Wednesday, June 24, 2015

កាម៉េរា DxO One 20.2MP សំរាប់ភ្ជាប់ជាមួយ iPhone និង iPad ធ្វើអោយរូបភាពកាន់តែច្បាស់ (មានវីដេអូ)

បច្ចេកវិទ្យាកាន់តែធ្វើអោយអ្នករំជួលចិត្តទៀតហើយ ក្នុងពេលថ្មីៗនេះជាមួយនឹងគ្រឿងបន្ថែមសំរាប់អ្នកប្រើប្រាស់ iPhone និង iPad។ DxO One គឺជាកាម៉េរាមានរាងតូចហើយមានគុណភាពច្បាស់ ដែលទើបនឹងលេចចេញរូបរាងដាក់លក់លើទីផ្សារក្នុងពេលថ្មីៗនេះទេយើងប្រើប្រាស់វាភ្ជាប់ជាមួយនឹង iPhone និង iPad របស់អ្នកជាមួយនឹងរន្ធ USB។
DxO One មានលក្ខណៈពិសេសអាចធ្វើអោយរូបភាពដែលថតដោយ iPhone និង iPad របស់អ្នកមានកំរិតច្បាស់ដូចទៅនឹងកាម៉េរា Professional DSLRs។ វានាំមកនូវកាម៉េរាទំហំ 20.2MP មានទំងន់ 108g ងាយស្រួលអោយអ្នកដាក់ទុកក្នុងហោប៉ៅ។ DxO One ផលិតឡើងប្រៀបបានទៅដូចជា Lens f/1.8 គឺវាពិតជាល្អអស្ចារ្យណាស់សំរាប់ Portrait photography របស់ iPhone និង iPad ផងដែរ។
DxO One បូករួមទាំង aperture (from f/1.8 to f/11), shutter speed (from 15s to 1/8000s), និង ISO (from 100 to 51200) ។ DxO One អាច recodes វីដេអូបានទៅដល់ 1080p/30fps ឬ 720p/120fps។
អ្នកប្រើប្រាស់ DxO One ត្រូវដាក់ជាមួយនឹង Memory Micro SD ហើយពេលថតរូប ឬ វីដេអូវា Store ទុកនៅក្នុង Camera roll ដោយស្វ័យប្រវត្តិ។ អ្នកអាចធ្វើការចែករំលែកវាទៅកាន់ Facebook, Instagram, និង TwitterZ បានយ៉ាងងាយស្រួល។

 
រីឯតំលៃរបស់វាបានដាក់លក់នៅ អាមេរិកដំបូងមានតំលៃរហូតដល់ 599$ ហើយអ្នកអាចទិញតាមរយៈ http://www.dxo.com/ នេះបាន។ DxO One នេះមិនទាន់អនុញ្ញាត្តិអោយដឹកជញ្ជូនទៅតាមប្រទេសណាមួយនៅឡើយទេ គេទើបនឹងដាក់លក់នៅក្នុងប្រទេសអាមេរិកតែប៉ុណ្ណោះ។ វានឹងមានគំរោងដាក់លក់អោយដឹកជញ្ជូនទៅតាមប្រទេសមួយៗ នៅខែកញ្ញាខាងមុខនេះ។

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 




ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!