Thursday, July 30, 2015

ខ្សែ​ការពារ​ Arsenal ​ហ៊ាន​​បាញ់​​​ ​Ronaldo​​ ​​ក្រោយ​ស៊ុត​ក្បាច់ Rabona ​ដ៏អស្ចារ្យ


ខ្សែ​ការពារ​ Laurent Koscielny របស់ Arsenal ​​បាន​បោះ​សម្ដី​ដាក់​ Cristiano Ronaldo ​ថា​អាច​ធ្វើ​អីចឹង​ដូច​រូប​គេ​បានឬ​​អត់ បន្ទាប់​ពី​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ប្រើ​ក្បាច់​ Robona ​ពី​ចម្ងាយ​យ៉ាង​ស្អាត ចំ​មុំ​៩០​ដឺក្រេ។

aaaarskos-770x470

ក្រុម Arsenal ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​កីឡដ្ឋាន Emirate ​របស់​ខ្លួន​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់ Community Shield ​ជាមួយ​ក្រុម Chelsea។ អំឡុង​ពេល​ហ្វឹកហាត់​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​យ៉ាង​ច្រើន​នោះ ​Koscielny ​បាន​ប្រើ​ក្បាច់​ពិសេស Robana ​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​យ៉ាង​ស្អាត ដែល​ធ្វើ​ឱ្យ​គេ​ហ៊ោ​គ្រប់​គ្នា។

ក្រោយ​ពី​ទាត់​ចូល​នោះ​ដែរ ខ្សែ​ការពារ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​វីដេអូ​នៅ​លើ Instagram ​របស់​ខ្លួន ដោយ​សរសេរ​ឌឺ​ដាក់ Ronaldo ​ថា​តើ​អាច​ធ្វើ​បាន​ដូច​គេ​ដែរ​ឬ​អត់? ចង់​ដឹង​ថា Koscielny ​ទាត់​ស្អាត​យ៉ាង​ណា​ទើប​ហ៊ាន​ឌឺដង​ដាក់​​កំពូល​កីឡាករ​របស់ Real Madrid ​នោះ មាន​តែ​មើល​វីដេអូ​ខាង​ក្រោម​នេះ៖



សូម​បញ្ជាក់​ថា​រដូវ​កាល​មុន កីឡាករ​ដែល​ប្រើ​ក្បាច់ Robana ​ល្អ​ជាង​គេ​គឺ​ខ្សែ​ប្រយុទ្ធ Erik Lamela ​របស់​ក្រុម Spurs ​ដោយ​ទាត់​បញ្ចូល​ទី​ក្រុម Astera Tripoli ​នៅ​ខែ​តុលា ​ឆ្នាំ​២០១៤ ​ក្នុង​ពាន​រង្វាន់ Europa League ៕

227F457000000578-3178774-Tottenham_forward_Erik_Lamela_scores_with_a_sensational_rabona_a-a-26_1438182660093

ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!