Battery-Packed
Cases គឺជាបច្ចេកវិទ្យាថ្មីដែលអាចជួយពន្យាពេលឬអាចថា
សន្សំថាមពលថ្មក្នុងស្មាតហ្វូនម៉ូដែល Samsung Galaxy S6 ។ Nikola Phone Case
ត្រូវបង្កើតដោយក្រុម Nikola labs ។
ជាធម្មតាស្រោមឬប្រអប់
(Case)
ទូរស័ព្ទមានតួនាទីការពារពេលធ្លាក់និងមាននាទីតុបតែងរូបរៀងខាងក្រៅស្មាតហ្វូនឪ្យកាន់តែស្អាត
ប៉ុន្តែក្នុងបច្ចេកវិទ្យាថ្មីនេះគឺការយក
ប្រអប់ឬស្រោមទូរស័ព្ទធ្វើជាឧបករណ៍ស្រូបយក
កម្តៅទូរស័ព្ទដែលភាយចេញមកហើយមានតួនាទីបម្លែងទៅជាថាមពល DC
រួចបញ្ជូនថាមពលនេះទៅក្នុងទូរស័ព្ទវិញដោយផ្ទាល់។
នេះជាលទ្ធផលដែលអាចធ្វើឪ្យទូរស័ព្ទប្រិយមិត្តកាន់តែដំណើរការបានយូរជាងមុនថែមទៀត
ទាំងនេះគឺជាការបកស្រាយរបស់លោក Will Zell ដែលជា CEO របស់ Nikola Labs ។
ចំពោះពេលវេលាដែលដាក់ចេញ
និង តម្លៃគឺពីខាង Nikola Labs បានឪ្យដឹងថា Case
នេះអាចដាក់លក់តម្លៃស្ដងដារគឺ $99 តាមរយៈ Link : Kickstarter.com
ដែលនឹងអាចចាប់ផ្តើមបញ្ចេញនៅក្នុងខែមករា ឆ្មាំ ២០១៦ ខាងមុខ។ ចំពោះពណ៍វិញ
Nikolas Phone Case គឺមាន៤ប្រភេទដូចជា ខ្មៅ+មាស , ស+ប្រផេះ , ប្រផេះ+ក្រហម
និង ស+មាស ។ គម្រោងនេះត្រូវបានគ្រោងទុកថានឹងចំណាយថវិការសរុប $135,000 ។
អ្វីដែលពិសេសទៀតនោះខាងការងារ Nikolas Labs បានបោះពុម្ពអាវយឺត
សម្រាប់ប្រិយមិត្តដែលចូលចិត្តនិងស្រលាញ់គាំទ្រ Nikolas ភ្ជាប់ជាមួយ Nikolas
Phone Case តែម្ដង។
ប្រភព PorPok
Posted in: Android,News,Technology
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.