Wednesday, June 24, 2015

WALTR សម្រាប់ Windows ដើម្បីចម្លង Music , Videos ទៅ iOS ជំនួស iTunes និង Jailbreak

ប្រិយមិត្តដែលជាអតិថិជនរបស់ iPhone ឬ iPad ប្រាកដ៏ជាស្គាល់កម្មវិធី iTunes និង Jailbreak មិនខាន។ ពីព្រោះជាធម្មតាដើម្បីផ្ទេររាល់ ឯកសារ , MP3 ឬ វីឌីអូនានា ពីកុំព្យូទ័រទៅ iPhone ឬ iPad បានប្រិយមិត្តត្រូវដែលបម្លែងវាតាមរយៈកម្មវិធីទាំង២ខាងលើមិនខាន។ ដើម្បីភាពងាយស្រួលដល់ប្រិយមិត្តដែលជាអតិថិជន ឥឡូវនេះខាងក្រុមហ៊ុន Apple បានរចនានូវកម្មវិធីថ្មីមួយដែលអាចជួយសម្រួលក្នុងការផ្ទេរឬបម្លែងទៅក្នុង iOS ។ កម្មវិធីនោះគឺមានឈ្មោះថា WALTR ។
WALTR គឺជាកម្មវិធីប្រភេទ Third-Party Software ដែលអាចមានសមត្ថភាពក្នុងការផ្ទេរឯកសារ , MP3 ឬ វីឌីអូនានា ពីក្នុង Windows ទៅ iOS ទោះបីគ្មានកម្មវិធី iTunes ក៏ដោយ ហើយការផ្ទេរនេះក៏មិនត្រូវការ Jailbreak ដែរ។ កម្មវិធីនេះត្រូវបានដាក់ក្នុងប្រព័ន្ធប្រតិបត្តិការ OS X ហើយបច្ចុប្បន្ននេះត្រូវបានរចនាឡើងក្នុង Windows ទៀត។ 
ក្រុមការងារ Softorino ដែលជាក្រុមស្ថាបនិក WALTR បាននិយាយថាពួកគេកំពុង Brining Subtitle ដើម្បី Support ទៅ WALTR ឳ្យកាន់តែមានភាពប្រើប្រាស់បានល្អ។ កំណែនេះត្រូវបានដាក់ឳ្យប្រើក្នុង Mac រួចរាល់ហើយឯចំពោះ Windows ក៏មិនយូរនោះទេ។ 
ប្រិយមិត្តទាំងឡាយ អាចចូលទាញយក WALTR បានក្នុង Link softorino.com/waltr

ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!