះប្រិយមិត្តប្រាកដ៏ជាឃើញយ៉ាងរហ័សនៅមុខងារថ្មីនៅពីខាងក្រោមរបារនោះ។
វាមាននាទីស្វែងរកតំបន់ឳ្យប្រិយមិត្តដែលជាទីតាំងនៅជិតប្រិយមិត្តបំផុតដូចជា
ផ្សារ , ភោជនីយដ្ឋាន , មន្ទីពេទ្យ , កន្លែងធ្វើដំណើរ , ហាងសំលៀកបំពាក់ ...
ជាដើម។ ប្រិយមិត្តគ្រាន់តែចុចនៅលើ icon ទាំងនោះដើម្បីរកមើលយ៉ាងងាយ។
8. ការរចនាថ្មីនូវ Apple’s Map iOS9
ផែនទីក្នុង
Apple iOS9
នេះត្រូវបានរចនាថ្មីម្ដងទៀតដើម្បីបង្ករភាពងាយស្រួលដល់ប្រិយមិត្តក្នុងការចូលទៅមើល។
ដូច្នេះប្រិយមិត្តអាចរុករកតាមបណ្ដាលទីក្រុងនានាក្នុងពិភពលោក
រួមទាំងសេវារថយន្តក្រុង , សាឡាង , Taxi , ផ្លូវរថភ្លើង
ព្រមទាំងផ្លូវក្រោមដីទៀតផង។ Map iOS9
ថ្មីនេះអាចបង្ហាញជាដំណាក់កាលៗឳ្យប្រិយមិត្តយ៉ាងលម្អិតជាងមុន។
9. Printer ក្នុង iOS9
ជម្រើសបោះពុម្ពក្នុងពេលនេះរបស់
iOS9 កាន់តែប្រសើរសម្រាប់ប្រិយមិត្ត។
វាអាចបង្ហាញដល់ប្រិយមិត្តក្នុងការបោះពុម្ពយ៉ាងល្អ
ដោយប្រិយមិត្តអាចកំណត់សឬខ្មៅ កំណត់ចំនួនសន្លឹកទៅម៉ាស៊ីនបោះពុម្ពទៀតផង។
10. Picture-in-Picture
ពេលនេះប្រិយមិត្តអាចទស្សនាភាគយន្តឬបទចម្រៀងដោយកំពុងជជែកកម្សាន្តឬរុករកកម្មវិធីថ្មីមួយទៀតបានយ៉ាងងាយស្រួល។
iOS9 បានដាក់បញ្ចូលនូវកម្មវិធីថ្មីគឺ Picture-in-Picture
សម្រាប់បម្រើដល់អតិថិជន។ ប្រិយមិត្តក៏អាចប្ដូរទំហំនោះបានតាមចំណង់ចិត្ត។
ហើយចំពោះរូបភាពក្នុងវីឌីអូនោះគឺដំណើរការបានយ៉ាងលឿនដោយមិនរារាំងដោយឬអ័កនោះទេ។
ប្រភព PorPok
Posted in: Apple,News,Technology
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.