Wednesday, June 24, 2015

របៀបថត Time-Lapse Videos ក្នុងស្មាតហ្វូន Android

សព្វថ្ងៃនេះក្នុងឧបករណ៍ស្មាតហ្វូនទំនើបៗម៉ូដែលថ្មីៗដែរដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ប្រាកដ៏ជាមានលក្ខណៈពិសេសក្នុងការថត Time-Lapse ដូចជា : Samsung Galaxy S6 , S6 Edge , LG G4 ... ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនមួយចំនួនដែលម៉ូដែលថ្មីៗតែមិនមានលក្ខណៈក្នុងការថត Time-Lapse នោះទេ ជាក់ស្ដែងដូចជា : Nexus 6 , Nexus 5 និងស្មាតហ្វូនមួយចំនួនទៀតដែរប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ ក្នុងករណីនេះប្រិយមិត្តដែលមានស្មាតហ្វូនក្នុងការថត Time-Lapse អាចរកកម្មវិធីបន្ថែម ( Third-party App ) សម្រាប់ជំនួយបាន។ 
ខាងក្រោមនេះពពកនឹងបង្ហាញកម្មវិធី៥សម្រាប់ជាជំនួយដល់ប្រិយមិត្ត៖

1. Lapse It:

កម្មវិធីនេះល្អបំផុតក្នុងការកំណត់ថត Time-Lapse ក្នុងប្រព័ន្ធប្រតិបត្តិការ Android ។ Lapse It បច្ចុប្បន្ននេះបាន Update ឡើងដល់ជំនាន់ 4.7 ដែលភ្ជាប់ជាមួយការត្រួតពិនិត្យ ( Manual Controls ) និង Background Mode ទំនើបជាងមុន។ ហើយអ្វីដែលពិសេសទៀតនោះគឺប្រិយមិត្តអាច មើលវីឌីអូនោះបានក្នុងពេលកំពុងថតក៏បាន។ កម្មវិធីនេះប្រិយមិត្តអាចទាញយកបាន ហើយត្រូវចុះឈ្មោះគណនីរបស់ Lapse It ទៀតទើបអាចដំណើរការបាន។

2. TimeLapse:

Time Lapse ជាកម្មវិធីដែលមានការនិយមជាពិសេស របស់អតិថិជនទាំងឡាយព្រោះប្រិយមិត្តអាចកំណត់ចន្លោះរូបថតហើយក៏អាច Image Resolution បានទៀតផង។ ប្រិយមិត្តក៏អាច Capture Screen ពេលថតក៏បាន ហើយក្នុងនោះទៀតកម្មវិធីនេះមាន ប៊ូតុង៣យ៉ាងពេលប្រិយមិត្តកំពុងថតដូចជា : ការផ្អាក ( Pause ) , ការបញ្ឈប់ ( Stop ) និង ការបង្ហាញរបារស្ថានភាព ( Shows a small status bar )ផងដែរ ។ ហើយចុងក្រោយនោះប្រិយមិត្តអាចយកវីឌីអូដែលថតបាននោះ ទៅរចនាបានថែមទៀតដូចជាការដាក់ស៊ុម ... ។

3. Framelapse:

ជាកម្មវិធីដែលមានទំហំតូចងាយស្រួលក្នុងការទាញយក ហើយមានសមត្ថភាពក្នុងការថត Time-lapse មិនចាញ់គេនោះទេ។ វាមានសមត្ថភាពអាចកំណត់ប៉ារ៉ាមែត្រក្នុងពេលកំពុងថត , កំណត់ពេលវេលាក្នុងការថត , តម្រូវតុល្យភាពព័ណពេលថត ... ។ 

4. Overlapse:

Overlapse ត្រូវបានគេហៅក្រៅថា “ Time-Lapse made easy ” ពីព្រោះក្នុងកម្មវិធីនេះវាមិនមានភាពស្មុគ្រស្មាញក្នុងការថតនោះទេ។ ហើយកម្មវិធីនេះអាចមានសមត្ថភាពខ្ពស់ក្នុងការថត អាគារ , ព្រះអាទិត្យ ... ក្នុងលក្ខណៈយូរខែបានទៀតផង។ ក្នុងកម្មវិធីនេះក៏អាចកាត់យករូបភាពពីក្នុង វីឌីអូនោះបានយ៉ាងងាយស្រួលហើយរាល់រូបភាពទាំងនោះត្រូវបានរក្សាទុកជាសំណុំយ៉ាងត្រឹមត្រូវ។ 

5. Microsoft Hyperlapse:

ក្រុមហ៊ុន Microsoft ក៏បានមានកម្មវិធីប្រភេទនេះផងដែរ ដែលដាក់ឳ្យដំណើរការក្នុងប្រព័ន្ធប្រតិបត្តិការ Android ។ ដើម្បីទាញបានកម្មវិធីនេះប្រិយមិត្តត្រូវចូលទៅ Hyperlapse Community Google+ ជាមុនសិនដើម្បីទាញយកកម្មវិធីនេះចូលឧបករណ៍ស្មាតហ្វូនប្រិយមិត្ត។ កម្មវិធីនេះក៏មានសមត្ថភាពជាច្រើនផងដែរដូចជា : ការកំណត់ពេលវេលាជាក់លាក់ក្នុងការថត , ការកំណត់ទំហំថត .... ។

 ប្រភព PorPok

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!