Messi នៅតែមិនអាចឈ្នះពានរង្វាន់ជាមួយក្រុមជម្រើសជាតិបាន ខណៈដែលអាហ្សង់ទីន បានចាញ់ម្ចាស់ផ្ទះឈីលី នៅវគ្គផ្ដាច់ព្រ័ត្រ (Copa AMERICA)។ រីឯអ្នកចាំទី Claudio Bravo របស់ក្រុម Barca ដែរនោះ បានក្លាយជាប្រធានក្រុមដ៏ជោគជ័យ បន្ទាប់ពីជួយឲ្យឈីលីលើកពាន ខណៈដែលប្រេស៊ីលរបស់ Neymar បានចាញ់ប៉ារ៉ាហ្គាយ នៅវគ្គ៨ក្រុមចុងក្រោយ។
កីឡាករក្រុម Barca ដែលសម្រាកក្រោយចប់ Copa AMERICA នឹងត្រឡប់ទៅក្លិបបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលកីឡាករប្រេស៊ីល Neymar និង Dani Alves បានត្រឡប់មកដល់ក្លិបហើយ ហើយអាចនឹងចូលលេងបាន សម្រាប់ការប្រកួតមិត្តភាពថ្ងៃអាទិត្យ ដែលនឹងត្រូវប៉ះក្រុម Fiorentina។
ចំណែកឯ Messi, មិត្តរួមជាតិរបស់គេ Javier Mascherano និង Bravo នឹងត្រឡប់ចូលរួមក្លិបនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ និងអាចមានឱកាសបង្ហាញខ្លួន ពេលប៉ះ Roma នៅថ្ងៃពុធ ទី០៥ ខែសីហាផងដែរ។
Barca សង្ឃឹមថានឹងអាចប្រមូលផ្ដុំកីឡាករគ្រប់ជើងពេញឡើងវិញ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់មុនប្រកួត UEFA Super Cup ទល់នឹង Sevilla នៅថ្ងៃទី១១ ខែសីហា មុនប៉ះ Athletic Bilbao ប្រកួតពានរង្វាន់ Spanish Supercopa ២ជើង នាថ្ងៃទី១៤ & ១៧ ខែសីហា និងត្រៀមការពារតំណែងជើងឯក La Liga រដូវកាលថ្មី នៅចុងខែសីហាថែមទៀត៕
ចុះប្រិយមិត្តជឿថា Messi & Neymar អាចជួយឲ្យ Barca ខ្លាំងដូចរដូវកាលមុន ឬអត់?
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.