កាលពីប៉ុន្មានសប្ដាហ៍មុននេះ មានដំណឹងថា Ramos ចង់ចាកចេញពី Real យ៉ាងខ្លាំង ដោយចង់ទៅលេងឱ្យក្រុម Manchester United ។ ចំពោះហេតុផលដែលខ្សែការពាររូបនេះចង់ចាកចេញគឺមកពីក្រុមអធិរាជសមិនបន្តកុងត្រារយៈពេលវែងឱ្យ និងផ្ដល់ប្រាក់បៀវត្សរ៍តិចពេក។ ដោយឡែកយប់មិញនេះ កាសែត Marca បានចុះផ្សាយថាលោក Perez ប្រធានក្លិប Real បានយល់ព្រមលក្ខខណ្ឌមួយចំនួនហើយ ដើម្បីរក្សាខ្សែការពារជម្រើសជាតិអេស្ប៉ាញមួយនេះ។
លក្ខខណ្ឌមួយចំនួននោះគឺក្រុម Real Madrid ព្រមតកុងត្រាឱ្យដល់ឆ្នាំ២០២០ និងផ្ដល់ប្រាក់ប្រចាំឆ្នាំដល់ទៅ៩លានអឺរ៉ូ (កាត់ពន្ធរួច) ហើយថែមទាំងមានប្រាក់លើកទឹកចិត្តផ្សេងៗទៀត។
ដំណឹងនេះ មានន័យថាកាន់តែធ្វើឱ្យក្រុមបិសាចក្រហមបាត់បង់ឱកាសទិញយក Ramos មែនទែនហើយ ខណៈដែលអ្នកចាំទី De Gea វិញក្រុម Real ក៏ដូចជាមិនចាប់អារម្មណ៍អ្វីដែរ ពោលគឺក្នុងប្រកួតមិត្តភាពកន្លងមកលោក Benitez ធ្លាប់បាននិយាយថាកីឡាករ Keylor Navas គឺសក្តិសមបំផុតសម្រាប់ដៃទីមួយ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.