ក្រុមណាហ្គាវើលប៉ះ ក្រុមក្រសួងការពារជាតិ និង បឹងកេតអង្គរ ជួបក្រុមកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅទីលានបាល់ទាត់ជាតិបាទី ខណៈCambodian Tiger ប្រកួត នឹងក្រុម អាស៊ីអឺរ៉ុបយូណាយធិត នៅទីលានបាល់ទាត់វេស្ទើនភ្នំពេញ នៃលីកបាល់ទាត់កម្ពុជាលំដាប់ទី១ ឆ្នាំ ២០១៥ សប្ដាហ៍ទី៩។
ក្រុមបឹងកេតអង្គរ(ប្រកួតកន្លងទៅ)
ក្រុមណាហ្គាវើលកំពុងមានទម្រង់លេងមិនបានល្អឡើយ ពោលគឺពួកគេបានចាញ់៤ប្រកួតជាប់គ្នាមួយរយៈចុងក្រោយនេះ។ សរុប៨ប្រកួតកន្លងទៅ ណាហ្គាឈ្នះ៣ និងចាញ់៥ កំពុងឈរលេខរៀងទី៩ មាន៩ពិន្ទុ។ ចំណែកក្រុមក្រសួងការពារជាតិ ដែលកំពុងមានទម្រង់លេងល្អឆ្លងកាត់៨ប្រកួតកន្លងទៅឈ្នះ៣ ស្មើ២ និងចាញ់៣ មាន១១ ពិន្ទុកំពុងឈរនៅលេខរៀងទី៧នៃតារាង។
ការជួបគ្នារវាងក្រុមកំពុងប្រជែងយកលេខ១ នារដូវកាលនេះបឹងកេតអង្គរ នឹងក្រុមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជានៅទីលានបាទី។ បឹងកេតមិនទាន់មានក្រុមណាអាចយកជ័យជម្នះពួកគេបានឡើយ។ បឹងកេតបង្ហាញទម្រង់លេងបានយ៉ាងល្អដោយ ៨ប្រកួតកន្លងទៅឈ្នះ៧ ស្មើ១ មាន២២ពិន្ទុ តាមពីក្រោយក្រុមលេខ១ភ្នំពេញក្រោន៣ពិន្ទុ ប៉ុន្តែបើបឹងកេតឈ្នះស៊ីម៉ាក់ថ្ងៃនេះ ពូកគេនឹងឡើងមកឈរនៅលេខ១វិញ។ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាកំពុងតែមានទម្រង់លេងមិនល្អដោយ៨ប្រកួតកន្លងទៅរកបានត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ។ មើលតាមកម្រិតរវាងក្រុមទាំងពីរនេះ បឹងកេតពិតជាមានប្រៀបជាងច្រើន។
សម្រាប់គូប្រកួតទី៣ គឺជាការជួបគ្នារវាងក្រុមខេមបូឌានថាយហ្គឺរ និងអាស៊ីអឺរ៉ុបនៅទីលានបាល់ទាត់វេស្ទើន។ គូនេះក៏មានកម្រិតខុសគ្នាច្រើនដែរ ដោយខេមបូឌានថាយហ្គឺរឈរលេខ៦ ហើយអាស៊ីអឺរ៉ុបឈរលេខ១១ បន្ទាប់ពីក្រុមបាតតារាងគីរីវង់ ឆ្លងកាត់៨ប្រកួតខេមបូឌានថាយហ្គឺររកបាន១១ពិន្ទុ ខណៈអាស៊ីអឺរ៉ុបរកបានតែ៦ពិន្ទុប៉ុណ្ណោះ។
តារាងកម្មវិធីប្រកួតសម្រាប់ថ្ងៃនេះ (មិនមានផ្សាយផ្ទាល់តាមទូរទស្សន៍ឡើយ)
| |||||
កាលបរិច្ឆេទ
|
ក្រុម
|
ប្រកួត
|
ក្រុម
|
ម៉ោង
|
ទីលាន
|
ថ្ងៃព្រហស្បតិ៍
៣០/០៧/១៥
|
ណាហ្គាវើល
|
Vs
|
ក្រសួងការពារជាតិ
|
៣:៣០
|
មជ្ឃមណ្ឌលបាទី ១
|
បឹងកេតអង្គរ
|
Vs
|
ស៊ីម៉ាក់
|
៣:៣០
|
មជ្ឃមណ្ឌលបាទី
| |
ខេមបូឌានថាយហ្គឺរ
|
Vs
|
អាស៊ីអឺរ៉ុបយូណាយធិត
|
៣:៣០
|
កីឡដ្ឋានវេស្ទើន
|
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.