Wednesday, June 24, 2015

មូលហេតុ៥យ៉ាងដែលធ្វើអោយថ្មទូស័ព្ទប្រភេទ Android កាន់មិនបានយូរ

ជារឿយៗអ្នកប្រើប្រាស់មានការធុញទ្រាន់ចំពោះថ្មរបស់ទូស័ព្ទពួកគេ ព្រោះតែថ្មនីមួយៗរបស់ទូស័ព្ទស្មាតហ្វូតមិនសូវប្រើប្រាស់បានយូរទេ (មិនបានលើសពី១ថ្ងៃ)។ យើងដឹងស្រាប់ហើយនៅពេលដែលស្មាតហ្វូនចាប់ផ្ដើមដាក់អោយបំរើភាពងាយស្រួលទៅដល់ប្រជាជនទូទាំងពិភពលោក វាត្រូវបានផ្ទុកមុខងារជាច្រើននៅក្នុងម៉ាស៊ីនតូចមួយ ជាមូលហេតុនាំអោយស្មាតហ្វូននីមួយៗរក្សាថ្មមិនបានយូរ។ ថ្ងៃនេះយើងលើកយកមូលហេតុចំនួន៥ដែលនាំអោយទូស័ព្ទ Android មិនសូវកាន់ថ្ម។​ តោះយើងមើលមូលហេតុខាងក្រោមទាំងអស់គ្នា៖

1. កំរិតភាពច្បាស់របស់ទូស័ព្ទ

កំរិតភាពច្បាស់របស់ទូស័ព្ទក៏ជាបញ្ហាចំបងដែលនាំអោយទូស័ព្ទ Android មិនសូវកាន់បានន័យថាវាឆាប់អស់ថ្មនៅពេលប្រើរយៈពេលត្រឹម១ថ្ងៃ។ QHD គឺសាកសមជាមួយនឹងកំរិតអេក្រង់ស្ដង់ដាគ្រប់ Android ទាំងអស់នៅក្នុងឆ្នាំនេះ។ ប៉ុន្តែទូស័ព្ទរបស់ Android នឹងត្រូវបានគេអាប់ដេតអេក្រង់អោយកាន់តែច្បាស់រហូតទៅដល់ 4K នៅក្នុងឆ្នាំនេះ។ 

2. ទូស័ព្ទមានសភាពស្ដើងពេក

តំរូវការរបស់អ្នកប្រើប្រាស់ទាមទារអោយទូស័ព្ទកាន់តែស្ដើង និងមានគុណភាពខ្ពស់ប៉ុន្តែពួកគេមិនចង់អោយបរិមាណថ្មកាត់បន្ថយនោះទេ។ តំរូវការទាំង២នេះបើអ្នកប្រើប្រាស់ចង់បានទាំងពីរគឺមិនអាចទេត្រូវតែមានមួយអត់មួយ។ ទូស័ព្ទកាន់តែស្ដើងធ្វើអោយថាមពលថ្មកាន់តែអន់ថយ បើមិនដូច្នេះទេអ្នកផលិតគួរតែផលិតទូស័ព្ទដែលមានកំរាស់ក្រាស់ និងមានថ្មធំទើបកាន់ថ្មបានយូរ។

3. ទំហំនៃការដាក់ថ្មនៅក្នុងទូស័ព្ទកាន់តែតូច

ជាការពិតណាស់អ្នកផលិតតែងតែធ្វើការអាប់ដេតម៉ូដែលទូស័ព្ទរបស់ខ្លួន អោយកាន់តែមានភាពស្រស់ស្អាត។ ភាគច្រើនអ្នកផលិតតែងតែធ្វើការផ្លាស់ប្ដូរទៅលើកំរាស់ និងរាងរបស់ទូស័ព្ទ។ ការផ្លាស់ប្ដូរនេះបានប៉ះពាល់ទៅលើទំហំនៃទីកន្លែងសំរាប់ដាក់ថ្ម ដូច្នេះគេក៏បង្រួមថ្មអោយតូច ក៏ដូចជាគេបង្រួមថាមពលថ្មដែល។ ប្រៀបធៀបទៅ Samsung Galaxy S6 និង S5, ចំពោះទំហំថ្មទូស័ព្ទ Galaxy S5 មានកំរិត 2,800 mAh តែនៅពេលដែលចេញ S6 មកគេកាន់បន្ថយនៅសល់ត្រឹមតែ​ 2,500 mAh តែប៉ុណ្ណោះ។

4. ថ្មរបស់ទូស័ព្ទបានដាក់បញ្ជូលបច្ចេកវិទ្យា

យើងសង្កេតឃើញមានការកែប្រែថ្មយ៉ាងជាលំដាប់ពីមួយជំនាន់ទៅមួយជំនាន់។ វាក៏មិនមែនជារឿងល្អដែលចំពោះការផ្លាស់ប្ដូរនេះ, តែអ្នកប្រើប្រាស់ពិតជាសប្បាយចិត្តណាស់ពេលដែលក្រុមហ៊ុនទូស័ព្ទនីមួយៗបានប្រកាសថាការអាប់ដេតជំនាន់នេះនឹងធ្វើអោយទូស័ព្ទរបស់អ្នកឆាប់បញ្ជូលថ្មបានពេញរហ័ស។ ផ្ទុយទៅវិញ, អ្នកផលិតបានកាន់បន្ថយនៅបរិមាណថ្មរបស់វារួចជាស្រេចហើយ ដើម្បីអោយវាបញ្ជូលថ្មឹឆាប់ពេញ។

5. កម្មវិធីថ្មីៗរបស់ Android ត្រូវបានគេបង្កើតរាល់ថ្ងៃ

យើងបាននិយាយហើយពីរឿង ទំហំថ្ម កំរាស់ទូស័ព្ទ កំរិតភាពច្បាស់ របស់ទូស័ព្ទបានធ្វើអោយថ្មឆាប់អស់។ តែនៅមិនទាន់អស់ទេ កម្មវិធីទូស័ព្ទជាច្រើនកុំពុងត្រូវបានគេផលិតឡើងដើម្បីអោយអ្នកដោនឡូត កុំភ្លេចថា វាអាចធ្វើអោយថ្មរបស់ទូស័ព្ទអ្នកអស់បានយ៉ាងឆាប់រហ័ស ខណៈពេលដែលថ្មទូស័ព្ទអ្នកកុំពុងតែខ្សោយស្រាប់។ កម្មវិធីទាំងនោះមានដូចជា ហ្កេមអនឡាញមានទំហំធំ​ កម្មវិធីដោនឡូត កម្មវិធីមើលវីដេអូ ភាគច្រើនជាកម្មវិធីដែលប្រើប្រាស់អ៊ីធើណេត។

ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!