ក្រុម U-15 កម្ពុជា
ការប្រកួតនេះពិតជាតឹងតែងខ្លាំងសម្រាប់ក្រុមយុវជនកម្ពុជាដែលប៉ះក្រុមខ្លាំងអូស្ត្រាលីទើបតែប្រកួតទី១។ U-15 កម្ពុជាសម្រាកបានមួយថ្ងៃមួយយប់ប៉ុណ្ណោះដើម្បីប្រមូលកម្លាំងសម្រាប់ប្រកួតថ្ងៃនេះ បន្ទាប់ពីជួបនឹងU-16 ហ្វីលីពីនដោយទទួលបានជ័យជម្នះ១-០។ ចំណែកក្រុមយុវជនអូស្ត្រាលីវិញ នេះជាការប្រកួតទីមួយរបស់ពួកគេ ដូច្នេះកម្លាំងពេញល្អ មាឌក៏ធំខ្ពស់ជាងកម្ពុជា និងគុណភាពបាល់ក៏ល្អថែមទៀត ហើយច្បាស់ណាស់ថា ពួកគេនឹងដាក់សម្ពាធខ្លាំងលើយុវជនកម្ពុជាដែលមានមាឌតូច។
ទោះជាយ៉ាងណា កត្តាដ៏សំខាន់ពីរដែលជួយធ្វើឲ្យយុវជនកម្ពុជាមានកម្លាំងចិត្តបំផុតនោះគឺជ័យជម្នះ១-០ លើក្រុមហ្វីលីពីនកាលប្រកួតលើកទីមួយបានធ្វើឲ្យពួកគេកាន់តែមានទំនុកចិត្ត និងការគាំទ្រដ៏ច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរជាចំណែកដ៏សំខាន់សម្រាប់ការលើកទឹកចិត្តរបស់ពួកគេ។ ដូច្នេះទាមទារឲ្យបងប្អូនខ្មែរនាំគ្នាចូលរួមគាំទ្រ និងលើកទឹកចិត្តឲ្យបានច្រើនកុះករ។
ក្រុម U-១៦ អូស្ត្រាលី (រូបថត សហព័ន្ធបាល់ទាត់អូស្ត្រាលី ឆ្នាំ២០១៣)
លោក Iki Yusuke គ្រូបង្វឹកក្រុម U-15 កម្ពុជាបាននិយាយថា សម្រាប់ការប្រកួតជាមួយយុវជនអូស្ត្រាលីត្រូវប្រឹងប្រែងប្រកួតតាមបច្ចេកទេស ល្បិចកល និងប្រាជ្ញាស្មារតីឲ្យបានច្រើនបំផុត ពីព្រោះក្រុមអូស្ត្រាលីមានប្រៀបខាងកម្ពស់ និងល្បឿនលឿន។ លោកសង្ឃឹមថា ក្រុមរបស់លោកនឹងធ្វើបានល្អដូចពេលប្រកួតនឹងហ្វីលីពីន។
ក្រុមកម្ពុជាបានចេញទៅប្រកួតពានមិត្តភាពអន្តរជាតិមួយនៅប្រទេសជប៉ុន ប៉ុន្តែទទួលបានលទ្ធផលមិនល្អឡើយ។ ទោះយ៉ាងណាការប្រកួតនៅប្រទេសជប៉ុនជាផ្នែកមួយជួយអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ យុវជនកម្ពុជាបានហ្វឹកហាត់នៅជប៉ុនពីរសប្តាហ៍ថែមទៀតមុនពេលមកកម្ពុជាវិញដើម្បីប្រកួតក្នុងពាន AFF U16 Championship 2015 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
និយាយពីយុវជនអូស្ត្រាលីវិញ ជាក្រុមមួយដែលឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍ធំៗបានច្រើន និងប្រកួតជាមួយបណ្តាប្រទេសរីកចម្រើនបាល់ទាត់ក៏ច្រើន ដូច្នេះជាបទពិសោធន៍ និងគុណភាពបាល់ពិតជាមិនធម្មតាឡើយ។ ៤ប្រកួតចុងក្រោយប៉ះសុទ្ធតែក្រុមខ្លាំង ហើយទទួលបានលទ្ធផលមិនល្អ។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ យុវជនអូស្ត្រាលីចាញ់អង់គ្លេស២-១, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ អូស្ត្រាលីចាញ់អាមេរិក២-១, ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ អូស្ត្រាលីចាញ់ប្រេស៊ីល ៤-០ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ អូស្ត្រាលីចាញ់កូរ៉េខាងជើងដោយបាល់ប៉េណាល់ទី៤-១ បន្ទាប់ពីស្មើគ្នា១-១។
នៅពូលB ជាមួយគ្នានេះដែរ ក្រុមសិង្ហបុរីត្រូវប្រកួតជាមួយក្រុមហ្វីលីពីនវេលាម៉ោង៣:៣០នាទីរសៀល។ ក្រុមទាំងពីរសុទ្ធតែបរាជ័យដូចគ្នាសម្រាប់ការប្រកួតលើកទីមួយដោយសិង្ហបុរីចាញ់មីយ៉ាន់ម៉ាដោយលទ្ធផល៣-១ ខណៈហ្វីលីពីនចាញ់កម្ពុជា១-០។
ក្រុម U-16 សិង្ហបុរី
ក្រុម U-16 ហ្វីលីពីន
តារាងពិន្ទុក្នុងពូល B
| |||
ល
|
ក្រុម
|
ចំនួនប្រកួត
|
ពិន្ទុ
|
១
|
U-16 មីយ៉ាន់ម៉ា
|
១
|
៣
|
២
|
U-16 កម្ពុជា
|
១
|
៣
|
៣
|
U-16 អូស្ត្រាលី
|
០
|
០
|
៤
|
U-16 ហ្វីលីពីន
|
១
|
០
|
៥
|
U-16 សិង្ហបុរី
|
១
|
០
|
សូមបងប្អូនចូលរួមមទស្សនាទាំងអស់គ្នាឲ្យបានច្រើនកុះករ!
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.