កាលពីថ្ងៃអង្គារកន្លងទៅនេះនៅលើបណ្ដាញសង្គម Twitter របស់ក្រុមហ៊ុនផលិតបច្ចេកវិទ្យាយក្ស Samsung បានបញ្ចេញរូបភាពស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលកំណែថ្មីពីជំនាន់មុនរបស់ខ្លួនដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy S6 Edge Plus (+) ។ តាមឳ្យដឹងពីក្រុមហ៊ុននេះថា S6 Edge + នេះអាចមានអេក្រង់ចន្លោះ 5.5 អ៊ីញទៅ 5.7 អ៊ីញ។
រូបរាងនេះត្រូវបានបញ្ចេញដោយគណនី @OnLeaks បានបង្ហាញថា ស្មាតហ្វូននេះអាចមានកំពស់ខ្ពស់ជាងជំនាន់មុន។ ភាពខុសគ្នារវាងស្មាហ្វូនទាំង២នេះគឺ ខាងក្រុមហ៊ុនបានដោះដូរ Bottom Microphone ទៅម្ខាងទៀត ចំពោះកម្រឹតសម្លេងដែលត្រូវខាងក្រុមហ៊ុនកែតម្រូវផងដែរ។ Samsung Galaxy S6 Edge Plus ត្រូវបានឳ្យដឹងថាបច្ចេកវិទ្យាផ្ទៃក្នុង និងគ្រឿនម៉ាស៊ីនមានលក្ខណៈស្រដៀងគ្នាជាមួយស្មាតហ្វូន Samsung Galaxy S6 Edge ។ ហើយចំពោះ S6 Edge + នេះទៀតសោតត្រូវគេបន្ថែម Six-Core Qualcomm Processor និងបន្ថែមបន្ទះស្វៀគី Samsung Exyons Chips ថែមទៀត។
ទោះយ៉ាងណាក្ដីខាងក្រុមហ៊ុន Samsung មិនទាន់បានបញ្ជាក់ថា Galaxy S6 Edge + នេះនឹងត្រូវដាក់ចេញលក់នៅថ្ងៃខែណាប្រាកដ៏នោះទេ ទោះមានពាក្យចចាមអារ៉ាម ថាស្មាតហ្វូននេះនឹងត្រូវដាក់លក់ជាផ្លូវការនាចុងខែមិនុថានេះក៏ដោយ។ Galaxy S6 Edge + នេះនឹងត្រូវខាងក្រុមហ៊ុន Samsung យកទៅចុះបញ្ជីពិព័ណគ្រឿងអេឡិចត្រូនិច (IFA) នាទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ក្នុងខែកញ្ញាខាងមុខនេះ។
ប្រភព PorPok
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.