ខាងក្រោមនេះ!ពពកនឹងបង្ហាញគន្លឹះក្នុងការសម្អាតឬលុបឯកសារបណ្ដោះអាសន្នឬ Temporary files ក្នុង Windows 8 OS:
Step
1 : ប្រិយមិត្តត្រូវចូលទៅក្នុងប្រអប់ស្វែងរក
ដោយគ្រាន់ផ្លាស់ទីទ្រនិចកូនកណ្ដុររបស់ប្រិយមិត្តទៅជ្រុងខាងស្ដាំរួចអូចចុះក្រោមនៃអេក្រង់កុំព្យូទ័រប្រិយមិត្ត។
នៅក្នុងប្រអប់ស្វែងរក (Search Box)
ប្រិយមិត្តគឺអាចរកអ្វីៗបានតាមចំណង់ចិត្តនៅទីនោះ។
Step
2 : ចុចលើប្រអប់ស្វែងរកនោះហើយប្រិយមិត្តត្រូវ វាយពាក្យ Disk Cleanup
បន្ទាប់មកត្រូវចុចលើពាក្យ Free and Disk Space by deleting Unnecessary
Files
Step 3 : បន្ទាប់ទៀតក្នុងជំហាននេះ
ប្រិយមិត្តត្រូវជ្រើសរើស Drive មួយក្នុងចំណោម Drive
ក្នុងកុំព្យូទ័រប្រិយមិត្ត។ (ដូចក្នុងរូបខាងក្រោមនេះគំរូក្នុង Drive C)
Step 4 : ពេលនោះខាងប្រព័ន្ធកុំព្យូទ័រនឹងបង្ហាញការស្កេន ដើម្បីសម្អាត Drive ឳ្យប្រិយមិត្តបានឃើញ
Step 5 : ក្នុងជំហាននេះប្រិយមិត្តអាចជ្រើសរើសឯកសារ ណាដែលប្រិយមិត្តគិតថាចង់លុបឬសម្អាតដោយគ្រាន់តែធីកក្នុងប្រអប់ដែលផ្ដល់ឳ្យនោះ
Step 6 : បន្ទាប់មកត្រូវចុចពាក្យ Delete Files ដើម្បីបន្ត
Step 7 : ចុងក្រោយ Temporary files ទាំងឡាយក្នុងកុំព្យូទ័ររបស់ប្រិយមិត្តនឹងត្រូវសម្អាតយ៉ាងល្អ និងប្រិយមិត្តលែងព្រួយបារម្មណ៍ទៀតហើយ។
ប្រភព PorPok
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.