Thursday, July 30, 2015

ស្ពានមិត្តភាពកម្ពុជា​-ចិនតាខ្មៅ ​នឹងត្រូវសម្ពោធ​បើកឲ្យប្រើបា្រស់​នៅថ្ងៃទី៣​ ​សីហា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន



រាជធានីភ្នំពេញ ​៖ បើគ្មានអ្វីប្រែប្រួលនោះទេ​ សម្តេចតេជោ ​ហ៊ុន សែន និង ​សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន​ នឹងអញ្ជើញ​ជាអធីបតីភាព​សម្ពោធ​​​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​ ស្ពានមិត្តភាពកម្ពុជា-​ចិនតាខ្មៅ និង​ ផ្លូវតភ្ជាប់ប្រវែងជិត​១២គីឡូម៉ែត្រពី​ផ្លូវជាតិលេខ២​ទៅផ្លូវជាតិលេខ១​នៅព្រឹក​ថ្ងៃទី០៣​ សីហា ២០១៥ ។

នេះបើយោង​តាម​សេចក្តីជូនដំណឹង​ចុះថ្ងៃទី២៨​ ​កក្កដា ​របស់​ក្រសួងសាធារណការ​ និងដឹកជញ្ជូន ។
ស្ពានមិត្តភាពកម្ពុជា-​ចិនតាខ្មៅ​ ឆ្លងកាត់ទន្លេបាសាក់​ មានប្រវែង៨៥៥ម៉ែត្រ ​ទទឹង១៣,៥ម៉ែត្រ​ ​ជាប្រភេទស្ពានបេតុងខ្សែកាបរឹត ​មានចន្លោះ​សសរ​ស្ពាន​២៥ចន្លោះ ​ស្ពានមេនៅកណ្តាល​ទន្លេមានប្រវែង២២៦ម៉ែត្រ​មាន៣ចន្លោះ​ ចន្លោះនៅកណ្តាលទន្លេ​មានគន្លងទឹក​​សម្រាប់នាវាចរណ៍​ ​មានទទឹង៩០ម៉ែត្រ កម្ពស់៨ម៉ែត្រ​គិតពីផ្ទៃទឹកទន្លេនៅ​រដូវទឹកឡើងខ្ពស់បំផុត ​។ ផ្លូវភ្ជាប់ពីគល់​ស្ពានទាំងសងខាង​ប្រវែងជាង១១គីឡូម៉ែត្រ​ ដោយត្រើយ​ខាងកើត​ផ្លូវភ្ជាប់​ក្បាល​ស្ពាន​ជាង៨គីឡូម៉ែត្រ និង ត្រើយខាងលិចជិត​៣គីឡូម៉ែត្រ​ ។
ស្ពានដែលស្ថិតនៅ​ក្នុងភូមិព្រែកសំរោង១​ សង្កាត់-ក្រុងតាខ្មៅនេះ​ សាងសង់ ​ដោយ​ក្រុមហ៊ុន ​សាជីវកម្មចិន ​និង​ត្រួតពិនិត្យបច្ចេកទេស​ដោយ​ក្រុមហ៊ុន​ខ្វាវចូវខ្វាវអាន​នៃសាធារណរដ្ឋ​ប្រជាមានិតចិន ។
ស្ពានមិត្តភាពកម្ពុជា​-ចិនតាខ្មៅបាន​ត្រូវសម្ពោធបើកដំណើ​ការសាងសង់​ក្រោមអធិបតីភាព​​សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី​កាលពីថ្ងៃទី០៦​ កក្កដា ២០១១ និង​ ចំណាយថវិកាសាងសង់​ជិត៣៣លាន​ដុល្លារអាមេរិក ​បានមកពីកម្ចី​ឥណទាន​ពីសាធារណរដ្ឋ​ប្រជាមានិតចិន ៕

ប្រភព Koh Santepheap Daily

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!