Wednesday, June 24, 2015

ដំណឹងល្អពី Microsoft ចំពោះប្រិយមិត្តចង់ដំឡើង Windows 10


ក្រុមហ៊ុន Microsoft បានបង្ហាញផ្លូវក្នុងការ Upgrade យកប្រព័ន្ធប្រតិបត្តិការថ្មី Windows 10 ដោយឥតគិតថ្លៃចំពោះរាល់អតិថិជនចាស់ណាដែលកំពុងប្រើប្រាស់ Windows 7 និង Windows 8.1 ។ 


ចំពោះអតិថិជនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 7 និង Windows 8.1 នឹងមានលទ្ធភាពក្នុងការដំឡើងយក Windows 10 ថ្មីដោយឥតគិតថ្លៃក្នុងការប្រើប្រាស់ ដោយរយៈពេលមួយឆ្មាំដែលចាប់ផ្ដើមពីថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ។ ប៉ុន្តែចំពោះអតិថិជនដែលកំពុងប្រើប្រាស់ Windows Vista និង XP គឺត្រូវចំណាយថវិការដើម្បីប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មីមួយនេះ។ Microsoft បានបង្ហើបទៀតថា ដើម្បីទាញយកនិងដំឡើង Windows 10 បានគឺត្រូវពឹងផ្អែកលើគណនី Microsoft របស់អតិថិជនដើម្បីចុះឈ្មោះសម្រាប់ការទាញយកដោយឥតគិតថ្លៃ។ 


ការគ្រោងដាក់ឳ្យប្រើប្រាស់ដោយឥតគិតថ្លៃនេះគឺត្រូវបានបញ្ជាក់ពីខាងជំនាញ Windows របស់ Microsoft គឺក្រុមការងារ MSA ។ តោះ! ប្រិយមិត្តត្រៀមខ្លួនរួចហើយឬនៅក្នុងការប្រើប្រាស់ Windows 10 ? សូមរីករាយជាមួយ Windows 10 ទាំងអស់គ្នានៅថ្ងៃទី ២៩ ខែកក្កដា ឆ្មាំ២០១៥ ខាងមុខនេះ៕ 

ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!